Category: អប្សរាណេត

  • ខេត្តកណ្តាល ពង្រឹងការរឹតបន្តឹងវិធានការបិទខ្ទប់ (Video Inside)

    ខេត្តកណ្តាល ពង្រឹងការរឹតបន្តឹងវិធានការបិទខ្ទប់ (Video Inside)

    ខេត្តកណ្តាល ដែលជាខេត្តផ្ទុះឆ្លងខ្លាំងបន្ទាប់ពីរាជធានី និងខេត្តព្រះសីហនុ បានបន្តរឹតបន្តឹងការអនុវត្តវិធានការ បិទខ្ទប់ភូមិសាស្ត្របន្ថែមទៀតនៅថ្ងៃនេះ។ សេចក្តីរាយការណ៍នៅថ្ងៃទី២១មេសានេះ បានបង្ហាញថា គ្រាដែលតួលេខឆ្លងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានធ្លាក់ចុះនោះ ខេត្តកណ្តាលក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ បែរជាមានការឆ្លងកើនឡើង១៦ករណីទៅវិញ។ ខេត្តកណ្តាលនៅថ្ងៃនេះ មានការឆ្លងសារុប២៦ ករណី។

  • ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៧ម៉ឺន៧ពាន់នាក់, ដូសទី២ បាន៤៣៣,២៤៤នាក់ (Video Inside)

    ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៧ម៉ឺន៧ពាន់នាក់, ដូសទី២ បាន៤៣៣,២៤៤នាក់ (Video Inside)

    ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ និងដូសលើកទី២ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ម៉ឺន៤ពាន់៩០៦នាក់។ យោងតាមក្រសួងសុខាភិបាល ចំនួនជនស៊ីវិលដែល ទទួលបានការចាក់ វ៉ាក់សាំងដូសលើកទី១ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ពាន់៤៨នាក់, ចំណែកការចាក់លើកងកម្លាំងប្រដាប់អាវុធមានចំនួន១ពាន់៣៦២នាក់។ សេចក្តីរាយការណ៍បន្តថា ចំណែកការចាក់ដូសលើកទី២លើជន ស៊ីវិលមានចំនួន៤ម៉ឺន៤ពាន់៦២៥នាក់, និងលើកងកម្លាំងយោធាមានចំនួន៧ពាន់៤៣៩នាក់។

  • អភិបាលរាជធានី ចុះពិនិត្យនិងពង្រឹងកន្លែងបិទខ្ទប់ ក្នុងខណ្ឌកំបូល (Video Inside)

    អភិបាលរាជធានី ចុះពិនិត្យនិងពង្រឹងកន្លែងបិទខ្ទប់ ក្នុងខណ្ឌកំបូល (Video Inside)

    រាជធានីភ្នំពេញ ដែលមានតំបន់ក្រហមតាមសង្កាត់មួយចំនួន បានចុះពង្រឹងការបិទខ្ទប់ទីតាំងតាមចំណុចសំខាន់ មួយចំនួនទៀតក្នុងខណ្ឌកំបូលតាមដងផ្លូវជាតិលេខ៤។ ខណ្ឌកំបូល នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការ កំណត់ចូលក្នុងតំបន់កក្រហមទេ ប៉ុន្តែខណ្ឌកំបូលគឺជាខណ្ឌនៃច្រកចេញចូលដ៏សំខាន់មួយ។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់បទបញ្ជាការអនុវត្តត្រូវមានភាពម៉ឺងម៉ាត់ និងត្រូវអនុវត្តវិធាន ការណ៍ច្បាប់ចំពោះបុគ្គលរឹងទទឹង។

  • ក្រសួងពាណិជ្ជកម្ម ដាក់ប្រើប្រាស់ផ្សារអនឡាញ សម្រាប់នាំទំនិញចូលតំបន់ក្រហម (Video Inside)

    ក្រសួងពាណិជ្ជកម្ម ដាក់ប្រើប្រាស់ផ្សារអនឡាញ សម្រាប់នាំទំនិញចូលតំបន់ក្រហម (Video Inside)

    ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ផ្សារអនឡាញ សម្រាប់ការលក់គ្រឿងឧបភោគបរិភោគចាំបាច់ នាំចូល ទៅក្នុងតំបន់ក្រហម។ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១មេសាបានបញ្ជាក់ថាពលរដ្ឋក្នុងតំបន់ក្រហមអាចទិញ គ្រឿងឧបភោគបរិភោគចាំបាច់តាមរយៈផ្សារអនឡាញដោយចូលទៅកាន់គេហទំព័រ shop.moc.gov.kh ឬ តាមរយៈ QR code ដែលក្រសួងបានដាក់បង្ហាញ។

  • រាជធានីភ្នំពេញ បន្តវិធានការក្តៅដាក់លើអ្នកបំពាន (Video Inside)

    រាជធានីភ្នំពេញ បន្តវិធានការក្តៅដាក់លើអ្នកបំពាន (Video Inside)

    អំពើបំពាននឹងការបិទខ្ទប់ នៅមានបន្តក្នុងរាជធានីដែលកំពុងមានចំណាត់ការម៉ឺងម៉ាត់នៅក្នុងការបិទខ្ទប់តំបន់ ដែលមានការផ្ទុះឆ្លងខ្លាំង។ សេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានីបានបញ្ជាក់ថាសមត្ថកិច្ចក្នុង មួយថ្ងៃបានឃាត់ខ្លួនមនុស្សបំពានចំនួន១០៩នាក់និងបានបង្ក្រាបករណីបំពានច្បាប់ចំនួន៦ករណីថែមទៀត។

  • បិទផ្សារដេប៉ូ ក្រោយការរកឃើញឆ្លងកូវីដ១៩ (Video Inside)

    បិទផ្សារដេប៉ូ ក្រោយការរកឃើញឆ្លងកូវីដ១៩ (Video Inside)

    ផ្សារមួយទៀតនៅរាជធានីភ្នំពេញ ត្រូវអាជ្ញាធរបានប្រកាសបិទនៅថ្ងៃទី២១មេសានេះក្រោយរកឃើញមាន អាជីវករឆ្លងជំងឺកូវីដ-១៩។ ផ្សារដែលបានបិទបណ្តោះអាសន្ននៅថ្ងៃនេះរយៈពេល១៤ថ្ងៃនោះ គឺផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក។ រដ្ឋបាលខណ្ឌទួលគោក បានអំពាវនាវដល់អាជីវករ, សន្តិសុខ, បុគ្គលិក, កម្មករបម្រើការងារ ក្នុងផ្សារ និងក្រុមគ្រួសារអាជីវករ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារដេប៉ូ គិតចាប់ពីថ្ងៃ៧ដល់ថ្ងៃ ១៤មេសា បើមានអាការៈក្ដៅខ្លួន, ក្អក, ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងជំងឺកូវីដ-១៩ ត្រូវទៅយក សំណាកតេស្ដរកមេរោគកូវីដ-១៩ជាបន្ទាន់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន ១ម៉ឺន ៩ពាន់ ១១៧ករណី និងការ ស្លាប់ថ្មីមានចំនួន៣៧២នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុបចំនួន៣០៣ករណី ដែលសុទ្ធតែជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៥នាក់ដែលនាំឲ្យ ការស្លាប់សារុបមានចំនួន៥៤នាក់។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៧ពាន់២០២ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៧ពាន់២០២ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការធ្លាក់ចុះ១២៦ករណី បើប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃអង្គារ សេចក្តីរាយការណ៍អំពីការឆ្លងចូលក្នុងសហគមន៍មាន៤២៩ករណី, ប៉ុន្តែសេចក្តី រាយការណ៍នៅថ្ងៃពុធនេះ បានឲ្យដឹងថាការឆ្លងចូលក្នុងសហគមន៍មាន៣០៣ករណី ក្នុងចំណោមការឆ្លងក្នុង រាជធានីនិងខេត្តចំនួន៥។ នេះជាការធ្លាក់ចុះគួរឲ្យកត់មួយទៀតបន្ទាប់ពីចំណាត់ការបិទខ្ទប់រាជធានីនិងក្រុង តាខ្មៅ បានឈានចូលប្រមាណ១សប្តាហ៍មកហើយ។

  • មនុស្ស៥នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

    មនុស្ស៥នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

    មនុស្សចំនួន៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន មនុស្សស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៥៤នាក់ហើយ។ យោងតាមក្រសួងសុខាភិបាល មនុស្ស ទាំង៥ដែលបានស្លាប់ចុងក្រោយ នេះរួមមាននៅក្នុងមន្ទីរពេទ្យហ្លួងម៉ែម្នាក់, នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ម្នាក់, និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចំនួន៣នាក់។

  • មណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មី បន្តរៀបចំនៅខណ្ឌដង្កោ (Video Inside)

    មណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មី បន្តរៀបចំនៅខណ្ឌដង្កោ (Video Inside)

    មណ្ឌលព្យាបាលថ្មីមួយទៀត កំពុងរៀបចំធ្វើនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ទន្ទឹមនឹងរលកឆ្លងលើកទី៣ក្នុង សហគមន៍កាន់តែមានសភាពពុះកញ្ជ្រោលខ្លាំង។ កន្លែងព្យាបាលថ្មីៗដែលទើបនឹងរៀបចំ ត្រូវបានដាក់បញ្ចូល មនុស្សឆ្លងពេញស្ទើរគ្រប់កន្លែង និងកន្លែងថ្មីត្រូវបានរៀបចំជាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចំពោះមុខ។