-
រដ្ឋបាលខេត្តត្បួងឃ្មុំ បិទភូមិមួយបណ្តោះអាសន្ន (Video Inside)

-
ខេត្តសៀមរាប រកឃើញអ្នកឆ្លងកូវីដថ្មី១៥នាក់ (Video Inside)

ខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៥នាក់ថែមទៀត ធ្វើឲ្យអ្នកមានជំងឺកូវីដ-១៩ កើនឡើងចំនួន ៣៦នាក់ហើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៩មេសាឆ្នាំ២០២១ បានបញ្ជាក់ថាអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៥នាក់នោះ បានស្ថិតនៅ ក្នុងឃុំរើល ក្នុងស្រុកពួក ចំនួន៧ នាក់, នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ចំនួន២នាក់, នៅសង្កាត់ស្ល ក្រាម ក្រុងសៀមរាប ចំនួន២នាក់ , នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបម្នាក់, នៅសង្កាត់ស្រង៉ែ ក្រុងសៀម រាបម្នាក់, នៅឃុំស្វាយចេក ស្រុកអង្គរធំម្នាក់ និងមនុស្សម្នាក់ ដែលធ្វើដំណើរមកព្រៃវែងមកកាន់ខេត្តសៀមរាប ម្នាក់ដែរ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួនម៉ឺន៥០២ករណី និងការស្លាប់ថ្មីមានចំនួន៣០៧នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន ៧៦១ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន៧៦០, និងឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស ១ករណី។ ចំណែក ការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៩៣នាក់។
-
ស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យតំបន់បិទខ្ទប់ក្នុងថ្ងៃទី២ (Video Inside)

-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៣២ម៉ឺន៩ពាន់នាក់, ដូសទី២ បាន៩១១,៦៦៩នាក់ (Video Inside)

កម្ពុជាកាន់តែបង្កើនការសម្រុកចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនៅក្នុងរាជធានី នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ឧសភាស្អែកនេះហើយ។ គិតរហូតមកទល់នឹងថ្ងៃទី២៩មេសា ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ នៅទូទាំងប្រទេស សរុបមានចំនួនជាង១លាន៣២ម៉ឺននាក់ ដែលស្មើនឹងជាង១៣ភាគរយហើយក្នុងចំនួនមនុស្សដែលគ្រោងចាក់យ៉ាងហោច១០លាននាក់នៅទូទាំងប្រទេស។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើកទី២នោះវិញ មានចំនួនសារុបជាង៩១ម៉ឺន១ពាន់នាក់។
-
កិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយកញ្ញា គង់ សុផុល កំពុងស្ថិតក្នុងតំបន់ក្រហម ដែលជាតំបន់មិនអាចចេញចូលបានឡើយ (Video Inside)

ទូរទស្សនិកជន គិតត្រឹមម៉ោងនេះ ពេលនេះ ចំនួនខណ្ឌដែលមានភូមិ សង្កាត់មួយចំនួនស្ថិតក្នុងតំបន់ក្រ ហម គឺមាន៥ខណ្ឌហើយ រួមមានខណ្ឌទួលគោក, ខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌកំបូល និងខណ្ឌ ឫស្សីកែវ។ នៅថ្ងៃទី៣០មេសានេះផងដែរ គឺជាថ្ងៃទី២នៃការអនុវត្តការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ។ យើងនឹង ក្រឡេកមើលទៅក្នុងតំបន់ក្រហមដើម្បីចង់ដឹងថាតើក្នុងតំបន់នោះ មានការចូលរួមអនុវត្តច្បាប់ពីពលរដ្ឋត្រឹមត្រូវ ដែរឬទេ។ វេលានេះ យើងនឹងភ្ជាប់ទូរស័ព្ទជាមួយកញ្ញាគង់សុផុល អ្នកយកព័ត៌មានអប្សរាណិតដែលកំពុងស្ថិត ក្នុងតំបន់ក្រហម ដែលជាតំបន់មិនអាចចេញចូលបានឡើយ។
-
កន្លែងមួយចំនួនទៀត ក្នុងខណ្ឌទួលគោក ដាក់បញ្ចូលក្នុងតំបន់ក្រហមនិងលឿងទុំ (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន២ពាន់៨៥០នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រ នេះមានចំនួន៧៦០ករណី ដែលថយចុះជាងកាលពីម្សិលមិញ ១២០ ករណី។ កាលពីថ្ងៃព្រហស្បតិ៍ការឆ្លងចូលក្នុងសហគមន៍មាន៨៨០ករណី, ចំណែកការឆ្លងនៅថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៧៦០ករណី ក្នុងចំណោមការឆ្លងក្នុងរាជធានីនិងខេត្តចំនួន១២។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍សរុប៧៦០ករណីថ្ងៃនេះ, រាជធានីភ្នំពេញមានការឆ្លង៤០៨ករណី ដែលថយចុះចំនួន ១១០ករណីប្រៀបធៀបនឹងម្សិលមិញ។
-
ព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់កម្ពុជា បន្តផ្អាកក្នុងឆ្នាំនេះទៀត (Video Inside)

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បង្ហាញក្តីអបអរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បើទោះបីជា ឆ្នាំនេះកម្ពុជាមិនបានរៀបចំធ្វើនោះយ៉ាងណាក៏ដោយ។ កម្ពុជាបានផ្អាកព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២១ ដែលជាការផ្អាកលើកទី២ហើយ ដោយសារតែការគំរាមនៃវិបត្តិកូវីដ១៩។ កាលពីឆ្នាំ២០២០ ព្រះរាជពិធីច្រត់ព្រះ នង្គ័លដែលគ្រោងរៀបចំធ្វើនៅខេត្តកំពង់ធំ ត្រូវបានផ្អាក និងក្នុងឆ្នាំ២០២១នេះទៀត ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រៀមបំរុងធ្វើនៅថ្ងៃទី៣០មេសា ក៏ត្រូវបានផ្អាកថែមទៀត ។
-
ក្រសួងកសិកម្ម និងអង្គភាពទ័ព ផ្តល់ស្បៀង ដល់រដ្ឋបាលភ្នំពេញ (Video Inside)
