-
ឯកអគ្គទូតអាមេរិកជួបរដ្ឋមន្ត្រីការបរទេសកម្ពុជាពិភាក្សាជុំវិញស្ថានការណ៍កូវីដ១៩ និងបញ្ហាពាក់ព័ន្ធក្នុងតំបន់ (Video Inside)

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោកឯកអគ្គរដ្ឋទូត Patrick Murphy បានជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដើម្បីកិច្ចពិភាក្សាទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ យោងតាមក្រសួង ការបរទេសកម្ពុជា កិច្ចពិភាក្សាបានផ្តោតលើបញ្ហាជំនួយវ៉ាក់សាំងបង្កាកូវីដ១៩និងសភាពការណ៍ពាក់ព័ន្ធ និង បញ្ហាដទៃទៀតពាក់ព័ន្ធនយោបាយក្នុងតំបន់និងពិភពលោក។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់៨០ករណី និងការស្លាប់ថ្មីមានចំនួន៣៦៥នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៣៤៥ករណី ក្នុងនោះ៣៤៤ករណីជាការដែលឆ្លងក្នុងសហគមន៍, និង១ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។ ចំណែកការ ស្លាប់ថ្មីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានចំនួន២នាក់ដែលនាំឲ្យការស្លាប់ សរុបមានចំនួន១៥៦នាក់នោះហើយ។ កម្ពុជាគិតត្រឹមថ្ងៃ ទី១៨ខែឧសភា ឆ្នាំ២០២១នេះ ការឆ្លងសរុបមាន ចំនួន២ម៉ឺន២ពាន់៨៨៩ករណី។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន មានសារុប៩ប្រទេសលើកលែងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៦ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប្រទេសម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ថៃនិងប្រទេសកម្ពុជា។
-
រាជធានីភ្នំពេញ រកឃើញអ្នកឆ្លងថ្មី១៤៣នាក់ថ្ងៃនេះ (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញអ្នកឆ្លងថ្មីជម្ងឺកូវីដ១៩ចំនួន ១៤៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងបានបង្ហាញអត្តសញ្ញាណអ្នកជាប់ពាក់ព័ន្ធទាំងឡាយ។ បើទោះបីជាតួលេខនៃការឆ្លងចូល ក្នុងសហគមន៍នៅថ្ងៃនេះ មានការធ្លាក់ចុះក្តី ប៉ុន្តែតួលេខឆ្លងចូល ក្នុងរាជធានីភ្នំពេញចំនួន១៤៣នាក់នេះ គឺជាតួលេខខ្ពស់ជាងម្សិលមិញ១៣ករណី។ តួលេខឆ្លងកាលពីម្សិលមិញ ក្នុងរាជធានីមានចំនួន១៣០នាក់។ តាមការបង្ហាញក្នុងតារាងរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃនេះ ការរកឃើញ ឆ្លងថ្មី មាននៅក្នុងខណ្ឌចំនួន១៣ លើកលែងតែខណ្ឌជ្រោយចង្វារ។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន២ពាន់២៥៤នាក់ (Video Inside)

-
១៧ថ្ងៃនៃការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម បានចំនួនជាង៧០ម៉ឹននាក់ (Video Inside)

-
យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់លឿង លើកដំបូងចាប់ផ្តើមថ្ងៃនេះ (Video Inside)

ពលរដ្ឋច្រើនពាន់នាក់ក្នុងតំបន់លឿងនៃខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ បានទទួលការចាក់វ៉ាក់សាំងដូស លើកដំបូងរបស់ខ្លួននៅថ្ងៃទី១៨ឧសភា ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងក្រៅតំបន់ក្រហម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចមកហើយថា សម្តេចនឹងស្រោចវ៉ាក់សាំងលើរាជធានីភ្នំពេញ ដែលជាតំបន់មានការប្រឈមហានិភ័យឆ្លងខ្ពស់ជាងគេបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋច្រើនលាននាក់។
-
ចំនួនភ្ញៀវទេសចរ មានចំនួនតិចតួច ក្នុងពិធីបុណ្យចម្រើនព្រះជន្ម (Video Inside)

-
រដ្ឋបាលខេត្តរតនគិរី រកឃើញអ្នកឆ្លងថ្មីកូវីដ១៩ម្នាក់ (Video Inside)

រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ឧសភានេះ បញ្ជាក់អំពីការរកឃើញមនុស្ស ម្នាក់បន្ថែមទៀត ដែលមានវិជ្ជមានកូវីដ១៩។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញអ្នកឆ្លងថ្មីម្នាក់នោះ គឺជា ពលរដ្ឋរស់នៅឃុំលុងឃុង ស្រុកបរកែវ ទើបធ្វើដំណើរត្រឡប់មកពីបើកថ្នាំព្យាបាល បេះដូង នៅរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ម្នាក់នោះ ឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំ នៅអចិន្ត្រៃយ៍នៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
-
ហាងកាហ្វេដូង វីនវីន ដេប៉ូ សាខាទី៣ មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

-
ធនាគារ ស៊ិន ហាន សាខាមុនីវង្ស មានអ្នកឆ្លងកូវីដ១៩ (Video Inside)
