-
គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បង្កការខូចខាតផ្ទះពលរដ្ឋ ១៤ខ្នង នៅត្បូងឃ្មុំ (Video Inside)

គ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃពុធ បានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង នៅក្នុងខេត្តត្បូងឃ្មុំ។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ខ្យល់កន្ត្រាក់បោកបក់ខ្លាំងវេលាយប់ថ្ងៃទី៥ឧសភាឆ្នាំ២០២១នោះ បានធ្វើឲ្យរំលំរោងអាជីវកម្មឡឥដ្ឋមួយខ្នងនៅស្រុកអូររាំងឪ, ខូចខាតផ្ទះ៨ខ្នងនៅក្នុងស្រុកតំបែរ, ប៉ះពាល់ របើកដំបូងផ្ទះមួយខ្នងក្នុងស្រុកពញាក្រែក, ខូចខាតទាំងស្រុងផ្ទះមួយខ្នងនៅក្នុងស្រុកពញាក្រែក, និងខូចខាត ផ្ទះចំនួន៤ខ្នងទៀតក្នុងស្រុកមេមត់់។ សេចក្តីរាយការណ៍បង្ហាញថាមិនមានករណីគ្រោះថ្នាក់ដល់អាយុជីវិតទេ។
-
ឆេះតូបផ្សារ ៥០តូប នៅផ្សារត្រាំកក់ ខេត្តតាកែវ (Video Inside)

តូបលក់ចំនួន៥០តូប ក្នុងផ្សារត្រាំកក់ខេត្តតាកែវ បានរងនឹងការឆេះក្នុងគ្រោះអគ្គិភ័យមួយវេលាល្ងាចថ្ងៃ ពុធ ម្សិលមិញ។ ហេតុការណ៍ឆេះតូបក្នុងផ្សារត្រាំកក់ខេត្តតាកែវ បានកើតឡើងក្នុងវេលាម៉ោងប្រមាណ៦និង ២០ នាទី។ រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ដែលប្រមូលពីបណ្តាស្រុកនិងពីស្នងការដ្ឋាននគរបាលខេត្ត បាន ជួយធ្វើអន្តរាគមន៍ពន្លត់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ សុខ សំណាង។
-
កំពង់ស្ពឺផ្អាកទីតាំងអាជីវកម្ម៣កន្លែង ក្រោយមានអ្នកឆ្លងកូវីដ១៩ (Video Inside)

-
បាត់ដំបង បិទឱសថស្ថានពេជ្រចិន្តា នៅស្រុកភ្នំព្រឹក (Video Inside)

រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទជាបណ្តោះអាសន្ន នូវទីតាំងឱសថស្ថាន មួយកន្លែង ក្នុងមូលដ្ឋានស្រុក ភ្នំព្រឹក ក្រោយអ្នកមានប្រវត្តិចូលទីតាំងនោះរកឃើញឆ្លងជំងឺកូវីដ១៩ ។ យោងតាមរដ្ឋបាលខេត្ត ទីតាំងឱសថ ស្ថាន ដែលសម្រេចបិទជាបណ្តោះអាសន្ននោះ មានយីហោឈ្មោះ ពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
-
មនុស្ស៣៥នាក់ រួចផុតពីចត្តាឡីស័ក នៅកំពង់ឆ្នាំង (Video Inside)

ប្រជាពលរដ្ឋក្មេងចាស់ ចំនួន ៣៥នាក់ ដែលត្រូវបាននាំយកមកធ្វើចត្តាឡីស័ក នៅសាលាគំរូក្រុងកំពង់ឆ្នាំង ត្រូវ បានអាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយ នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ បន្ទាប់ពីពួកគាត់បានស្នាក់នៅធ្វើចត្តាឡីស័ក អស់រយៈពេលជាងកន្លះខែកន្លងមកនេះ និងត្រូវគ្រូពេទ្យធ្វើ តេស្តលើកទី២ មិនឃើញមានមេរោគកូវីដ-១៩ទេ។
-
កំពង់ឆ្នាំងយកទីតាំងមួយកន្លែង ក្នុងព្រៃសហគមន៍ជាកន្លែងឈាបនដ្ឋានអ្នកស្លាប់ដោយកូវីដ១៩ (Video Inside)

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ការសម្រេចយកទីតាំងព្រៃរបស់សហគមន៍មួយកន្លែង ដែលស្ថិតនៅឆ្ងាយ ពីភូមិឋានរបស់ប្រជាពលរដ្ឋ ដើម្បីសាងសង់ជាឈាបនដ្ឌាន សម្រាប់ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ ការជូនដំណឹងបញ្ជាក់របស់រដ្ឋបាលខេត្តនៅថ្ងៃទី៦ឧសភានេះ គឺនៅបន្ទាប់ពីករណីស្ត្រីម្នាក់ដែលបានស្លាប់ ដោយសារជម្ងឺកូវីដ១៩ នៅក្នុងស្រុករលាប្អៀ កន្លងមកនេះ មិនត្រូវបានប្រជាពលរដ្ឋ អនុញ្ញាតអោយធ្វើការបូជា សពនៅក្នុងវត្តនោះឡើយ។
-
មន្ត្រីនគរបាលក្រុងដូនកែវម្នាក់ ឆ្លងកូវីដ១៩ (Video Inside)

-
មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ក្នុងខណ្ឌសែនសុខ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

-
អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាក្រុមយុវជនបក្សក្នុងនិងក្រៅសុកផ្តល់ជួនពលរដ្ឋក្នុងតំបន់បិទខ្ទប់ (Video Inside)

-
ខេត្តកណ្តាល បិទអគារវប្បធម៌រយៈពេល៧ថ្ងៃ (Video Inside)

អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យបន្តបិទខ្ទប់តំបន់អគារវប្បធម៌រយ:ពេល ៧ថ្ងៃទៀត ក្រោយមានអ្នកឆ្លងកូវីដ ជាបន្តបន្ទាប់។ តំបន់វប្បធម៌គឺជាតំបន់មួយដែលស្ថិតនាកណ្តាលក្រុងតាខ្មៅនៃខេត្តកណ្តាល។ មន្ត្រីសុខាភិបាលខេត្តកណ្ដាល កាលពីម្សិលមិញ បានប្រើម៉ាស៊ីន Rapid Test យកសំណាកពលរដ្ឋរស់នៅ នៅតំបន់អគារវប្បធម៌ កាលពីម្សិលមិញ និងជាលទ្ធផល បានរកឃើញពលរដ្ឋជាបន្តបន្ទាប់ដែលមានវិជ្ជមានកូវីដ១៩ ។