Category: អប្សរាណេត

  • ទេសចរណ៍ជាតិនិងអន្តរជាតិចំនួនជិត៧០០នាក់ បានចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ក្នុងថ្ងៃបើកដំណើរការដំបូង (Video Inside)

    ទេសចរណ៍ជាតិនិងអន្តរជាតិចំនួនជិត៧០០នាក់ បានចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ក្នុងថ្ងៃបើកដំណើរការដំបូង (Video Inside)

    ទេសចរណ៍ជាតិ និងអន្តរជាតិចំនួនជិត៧០០នាក់ បានចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ក្នុងថ្ងៃបើកដំណើរការដំបូង។ អាជ្ញាធរជាតិអប្សរាបានថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរសរុប៦៩៦នាក់ ដែលធ្វើទស្សនកិច្ចថ្ងៃដំបូងទី២៦មេសា រួមមានភ្ញៀវទេសចរណ៍ជាតិចំនួន៦៨០នាក់ និងភ្ញៀវអន្តរជាតិចំនួន១៦នាក់ ។

  • ក្រុមហ៊ុន អឹមវីអិល តាដា មានបុគ្គលិកឆ្លងកូវីដ១៩ (Video Inside)

    ក្រុមហ៊ុន អឹមវីអិល តាដា មានបុគ្គលិកឆ្លងកូវីដ១៩ (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ដែលមានទំនាក់ទំនងញឹកញាប់ជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុន តាដា ត្រូវធ្វើចត្ដាឡីស័ក។ ក្រុមហ៊ុន អឹមវីអិល តាដា (TADA) គឺជាក្រុមហ៊ុនមានទីតាំងនៅផ្ទះលេខ៩៧, ផ្លូវលេខ៥៩០, សង្កាត់ បឹងកក់២, ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • បន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា មានមនុស្សឆ្លងកូវីដ១៩ចេញចូល (Video Inside)

    បន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា មានមនុស្សឆ្លងកូវីដ១៩ចេញចូល (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅបន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា ត្រូវ ប្រញាប់ធ្វើចត្ដាឡីស័ក។ បន្ទប់ពិគ្រោះសុខភាពស្ត្រីរបស់វេជ្ជបណ្ឌិត ឈុន សមសោភា មានទីតាំងស្ថិតនៅ ផ្ទះលេខ៤៥, ផ្លូវ២៩២, សង្កាត់អូឡាំពិក, ខណ្ឌចំការមន រាជធានីភ្នំពេញ។

  • កំពង់ឆ្នាំង បិទតំបន់ឆ្នុកទ្រូ ក្រោយការរកឃើញការឆ្លងកូវីដ១៩ ក្នុងសហគមន៍ (Video Inside)

    កំពង់ឆ្នាំង បិទតំបន់ឆ្នុកទ្រូ ក្រោយការរកឃើញការឆ្លងកូវីដ១៩ ក្នុងសហគមន៍ (Video Inside)

    អាជ្ញាធរស្រុកបរិបូរណ៍ នៃខេត្តកំពង់ឆ្នាំង បានសម្រេចបិទការចេញ-ចូល បណ្តោះអាសន្ន រយះពេល១៤ ថ្ងៃ នៅតំបន់ឃុំឆ្នុកទ្រូ ក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ថ្មីទៀត។ ការសម្រេចបិទបានអនុវត្ត ចាប់តំាងពីយប់ថ្ងៃទី២៦មេសាឆ្នាំ២០២១៕

  • ខេត្តបន្ទាយមានជ័យ បិទកាស៊ីណូទាំងអស់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បិទកាស៊ីណូទាំងអស់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ក្នុងភូមិសាស្ដ្រខេត្តទាំងមូល ក្រោយការរកឃើញការផ្ទុះឆ្លងកូវីដ១៩កាន់តែច្រើន។ សេចក្តីរាយការណ៍កាលពីម្សិលមិញបានបង្ហាញថាការផ្ទុះតែមួយថ្ងៃ ម្សិលមិញ មានមនុស្សឆ្លងច្រើនដល់៩១នាក់ ដែលភាគច្រើនជាជនជាតិឥណ្ឌូណេស៊ីរស់នៅក្នុងក្រុងប៉ោយប៉ែត ។

  • កម្ពុជាបានហាមឃាត់ការធ្វើដំណើរជនបរទេសមកពីឥណ្ឌាឬឆ្លងកាត់ឥណ្ឌា (Video Inside)

    កម្ពុជាបានហាមឃាត់ការធ្វើដំណើរជនបរទេសមកពីឥណ្ឌាឬឆ្លងកាត់ឥណ្ឌា (Video Inside)

