-
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ក្នុងគ្រាកម្ពុជា កំពុងទប់ទល់នឹងស្ថានភាពរាលដាលនៃជំងឺកូវីដ-១៩ (Video Inside)

លោក ង្វៀង ហ៊្វូជុង តាមរយៈសារលិខិតមួយនៅថ្ងៃ១៩ មេសាបានលើកឡើងថា សភាពការណ៍នៃជំងឺកូវីដ១៩ នៅតែបន្តប្រព្រឹត្តទៅយ៉ាងស្មុកស្មាញលើពិភពលោក ទាំងមូលដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស, ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយដល់ គ្រប់វិស័យជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់បណ្តារដ្ឋ ក្នុងនោះមានវៀតណាម និងកម្ពុជាផងដែរ។ លិខិតបានសរសេរថាបក្ស, រដ្ឋ និងប្រជាជនវៀតណាមតែងតែបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនូវសភាពការណ៍ នៃជំងឺ និងវៀតណាមសូមចែករំលែកការលំបាកដែលកម្ពុជាកំពុងប្រទះដែលបង្កឡើងដោយជំងឺកូវីដ១៩។
-
ចាប់ខ្លួនមនុស្សចំនួន ២១នាក់ ដែលបំពានច្បាប់ធ្វើចរាចរណ៍ ក្នុងរាជធានីភ្នំពេញ (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៩ពាន់ ៨៤៧ករណី និងការស្លាប់ថ្មីមានចំនួន២៨៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៤៤៦ករណី ដែលសុទ្ធតែជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះ មានចំនួន៥នាក់ ដែលនាំឲ្យ ការស្លាប់សារុបមានចំនួន៥៩នាក់។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍កុម្ភៈ បានកើនដល់ ៧ពាន់ ៦៤៨ករណី (Video Inside)

តួលេខ នៃការឆ្លងជម្ងឺរាតត្បាតកូវីដ១៩ ចូលក្នុងសហគមន៍ រយៈពេល២៤ម៉ោងចុងក្រោយនេះ មិនទាន់បានបង្ហាញភាពស្រកស្រុតគួរឲ្យកត់សម្គាល់នោះឡើយ។ ការឆ្លងចូលក្នុងសហគមន៍ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើងចំនួន ១៤៣ករណី បើប្រៀបធៀបនឹងម្សិលមិញ។ តើមូលហេតុអ្វីខ្លះ ដែលជាប់ពាក់ព័ន្ធ នឹងករណីឆ្លងចូលក្នុងសហគមន៍នេះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
មនុស្ស៥នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន ៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនមនុស្សស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៥៩នាក់ហើយ។ មនុស្សទាំង៥ ដែលបានស្លាប់ក្នុងសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល គឺមាននៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៣នាក់, មន្ទីរពេទ្យកាល់ម៉ែតម្នាក់, និងមន្ទីរពេទ្យបង្អែកជ័យជំនះម្នាក់។
-
ចាប់ខ្លួនមេខ្យល់ ២នាក់ និងជនជាតិវៀតណាម ៧នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្តបំរុងទៅវៀតណាម (Video Inside)

ជនជាតិវៀតណាម ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកែប ខណៈដែលព្យាយាមគេចចេញពីប៉ុស្ដិ៍ត្រួតពិនិត្យឆ្លងកាត់ខេត្ត។ ជនបរទេសទាំង៧នាក់នោះ បានចាកចេញពីខេត្តព្រះសីហនុ និងមានគោលដៅទៅកាន់ ប្រទេសវៀតណាម។ ការឃាត់ខ្លួនបានធ្វើឡើងដោយកម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យ ច្រកចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប នាល្ងាចថ្ងៃទី២១មេសាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំ ប្រទល់ខេត្ត កំពតនិងកែប។
-
នាយឧត្តមសេនីយ៍ វង្ស ពិសេន ជម្រុញតុលាការកាត់ទោសឧត្តមសេនីយ៍ទោយោធានាំជនជាតិចិន២៨នាក់ឆ្លងកាត់ខេត្ត (Video Inside)

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រុញតុលាការធ្វើចំណាត់ការ តាមច្បាប់ចំពោះឧត្តមសេនីយ៍ទោយោធាម្នាក់ពាក់ព័ន្ធនឹងការជួយរត់ការជនជាតិចិនជិត៣០នាក់ចាកចេញពីភ្នំពេញទៅខេត្តស្វាយរៀង។ កម្ពុជាកំពុងស្ថិតក្នុងផ្ទុះឆ្លងនូវជម្ងឺកូវីដ១៩ ជាពិសេសការផ្ទុះឆ្លងខ្លាំងក្នុងរាជធានីនិង តាមបណ្តាខេត្តមួយចំនួន។
-
ក្រសួងការបរទេស បញ្ជាក់សាជាថ្មីជុំវិញដំណើរទស្សនកិច្ចប្រមុខរាជរដ្ឋាភិបាលចេញក្រៅប្រទេសជាលើកដំបូង (Video Inside)

ក្រសួងការបរទេស បានបញ្ជាក់ជុំវិញដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ានទាំង១០ នៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងរៀបចំធ្វើនៅថ្ងៃទី២៤មេសា ដែលកិច្ចពិភាក្សានោះត្រូវគេរាយការណ៍មុននេះថា នឹងផ្តោតលើសារៈសំខាន់ដ៏ធំមួយ ជុំវិញបញ្ហាសភាពការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។
-
អនុគណៈកម្មការស្រាវជ្រាវ ស្វែងរកមនុស្សទៅកន្លែងព្យាបាលជំងឺអនុវត្តរាជធានី អូរបែកក្អម (Video Inside)

-
អនុគណៈកម្មការ ប្រកាសរកអ្នកពាក់ព័ន្ធនៅផ្សារបឹងទំពុន, ផ្សារប៉េសេនិងធនាគារហត្ថាសាខាច្រាំងចំរេះ១ (Video Inside)

ការធ្វើដំណើររបស់អ្នកឆ្លងកូវីដ១៩ម្នាក់ទៅកាន់ផ្សារបឹងទំពុន និងផ្សារប៉េសេ, និងការរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀតបំរើការក្នុងធនាគារហត្ថាសាខាច្រាំងចំរេះ១ បានប្រញាប់ឲ្យមានការអំពាវនាវស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះ ថាដោយសារតែមានអ្នកជំងឺកូវីដ-១៩ ម្នាក់បានទៅផ្សារ បឹងទំពុននិងទៅផ្សារប៉េសេ កាលថ្ងៃទី១៣មេសា ឆ្នាំ ២០២១ ដូច្នេះអ្នកណាដែលមានរោគសញ្ញាសង្ស័យក្នុងរយៈពេលដែលមានការជាប់ពាក់ព័ន្ធនោះ ត្រូវប្រញាប់ទៅ ផ្តល់សំណាកធ្វើតេស្តនិងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។ ផ្សារបឹងទំពុន គឺជាផ្សារដែលមាន ទីតាំងស្ថិត នៅផ្លូវលេខ ៣៣BT, ភូមិសន្សំកុសល, សង្កាត់បឹងទំពុន ខណ្ឌមានជ័យ, ចំណែកផ្សារប៉េសេ គឺជាផ្សារដែលមាន ទីតាំងនៅលើផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។