-
ឆេះផ្ទះមួយខ្នង នៅខេត្តព្រះវិហារ (Video Inside)

ខេត្តព្រះវិហារ បានប្រើប្រាស់កម្លាំងអន្តរាគមន៍ជាង១០០នាក់ ក្នុងការជួយពន្លត់ករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅក្នុងក្រុងព្រះវិហារ ប៉ុន្តែនៅតែមិនអាចសង្រ្គោះបាន។ ផ្ទះទំហំទទឹង៧ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ បានឆេះខ្ទេចខ្ទីនៅព្រឹកថ្ងៃទី២២មេសានេះ។ មូលហេតុនៃការឆាបឆេះត្រូវសមត្ថកិច្ច បញ្ជាក់ថាគឺបង្កឡើងដោយកូនម្ចាស់ផ្ទះ ដែលយកសាំងចាក់ដុត។ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
-
ខ្យល់់កន្ត្រាក់បំផ្លាញផ្ទះ ១៧ខ្នង នៅព្រះវិហារ និងមណ្ឌលគីរី (Video Inside)

ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៧ខ្នង នៅក្នុងខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថានៅក្នុងខេត្តព្រះវិហារនោះ ហេតុការណ៍គ្រោះធម្មជាតិខ្យល់ កន្ត្រាក់ កាលពីរសៀលថ្ងៃទី២១ ខែមេសាលាយឡំនឹងការធ្លាក់ភ្លៀង បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នងនៅ ក្នុង ភូមិចំរើន, ឃុំច្រាច់ នៃស្រុកជ័យសែន បាន របើកដំបូល។ នៅឯខេត្តមណ្ឌលគិរីនោះវិញ នៅថ្ងៃទី២១ ខែមេសា ដដែលនោះដែរ ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់បានបណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នងនៅក្នុង ស្រុកកោះញែក។ មិនមានសេចក្តីរាយការណ៍ពីមនុស្សណាម្នាក់បានរងរបួសនោះឡើយក្នុងហេតុការណ៍គ្រោះ ធម្មជាតិក្នុងខេត្តទាំង២នោះ។
-
រន្ទះបាញ់សម្លាប់ក្របី២ក្បាល និងម្ចាស់ក្របី២នាក់ សន្លប់ នៅសៀមរាប (Video Inside)

សត្វក្របី២ក្បាលបានងាប់ និងមនុស្ស២នាក់បានសន្លប់ ក្នុងហេតុការណ៍រន្ទះបាញ់មួយកន្លែងកើតនៅក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប។ អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានសរសេរបញ្ជាក់នៅ ក្នុងបណ្តាញសង្គមជាផ្លូវការថា គ្រោះធម្មជាតិរន្ទះបាញ់ កាលពីល្ងាចថ្ងៃទី២១មេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ភូមិព្រះដាក់, ឃុំព្រះដាក់ នៃស្រុកបន្ទាយស្រី បានធ្វើឲ្យអ្នកឃ្វាលក្របីចំនួន២នាក់ បានសន្លប់ និងគ្រោះថ្នាក់ នោះមិនបានប៉ះពាល់ដល់អាយុជីវិតទេ។ លោកបានបញ្ជាក់ថាក្នុងហេតុការណ៍នោះ សត្វក្របីទាំង២ក្បាល របស់គេត្រូវបានរន្ទះបាញ់ស្លាប់នៅនឹងកន្លែង។
-
អាជ្ញាធរជាតិអប្សរា សហការជាមួយអាល្លឺម៉ង់ ជួសជុលក្បាច់ចម្លាក់នៅអង្គរវត្ត (Video Inside)

-
ពលរដ្ឋក្រីក្រជាង ១ពាន់គ្រួសារ ទទួលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (Video Inside)

ស្បៀងអាហារ ដែលជាអំនោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ត្រូវបានអភិបាលរាជធានីភ្នំពេញ បាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋកំពុងខ្វះខាត ក្នុងជីវភាពចំនួនជាង១ពាន់៣០០គ្រួសារទៀត នៅក្នុងខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២២មេសាឆ្នាំ២០២១នេះ។ ប្រជាពលរដ្ឋចំនួន១ពាន់៣៤៥គ្រួសារទំាងនោះ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ អំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ដែលបាននាំយកមកជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនីទំាង ១ពាន់ ៣៤៥គ្រួសារនោះ គឺក្នុងមួយគ្រួសារ ទទួលបាន អង្ករ ,មី, ត្រីខ ,ទឹកស៊ីអ៊ីវ និងទឹកត្រី៕
-
ពលរដ្ឋ២ពាន់នាក់ ក្នុងសហគមន៍ក្រីក្រ ខណ្ឌដូនពេញ ទទួលអំណោយសម្តេចតេជោ (Video Inside)

ប្រជាពលរដ្ឋរស់នៅសហគមន៍ក្រីក្រក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន២ពាន់គ្រួសារ បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នារសៀលថ្ងៃទី២២មេសានេះ។ អំណោយទាំងនេះ បានចែកជួនដល់ពលរដ្ឋក្រីក្រ តាមរយៈលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ នៅក្នុងបរិវេណមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ ស្រះចក នៃខណ្ឌដូនពេញ។ អំណោយទាំងនោះ ត្រូវបានផ្តល់ចំពោះតំណាងសហគមន៍ក្រីក្រ ដែលក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គក្រ, មីមួយកេសតូច, ត្រីខមួយួរ ទឹកត្រី៦ដប និងទឹកស៊ីអ៊ីវ៦ដប។
-
អ្នកឆ្លងកូវីដ១៩ ធ្វើការនៅកន្លែងកុងស៊ីកាប់ជ្រូក ខណ្ឌសែនសុខ (Video Inside)

ប្រជាពលរដ្ឋណាដែលធ្លាប់ទៅកន្លែងកុងស៊ីកាប់ជ្រូកមួយ នៅទីតាំងខណ្ឌសែនសុខ ត្រូវប្រញាប់ទៅធ្វើចត្ដាឡីស័ក។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅយកសាច់ពីកុងស៊ីកាប់ជ្រូកនោះ ដែលមានទីតាំងស្ថិតនៅភូមិដីថ្មី, សង្កាត់ គោកឃ្លាង, ខណ្ឌសែនសុខ រវាងពីថ្ងៃទី១០ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១។ សេចក្តីរាយការណ៍បញ្ជាក់បន្ថែមថា ចំណែកបុគ្គលិកនៅក្នុងកុងស៊ីកាប់ជ្រូកនោះក៏មានវិជ្ជមានកូវីដ-១៩ផងដែរ។
-
អ្នកឆ្លងកូវីដ១៩ បានធ្វើដំណើរក្នុងផ្សារកសិផលជ្រោយចង្វារ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារកសិផលជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើចត្ដាឡីស័ក។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ បានទៅផ្សារកសិផលជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ ផ្លូវកែវចិន្តា សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៣ និងថ្ងៃទី ១៦ មេសា ឆ្នាំ២០២១។ ។
-
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគំាទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល (Video Inside)

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគំាទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការហាមឃាត់ប្រជាពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹង ក្នុងពេលអនុវត្តវិធានការ ទប់ស្កាត់ការ ឆ្លងរាលដាលជម្ងឺកូវិដ១៩។ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានថ្លែង នៅ ថ្ងៃទី២២មេសាឆ្នាំ២០២១នេះថា អង្គការរបស់លោក សូមគំាទ្រពេញទំហឹងចំពោះវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមឃាត់ការលក់គ្រឿងស្រវឹង និងការប្រកាសរបស់ក្រសួងព័ត៌មាន ផ្អាកការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង និងលោកបានអំពាវនាវ សូមបន្តចំណាត់ការនេះ អោយបានយូរអង្វែងថែមទៀត គ្រា ដែលការប្រើប្រាស់គ្រឿងស្រវឹង គឺជាឥរិយាបថធ្វេសប្រហែស ផ្ទុយនឹងវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋា ភិបាល។
-
ពេទ្យគាង នៅចាក់អង្រែក្រោម មានអ្នកឆ្លងកូវីដ១៩ បានចេញចូល (Video Inside)

ប្រជាពលរដ្ឋធ្លាប់ទៅបន្ទប់ព្យាបាលជំងឺទូទៅ ពេទ្យ គាង នៅចាក់អង្រែក្រោម ត្រូវប្រញាប់ទៅធ្វើចត្ដាឡីស័ក។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើសេវានៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺទូទៅ ពេទ្យ គាង ដែល មានទីតាំងស្ថិតនៅ ផ្ទះលេខ ១៧៥E ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៨មេសាឆ្នាំ២០២១។