Category: អប្សរាណេត

  • ក្រុងព្រះសីហនុ បិទខ្ទប់ភូមិមួយចំនួន ក្រោយការឆ្លងរាលដាលកាន់តែកើនឡើង (Video Inside)

    ក្រុងព្រះសីហនុ បិទខ្ទប់ភូមិមួយចំនួន ក្រោយការឆ្លងរាលដាលកាន់តែកើនឡើង (Video Inside)

    ក្រុងព្រះសីហនុ បានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្រក្រុង ដែលជាប់នឹងមាត់ឆ្នេរសមុទ្ទ ក្រោយការផ្ទុះឆ្លង នៃជម្ងឺរាតត្បាតកាន់តែកើនឡើង។ ការបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣មេសានេះទៅ គឺដើម្បីកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍។ ក្នុងខេត្តព្រះសីហនុនោះផងដែរ តំបន់មួយចំនួនដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ត្រូវបានចាត់ទុកជាតំបន់ក្រហម។

  • ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើនការរឹតបន្តឹងចរាចរណ៍ចេញចូល (Video Inside)

    ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើនការរឹតបន្តឹងចរាចរណ៍ចេញចូល (Video Inside)

    កំណើននៃមនុស្សចេះតែកើនខ្ពស់ក្នុងរាជធានី បានជម្រុញឲ្យអាជ្ញាធរកាន់តែចាត់វិធានការផ្សេងទៀត ដើម្បីកាត់ផ្តាច់ការឆ្លងចូលក្នុងសហគមន៍។ នៅថ្ងៃនេះស្នងការនគរបាលរាជធានី បានដាក់បទបញ្ជាមន្ត្រីក្រោមបង្គាប់ ត្រូវពិនិត្យមើលឯកសារអ្នកធ្វើដំណើរឆ្លងកាត់ឲ្យបានជាក់លាក់។

  • ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង ១លាន២៨ម៉ឺន១ពាន់នាក់, ដូសទី២ បាន៥៦៤,៥៦៦នាក់ (Video Inside)

    ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង ១លាន២៨ម៉ឺន១ពាន់នាក់, ដូសទី២ បាន៥៦៤,៥៦៦នាក់ (Video Inside)

    ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងក្នុងដូសលើកទី១ មានចំនួនជាង១លាន២៨ម៉ឺននាក់ហើយក្នុងប្រទេសកម្ពុជា។ ចំនួនមនុស្សដែលបានចាក់ដូសលើកទី២ បានចំនួនជាង៥៦ម៉ឺន៤ពាន់នាក់។ វ៉ាក់សាំងដែលកម្ពុជា បានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់ សាំង AstraZeneca សរុបទាំងអស់ចំនួន៣លាន៦២ម៉ឹន៤ពាន់ដូស។

  • កូវីដ១៩ បានឆ្លងចូលលើកដំបូង ក្នុងខេត្តមណ្ឌលគីរី (Video Inside)

    កូវីដ១៩ បានឆ្លងចូលលើកដំបូង ក្នុងខេត្តមណ្ឌលគីរី (Video Inside)

    ខេត្តមណ្ឌលគិរី បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ជាលើកដំបូង ដែលកើតលើស្ត្រីអាយុ៥១ឆ្នាំ រស់នៅក្រុងសែនមនោរម្យ។ រដ្ឋបាលខេត្តនៅថ្ងៃទី២៣មេសានេះ បានអំពាវនាវអ្នកដែលបានប៉ះពាល់ផ្ទាល់ និងសង្ស័យពាក់ព័ន្ធ ដោយប្រយោល ត្រួវរួសរាន់ទៅជួបគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងការធ្វើចត្តាឡីស័ក អោយ បានត្រឹមត្រូវ ចៀសវាងប៉ះពាល់ជាមួយអ្នកដទៃទៀតជាដាក់ខាត៕

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន ៩ពាន់ ៧៨៧ករណី និងការស្លាប់ថ្មីមានចំនួន ៣៤៧នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុបចំនួន៦៥៥ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន៦៥៤នាក់ និងការឆ្លងលើពលករធ្វើដំណើរមកពីប្រទេសថៃមានចំនួនម្នាក់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦១នាក់។

  • បិទផ្សារធំចំនួន២ទៀត នៅរាជធានីភ្នំពេញ (Video Inside)

