Category: អប្សរាណេត

  • ខេត្តព្រះសីហនុ ទទូលបានបរិក្ខាធ្វើតេស្តរកកូវីដ១៩ មុនគេបំផុតនៅកម្ពុជា (Video Inside)

    ខេត្តព្រះសីហនុ ទទូលបានបរិក្ខាធ្វើតេស្តរកកូវីដ១៩ មុនគេបំផុតនៅកម្ពុជា (Video Inside)

    ខេត្តព្រះសីហនុ បានទទួលគ្រឿងបរិក្ខាធ្វើតេស្តរកជម្ងឺកូវីដ១៩ មុនគេបង្អស់ ក្នុងប្រទេសកម្ពុជាតាមរយៈពិធីសន្និសីទវីដេអូ ប្រគល់និងទទួល ថ្ងៃទី១៩មេសានេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋ ទូតចិនលោកវ៉ាងវិនធៀន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលតាមរយៈវីដេអូសន្និសីទនេះ ដោយមាន វត្តមានចូលរួមពីអភិបាល ខេត្តព្រះសីហនុលោកគួច ចំរើន, តំណាងអ្នកជំនាញការចិនមកពីខេត្តយូណាន និង មន្ត្រីជាប់ពាក់ព័ន្ធដទៃទៀត។

  • ខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ (Video Inside)

    រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ដែលសុទ្ធតែជាស្ត្រីរស់នៅ ក្នុងភូមិជាមួយគ្នា និងបានអំពាវនាវរកអ្នកជាប់ពាក់ព័ន្ធ ត្រូវប្រញាប់ទៅយកសំណាក។ ខេត្តកំពង់ស្ពឺ គឺជាខេត្ត មួយក្នុង ចំណោមរាជធានីនិងខេត្តទាំង២១ដែល កំពុងមានការឆ្លងជម្ងឹកូវីដ១៩។ អត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ ទាំង៤ នាក់ដែលរដ្ឋបាលខេត្តបានបង្ហាញអត្ត សញ្ញាណថ្ងៃនេះ រួមមានឈ្មោះ ជា ឃឿន អាយុ៤៥ឆ្នាំ, ឈ្មោះ ណែត ស្រីល័ក្ខ អាយុ២៧ឆ្នាំ, ឈ្មោះ រ័ត្ន លីម អាយុ៥៤ឆ្នាំ និងឈ្មោះ អាង អ៉ីនឈ័រ អាយុ២ឆ្នាំ ដែលស្ត្រីទាំង៤ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុងសំរោង។

  • ខេត្តមណ្ឌលគីរី ចាត់វិធានការបន្ទាន់រារាំងការឆ្លងចូលក្នុងសហគមន៍ (Video Inside)

    ខេត្តមណ្ឌលគីរី ចាត់វិធានការបន្ទាន់រារាំងការឆ្លងចូលក្នុងសហគមន៍ (Video Inside)

    ខេត្តមណ្ឌលគីរី ដែលមិនទាន់មានករណីឆ្លងចូលក្នុងសហគមន៍ បានប្រញាប់បញ្ជួនមនុស្ស២នាក់ដែលសង្ស័យ ជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ទៅធ្វើតេស្តនិងការធ្វើចត្តាឡីស័ក។ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបាន បញ្ជាក់ថាបុគ្គលិកមីក្រូហិរញ្ញវត្ថុ WB យ៉ាងហោច២នាក់ ដែលមានទីតាំងនៅភូមិអូរអាម នៃស្រុកកែវសីម៉ា ត្រូវ គេរកឃើញបានជាប់ពាក់ព័ន្ធនឹងស្ត្រីឆ្លងកូវីដ១៩ម្នាក់នៅក្នុងខេត្តក្រចេះ។

  • ឃាត់ខ្លួនមនុស្ស៣នាក់ ល្មើសនឹងវិធានការរដ្ឋបាល នៅក្នុងខេត្តកណ្តាល (Video Inside)

    ឃាត់ខ្លួនមនុស្ស៣នាក់ ល្មើសនឹងវិធានការរដ្ឋបាល នៅក្នុងខេត្តកណ្តាល (Video Inside)

    មនុស្ស៣នាក់ ដែលជួបជុំគ្នាផឹកកាហ្វេក្នុងហាងមួយ ក្នុងក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងស្ថានភាពដែលក្រុងតាខ្មៅខេត្តកណ្តាលកំពុងតែរឹតបន្តឹងការបិទខ្ទប់មិនឲ្យមានការចេញចូលឬការជួបជុំគ្នា នៅតាមហាងនិងទីសាធារណៈ។ មនុស្សទាំង៣ ត្រូវបានឃាត់ខ្លួន នៅព្រឹក ថ្ងៃទី១៨ មេសានៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២, សង្កាត់ស្វាយរលំ នៃក្រុងតាខ្មៅ។

  • បន្លែត្រីសាច់ពីផ្សារដើមគរ មកកាន់ទីតាំងថ្មីផ្សារកួរស្រូវ ក្នុងស្រុកកណ្តាលស្ទឹង (Video Inside)

    បន្លែត្រីសាច់ពីផ្សារដើមគរ មកកាន់ទីតាំងថ្មីផ្សារកួរស្រូវ ក្នុងស្រុកកណ្តាលស្ទឹង (Video Inside)

    បន្លែត្រីសាច់ពីផ្សារដើមគរដែលត្រូវបានបិទ ត្រូវបានបញ្ជួនមកកាន់ទីតាំងថ្មីមួយនៅផ្លូវជាតិលេខ២ ហួស រង្វង់ មូលកួរស្រូវ ស្ថិតក្នុងស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល។ យោងតាមរដ្ឋបាលរាជធានី ការរើផ្សារបន្លែ ត្រីសាច់ បោះដុំពីកណ្តាលរាជធានីមកកាន់ទីតំាងថ្មីវិញនៃផ្សារកួរស្រូវនេះ គឺបន្ទាប់ពីផ្សារដើមគរ ត្រូវបានអាជ្ញាធរសម្រេច ផ្អាកដំណើរការបណ្តោះអាសន្ន ក្រោយរកឃើញករណីវិជ្ជមានកូវិដ១៩ ជាច្រើនរយនាក់។

  • អ្នកចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃ១១មេសា ត្រូវធ្វើតេស្ត (Video Inside)

    អ្នកចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃ១១មេសា ត្រូវធ្វើតេស្ត (Video Inside)

    អ្នកដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃ១១មេសា ត្រូវប្រញាប់ ទៅធ្វើតេស្ដជាបន្ទាន។ ទីស្ដីការក្រសួងការងារ មានទីតាំងស្ថិតនៅគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី, សង្កាត់ទឹកល្អក់, ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • អ្នកធ្លាប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា និងអគារកាណាឌីយ៉ា ត្រូវធ្វើតេស្ត (Video Inside)

    អ្នកធ្លាប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា និងអគារកាណាឌីយ៉ា ត្រូវធ្វើតេស្ត (Video Inside)

    បុគ្គលដែលធ្លាប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា និងអគារកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ គ្រឹះស្ថាន ហិរញ្ញវត្ថុសូណាត្រា មានទីតាំងស្ថិតនៅអគារ៤៣២ មហាវិថីព្រះមុនីវង្ស, សង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន, ចំណែកអគារវិមានកាណាឌីយ៉ា មានទីតាំងលើផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ នៃខណ្ឌដូនពេញ។

  • បិទផ្សារបឹងត្របែកផ្លាហ្សា ១៤ថ្ងៃ រហូតដល់ថ្ងៃទី២ឧសភា (Video Inside)

    បិទផ្សារបឹងត្របែកផ្លាហ្សា ១៤ថ្ងៃ រហូតដល់ថ្ងៃទី២ឧសភា (Video Inside)

    ផ្សារបឹងត្របែកផ្លាហ្សា ក្នុងខណ្ឌចំការមន ត្រូវបានបិទបណ្តោះអាសន្នរយ:ពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៩មេសា នេះហើយក្រោយការរកឃើញមានមនុស្សឆ្លងកូវីដ១៩។ រដ្ឋបាលខណ្ឌចំការមន បានអំពាវនាវអ្នកជាប់ពាក់ព័ន្ធ នឹងការចេញផ្សារបឹងត្របែកនេះចាប់តាំងពីថ្ងៃទី៣មេសានោះមក ត្រូវប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩ជាបន្ទាន់។ យោងតាមរដ្ឋបាលខណ្ឌចំការមន ផ្សារបឹងត្របែកផ្លាហ្សា នឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ថ្ងៃទី២ឧសភា។

  • អង្ករ១៤០តោន ដឹកជញ្ជួនតាមខណ្ឌទាំង១៤ ក្នុងរាជធានី (Video Inside)

    អង្ករ១៤០តោន ដឹកជញ្ជួនតាមខណ្ឌទាំង១៤ ក្នុងរាជធានី (Video Inside)

    អង្ករចំនួន១៤០តោន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនទៅតាមបណ្តាខណ្ឌ ទំាង១៤ រួចអស់ហើយ នៅថ្ងៃទី១៩មេសាឆ្នាំ២០២១នេះ ក្រោយប្រសាសន៍ដាក់បញ្ជារបស់អភិបាលរាជធានីភ្នំពេញ។ រាជធានី ភ្នំពេញនិងក្រុងតាខ្មៅដែលស្ថិតនៅជាប់គ្នា បានដាក់ចេញការបិទខ្ទប់ Lockdown រយៈពេល១៤ថ្ងៃដើម្បីការកាត់ ផ្តាច់ការឆ្លងចូលក្នុងសហគមន៍។

  • ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយ ផ្អាកការផ្សាយគ្រឿងស្រវឹង (Video Inside)

    ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយ ផ្អាកការផ្សាយគ្រឿងស្រវឹង (Video Inside)

    ក្រសួងព័ត៌មាន បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្អាកការផ្សាយគ្រឿងស្រវឹង ចាប់ពីថ្ងៃនេះដល់ចុងខែមេសា ក្នុងអម្លុងពេលដែលរាជរដ្ឋាភិបាលកំពុងផ្អាកការលក់គ្រឿងស្រវឹងទូទាំងប្រទេសក្នុងយុទ្ធនាការហាមឃាត់ ការជួបជុំផឹកស៊ីនានាដើម្បីបង្ការការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវកាញារីទ្ធ ថ្ងៃទី១៩មេសា បានសរសេរថា ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ, សុខភាពសាធារណៈ និងរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅពេលឆាប់ៗខាងមុខ ក្រសួងព័ត៌សូមណែនាំឲ្យម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍គ្រប់ប្រពន្ធ័ និងម្ចាស់ប្រពន្ធ័ផ្សព្វផ្សាយតាមអនឡាញទាំងអស់ ត្រូវផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ ពីថ្ងