Category: អប្សរាណេត

  • ក្រសួងទេសចរណ៍ រៀបចំគោលការណ៍ថ្មី ក្រោយសេចក្តីសម្រេចសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស (Video Inside)

    ក្រសួងទេសចរណ៍ រៀបចំគោលការណ៍ថ្មី ក្រោយសេចក្តីសម្រេចសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស (Video Inside)

    ក្រសួងទេសចរណ៍ បានរៀបចំគោលការណ៍ថ្មីតាមតំបន់ទេសចរណ៍ ក្រោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស។

  • តុលាការរាជធានី បានឃុំខ្លួនបុរសម្នាក់ ដែលបំពានវិធានសុខាភិបាល (Video Inside)

    តុលាការរាជធានី បានឃុំខ្លួនបុរសម្នាក់ ដែលបំពានវិធានសុខាភិបាល (Video Inside)

    បុគ្គលម្នាក់ដែលល្មើសនឹងវិធានសុខាភិបាលបណ្ដាលឲ្យឆ្លងជំងឺកូវីដ-១៩ ទៅមនុស្ស៣នាក់ ត្រូវបានតុលាការរាជធានីឃុំខ្លួនបណ្ដោះអាសន្ន។ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាការឃុំខ្លួននៅថ្ងៃទី២៦មេសា។ សេចក្តីរាយការណ៍ បានបញ្ជាក់ថាបុគ្គលរូបនោះ ត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ១៩ និងគ្រូពេទ្យបានតម្រូវ ការធ្វើចត្តាឡីស័ក១៤ ប៉ុន្តែបុគ្គលរូបនោះបែរជាទៅដើរហើរ ទៅស្ទីម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួម ពិធីមង្គលការនៅខេត្តកំពត។ អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ៣នាក់ ជិះឡានជាមួយនៅពេលនោះ បានឆ្លងមេរោគកូវីដ-១៩។

  • អំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ជួយពលរដ្ឋរងគ្រោះក្នុងតំបន់ក្រហម (Video Inside)

    អំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ជួយពលរដ្ឋរងគ្រោះក្នុងតំបន់ក្រហម (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសព្រះរាជទានអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីការចែកជួន ប្រជាពលរដ្ឋក្នុងតំបន់ក្រហមដែលជាតំបន់រងការឆ្លងខ្លាំងជាងគេក្នុងរាជធានី។ ព្រះរាជអំណោយ រួមមាន អង្ករ ៥០តោន, មីចំនួន២ពាន់កេសតូច, ត្រីខចំនួន២ពាន់យួរ, ទឹកសុទ្ធ៣០០កេស និងម៉ាស់៤កេសធំ ស្មើនឹងមួយម៉ឺន ២ពាន់បន្ទះ បានផ្តល់ជួនអភិបាលរាជធានីលោក ឃួង ស្រេង នារសៀលថ្ងៃទី២៦មេសានេះ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល នៅបរិវេណសាលារាជធានីភ្នំពេញ។

  • អង្គការសុខភាពពិភពលោក បានបង្ហាញសុទិដ្ឋិនិយមចំពោះចំណាត់ការបង្ការកូវីដ១៩ នៅកម្ពុជា (Video Inside)

    អង្គការសុខភាពពិភពលោក បានបង្ហាញសុទិដ្ឋិនិយមចំពោះចំណាត់ការបង្ការកូវីដ១៩ នៅកម្ពុជា (Video Inside)

    អង្គការសុខភាពពិភពលោក បានបង្ហាញសុទិដ្ឋិនិយមចំពោះចំណាត់ការទប់ស្កាត់រ​បស់រាជរដ្ឋាភិបាលកម្ពុជានៅ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ បើទោះបីជាសន្ទុះឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍នាពេលនេះ មាន តួលេខខ្ពស់ក៏ដោយ។ តួលេខការឆ្លងវេលាចុងក្រោយរបស់កម្ពុជា បានលោតពីចំនួន២ខ្ទង់ឡើងទៅដល់៣ខ្ទង់ និងពេលខ្លះមានការបារម្ភអាចឡើងដល់៤ខ្ទង់ថែមទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីតំណាងអង្គការសុខ ភាពពិភពលោកប្រចាំកម្ពុជាលោកស្រីលី អាយឡែន បានបញ្ជាក់ថាកម្ពុជាមិនទាន់យឺតពេលទេ ក្នុងការបង្វែរ ស្ថានការណ៍ ឲ្យល្អប្រសើរឡើងវិញបាន។