    បិទផ្សារធំចំនួន២ទៀត នៅរាជធានីភ្នំពេញ (Video Inside)

    ផ្សារធំចំនួន២ទៀត ក្នុងរាជធានីភ្នំពេញ គឺផ្សារច្បារអំពៅ និងផ្សារបន្លែ ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ នៃខណ្ឌច្បារអំពៅ ត្រូវបានសម្រេចបិទបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ទន្ទឹមសេចក្តីរាយការណ៍ការឆ្លងកាន់ តែខ្ពស់នៅក្នុងរាជធានី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីថ្ងៃនេះ បានសរសេរថាក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានអាជីវករនិងប្រជាពលរដ្ឋបានឆ្លងនឹងជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងរហ័សគួរឲ្យព្រួយបារម្ភដែលចាំបាច់ត្រូវមានវិធានការ ដើម្បីទប់ស្កាត់ជាបន្ទាន់។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍កុម្ភៈ បានកើនដល់៨ពាន់៣០១ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍កុម្ភៈ បានកើនដល់៨ពាន់៣០១ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅមិនទាន់មានការបង្ហាញភាពធូរស្រាលណាមួយនៅឡើយទេ បើទោះបីជារាជធានី និងក្រុងតាខ្មៅកំពុងអនុវត្តវិធានការបិទខ្ទប់ និងការផាកពិន័យយ៉ាងណាក៏ដោយ។ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើងចំនួន២០៨ករណី បើប្រៀបធៀបនឹងម្សិលមិញ។

  • សម្តេចនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលនេះ ក្នុងការត្រៀមចួលរួមកិច្ចប្រជុំ កំពូលអាស៊ានពិសេសមួយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជានារសៀលថ្ងៃទី ២៣មេសា និងបានធ្វើដំណើរដល់ព្រលានយន្តហោះអន្តរជាតិក្នុងក្រុងហ្សាកាតានៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ ពី ការធ្វើដំណើរតាមជើងយន្តហោះមានរយៈពេលជិត៣ម៉ោងនោះមក។ សម្តេចក្នុងសំណេរមួយក្នុងពេលកំពុងចាកចេញ បានថ្លែងថាមេដឹកនាំអាស៊ានភាគច្រើននឹងធ្វើដំណើរដល់ក្រុងហ្សាកាតានៅថ្ងៃនេះផងដែរ។

  • វ៉ាក់សាំង សម្រាប់សត្វគោក្របី ដែលជាជំនួយពីចិន បានមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំង សម្រាប់សត្វគោក្របី ដែលជាជំនួយពីចិន បានមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំងសម្រាប់សត្វគោក្របីប្រមាណ ២សែនដូស ដែលជាជំនួយរបស់ប្រទេសចិន បានបញ្ជូនមកដល់ កម្ពុជាហើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន នៅថ្ងៃទី២២មេសានេះ បានសរសេរក្នុងហ្វេសប៊ុកថាបញ្ជាក់ ការមកដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមជាបន្តបន្ទាប់ចំនួន ២០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនោះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុ នៃប្រទេសកម្ពុជា ដូច្នេះលោកមានជំជឿជាក់យ៉ាងមុតមាំថា វ៉ាក់សាំងទាំងនោះ នឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក។

  • ចាប់ជនសង្ស័យ២នាក់ បន្លំជាឧត្តមសេនីយ៍កងយោធពលខេមរភូមិន្ទ (Video Inside)

    ចាប់ជនសង្ស័យ២នាក់ បន្លំជាឧត្តមសេនីយ៍កងយោធពលខេមរភូមិន្ទ (Video Inside)

    ជនង្ស័យ២នាក់ ដែលបន្លំខ្លួនជាឧត្តមសេនីយ៍យោធា ត្រូវបានចាប់ខ្លួនក្នុងខេត្តបាត់ដំបង។ ជនសង្ស័យបន្លំទាំង២ ត្រូវបានចាប់ខ្លួននារសៀលថ្ងៃទី២១មេសានៅភូមិស្តៅ, ឃុំបាយដំរាំ នៃស្រុកបាណន់។ ជនសង្ស័យទាំង២នាក់ ត្រូវគេបញ្ចេញអត្តសញ្ញាណឈ្មោះ រស់ វណ្ណៈ អាយុ ៣៣ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ រៃ វណ្ណសី អាយុ ៤០ ឆ្នាំ។