    កម្ពុជាបានហាមឃាត់ការធ្វើដំណើររបស់រាល់ជនបរទេសណាដែលឆ្លងកាត់ឬចេញមកពីប្រទេសឥណ្ឌាដែល កំពុងមានការផ្ទុះឆ្លងខ្លាំងនាបច្ចុប្បន្ននេះ។ ក្នុងប្រទេសឥណ្ឌា ការឆ្លងជាប់ៗគ្នាក្នុងមួយថ្ងៃជាង៣០ម៉ឺននាក់ក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង។ មន្ទីរពេទ្យក្នុងរដ្ឋធានីដេលី ត្រូវគេរាយការណ៍ការហួសពីសមត្ថភាពក្នុងការទទួលយកអ្នកជម្ងឺ, ខ្យល់អុកស៊ីហ្សែនសម្រាប់ បញ្ចូលដង្ហើមជួយ ជនរងគ្រោះ បានអស់រលីង, អ្នកជម្ងឺដែលគ្មានខ្យល់អុកស៊ីហ្សែន បានស្លាប់ជាបន្តបន្ទាប់, មនុស្សស្លាប់ ត្រូវគេគរ ខ្លះត្រូវបានដុត និងខ្លះត្រូវបានគេយកទៅបញ្ចុះ ប៉ុន្តែវាលកប់ខ្មោចក្នុងប្រទេសឥណ្ឌា ត្រូវគេបញ្ជាក់ថាបានពេញ ដោយសពនិងស្ទើររកដីបញ្ចុះមិនបាននោះថែមទៀត។

  • ខេត្តព្រះសីហនុ ផ្អាកដំណើរការរោងចក្រ New Star (Video Inside)

    ខេត្តព្រះសីហនុ ផ្អាកដំណើរការរោងចក្រ New Star (Video Inside)

    រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាការបញ្ឈប់បណ្តោះអាសន្នដំណើរការរោងចក្រស្បែកជើងញូវស្តារ New Star ក្រោយការសង្ស័យថាអាចមានកម្មករឆ្លងជម្ងឺកូវីដ១៩។ យោងតាមរដ្ឋបាលខេត្តអ្នកលក់ដូរ២នាក់នៅផ្សារយាយ ទូច New Star ដែលមានការពាក់ព័ន្ធជាមួយនឹងកម្មកររោងចក្រ New Star ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ ១៩ ដែលប្រញាប់ឲ្យរដ្ឋបាលខេត្តបានចាត់វិធានការបង្កាជាបន្ទាន់។

  • រដ្ឋបាលខេត្តកណ្តាល បន្តបិទផ្សារគគីរ ១៤ថ្ងៃទៀត (Video Inside)

    រដ្ឋបាលខេត្តកណ្តាល បន្តបិទផ្សារគគីរ ១៤ថ្ងៃទៀត (Video Inside)

    រដ្ឋបាលខេត្តកណ្តាល បានបន្តបិទផ្សារគគីររយៈពេល២សប្តាហ៍ទៀត ក្រោយការបិទរយៈពេល១៤ថ្ងៃរួចមក ហើយបានកន្លងផុតទៅ។ ផ្សារគគីរ ត្រូវបានបិទមុននេះកាលពីថ្ងៃទី១៣មេសាបន្ទាប់ពីបានរកឃើញមនុស្ស ៧នាក់បានឆ្លងនឹងកូវីដ១៩។ នៅថ្ងៃទី២៧មេសានេះ រដ្ឋបាលខេត្តកណ្តាលក្នុងសេចក្តីសម្រេចមួយបានសរសេរ ថាត្រូវបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មផ្សារគគីរនេះរយៈពេល២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១០ ឧសភាដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ និងការរៀបចំឡើងវិញឲ្យបានល្អប្រសើរទីតាំងលក់ដូរក្នុងផ្សារគគីរ។ផ្សារ គគីរមានទីតាំងនៅភូមិគគីរ, ឃុំគគីរ, ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាខេត្តមានការផ្ទុះឆ្លងខ្លាំងបន្ទាប់ ពី រាជធានី។

  • ស្នងការដ្ឋាននគរបាលរាជធានី ឃាត់ខ្លួនមនុស្សបំពានជាង២០នាក់ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី ឃាត់ខ្លួនមនុស្សបំពានជាង២០នាក់ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បានឃាត់ខ្លួនមនុស្សយ៉ាងហោចជាង ២០នាក់ ដែលប្រព្រឹត្តអំពើបំពាននឹងវិធានសុខាភិបាល។ មនុស្សចំនួន២២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងខណ្ឌកំបូល, ខណ្ឌជ្រោយចង្វារនិងខណ្ឌសែនសុខ វេលា២៤ម៉ោងចុងក្រោយនេះ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៧ពាន់ ៣៩៤ករណី និងការស្លាប់ថ្មីមានចំនួន២៦២នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៥០៨ករណី ដែលជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន ៣នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៨២នាក់។