-
មនុស្ស១នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

-
ស្ត្រីកម្មករនាំចម្លងកូវីដ១៩ពីខេត្តព្រះសីហនុទៅស្ទឹងត្រែង ត្រូវបានជម្រុញការកាត់ទោសតាមច្បាប់ (Video Inside)

ស្ត្រីកម្មករម្នាក់ដែលនាំចម្លងកូវីដ១៩ពីខេត្តព្រះសីហនុដល់ខេត្តស្ទឹងត្រែង ត្រូវបានខេត្តព្រះសីហនុបានស្នើឲ្យចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់។ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ កម្មការីនីម្នាក់ដែលមានវិជ្ជមានកូវីដ១៩ បានរត់គេចចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង។ ស្ត្រីអាយុ២៤ឆ្នាំ ឈ្មោះលី សុភា ដែលជាកម្មការីនីព្យួរកិច្ចសន្យាការងាររោងចក្រ New Star ត្រូវគេរាយការណ៍ថា ធ្លាប់ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន២០នាក់បន្ថែមទៀត។
-
ភូមិចំនួន៨ ក្នុងតំបន់ក្រហម មានករណីឆ្លងកូវីដច្រើនជាងគេរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

យោងតាមក្រសួងសុខាភិបាលក្នុងចំណោមការឆ្លងចូលក្នុងសហគមន៍៩៣៨ករណី, ការឆ្លងក្នុងរាជធានី មាន៦០៨នាក់, និងក្នុងរង្វង់ចំនួនឆ្លងទាំងនេះ ភូមិចំនួន៨ ដែលគេរកឃើញមានការឆ្លងច្រើន គឺភូមិត្រពាំងថ្លឹង១ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ភូមិដំណាក់ធំ៣, សង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ, ភូមិដំណាក់ធំនៃសង្កាត់ស្ទឹងមានជ័យទី២ នៃខណ្ឌមានជ័យ, ភូមិដំណាក់ធំ២, សង្កាត់ស្ទឹងមានជ័យទី៣នៃ ខណ្ឌ មានជ័យ, ភូមិដើមចាន់, សង្កាត់ច្បារអំពៅទី២ នៃខណ្ឌច្បារអំពៅ, ភូមិទួលពង្រ, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ, ភូមិដើមគរ, សង្កាត់ជ្រោយចង្វារ នៃខណ្ឌជ្រោយចង្វារ និងភូមិគ្រួស សង្កាត់សំរោង នៃខណ្ឌព្រែក ព្នៅ។
-
ការបិទខ្ទប់កន្លង មកនេះ បានជួយកាត់ផ្តាច់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ទៅកាន់តំបន់ផ្សេង (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៥ពាន់៧៤៤នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃអង្គារ៍នេះមានចំនួន៩៣៨ករណី ដែលកាន់តែកើនឡើងម្សិលមិញក្នុងស្ថានភាពដែលក្រុមជំនាញសុខាភិបាលបានសម្រុកស្វែងរកមនុស្សសង្ស័យឆ្លងមេរោគរាតត្បាតជាពិសេសក្នុងតំបន់ក្រហមដែលប្រឈមហានិភ័យខ្ពស់។ កាលពីថ្ងៃច័ន្ទការឆ្លងចូលក្នុងសហគមន៍មាន៨៤១ករណី ប៉ុន្តែការឆ្លងនៅ ថ្ងៃអង្គារ៍នេះ បានកើនឡើងជាង៩៧ករណីប្រៀបធៀបនឹងការឆ្លងម្សិលមិញ។
-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៨៦ម៉ឺននាក់, ដូសទី២ បានជាង១លាន២៦ម៉ឺននាក់ (Video Inside)

-
៣ថ្ងៃនៃការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហម នៅរាជធានី បានចំនួនជាង១០ម៉ឺននាក់ (Video Inside)

ដំណើរការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហម បាននិងកំពុងប្រព្រឹត្តទៅតាមគម្រោង ជាមួយនឹងសេចក្តី អំពាវនាវដាស់តឿនសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ចៀសភាពកកកុញនិងការលើកសម្រុកគ្នាចាក់វ៉ាក់សាំង។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជិត៥០ម៉ឺន នាក់ក្នុងតំបន់ប្រឈមហានិភ័យ ជាពិសេសក្នុងតំបន់ក្រហម ចាប់តាំងពីថ្ងៃទី១ឧសភា។
-
តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

តម្លៃប្រេងឥន្ធនៈ គឺមានការកើនឡើងតិចតួចមកវិញ សម្រាប់ការលក់រយៈពេល១៥ថ្ងៃ ខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ គឺប្រេងសាំងធម្មតាមានតម្លៃ៣ពាន់៧៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៣០០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ថ្ងៃមុន។
-
រយៈពេល៤ខែ មានមនុស្សរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះចំនួន២០នាក់ (Video Inside)

-
ក្រុមយុវជនក្រៅប្រទេស បានឧបត្ថម្ភថវិកាជិត៨ម៉ឺនដុល្លារ ដល់សមាគម TYDA (Video Inside)
