Category: អប្សរាណេត

  • ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

    រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសការរកឃើញថ្មី និងការបង្ហាញអត្តសញ្ញាណ អ្នកមានវិជ្ជមានកូវីដ១៩ចំនួន៩ នាក់បន្ថែមទៀតនៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមថ្ងៃទី៧ឧសភា បានរៀបរាប់ អ្នកមានវិជ្ជមានទាំងនោះ គឺនៅស្រុកចំការលើមានចំនួន២នាក់, ស្រុកស្រីសន្ធរចំនួន៦នាក់, និងស្រុកកងមាស ម្នាក់។ អ្នកកើតជំងឺកូវីដ១៩ទាំង៩នាក់ គឺជាពលរដ្ឋមានអាយុចន្លោះពី២ទៅ៥៣ឆ្នាំ។

  • ក្រុម WILMAR MARKETING ផ្តល់ស្បៀងអាហារដល់រដ្ឋបាលរាជធានី (Video Inside)

    ក្រុម WILMAR MARKETING ផ្តល់ស្បៀងអាហារដល់រដ្ឋបាលរាជធានី (Video Inside)

    ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់ស្បៀងអាហារមួយចំនួន ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩។ ជម្ងឺកួវិដ១៩ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញបានបណ្តាល អោយមានការឆ្លងដល់មនុស្សជាង១ម៉ឺននាក់ហើយ និងជាង១០០នាក់ បានស្លាប់ដោយសារជម្ងឺដ៏កាចសាហាវ នេះ។

  • អំណោយក្រុមហ៊ុនឯកជន ជីន សាគង់ ហ្គូ ផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល (Video Inside)

    អំណោយក្រុមហ៊ុនឯកជន ជីន សាគង់ ហ្គូ ផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល (Video Inside)

    អំណោយជាគ្រឿងឧបភោគ រួមនឹងថវិកា មួយចំនួន ត្រូវបានក្រុមហ៊ុនឯកជន ជីន សាគង់ ហ្គូ បាន ផ្តល់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតនៅថ្ងៃទី៧ឧសភានេះដើម្បីការចូលរួមចំណែកទប់ស្កាត់ ការឆ្លងកូវីដ១៩។ អំណោយជាគ្រឿងឧបភោគ រួមនឹងថវិកានេះ បានផ្តល់នៅថ្ងៃទី៧ឧសភានេះ តាមរយៈ នាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។

  • តុលាការឃុំខ្លួនបុរសនាំជម្ងឺកូវីដ១៩ ឆ្លងដល់មនុស្សដទៃ (Video Inside)

    តុលាការឃុំខ្លួនបុរសនាំជម្ងឺកូវីដ១៩ ឆ្លងដល់មនុស្សដទៃ (Video Inside)

    បុគ្គលម្នាក់ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានសុខាភិបាលចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឲ្យមនុស្សឆ្លងជំងឺកូវីដ១៩។ យោងតាមហ្វេកប៊ុក Page របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងនៅថ្ងៃទី៧ ឧសភា ថានៅពេលនេះ បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះ ការធ្វើចត្តាឡីស័ក ដែលបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រ យោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក។

  • កិច្ចសម្ភាសន៍រវាង ទណ្ឌិត សម រង្ស៊ី និងវិទ្យុអាស៊ីសេរី ត្រូវពលរដ្ឋជេរប្រទេចផ្តាសា (Video Inside)

    កិច្ចសម្ភាសន៍រវាង ទណ្ឌិត សម រង្ស៊ី និងវិទ្យុអាស៊ីសេរី ត្រូវពលរដ្ឋជេរប្រទេចផ្តាសា (Video Inside)

    កិច្ចសម្ភាសន៍រវាងទណ្ឌិត សម រង្ស៊ី និងវិទ្យុអាស៊ីសេរីជុំវិញការបន្តរិះគន់លើវិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ក្នុងប្រទេស ត្រូវបានពលរដ្ឋក្នុងនិងក្រៅប្រទេស ជេរប្រទេចនិងដាក់បណ្តា សាយ៉ាងក្រៃលែង។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍នាពេល នេះ បានដាក់ចេញនូវវិធានការបិទខ្ទប់រយៈ១៤ថ្ងៃ និងក្រោយមកមួយសប្តាហ៍ជាមួយចំណាត់ការចែកចាយ ស្បៀងអាហារទាំងយប់ទាំងថ្ងៃនិងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន, ពលរដ្ឋ, ក្រុមគ្រូពេទ្យពីអង្គភាព នានាទាំងឯកជននិងរដ្ឋ និងមានកិច្ចសហការពីក្រុមគ្រូពេទ្យយោធានិងកងកម្លាំងប្រដាប់អាវុធជួយដឹកជញ្ជួន ស្បៀងដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ហាលភ្លៀងនិងហាលថ្ងៃថែមទៀត។ ប៉ុន្តែទណ្ឌិតសមរង្ស៊ីនិងវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានប្រើភាសារិះគន់, ញុះញង់និងនិយាយចោទប្រកាន់ដោយគ្មានការពិតទាល់តែសោះ ដែលបង្ខំចិត្តប្រជាពលរដ្ឋម្នាក់ឈ្មោះ ឈឹម សុវណ្ណារ៉ា រស់នៅក្នុងប្រទេសអូស្ត្រាលី ធ្វើប្រតិកម្មតបតវិញក្នុងពេល ស្តាប់កិច្ចសម្ភាសន៍ដែលនិយាយខុសពីការពិតកើតឡើងជាក់ស្តែង។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី និងស្លាប់៣២៤នាក់ រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី និងស្លាប់៣២៤នាក់ រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន១ពាន់ ២៤៤ករណី និងការស្លាប់ថ្មីមានចំនួន៣២៤នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៥៥៨ករណី ក្នុងនោះ៥៥៧ករណីជាការដែលឆ្លងក្នុងសហគមន៍, និង១ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។ ចំណែកការ សរុបមានចំនួន១១៤នាក់ជាដដែល។

  • ភូមិចំនួន១៣ ឆ្លងកូវីដ១៩ តើថ្ងៃនេះមាននៅទីណាខ្លះ? (Video Inside)

    ភូមិចំនួន១៣ ឆ្លងកូវីដ១៩ តើថ្ងៃនេះមាននៅទីណាខ្លះ? (Video Inside)

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញកន្លែងដែលរកឃើញការឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀត ដែលបានកើតឡើងក្នុងភូមិចំនួន១៣។ កាលពីម្សិលមិញ ភូមិចំនួន១៣ ក៏ត្រូវបាន គេរកឃើញមានការឆ្លងថ្មីផងដែរក្នុងចំណោមការឆ្លងចូលក្នុងសហគមន៍៦៥០ករណី, ចំណែកនៅថ្ងៃសុក្រនេះ ភូមិចំនួន១៣ ក៏ត្រូវបានគេបញ្ជាក់នូវរកឃើញការឆ្លងថ្មីចូលក្នុងសហគមន៍ផងដែរ។

  • រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណអ្នកឆ្លង៤៤៥នាក់ (Video Inside)

    រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណអ្នកឆ្លង៤៤៥នាក់ (Video Inside)

    អ្នកឆ្លងថ្មីក្នុងរាជធានីចំនួន៤៤៥នាក់ ត្រូវបានបង្ហាញអត្តសញ្ញាណនៅថ្ងៃនេះ ក្នុងការតាមស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីការកាត់ផ្តាច់ឫសគល់ចម្លង។ រដ្ឋបាលរាជធានី ក្នុងចំណោយអ្នកឆ្លងកូវីដ១៩ ទាំងចំនួន៤៤៥នាក់វេលា ២៤ម៉ោងចុងក្រោយនេះ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានី ខណ្ឌដែលរកឃើញឆ្លងច្រើន គឺមានក្នុងខណ្ឌ ពោធិសែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ។រដ្ឋបាលរាជធានីនៅជាមួយនឹងការបង្ហាញអត្តសញ្ញាណ អ្នកឆ្លងកូវីដ១៩ បានអំពាវដល់ពលរដ្ឋណា ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងទាំង ៤៤៥នាក់នោះ ត្រូវរួស រាន់ផ្តល់សំណាក, និងត្រូវដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៧ពាន់៦១៨នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៧ពាន់៦១៨នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រនេះ កាន់តែមានការធ្លាក់ចុះថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានធ្លាក់ចុះ៩៣ករណី។ កាលពីថ្ងៃព្រហស្បតិ៍ការឆ្លងចូលក្នុងសហគមន៍ មាន៦៥០ករណី, ចំណែកការឆ្លងនៅថ្ងៃសុក្រនេះវិញ ការឆ្លងចូលក្នុងសហគមន៍មាន៥៥៧ករណី។ តួលេខធ្លាក់ នេះ គឺជាតួលេខ៣ថ្ងៃបង្ហាញការធ្លាក់ចុះជាប់ៗគ្នាគួរឲ្យកត់សម្គាល់។

  • គណរដ្ឋមន្ត្រីបង្ហាញគម្រោងការចាក់វ៉ាក់សាំង៣ជំហាន និងយុទ្ធសាស្ត្រផ្ការីក (Video Inside)

    គណរដ្ឋមន្ត្រីបង្ហាញគម្រោងការចាក់វ៉ាក់សាំង៣ជំហាន និងយុទ្ធសាស្ត្រផ្ការីក (Video Inside)

    គណរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋកម្ពុជាចំនួនយ៉ាងហោច១០លាននាក់ ដោយការចាប់ផ្តើមជារបៀបយុទ្ធសាស្ត្រផ្ការីក ចេញពីរាជធានីភ្នំពេញនៃបេះដូងរបស់កម្ពុជា។ យុទ្ធនាការចាក់ វ៉ាក់សាំងក្នុងឆ្នាំ២០២១នេះ ត្រូវបានរៀបចំជា៣ជំហានគួរឲ្យកត់សម្គាល់។ តើយុទ្ធនាការ៣ជំហាន និងការចាប់ ផ្តើមនៃយុទ្ធសាស្ត្រផ្ការីកនោះ មានអ្វីខ្លះ?