-
ខេត្តកំពង់ឆ្នាំងមានករណីឆ្លងកូវីដ១៩ កើនដល់ចំនួន១៦ករណី (Video Inside)

ខេត្តកំពង់ឆ្នាំងដែលមានករណីឆ្លងកូវីដ១៩កើនដល់ចំនួន១៦ករណី មានសេចក្តីរាយការណ៍អំពីមនុស្សម្នាក់បាន ស្លាប់ប៉ុន្តែក្រសួងសុខាភិបាលនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ យើងបានភ្ជាប់ទូរស័ព្ទទៅអ្នកយកព័ត៌មាន របស់យើងលោក យឹម សុខារិន្ទក្នុងខេត្តកំពង់ឆ្នាំង ដើម្បីការតាមដានលើបញ្ហានេះ។ សេចក្តីរាយការណ៍ក្រសួងសុខាភិបាល បានបញ្ជាក់ជុំវិញករណីឆ្លងថ្មី១៦នាក់ក្នុងសហគមន៍ រហូតមកទល់ពេលនេះ។ ដោយឡែកនៅថ្ងៃនេះផងដែរ សេចក្តីរាយការណ៍បង្ហើបមុននេះបញ្ជាក់ថា មានករណី បាត់បង់ជីវិតម្នាក់ ដែលអ្នកស្លាប់នោះ ត្រូវគេបញ្ជាក់ថាជាស្ត្រី។ ១. តើអ្នកស្លាប់នោះ មានប្រវត្តិទាក់ទងយ៉ាង ម៉េចដែរ? ហើយតើអាជ្ញាធរខេត្តបានដាក់ ចំណាត់ការអ្វីបន្ថែមទៀតដែរឬទេ? ២. ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលមិនទាន់បញ្ជាក់ថាករណីស្លាប់នៅ កំពង់ឆ្នាំងនេះ គឺបានជាប់ព័ន្ធ នឹងករណីកូវីដ១៩នោះផងដែរ។ យើងនឹងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលជុំវិញ បញ្ហានេះថែមទៀត ជួនកាលគឺអ្នកឆ្លងកូវីដ១៩មែន ប៉ុន្តែបានបាត់ជីវិតដោយសារករណីផ្សេងក៏អាចថាបាន។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅតាមបណ្តាញសង្គម ប្រាប់ប្រជាពលរដ្ឋថាការរឹតបន្តឹងដូច ជាការបិទខ្ទប់ តាមតំបន់ជាច្រើនក្នុងប្រទេសនឹងអាចត្រូវបន្ធូរបន្ថយវិញ នៅថ្ងៃទី៥ឧស ភា ប៉ុន្តែតំបន់តូចៗខ្លះ ដែលមានហានិភ័យឆ្លងខ្ពស់នឹងនៅតែបន្តបិទ។ តើខេត្តកំពង់ឆ្នាំង អាចមានកន្លែងបន្តបិទទៀតទេ លោក សុខារិន្ទ? ៣. លោកចង់បន្ថែមអ្វីចុងក្រោយទៀតទេ ទាក់ទងនឹងជម្ងឺកូវីដ១៩ ក្នុងខេត្តកំពង់ឆ្នាំងនោះ?
-
រដ្ឋបាលខេត្តកំពង់ធំ រកឃើញការឆ្លងថ្មី ចំនួន១៥នាក់ (Video Inside)

-
ប្រជាពលរដ្ឋជិត៤ពាន់គ្រួសារ ក្នុងឃុំបែកចាន នៃតំបន់ក្រហម បានទទួលអំណោយ (Video Inside)

ប្រជាពលរដ្ឋជិត៤ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ក្នុងឃុំបែកចាន នៃស្រុកអង្គស្នួលខេត្តកណ្តាល បានទទួលស្បៀងអាហារដែលឧបត្ថម្ភដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរដ្ឋ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ អំណោយរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល ដល់ពលរដ្ឋចំនួន៣ពាន់៧៥៦គ្រួសារ ក្នុងតំបន់ក្រហមនៃឃុំបែកចាននោះ បាន ធ្វើនៅព្រឹកថ្ងៃទី៣ឧសភានេះ។
-
ពលរដ្ឋជិត១៥ម៉ឺននាក់ បានទទួលអំណោយស្បៀងអាហារពីរដ្ឋបាលរាជធានី (Video Inside)

