-
ធនាគារភំ្នពេញ-ពាណិជ្ជ សាខាផ្លូវនរោត្តមមានអ្នកឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅធនាគារភំ្នពេញ-ពាណិជ្ជ សាខាផ្លូវនរោត្តមត្រូវធ្វើចត្ដាឡីស័ក។ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការ នៅធនាគារភ្នំពេញពាណិជ្ជសាខាផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ បុគ្គលិក នោះបានធ្វើការចាប់ពីថ្ងៃទី១៧មេសាដល់ថ្ងៃទី២៤មេសា ឆ្នាំ២០២១។
-
មនុស្ស៥នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ ថ្ងៃនេះ (Video Inside)

មនុស្សចំនួន៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ រយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការស្លាប់សរុប ដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន៧៩នាក់ហើយគិតត្រឹមថ្ងៃទី២៦មេសានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មនុស្សស្លាប់ទាំង៥រួមមាន ស្រ្តីខ្មែរ អាយុ៥៨ឆ្នាំរស់ នៅសង្កាត់ដង្កោ, ខណ្ឌដង្កោដែលបានបាត់បង់ជីវិតនៅមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត, បុរសជនជាតិ ខ្មែរអាយុ៤១ឆ្នាំ រស់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានស្លាប់នៅក្នុងខេត្តកែប, បុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ដែលបានស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ, និងមនុស្ស ២នាក់ចុងក្រោយដែលបានស្លាប់ក្នុងមន្ទីរពេទ្យហ្លួងម៉ែ។ ជនរងគ្រោះទាំង២នោះ គឺបុរសជាតិខ្មែរអាយុ៣២ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ នៃខណ្ឌឬស្សីកែវ, និងស្រ្តីជាតិខ្មែរអាយុ៨១ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ នៃខណ្ឌ ច្បារអំពៅ។
-
អ្នកចូល AEON Maxvalu ExPress នៅសង្កាត់បឹងកេងកង១ ត្រូវធ្វើចត្តាឡីស័ក (Video Inside)

ពលរដ្ឋណាដែលធ្លាប់ទៅសាខាផ្សារទំនើប AEON Maxvalu ExPress នៅសង្កាត់បឹងកេងកងមួយ នៃខណ្ឌបឹងកេងកង ត្រូវប្រញាប់ទៅធ្វើចត្តាឡីស័ក។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦មេសាឆ្នាំ ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ បានទៅផ្សារ ទំនើប AEON Maxvalu ExPress មានទីតាំងនៅផ្លូវ៥១ កែងផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីម៉ោង៥និង២៩នាទី ដល់ម៉ោង ៥និង៣៤នាទីល្ងាចថ្ងៃទី២០មេសាឆ្នាំ២០២១។ សេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ទាំងពីរនាក់នោះ បានបានទៅកាន់ទីតាំងផ្សារទំនើបនោះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែងនៅក្នុងផ្សារ។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៥នាក់ (Video Inside)

-
រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បន្តបិទមួយសប្តាហ៍ទៀត (Video Inside)

-
កម្ពុជា និងពិភពលោកចូលរួមបុណ្យវិសាខបូជា (Video Inside)

កម្ពុជានិងបណ្តាប្រទេសនានាលើពិភពលោក បានចូលរួមថ្ងៃបុណ្យវិសាខបូជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកជូនពរប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃបុណ្យវិសាខបូជានិងបញ្ជាក់ថាបុណ្យ វិសាខបូជាមិនថាតែនៅកម្ពុជាដែលបានប្រារព្ធប៉ុណ្ណោះទេ គឺនៅថ្ងៃនេះ ពុទ្ធសាសនិកជនទាំងអស់នៅលើ ពិភពលោកបាននាំគ្នាប្រារព្ធបុណ្យវិសាខបូជាថ្ងៃ១៥កើតនេះទាំងអស់គ្នា។
-
បុរសម្នាក់ស្លាប់ និងផ្ទះ១៣ខ្នង បានខូចខាតដោយសារគ្រោះធម្មជាតិ (Video Inside)

មនុស្សម្នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និងផ្ទះចំនួន១៣ខ្នង បានរងការខូចខាតដោយសារករណីខ្យល់កន្ត្រាក់ ដែលព្រឹត្តិការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅក្នុងខេត្តចំនួន៣។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ខេត្តទាំង៣ដែលរងគ្រោះធម្មជាតិក្នុងថ្ងៃតែមួយគឺថ្ងៃទី២២មេសានោះ គឺរួមមាន ខេត្តព្រៃវែង, ខេត្តបាត់ដំបងនិងខេត្តកំពង់ស្ពឺ។
-
ខេត្តកំពង់ធំ អំពាវនាវពលរដ្ឋចូលរួមវិធានការ ៣ការពារ និង៣កុំ (Video Inside)

-
ខេត្តកំពង់ឆ្នាំង សំអាតបរិវេណឆ្លង ក្នុងផ្សារព្រៃខ្មែរ (Video Inside)

ទីតាំងបរិវេណផ្សារព្រៃខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានបិទរយៈពេល ៤ថ្ងៃកន្លងមកនេះ ដោយសារពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ត្រូវបានក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅថ្ងៃសុក្ រទី២៣មេសានេះហើយ។ ព្រៃខ្មែរស្ថិតក្នុងស្រុករលាប្អៀរ ត្រូវបានអាជ្ញាធរសម្រេចអោយបិទរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញមានករណីគ្រួសារអ្នកជម្ងឺកូវីដ១៩ បានចេញចូលញឹកញាប់។
-
អភិបាលខេត្តតាកែវ ចុះពង្រឹងការអនុវត្តច្បាប់ (Video Inside)

អភិបាលខេត្តតាកែវ នៅថ្ងៃទី២៣មេសានេះ បានបន្តចុះពិនិត្យស្ថានភាពតាមតំបន់ប៉ះពាល់មួយចំនួន ទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញថា ខេត្តតាកែវនៅថ្ងៃនេះ មានការឆ្លងចូលថ្មីក្នុងសហគមន៍ ចំនួន ៥ករណីទៀត។ ដំណើររបស់លោកអភិបាលខេត្ត អ៊ូច ភា ត្រូវគេឃើញបានធ្វើនៅតាមគោលដៅសំខាន់ៗនៅតំបន់ព្រំប្រទល់ ស្រុកត្រាំកក់, ស្រុកបាទី និងស្រុកព្រៃកប្បាស ដែលជាស្រុកមានការជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ១៩។ ខេត្ដតាកែវ បើរាប់បញ្ចូលទាំងអ្នកឆ្លងថ្មី៥នាក់នៅថ្ងៃនេះទៀត ចំនួនមនុស្សឆ្លងក្នុងខេត្តនេះមានសរុប ៦១ នាក់ហើយ។