-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន ១ម៉ឺន ៨ពាន់៤៣៨ករណី និងការ ស្លាប់ថ្មីមានចំនួន៣៧៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុបចំនួន៦៥០ករណី ដែលសុទ្ធិតែជាការឆ្លងក្នុងសហគមន៍ទាំងអស់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមាន៤នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន១១៤នាក់។
-
រោងចក្រចាប់ផ្តើមផលិតកម្មរបស់ខ្លួនសារឡើងវិញ ក្រោយសេចក្តីសម្រេចបិទបញ្ចប់ការរាំងខ្ទប់ (Video Inside)

រោងចក្រដែលស្ថិតក្នុងតំបន់មិនមានការប្រឈមហានិភ័យខ្ពស់ ត្រូវគេរាយការណ៍ថា បានចាប់ដំណើរការសារឡើងវិញហើយ នៅថ្ងៃទី៦ឧសភានេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ នៅជាមួយគ្នានេះបានស្នើសុំយកថ្ងៃដំបូង នេះពិនិត្យការរៀបចំវេនកាត់បន្ថយចំនួនមនុស្សនិងការរៀបចំពិនិត្យប្រព័ន្ធសង្វាក់ផលិតកម្មនិងអនាម័យ ដើម្បីបង្កលក្ខណៈល្អ សម្រាប់កម្មករចូលធ្វើការ។
-
យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ក្នុងតំបន់ក្រហមខណ្ឌឫស្សីកែវ ចាប់ផ្តើមថ្ងៃទី៧ ឧសភា (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ គ្រោងនឹងចាប់ផ្តើមនៅ ថ្ងៃទី៧ ខែឧសភាស្អែកនេះហើយ។ យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហមនាពេលនេះ ទើបបានធ្វើ ក្នុង៤ខណ្ឌនោះទេ គឺខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល និងខណ្ឌ ពោធិ៍សែនជ័យនេះ ដែលមានចំនួន ពលរដ្ឋសរុប៥២ម៉ឺន៥ពាន់៤៣៩នាក់។
-
៥ថ្ងៃ នៃការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហម បានជិត២០ម៉ឹននាក់ (Video Inside)

-
ភូមិចំនួន១៣ឆ្លងកូវីដ១៩ តើមាននៅទីណាខ្លះ? (Video Inside)

-
អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ជុំវិញមនុស្សខ្លះមិនសហការ ក្នុងតំបន់ក្រហម (Video Inside)

អភិបាលរងរាជធានីភ្នំពេញ បានថ្លែងជុំវិញមូលហេតុពាក់ព័ន្ធខ្លះដែលមានមនុស្សស្ថិតក្នុងតំបន់ក្រហមដែលមាន ហានិភ័យមិនមានកិច្ចសហការជាមួយនឹងអាជ្ញាធរសុខាភិបាលក្នុងវិធានការស្វែងរកនិងកំចាត់នូវឫសគល់នៃការឆ្លងមេរោគកូវីដ១៩។ រាជធានីភ្នំពេញ ក្នុងរយៈពេលដែលមានការបិទខ្ទប់កន្លងមកនេះ តួលេខនៃការឆ្លងត្រូវគេ កត់សម្គាល់ថា បានកើនខ្ពស់រហូតដល់៥០០ករណី, ឬពេលខ្លះឡើងដល់៦០០និង៧០០ករណីថែមទៀត ដោយសារតែមានមនុស្សមិនសហការជាមួយនឹងអាជ្ញាធរសុខាភិបាល។
-
រដ្ឋបាលរាជធានីភ្នំពេញ ធ្វើសន្និសីទកាសែតបង្ហាញតំបន់ឆ្លងក្នុងរាជធានី (Video Inside)

រដ្ឋបាលរាជធានី បានធ្វើសន្និសីទកាសែតមួយក្រោយការកំណត់តំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង សាជាថ្មីក្រោយសេចក្តីសម្រេចបន្តបិទតំបន់ប្រឈមហានិភ័យឆ្លងទាំងនោះ រយៈពេល៧ថ្ងៃបន្តទៀត។ តំបន់ ក្រហមដែលបានគូសបញ្ជាក់ដោយរដ្ឋបាលរាជធានី ត្រូវគេឃើញថាមាននៅក្នុងភូមិនិងសង្កាត់ខ្លះ ក្នុងខណ្ឌ ចំនួន៦ គឺខណ្ឌ៧មករា, ខណ្ឌទួលគោក, ខណ្ឌមានជ័យ, ខណ្ឌឫស្សីកែវ, ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌច្បារអំពៅ។
-
សម្តេចតេជោបញ្ជាក់ការគ្មានឆ្លងកូវីដ១៩ ក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ (Video Inside)

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅថ្ងៃព្រហស្បតិ៍ទី៦ឧសភានេះ និង សម្តេចបានសរសេរបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចមិនមានការឆ្លងកូវីដ១៩នោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានតម្រូវផ្តល់សំណាកធ្វើតេស្តនិងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយការវិលត្រឡប់មកពី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងក្រុងហ្សាកាតានៃប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី២៤មេសាឆ្នាំ២០២១។
-
សម្តេចដាក់បញ្ជាអភិបាលខេត្តត្រូវកែតម្រូវសេចក្តីសម្រេចដាក់ចត្តាឡីស័កពលរដ្ឋដោយគ្រាន់តែឆ្លងកាត់ខេត្ត (Video Inside)

ការតម្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃរបស់ខេត្តខ្លះ ដោយគ្រាន់តែមានការធ្វើដំណើរឆ្លងកាត់ ឬលេងកំសាន្តនោះ ត្រូវសម្តចនាយករដ្ឋមន្ត្រីបានប្រៀបប្រដូច នឹងការបង្កើតរដ្ឋ នៅក្នុងរដ្ឋ។ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ទើបនឹង បានរួចពីការបិទខ្ទប់នៅថ្ងៃទី៦ឧសភានេះ និងសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់នោះ ត្រូវបានអបអរសាទរដោយ ប្រជាពលរដ្ឋ។
-
ចាប់ខ្លួនមេខ្យល់២រូប បំរុងនាំពលករឆ្លងដែនខុសច្បាប់ (Video inside)
