Category: អប្សរាណេត

  • ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំងថ្មីមួយបន្ថែម (Video Inside)

    ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំងថ្មីមួយបន្ថែម (Video Inside)

    ក្រសួងការងារ បានបើកមណ្ឌលចាក់វ៉ាក់សាំង១ទីតាំងបន្ថែមទៀតនៅថ្ងៃទី៥ឧសភានេះ ដើម្បីការចាក់ជូនកម្មករ និយោជិត។ កាលពីម្សិលមិញ ក្រសួងការងារទើបនឹងបើកទីតាំងថ្មីមួយសម្រាប់ចាក់វ៉ាក់សាំង ដូសទី២ដល់់ កម្មករនិងនិយោជិត នៅរោងចក្រ ស្ព័រតិច Sportex ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ នៃខណ្ឌឬស្សីកែវ, ចំណែកនៅ ថ្ងៃទី៥ឧសភានេះទៀត ក្រសួងបានបើកមណ្ឌលថ្មីចាក់វ៉ាក់សាំងនៅរោងចក្រថ្មីមួយទៀតក្នុងខណ្ឌមានជ័យ។

  • កងទ័ពជើងគោក ឧបត្ថម្ភថវិកាជិត៤០០លានរៀលដល់ TYDA (Video Inside)

    កងទ័ពជើងគោក ឧបត្ថម្ភថវិកាជិត៤០០លានរៀលដល់ TYDA (Video Inside)

    ថវិកាចំនួនជិត៤០០លានរៀលរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការជួយឧបត្ថម្ភនិងលើកទឹកចិត្តកិច្ចខិតខំប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការផ្តល់ឧបត្ថម្ភនេះ បានធ្វើកាលពីថ្ងៃទី៤ឧសភា។

  • ក្រសួងសុខាភិបាល អនុញ្ញាតមន្ទីរពេទ្យឯកជនចំនួន៣ ព្យាបាលកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល អនុញ្ញាតមន្ទីរពេទ្យឯកជនចំនួន៣ ព្យាបាលកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល បានផ្តល់ការអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនចំនួន៣ អាចធ្វើការព្យាបាលជម្ងឺកូវីដ១៩ ដែលជាលើកដំបូងហើយចាប់តាំងពីមានករណីឆ្លងរាលដាលកូវីដ១៩ ប្រមាណជាងមួយឆ្នាំមកនេះ។

  • ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តកំពង់ចាម បានប្រកាសការរកឃើញការឆ្លងថ្មីចំនួន២ករណី ដែលនាំឲ្យខេត្តកំពង់ចាមទាំងមូល មានការឆ្លង សរុប១២០ករណី។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង២ដែលមានអាយុ៣៦ភេទប្រុសរស់នៅស្រុកចំការលើ និងស្ត្រីអាយុ៣៩ឆ្នាំរស់នៅស្រុកបាធាយ។ ស្ត្រី៣៩ឆ្នាំនោះ ត្រូវគេបញ្ជាក់ថាជាកម្មការីនី នៃរោងចក្រ Six Plus នៃស្រុកមុខកំពូលខេត្តកណ្តាល។

  • កំពង់ធំ រកឃើញការឆ្លងថ្មី១២នាក់ (Video Inside)

    កំពង់ធំ រកឃើញការឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តកំពង់ធំ បានប្រកាសការរកឃើញឆ្លងថ្មីចំនួន១២នាក់ ដែលនាំឲ្យចំនួនឆ្លងសរុបក្នុងខេត្តនេះ បានកើនដល់ ៦៣ករណីហើយ។ យោងតាមរដ្ឋបាលខេត្តក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ រួមមានស្ត្រី៥នាក់និងបុរស៧នាក់ ដែលស្ថិតនៅក្នុង ស្រុកស្ទោងនិងស្រុកបារាយ។ សេចក្តីរាយការណ៍បន្តថាករណីឆ្លងក្នុងស្រុកស្ទោងមានអ្នក ឆ្លង ១១នាក់ ដែលក្នុងរួមមាននៅឃុំកំពង់ចិនត្បូង៥នាក់, ឃុំសំព្រោជ៥នាក់, ឃុំចំណារលើម្នាក់ និងនៅស្រុក បារាយ មានករណីឆ្លងម្នាក់ដែលស្ថិតនៅក្នុងឃុំក្រវ៉ា។

  • រដ្ឋាភិបាលខាងត្បូង សន្យាផ្តល់បរិក្ខាពេទ្យដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រឆាំងជម្ងឺកូវីដ១៩ (Video Inside)

