-
កម្ពុជានឹងមានទឹកភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងរដូវវស្សានេះ (Video Inside)

កម្ពុជាក្នុងរយៈពេល៦ខែទៅមុខទៀតនេះ នឹងទទួលរបបទឹកភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ យោងតាមការព្យាករណ៍ របស់ក្រសួងធនធាន ទឹកនិងឧតុនិយម រវាងពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២១ កម្ពុជានឹងរងនូវបាតុភូត Neutral ផង, El Nino ផង និងបាតុភូត La Nina ផងដែរ។
-
រកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ៦គ្រាប់ នៅកំពង់ឆ្នាំង (Video Inside)

យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានរកឃើញនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៤ឧសភានេះ។ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់នៅថ្ងៃនេះថា គ្រាប់មិនទាន់ផ្ទុះទំាងនោះ រួមមាន ប្រភេទគ្រាប់៨១មីលីម៉ែត្រ ចំនួន២ គ្រាប់, គ្រាប់ប្រភេទ ៦០ mm ចំនួន១គ្រាប់, គ្រាប់ ១០៥ mm ចំនួន១ គ្រាប់, គ្រាប់ M៧៩ ចំនួន១ គ្រាប់ និងគ្រាប់ WP ចំនួន១ គ្រាប់។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ ត្រូវគេរកឃើញឃើញ កប់ ដីនៅក្នុងឃុំចំនួន៤ គឺឃុំលង្វែក, ឃុំឈូកស, ឃុំអូរឫស្សី និងឃុំអំពិលទឹក។កម្ពុជាជាប្រទេសដែលមានសេសសលមីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើន ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់នៅចុង ឆ្នាំ១៩៩៨។ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បានបង្កការសម្លាប់និងធ្វើឲ្យរបួសមនុស្ស២០នាក់ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ។
-
ឃាត់ខ្លួនមនុស្ស១២នាក់ បំរុងឆ្លងដែនទៅថៃដោយខុសច្បាប់ (Video Inside)

មនុស្ស១២នាក់ ដែលបំរុងលួចទៅប្រទេសថៃ ត្រូវកម្លាំងនគរបាលបានឃាត់ខ្លូននៅគោលដៅតេជោ ភ្នំឆ័ត្រ ក្នុងខេត្តបន្ទាយមានជ័យ។ អធិការនគរបាលស្រុកស្វាយចេកលោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងថាមនុស្ស ទាំង១២នាក់នោះ គឺរួមមានអ្នកបើកបរជាមេខ្យល់អាយុ៣៧ឆ្នាំឈ្មោះ ស្រឿង សារ៉េត ដែលបាននាំពលករខ្មែរ ប្រុសស្រីចំនួន១១នាក់តាមរថយន្ត Starex ធ្វើដំណើរទៅប្រទេសថៃក្នុងអម្លុងពេលដែលមានការបិទហាមឃាត់ ឆ្លងកាត់ព្រំដែន។
-
អ្នកឆ្លងកូវីដ២នាក់ ចូលទិញឱសថស្ថាន សួស្តី នៅជិតគល់ស្ពានច្បារអំពៅ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅឱសថស្ថាន សួស្ដី ជិតគល់ស្ពានច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ ២នាក់ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ បានទៅទិញថ្នាំនៅ ឱសថស្ថាន សួស្ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៣ ផ្លូវលេខ ៣៦៩ (ក្បែរគល់ស្ពានច្បារអំពៅថ្មី) នៅព្រឹកថ្ងៃទី៣ឧសភាឆ្នាំ២០២១។
-
អ្នកលក់ត្រី២នាក់ប្តីប្រពន្ធ នៅគល់ស្ពានច្បារអំពៅឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋណាដែលធ្លាប់ទៅទិញត្រី ឬមានទំនាក់ទំនងជាមួយអ្នកលក់ត្រីបោះដុំនៅគល់ស្ពានច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤ឧស ភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ ២នាក់ប្ដីប្រពន្ធ ដ៊េកជាអ្នកលក់ត្រីបោះដុំ នៅជាប់ស្ពានច្បារអំពៅ និងខាងមុខផ្សារច្បារអំពៅ។ អ្នកជំងឺកូវីដ-១៩ទាំង២នាក់ប្ដីប្រពន្ធ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ទី២ រាជធានីភ្នំពេញ ហើយពួកគេបានទៅលក់ត្រីចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០មេសាឆ្នាំ២០២១។
-
រដ្ឋបាលខេត្តកំពត ប្រកាសរកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តកំពត បានបញ្ចេញអត្តសញ្ញាណមនុស្ស២នាក់ ដែលមានវិជ្ជមានកូវីដ១៩ និងអំពាវនាវរកអ្នកជាប់ពាក់ព័ន្ធដើម្បី ការធ្វើតេស្តនិងធ្វើចត្តាឡីស័ក។ ខេត្តកំពត មានករណីឆ្លងកូវីដ១៩សារុប១០ករណី, ចំណែកការប្រកាសបញ្ចេញ អត្តសញ្ញាណមនុស្ស២នាក់ថ្មីដែលទើបរកឃើញនេះ ត្រូវគេជឿថាទើបនឹងរកឃើញថ្មីរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ មនុស្សទាំង២ដែលទើបរកឃើញការឆ្លងថ្មីនេះ ម្នាក់អាយុ៥៣ឆ្នាំនិងម្នាក់អាយុ២៧ឆ្នាំ ដែលមាន ទីលំនៅ ក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។
-
កំពង់ស្ពឺបញ្ចេញអត្តសញ្ញាណមនុស្ស៦នាក់ឆ្លងកូវីដ១៩ (Video Inside)

-
រកឃើញពលករខ្មែរ ៥នាក់ មកពីថៃ ឆ្លងកូវីដ១៩ (Video Inside)

-
ជនបង្កការឆ្លងកូវីដ១៩ដល់មនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ (Video Inside)

-
ខេត្តពោធិ៍សាត់ដាក់ចេញបំរាមគោចរ (Video Inside)
