Category: អប្សរាណេត

  • ស្នងការរងនគរបាលខេត្តព្រះវិហារ ឆ្លងកូវីដ១៩ ត្រូវបានទទួលមរណភាព (Video Inside)

    ស្នងការរងនគរបាលខេត្តព្រះវិហារ ឆ្លងកូវីដ១៩ ត្រូវបានទទួលមរណភាព (Video Inside)

    ស្នងការរងនគរបាលខេត្តព្រះវិហារម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ បានទទួលមរណភាព។ យោងតាមលិខិត របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, លោកវរសេនីយ៍ឯក ចៅ ស៊ីផល អាយុ៥៦ឆ្នាំ ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

  • ខេត្តតាកែវ មានអ្នកស្លាប់ម្នាក់ដោយសារកូវីដ១៩ (Video Inside)

    ខេត្តតាកែវ មានអ្នកស្លាប់ម្នាក់ដោយសារកូវីដ១៩ (Video Inside)

    ខេត្តតាកែវ បានបញ្ជាក់ករណីអ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ បានស្លាប់នៅក្នុងខេត្ត ប៉ុន្តែក្រសួងសុខាភិបាល នៅមិនទាន់បានបញ្ជាក់ជុំវិញករណីបាត់បង់ជីវិតនោះឡើយ។ បុរសអាយុ៤៥ឆ្នាំម្នាក់ឈ្មោះ សោម ស៊ីណាត មានជម្ងឺតម្រងទឹកនោម និងរស់នៅក្នុងឃុំជំរះពេន ក្នុងស្រុកសំរោង បានចូលមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ កាលពីថ្ងៃទី៤ឧសភាដើម្បីរកការព្យាបាលជម្ងឺ។

  • ខេត្តចំនួន៣បន្ថែមទៀត ដាក់បញ្ចួលក្នុងភូមិសាស្ដ្រកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត (Video Inside)

    ខេត្តចំនួន៣បន្ថែមទៀត ដាក់បញ្ចួលក្នុងភូមិសាស្ដ្រកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត (Video Inside)

    ខេត្តចំនួន៣ទៀត ដែលមានការឆ្លងកើនដល់រយករណី និងមានការស្លាប់មនុស្សដោយសារជម្ងឺកូវីដ១៩ផងដែរ ត្រូវបានកំណត់ជាភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៧ពាន់ ៥៨៧ករណី និងការស្លាប់ថ្មីមានចំនួន៤២៥នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លង ថ្មីសរុបចំនួន៦៧២ករណី ដែលក្នុងនោះការឆ្លងក្នុងសហគមន៍មានចំនួន៦៦៧ករណី, និងការឆ្លងនាំចូលពីក្រៅ ប្រទេសចំនួន៥ករណី។ ចំណែកការស្លាប់ថ្មីរបស់កម្ពុជាវិញ នៅថ្ងៃនេះ មានចំនួន៣នាក់ដែលនាំឲ្យការស្លាប់ សរុបមានចំនួន១១០នាក់។ កម្ពុជាគិតត្រឹមថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន១ម៉ឺន៦ពាន់៩៧១ករណី, ចំណែក ការព្យាបាលជាសះស្បើយមាន ចំនួនសរុប៦ពាន់១៩នាក់ រួមទាំងការព្យាបាលជាសះស្បើយ២២៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមាន ប្រទេសចំនួន៨ទៀត។ ក្នុងអាស៊ាននេះផងដែរ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, ថៃនិងប្រទេសម៉ាឡេស៊ី។

  • របាំងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងរុះរើចាប់ពីថ្ងៃស្អែក, តើមាននៅទីណាខ្លះ? (Video Inside)

    របាំងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងរុះរើចាប់ពីថ្ងៃស្អែក, តើមាននៅទីណាខ្លះ? (Video Inside)

    រាជធានីភ្នំពេញ ចាប់ពីថ្ងៃ៦ឧសភាដែលមានការបិទបញ្ចប់នូវវិធានការបិទខ្ទប់ នឹងត្រូវមានការរៀបចំការរុះ រើ របាំងចេញមួយចំនួន ដែលនឹងមានលក្ខណៈមិនដូចរយៈពេល៣សប្តាហ៍កន្លងមកនេះឡើយ។ យោងតាមសេច ក្តីសម្រេចរបស់រាជរដ្ឋាភិបាល វិធានការបិទខ្ទប់ក្នុងរាជធានីនិងក្រុងតាខ្មៅ ជាបន្តទៀត គឺនឹងផ្អែកតាមសមត្ថ កិច្ចដែលគ្រប់គ្រងភូមិសាស្ត្រ យោងតាមស្ថានភាពវិវត្តន៍នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩។