-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៧៧ម៉ឺននាក់, ដូសទី២ បានជាង១លាន២៤ម៉ឺននាក់ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ នៅទូទាំងប្រទេស សរុបមានចំនួនជាង១លាន ៧៧ម៉ឺននាក់ ។ កម្ពុជាគឺជាប្រទេសមួយដែលមានរាជរដ្ឋាភិបាលបានជម្រុញការចាក់វ៉ាក់សាំងខ្លាំងក្លាលើប្រជាពលរដ្ឋ។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាគឺជាប្រទេសក្នុងលំដាប់ទី២បន្ទាប់ពីសឹង្ហបុរីដែលមានសន្ទស្សន៍លឿនជាងគេក្នុងការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋ។
-
យុទ្ធនាការ២ថ្ងៃ នៃការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម បានចំនួនជិត៦ម៉ឺននាក់ (Video Inside)

ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើពលរដ្ឋនៅតំបន់ក្រហម ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ មានចំនួនជិត៦ ម៉ឺននាក់។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជិត៥០ម៉ឺននាក់ ជាពិសេសក្នុងតំបន់ក្រហម ចាប់តាំងពីថ្ងៃទី១ឧសភា។ យុទ្ធនាការចាក់វ៉ាក់សាំងលើតំបន់ដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់នោះ ត្រូវគេរំពឹងថានឹងអាចបញ្ចប់ក្នុងរយៈ ពេល៣៨ថ្ងៃ។
-
ភ្ញៀវទេសចរណ៍បន្តការខ្លាច បើទោះបីជាមានការបើកតាមរមណីយដ្ឋានខ្លះក៏ដោយ (Video Inside)

ភ្ញៀវទេសចរណ៍មិនទាន់ហ៊ានចេញធ្វើដំណើរកំសាន្តទេសចរណ៍ ក្នុងប្រទេសនៅឡើយទេ បើទោះបីជាមានការ បើកតាមកន្លែងមួយចំនួនរយៈពេលមួយសប្តាហ៍កន្លងមកនេះយ៉ាងណាក៏ដោយ។ កម្ពុជាបានបន្ធួរបន្ថយការរឹត បន្តឹងតាមរមណីយដ្ឋានទេសចរណ៍ខ្លះដែលមិនមានការគម្រោមកំហែងដោយសារជម្ងឺកូវីដ១៩ ប៉ុន្តែរវាងពីថ្ងៃទី ២៦មេសាដល់២ឧសភា សេចក្តីរាយការណ៍បានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍ មិនមានច្រើនឡើយដោយសារ តែការខ្លាចឆ្លងនឹងវីរុសកូវីដ១៩។
-
ក្រុមហ៊ុនចំនួន៤ ក្នុងខេត្តតាកែវ ត្រូវបានបិទដំណើរការបណ្តោះអាសន្ន (Video Inside)

ក្រុមហ៊ុនចំនួន៤ ក្នុងខេត្តតាកែវជាមួយកម្មករ១ពាន់២០១នាក់ សង្ស័យអាចឆ្លងកូវីដ១៩ ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន។ សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តតាកែវថ្ងៃទី៣ឧសភា បានផ្អាកដំណើរការរោងចក្រនៃ ក្រុមហ៊ុន PV Industry, Cambodiaç ក្រុមហ៊ុនហួរលីម៉ី (ខេមបូឌា), ក្រុមហ៊ុន លូន វៃ Textile និងក្រុមហ៊ុនលីន តុន Manufacturing រហូតដល់មានការជូនដំណឹងជាថ្មី។
-
ការរកឃើញការឆ្លងថ្មី៦២ករណីបន្ថែមទៀត រយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងខេត្តព្រះសីហនុ (Video Inside)

-
ពលរដ្ឋ៥២គ្រួសារ ក្នុងសង្កាត់ស្វាយដង្គំ ទទួលបានអំណោយ (Video Inside)
