-
ខេត្តសៀមរាប និងចាត់វិធានការថ្មី ក្រោយការឆ្លងថ្មីនិងមានករណីស្លាប់ម្នាក់ (Video Inside)

ការរកឃើញមនុស្សឆ្លងថ្មី៧នាក់ ក្នុងខេត្តសៀមរាបបានជម្រុញឲ្យរដ្ឋបាលខេត្ត បានបញ្ចេញអត្តសញ្ញាណអ្នកជាប់ពាក់ព័ន្ធ ដើម្បីការស្វែងរកផ្តាច់ឫសគល់ជម្ងឺឆ្លងរាតត្បាតចេញពីសហគមន៍។ យើងបានភ្ជាប់ទូរស័ព្ទទៅអ្នក យកព័ត៌មានរបស់យើងក្នុងខេត្តសៀមរាប នាពេលនេះ គឹលោកកែវសំណាងដើម្បីការតាមដានស្ថានភាពវិវត្តន៍។ ១. ខេត្តសៀមរាបថ្ងៃនេះ មានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ដោយសារ ជំងឺកូវីដ-១៩, និងមានការឆ្លងថ្មី៧នាក់ ថែមទៀត តើរដ្ឋបាលខេត្ត បានដាក់វិធានការអ្វីរឹតបន្តឹងថែម ទៀតដែរឬទេនៅចំពោះមុខនេះ? ២. សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅតាមបណ្តាញសង្គម ប្រាប់ប្រជាពលរដ្ឋថាការរឹតបន្តឹង ដូចជាការបិទខ្ទប់តាមតំបន់ជាច្រើនក្នុងប្រទេសនឹងអាចត្រូវបន្ធូរបន្ថយវិញ នៅថ្ងៃទី៥ឧសភា ប៉ុន្តែតំបន់តូចៗ ខ្លះដែលមានហានិភ័យឆ្លងខ្ពស់នឹងនៅតែ បន្តបិទ។ តើក្នុងខេត្តសៀមរាបនោះ តំបន់ដែលមានហានិភ័យខ្ពស់ មានកន្លែងណាខ្លះទៅ? ៣. តើលោកចង់បន្ថែមអ្វីចុងក្រោយទៀតទេ ទាក់ទងនឹងជម្ងឺកូវីដ១៩ក្នុងខេត្តសៀមរាបនោះ?
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឹន៥ពាន់៤២០ករណី និងការស្លាប់ថ្មីមានចំនួន៨៥១នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន១ពាន់៩៥៩ករណី, ក្នុងនោះការឆ្លង១ពាន់៩៥៦ករណីជាការឆ្លងក្នុងសហគមន៍, ១ករណីឆ្លងលើពលករ ធ្វើដំណើរមកពី ប្រទេសថៃ, និង២ករណីទៀតជាការឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស។
-
រាជរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយនៅថ្ងៃនេះ បញ្ជាក់ការបញ្ចប់បិទខ្ទប់ភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅចាប់ពីថ្ងៃទី៦ឧសភាឆ្នាំ២០២១។ សេចក្តីសម្រេចដដែល បានបញ្ជាក់ថាជាមួយការនឹងបិទបញ្ចប់នោះ រាជរដ្ឋាភិបាលនឹងជំនួសមកវិញនូវវិធានការថ្មី សម្តៅបង្កាការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់ ១ម៉ឺន៤ពាន់៨០៦នាក់ (Video Inside)

-
មនុស្សចំនួន៤នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

-
កិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយកញ្ញា គង់ សុផុល ដែលស្ថិតក្នុងតំបន់ក្រហម មួយកន្លែងក្នុងភូមិចុងខ្សាច់, សង្កាត់ទួលសង្កែមួយ ក្នុងខណ្ឌឫស្សីកែវ (Video Inside)

១/ ប្រមុខរាជរដ្ឋាភិបាលបានបង្ហើបនូវចំណាត់ការភ្លើងខៀវខ្លះទាក់ទងនឹងការបំរុងបើកនៅតាមកន្លែងមួយចំនួន ក្រោយថ្ងៃទី៥ឧសភា។ ប៉ុន្តែយោងតាមរដ្ឋបាលរាជធានី ភូមិសាស្ត្រទាំង៣នៃចំណុចក្រហម, លឿងទុំនិងលឿង បើទោះបីអាចមានការបង្រួមឲ្យតូចខ្លះ ប៉ុន្តែនៅតែរក្សាដដែលទេ? តើចំណុចក្រហមដែលកញ្ញារស់នៅនោះ មានស្ថានភាពឆ្លងមានលក្ខណៈយ៉ាងណាដែរ?
-
រាជធានីបញ្ជាក់ការបន្តរក្សាចំណាត់ការរឹងបន្តឹងដដែលក្នុងតំបន់ក្រហម, លឿងទុំនិងលឿង ក្រោយថ្ងៃ៥ឧសភា (Video Inside)

-
សម្តេចតេជោលើកទឹកចិត្តក្រុមសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិត ទោះបីមានការជួបប្រទះរលកវិបត្តិកូវីដ១៩ (Video Inside)

-
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ចំនួន២៤៤នាក់ (Video Inside)

-
ខេត្តព្រះសីហនុ បណ្តេញជនជាតិចិន ២រូប ចេញពីកម្ពុជា (Video Inside)

អភិបាលខេត្តព្រះសីហនុ កំពុងស្នើសុំបណ្ដេញចេញជនជាតិចិន២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីខេត្តព្រះសីហនុនិងប្រទេសកម្ពុជាទៀតឡើយ ក្រោយរកឃើញរកឃើញគេចចេញពីតំបន់ចត្តាឡីស័ក។ យោងតាមរដ្ឋ បាលខេត្តព្រះសីហនុ, អភិបាលខេត្តលោក គួច ចំរើន នៅព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំង សមត្ថកិច្ចរៀបចំនីតិវិធីស្នើ សុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត។