Category: អប្សរាណេត

  • អ្នកឆ្លងកូវីដ១៩ ជិត១ពាន់នាក់ ព្យាបាលជាសះស្បើយនៅកោះពេជ្រ (Video Inside)

    អ្នកឆ្លងកូវីដ១៩ ជិត១ពាន់នាក់ ព្យាបាលជាសះស្បើយនៅកោះពេជ្រ (Video Inside)

    អ្នកឆ្លងកូវីដ១៩ ចំនួន៩៥៥នាក់ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ ត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតវិលត្រឡប់ទៅផ្ទះវិញ។ អ្នកទទួលបានការព្យាបាលជាសះស្បើយនេះ គឺរួមមាន៨៣៤នាក់ដែល បានជាសះស្បើយកាលពីថ្ងៃទី២៨មេសា និង១២១នាក់ទៀតដែលទើបបានជាសះស្បើយនៅថ្ងៃនេះ បានថ្លែងបញ្ជាក់សេចក្តីត្រេកអរនិងដឹងគុណដល់ក្រុមគ្រូពេទ្យព្យាបាល ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ TYDA។

  • ឱសថបុរាណចិន LIANHUA QINGWEN ធ្លាប់ប្រើប្រាស់ទប់ទល់កូវីដ១៩ ប្រគល់ជូនរដ្ឋាភិបាលកម្ពុជា (Video Inside)

    ឱសថបុរាណចិន LIANHUA QINGWEN ធ្លាប់ប្រើប្រាស់ទប់ទល់កូវីដ១៩ ប្រគល់ជូនរដ្ឋាភិបាលកម្ពុជា (Video Inside)

    ឱសថបុរាណចិនដែលធ្លាប់ប្រើប្រាស់ក្នុងការទប់ទល់ការឆ្លងជម្ងឺកូវីដ១៩ នៅមុនពេលដែលពិភពលោកមិនទាន់ ផលិតវ៉ាក់សាំង ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៩មេសា។ ឱសថបុរាណចិន លីនហួ ឈីងវ៉ិន LIANHUA QINGWEN ចំនួន៨ម៉ឺន៨ពាន់ប្រអប់ តម្លៃសរុប២០ម៉ឺនដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលចិន ប្រគល់ជួនរដ្ឋាភិបាលកម្ពុជា ក្នុងពិធីប្រគល់និងទទួលមួយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមវត្តមានចូលរួមពីរដ្ឋមន្ត្រី ក្រសួងសុខាភិ បាលលោកម៉ម ប៊ុនហេង, និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនធៀន។

  • យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងតំបន់ក្រហមចាប់ផ្តើមថ្ងៃ១ឧសភា (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងតំបន់ក្រហមចាប់ផ្តើមថ្ងៃ១ឧសភា (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំរយៈពេលកន្លះខែ នៅតំបន់មានហានិភ័យឆ្លងខ្ពស់ នឹងត្រូវចាប់ អនុវត្តធ្វើពីថ្ងៃទី ១ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២១ ក្រោយវ៉ាក់សាំងថ្មីទើបដឹកមកដល់ និងការរំពឹងទទួលវ៉ាក់ សាំងមកដល់ជា បន្តបន្ទាប់ថែមទៀត។

  • កម្ពុជារំពឹងទទួលវ៉ាក់សាំងចិន ១លានដូសរយៈពេល១១ថ្ងៃខាងមុខ (Video Inside)

    កម្ពុជារំពឹងទទួលវ៉ាក់សាំងចិន ១លានដូសរយៈពេល១១ថ្ងៃខាងមុខ (Video Inside)

    កម្ពុជារំពឹងទទួលវ៉ាក់សាំងចំនួន ១លានដូស ថែមទៀត ក្នុងរយៈពេលយាងហោច១១ថ្ងៃទៅមុខទៀតនេះ នៅបន្ទាប់ពីការទទួលបានវ៉ាក់សាំង ៤០ម៉ឺនដូស កាលពីយប់ថ្ងៃទី២៨មេសា។ កម្ពុជាកំពុងសម្រុកការចាក់វ៉ាក់សាំង លើពលរដ្ឋជាច្រើនក្នុងរាជធានីនិងក្រុងតាខ្មៅខេត្តកណ្តាល ជាតំបន់ដែលមានការផ្ទុះឆ្លងខ្លាំងជាងគេនៅទូទាំង ប្រទេស។

  • គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្សម្នាក់ និងគោងាប់៧ក្បាល នៅកំពង់ធំ (Video Inside)

    គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្សម្នាក់ និងគោងាប់៧ក្បាល នៅកំពង់ធំ (Video Inside)

    ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបណ្តាលអោយមនុស្សម្នាក់បានស្លាប់, គោ៧ក្បាលបានងាប់ និងផ្ទះមួយខ្នងបានរងការខូចខាតនៅខេត្តកំពង់ធំ។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិនោះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

  • ឃាត់ខ្លួនមនុស្ស១២៣នាក់ ឆ្លងដែនពីវៀតណាមចូលមកកម្ពុជាដោយខុសច្បាប់ (Video Inside)

    ឃាត់ខ្លួនមនុស្ស១២៣នាក់ ឆ្លងដែនពីវៀតណាមចូលមកកម្ពុជាដោយខុសច្បាប់ (Video Inside)

    សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់នាំជនជាតិវៀតណាម និងជនជាតិចិនប្រមាណ១២៣នាក់ ចេញពីប្រទេសវៀតណាម ឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។ ការចាប់ឃាត់ខ្លួនមេខ្យល់ជាជនជាតិចិនចំនួន១១នាក់ ដែលនាំមនុស្ស១១២នាក់ ជាជនជាតិចិន និងជនជាតិវៀតណាមលួចឆ្លងដែនខុសច្បាប់នោះ បានធ្វើឡើង កាល ពីព្រលប់ថ្ងៃទី ២៧ខែមេសាឆ្នាំ២០២១ក្នុងសណ្ឋាគារ ដែលមានយីហោ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ដែលគេ ស្គាល់ថា ម្ចាស់សណ្ឋាគារនោះ គឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ រៀង។ សមត្ថកិច្ចបានដាក់ ការសង្ស័យថា អាចនឹងមានមេខ្យល់ជាជនជាតិខ្មែរ នៅពីក្រោយករណីនេះនិងកំពុង តែធ្វើការស៊ើបអង្កេតបន្តទៀត។

  • ខេត្តមណ្ឌលគិរី ត្រៀមកន្លែងបូជាសព និងបញ្ចុះសពសម្រាប់អ្នកស្លាប់ដោយកូវីដ១៩ (Video Inside)

    ខេត្តមណ្ឌលគិរី ត្រៀមកន្លែងបូជាសព និងបញ្ចុះសពសម្រាប់អ្នកស្លាប់ដោយកូវីដ១៩ (Video Inside)

    ខេត្តមណ្ឌលគិរី ដែលទើបមានអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន៣នាក់ បានត្រៀមទីតាំងសម្រាប់បូជាសព និងកន្លែងបញ្ចុះសព អ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង កាលពីនារសៀលថ្ងៃទី២៧ ខែមេសា បានចុះពិនិត្យ ទីតាំងមួយទំហំពី៣-៥ហិកតា ស្ថិតនៅឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។

  • ADB ព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ (Video Inside)

    ADB ព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ (Video Inside)

    ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ ហើយនឹងកើនខ្ពស់ក្នុងឆ្នាំ ២០២២។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី២៨មេសានេះ បានផ្សាយថាសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤% នៅឆ្នាំ២០២១ និងកើន ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។

  • ហាងកាហ្វេរុក្ខា២ មានអ្នកឆ្លងកូវីដ១៩ ផឹកកាហ្វេ និងលេងអុក (Video Inside)

    ហាងកាហ្វេរុក្ខា២ មានអ្នកឆ្លងកូវីដ១៩ ផឹកកាហ្វេ និងលេងអុក (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ទៅហាងកាហ្វេរុក្ខា២ ក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ធ្វើចត្ដាឡីស័ក។ ហាងកាហ្វេរុក្ខា២ មានទីតាំងស្ថិត នៅផ្ទះលេខ៩៣ ផ្លូវលេខ ១២២, សង្កាត់ផ្សារដេប៉ូ៣ នៃខណ្ឌទួលគោក។

  • អាជ្ញាធរត្បូងឃ្មុំ បិទភូមិរកាធំ ក្រោយមានមនុស្សស្លាប់ដោយកូវីដ១៩ (Video Inside)

    អាជ្ញាធរត្បូងឃ្មុំ បិទភូមិរកាធំ ក្រោយមានមនុស្សស្លាប់ដោយកូវីដ១៩ (Video Inside)

    អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នូវភូមិរកាធំ ឃុំជីរោទិ៍ទី១ នៃស្រុកត្បូងឃ្មុំ ក្រោយការរកឃើញអ្នកមានវិជ្ជមានកូវីដ១៩។ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ បានចេញសេចក្តីសម្រេចថ្ងៃនេះ ក្នុងការបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រភូមិរកាធំ ឃុំជីរោទិ៍ទី១ នៃស្រុកត្បូងឃ្មុំ ។