    រដ្ឋាភិបាលខាងត្បូង សន្យាផ្តល់បរិក្ខាពេទ្យដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រឆាំងជម្ងឺកូវីដ១៩ (Video Inside)

    រដ្ឋាភិបាលកូរ៉េខាងត្បូង បានសន្យាផ្តល់បរិក្ខាពេទ្យតម្លៃ ៣០ម៉ឺនដុល្លារ ជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងស្ថានភាពដែលកម្ពុជាកំពុងស្ថិតក្នុងការចាត់វិធានការទប់ទល់ខ្លាំងក្លារារាំងការឆ្លងជម្ងឺរាតត្បាតនេះចូល ក្នុងសហគមន៍។ ការសន្យាផ្តល់ជំនួយនេះ បានបញ្ជាក់ក្នុងជំនួបមួយរវាងរដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី សឿង រដ្ឋចាវី ជាមួយនឹងឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងប្រចាំនៅកម្ពុជា លោក ផាក ហ៊ឹងខ្យង់ នៅថ្ងៃ ទី៥ឧសភានេះ។ លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី នៃក្រសួងការបរទេស បានថ្លែង អំណរគុណ យ៉ាងក្រៃលែង ចំពោះការចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូងដែលបាន ផ្តល់ជំនួយចំពោះ កម្ពុជាក្នុងគ្រាកំពុងត្រូវការជំនួយជាចាំបាច់នាពេលនេះ។

  • ខេត្តសៀមរាប បិទផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត នៅក្រុងសៀមរាប (Video Inside)

    ខេត្តសៀមរាប បិទផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត នៅក្រុងសៀមរាប (Video Inside)

    ខេត្តសៀមរាបបានបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នផ្សារចាស់ និងហាងថតរូប ល្អពេញចិត្តនៅកណ្តាល ក្រុងសៀមរាប ក្រោយរកឃើញពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ឧសភា បានជូន ដំណឹងថា គេបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី៤ឧសភា ដែលក្នុងចំណោមអ្នកឆ្លង ទាំងនោះ រួមមានអាជីវករជាអ្នកលក់ថង់ប្លាស្ទិចនិងទំនិញ នៅផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងធ្លាប់បានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ភូមិមណ្ឌល២, សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២ឧសភា ឆ្នាំ២០២១ផងដែរ។

  • ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តសៀមរាប បានប្រកាសរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៨នាក់ និងបានបង្ហាញអត្តសញ្ញាណ។ អ្នកឆ្លងថ្មី ទាំង ៨នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ស្ថិតក្នុងកន្លែងផ្សេងគ្នាក្នុងក្រុងសៀមរាប, ក្នុងស្រុកបន្ទាយ ស្រី និង ស្រុកវ៉ារិន។

  • ខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកឆ្លងថ្មី១១៨នាក់ (Video Inside)

    ខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកឆ្លងថ្មី១១៨នាក់ (Video Inside)

    ខេត្តព្រះសីហនុ បានប្រកាសរកឃើញការឆ្លងថ្មីកូវីដ១៩ចំនួន១១៨នាក់ និងបានបញ្ចេញអត្តសញ្ញាណអ្នកមាន វិជ្ជមានកូវីដ១៩ទាំងនោះ។ យោងតាមរដ្ឋបាលខេត្តអ្នកវិជ្ជមានកូវីដ១៩ថ្មីទាំង១១៨នាក់ថ្ងៃនេះ គឺជាកម្មករ, អាជីវករនិងក្រុមគ្រួសាររបស់ពួកគេ។ ខេត្តព្រះសីហនុកាលពីម្សិលមិញ ចំនួនឆ្លងសារុបមាន២ពាន់២៣នាក់ និងបើរាប់ បញ្ចូលការឆ្លងថ្មី១១៨នាក់ចុងក្រោយនេះ បាននាំឲ្យចំនួនឆ្លងសរុបកើនដល់២ពាន់១៤១ករណី។

  • ខេត្តកំពង់ឆ្នាំង រកឃើញការឆ្លងថ្មី២នាក់ នៅស្រុកបរិបូរណ៍ (Video Inside)

    ខេត្តកំពង់ឆ្នាំង រកឃើញការឆ្លងថ្មី២នាក់ នៅស្រុកបរិបូរណ៍ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានប្រកាសការរកឃើញករណីឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ ដែលនាំឲ្យចំនួនមនុស្សឆ្លងក្នុងខេត្ត នោះ បានកើនដល់១៨នាក់ហើយ។ ការរកឃើញថ្មីឆ្លងលើមនុស្ស២នាក់ចុងក្រោយនេះ បានកើតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។