-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៩ម៉ឺន៥ពាន់នាក់, ដូសទី២ បាន៧៧៧,៦៤៣នាក់ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បាននិងកំពុងសម្រុកធ្វើយ៉ាងខ្លាំងក្លាទន្ទឹមនឹងសន្ទុះឆ្លងរាតត្បាត នៅតែបន្តវាយលុកឥតឈប់ឈរក្នុងសហគមន៍។ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើក ទី១នៅទូទាំងប្រទេស បានសរុបមានចំនួនជាង១លាន២៩ម៉ឺននាក់ ។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើក ទី២នោះវិញមានចំនួនសរុបជាង៧៧ម៉ឺន៧ពាន់នាក់។
-
កម្ពុជាត្រៀមទទួលវ៉ាក់សាំងជំនួយស៊ីណូហ្វាម ៤០ម៉ឺនដូស (Video Inside)

-
តើតំបន់ក្រហម, តំបន់លឿងទុំនិងតំបន់លឿង មានន័យយ៉ាងណា? (Video Inside)

ការកំណត់នូវតំបន់ក្រហម, តំបន់លឿងទុំនិងតំបន់លឿង សម្រាប់ការសម្គាល់នូវភូមិសាស្ត្រដែល មានការឆ្លង រាលដាលជម្ងឺកូវីដ១៩ បានបង្កភាពងឿងឆ្ងល់ខ្លះដល់ប្រជាពលរដ្ឋដែលមិនទាន់បានដឹងនូវខ្លឹមសារនិងចំណាត់ ការរដ្ឋបាលតាមតំបន់នីមួយៗទាំងនោះឡើយ។ អង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រី បានបញ្ចេញ នូវ វិដេអូមួយថ្ងៃនេះ ដែលនឹងរៀបរាប់ខ្លឹមសារសំខាន់ជុំវិញការកំណត់នូវតំបន់ក្រហម, តំបន់លឿងទុំនិងតំបន់លឿង ។ តើអត្ថន័យនិងខ្លឹមសារនៃតំបន់ទាំង៣នោះ មានអ្វីខ្លះ?
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ កើនដល់ ១ម៉ឺន ៥១៣នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥០៨ ករណី ដែលនៅតែជាចំនួនខ្ពស់ គូរឲ្យកត់សម្គាល់បើទោះបីជាមានការធ្លាក់ចុះ៧១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ទាំង៥០៨ករណី នារយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើតក្នុងរាជធានីនិងខេត្តចំនួន៧។ កាលពី ថ្ងៃច័ន្ទការឆ្លងចូលក្នុងសហគមន៍មាន៥៧៩ករណី ក្នុងនោះរាជធានីភ្នំពេញតែមួយមានការឆ្លង៣៣៧ករណី ប៉ុន្តែ នៅថ្ងៃនេះការឆ្លងចូលក្នុងរាជធានី មានចំនួន២៤៨ករណី។
-
មនុស្ស៣នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន៣នាក់ បានស្លាប់ដោយសារជំងឺកួវីដ១៩ នាវេលា២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការស្លាប់ សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន៨២នាក់ហើយគិតត្រឹមថ្ងៃទី២៧មេសានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មនុស្សស្លាប់ទាំង៣រួមមានស្រ្តីជាតិខ្មែរអាយុ ៣៩ ឆ្នាំរស់នៅខណ្ឌពោធិ៍សែនជ័យដែលបានបាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យហ្លូងម៉ែ, ស្រ្តីជាតិខ្មែរអាយុ ៥២ ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ ដែលបានស្លាប់មុនពេលចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត, និងបុរស ជាតិខ្មែរអាយុ៧៧ឆ្នាំរស់នៅខេត្តព្រះសីហនុ បានស្លាប់នៅក្នុងខេត្តព្រះសីហនុ។ មនុស្សទាំង៣ ត្រូវក្រុមគ្រូពេទ្យ បញ្ជាក់ថាបានស្លាប់ដោយសារការរលាកសួតទាំងសងខាង។
-
៥១ថ្ងៃកម្លាំងក្រុមការងារលោក ហ៊ុន ម៉ាណែត រៀបចំមន្ទីរពេទ្យកន្លែងព្យាបាលជម្ងឺកូវីដ១៩ ចំនួន៥ និងដាក់គ្រែ ៤ពាន់ ៣០០គ្រែ (Video Inside)

បេសកកម្ម៥១ថ្ងៃ របស់ក្រុមការងារលោក ហ៊ុន ម៉ាណែត បានជួយរៀបចំរួចរាល់នូវមន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ-១៩ ចំនួន៥ ដែលអាចដាក់អ្នកជំងឺបាន៤ពាន់៣០០គ្រែ។ លោក ហ៊ុន ម៉ាណែត ដែលជាអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក បានសរសេរក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី២៧មេសា ថា ក្នុងរយៈ ពេល៥១ថ្ងៃ ក្រុមការងាររបស់លោកបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាលចំនួន ៥ រួមមានមណ្ឌលព្យាបាល The Great Duke, មន្ទីរពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីដ-១៩កោះ ពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ ដែលអាចរៀបគ្រែសរុបប្រមាណ ៤ពាន់៣០០គ្រែ ដើម្បីព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។
-
កម្លាំងទ័ពជើងគោក២០៦នាក់ និងរថយន្តយោធា៦២គ្រឿង ជួយដឹកជញ្ជួនស្បៀងដល់ពលរដ្ឋ១២,០០០គ្រូសារ (Video Inside)

-
អំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់ពលរដ្ឋរងកូវីដ១៩ ក្នុងខេត្តកណ្តាល (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសព្រះរាជទានព្រះរាជអំណោយជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកនៅតំបន់ដែលបិទខ្ទប់ខ្លាំង។ ព្រះរាជអំណោយ រួមមាន អង្ករ៦៥តោន ទឹក សុទ្ធចំនួន៦៥០កេស, មីចំនួន២ពាន់៣០០កេសតូច, ម៉ាស់ ចំនួន ១ម៉ឺន២ពាន់បន្ទះ និងត្រីខ ចំនួន ២ពាន់៣០០ យួរ ត្រូវបានប្រគល់ជួនរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី២៦មេសា តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល។ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ភិរុណ និង អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដល់រដ្ឋបាលខេត្ត ដើម្បី ជួយដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលកំពុងជួបការលំបាក ។
-
ក្រុងប៉ោយបែត បិទការធ្វើដំណើរពេលយប់ (Video Inside)

-
រមណីយដ្ឋានអង្គរ បើកចូលទស្សនាសាឡើងវិញ (Video Inside)

រមណីយដ្ឋានអង្គរ ត្រូវបានបើកឲ្យចូលទស្សនាឡើងវិញហើយ ក្រោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលថ្ងៃ ទី២៥មេសា បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការ បញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានបិទការចូលទស្សនាប្រាសាទបុរាណនានាក្នុងតំបន់ប្រាសាទ អង្គរ ចាប់ពីថ្ងៃទី៧មេសា ឆ្នាំ២០២១ មក ដើម្បីការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។