-
ក្រសួងធនធានទឹកដាស់តឿនប្រុងប្រយ័ត្នខ្យល់កន្ត្រាក់នាំភ្លៀង និងរន្ទះរវាងពីថ្ងៃទី១៤ដល់១៦ឧសភា (Video Inside)

-
ខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ទី៤ដោយកូវីដ១៩ (Video Inside)

ខេត្តបន្ទាយមានជ័យមានមនុស្សស្លាប់ដោយសារកូវីដ១៩ម្នាក់ ដែលនាំឲ្យការស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៤នាក់ហើយ។ អ្នកស្លាប់ទី៤ក្នុងខេត្តបន្ទាយមានជ័យនេះ ជាស្ត្រីចំណាស់អាយុ៧០ឆ្នាំមានទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត។ ស្ត្រីចំណាស់ឈ្មោះ យឹម យឿន បានបាត់បង់ជីវិត នៅថ្ងៃទី១៣ឧសភានេះក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
-
ខេត្តបាត់ដំបង មានអ្នកស្លាប់ដោយសារកូវីដ១៩ លើកដំបូង (Video Inside)

-
ខេត្តព្រៃវែង មានមនុស្សស្លាប់ម្នាក់ ដោយកូវីដ១៩ (Video Inside)

ខេត្តព្រៃវែង មានមនុស្សស្លាប់ម្នាក់ទៀតហើយដោយសារជម្ងឺកូវីដ១៩។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលស្លាប់ នោះមានឈ្មោះ ស៊ីនួន សារ៉ាក់ ដែលជាប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង នៃស្រុកពាមរក៍។ បុរសឆ្លងកូវីដ១៩ រូបនោះ បានស្លាប់នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ និងទើបបានធ្វើដំណើរមកពីគីឡូម៉ែត្រ លេខ ៧, សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាថ្មីៗនេះ។ ខេត្តព្រៃវែងមានមនុស្សស្លាប់ដោយ សារជម្ងឺកូវីដ១៩ចំនួនយ៉ាងហោចណាស់២នាក់ហើយ។
-
ខេត្តកំពង់ចាម មានអ្នកឆ្លងថ្មី១៣នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣នាក់ និងព្យាបាលជាសះស្បើយម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត អ្នកមានវិជ្ជមានកូវីដថ្មីទាំង១៣នាក់ នោះ គឺរួមមាន៣នាក់នៅក្នុងស្រុកកងមាស, ៣នាក់នៅស្រុកស្រីសន្ធរ, ៣នាក់នៅស្រុកបាធាយ និង៤នាក់មក ពីខេត្តត្បូងឃ្មុំ។ អ្នកជំងឺទាំង១៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និង បន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។
-
ខេត្តព្រះសីហនុ មានអ្នកឆ្លងថ្មី៧០នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៧០នាក់ និងបានបង្ហាញអត្តសញ្ញាញអ្នកឆ្លង ថ្មីថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ថ្ងៃ១៣ឧសភានេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧០នាក់ នោះ រួមមាន ២នាក់ ជាអ្នកស្រុកព្រៃនប់, ២២នាក់ជាកម្មកររោងចក្រញូវស្ដារនិងអ្នកផ្សេងទៀតជាប្រជាពលរដ្ឋ និងអាជីវករនៅក្នុង ក្រុងព្រះសីហនុ។
-
បាត់ដំបង រកឃើញអ្នកវិជ្ជមានថ្មី៤នាក់ ដែលជាងពលករមកពីប្រទេសថៃ (Video Inside)

-
ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បន្តទទួលស្បៀងអាហារពីរាជរដ្ឋាភិបាល (Video Inside)

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន៥ពាន់គ្រួសារទៀត បានទទួលនូវស្បៀងអាហារ ដែលជាអំណោយ របស់រាជរដ្ឋាភិបាល។ យោងតាមរដ្ឋបាលរាជធានី អំណោយដែលបាន ដឹកនិងផ្តល់ជូនប្រជាពលរដ្ឋស្ថិតក្នុង តំបន់បិទខ្ទប់ចំនួន៥ពាន់គ្រួសាររយៈពេល២៤ម៉ោងចុងក្រោយនេះ បាននាំអោយចំនួន ប្រជាពលរដ្ឋសរុប ដែលទទួលបានអំណោយស្បៀងអាហាររបស់សម្តេចតេជោ បានកើនដល់៤០ម៉ឺនគ្រួសារហើយ។
-
រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ឆ្លងកូវីដ១៩ (Video Inside)

-
រាជធានីភ្នំពេញ រកឃើញអ្នកឆ្លងថ្មី១៥៤នាក់, ធ្លាក់ចុះ១២៥នាក់ (Video Inside)