  • ភូមិចំនួន១០ក្នុងរាជធានីមានករណីឆ្លងកូវីដច្រើនជាងគេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ភូមិចំនួន១០ក្នុងរាជធានីមានករណីឆ្លងកូវីដច្រើនជាងគេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ភូមិចំនួន១០ នៅក្នុងរាជធានី ត្រូវគេបញ្ជាក់ការរកឃើញការឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ភូមិចំនួន១០ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាគេនៅ រាជធានីភ្នំពេញ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺទី១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ នៃខណ្ឌ មានជ័យ, ទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ, ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោម ចៅ ទី១ នៃខណ្ឌ ពោធិ៍សែនជ័យ, ទី៤ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ, ទី៥ កោះពេជ្រ សង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន, ទី៦ ភូមិ១០ សង្កាត់បឹងសាឡាង នៃខណ្ឌ ទួលគោក, ទី៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ នៃខណ្ឌឫស្សីកែវ, ទី៨ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, ទី៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ នៃខណ្ឌពោធិ៍សែនជ័យ និងទី១០ ភូមិ៦ សង្កាត់ផ្សារចាស់ នៃខណ្ឌដូនពេញ។

  • រដ្ឋបាលរាជធានីបង្ហាញអត្តសញ្ញាណអ្នកឆ្លងក្នុងរាជធានីចំនួន៥៩៤នាក់ (Video Inside)

    រដ្ឋបាលរាជធានីបង្ហាញអត្តសញ្ញាណអ្នកឆ្លងក្នុងរាជធានីចំនួន៥៩៤នាក់ (Video Inside)

    រដ្ឋបាលរាជធានី បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូ​វីដ១៩ចំនួន៥៩៤នាក់ ដែលជាករណីរកឃើញការឆ្លងចុង ក្រោយរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលរាជធានី ការបង្ហាញអត្តសញ្ញាណអ្នកឆ្លងថ្មីទាំងនេះ គឺជាការតាមដានស្វែងរកឫសគល់ជាប់ពាក់ព័ន្ធដើម្បីការកាត់ផ្តាច់ការឆ្លងកូវីដ១៩ក្នុងសហគមន៍។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៦ពាន់៤១១នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៦ពាន់៤១១នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃពុធនេះមានចំនួន៦៦៧ករណី ដែលតួលេខនេះបានធ្លាក់ចុះជាងកាលពីម្សិលមិញ។ កាលពីថ្ងៃអង្គារ៍ ការឆ្លងចូលក្នុងសហគមន៍មាន៩៣៨ករណី, ចំណែកនៅថ្ងៃពុធនេះ ការឆ្លងបានធ្លាក់ចុះ ២៧១ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់១ម៉ឺន៦ពាន់ ៤១១នាក់ហើយ។ របាយការណ៍របស់ក្រុមបច្ចេកទេសនៃក្រសួងសុខាភិបាលនៅថ្ងៃនេះ មិនបានបញ្ជាក់លំអិត ជុំការរកឃើញការឆ្លងកើតនៅកន្លែងណាឬតាមខេត្តណាដូចសេចក្តីរាយការណ៍បញ្ជាក់លើកមុនៗនោះឡើយ។

  • ការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមត្រូវធ្វើមិនឲ្យមានចន្លោះឡើយ (Video Inside)

    ការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមត្រូវធ្វើមិនឲ្យមានចន្លោះឡើយ (Video Inside)

    សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ត្រូវធ្វើឲ្យអស់ដោយមិនឲ្យមានចន្លោះ ប្រហោងឬការខ្វះខាតនោះឡើយ។ ប្រសាសន៍ដាក់បទបញ្ជា បានធ្វើតាមរយៈសារសម្លេងមួយថ្ងៃទី៥ឧសភា ទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់លើតំបន់ក្រហមដែលប្រឈមនឹងហានិភ័យខ្ពស់ បាននិងកំពុងប្រព្រឹត្តយ៉ាងសកម្ម។

  • ការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ភ្លៀងនឹងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ជាមួយនឹងស្ថានភាពធាតុអាកាសកម្ពុជាដែលរងនឹងឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនីរតី។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៥រហូតដល់ថ្ងៃទី១១ ខែឧសភា ឥទ្ធិពលនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពក្តៅអប្បបរមា រវាងពី២៤ទៅ២៦ អង្សាសេ, ចំណែកសីតុណ្ហភាពក្តៅអតិបរមា រវាងពី៣៣ទៅ៣៥ អង្សាសេ ។