  • កីឡាករកម្ពុជា ២រូបបំបែកកំណត់ត្រាកីឡាករអាស៊ី (Video Inside)

    កីឡាករកម្ពុជា ២រូបបំបែកកំណត់ត្រាកីឡាករអាស៊ី (Video Inside)

    កីឡាករកម្ពុជា២រូប បានបំបែកកំណត់ត្រាជាកីឡាករអាស៊ីដំបូងគេ ដែលអាចឈរជាកីឡារកំពូល៥រូប ក្នុងព្រឹត្តិការណ៍ការប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Cup 2021។ ការប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Cup 2021 បានរៀបចំធ្វើឡើងនៅក្នុងប្រទេសថៃ រវាងពីថ្ងៃទី២៤ដល់ថ្ងៃទី២៥មេសាឆ្នាំ២០២១។ កីឡាករ កម្ពុជា២រូប គឺកីឡាករ សាលីអ៊ូមើត ឈរលំដាប់កំពូលទី៤ និងកីឡាករម៉ឺន ម៉ូស្តានក្នុងលំដាប់កំពូលទី៥ នៃវិញ្ញា សាស្គីឈរ Ski Grand Prix។

  • រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវរកសមភាពនៃការចែកចាយវ៉ាក់សាំងរបស់ពិភពលោក (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវរកសមភាពនៃការចែកចាយវ៉ាក់សាំងរបស់ពិភពលោក (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងសន្និបាតលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គម អង្គការ សហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ESCAP ដោយបានអំពាវនាវរកសមភាពនៃការចែកចាយ វ៉ាក់សាំង លើប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។ សន្និបាតតាមប្រព័ន្ធ Virtual Conference រវាងពីថ្ងៃ២៦ដល់២៩មេសា រៀបចំ ធ្វើនៅក្នុងក្រុងបាងកកនៃ ប្រទេសថៃ បានស្ថិតក្រោយប្រធានបទ“ការស្ដារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ច សហប្រតិបត្តិការតំបន់ នៅ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។

  • ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ១៩ ឆ្លងតាមស្ត្រីជាតិវៀតណាម (Video Inside)

    ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ១៩ ឆ្លងតាមស្ត្រីជាតិវៀតណាម (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ការរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ម្នាក់ទៀត ដែលជាស្ត្រីជាតិវៀតណាម មកពីរាជធានីភ្នំពេញ។ ការរកឃើញវិជ្ជមានកូវិដ១៩ លើស្ត្រីជនជាតិវៀតណាមនេះទៀត បាននាំអោយខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៦មេសានេះ មានករណីកូវិដ១៩ ចំនួន១១នាក់ហើយ៕

  • ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៩ម៉ឺន៥ពាន់នាក់, ដូសទី២ បាន៧៣២,៣០៨នាក់ (Video Inside)

    ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៩ម៉ឺន៥ពាន់នាក់, ដូសទី២ បាន៧៣២,៣០៨នាក់ (Video Inside)

    កម្ពុជាបានជម្រុញការចាក់វ៉ាក់សាំងបន្ថែមទៀត ក្នុងស្ថានភាពដែលកំពុងផ្ទុះឆ្លងខ្លាំងនូវជម្ងឺកូវីដ១៩។ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១នៅទូទាំងប្រទេសសរុបមានចំនួនជាង១លាន ២៩ម៉ឺននាក់ ។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើកទី២នោះវិញមានចំនួនសារុបជាង៧៣ម៉ឺន២ពាន់នាក់។

  • ពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ទៅមន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា ក្នុងរាជធានីត្រូវធ្វើចត្ដាឡីស័ក។ មន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២ A, ផ្លូវលេខ ៣៣BT, សង្កាត់បឹងទំពុន១ នៃខណ្ឌមានជ័យ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅរកសេវានៅមន្ទីរពហុព្យាបាលនិងសម្ភព សុវណ្ណរ៉ារវាងពីថ្ងៃ២១ដល់ថ្ងៃ ២៤មេសា ឆ្នាំ២០២១។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជិត៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជិត៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៩ពាន់២៩៧ ករណី និងការស្លាប់ថ្មីមានចំនួន៨២៨នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ កម្ពុជាមានការឆ្លងថ្មី សរុបចំនួន១ពាន់៧០៧ករណីករណីក្នុងនោះ ១ពាន់៧០៤ករណី គឺជាការឆ្លងក្នុងសហគមន៍, ១ករណីឆ្លងលើ ពលករធ្វើដំណើរមកពីប្រទេសថៃ, និង២ករណីទៀតជាការឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស។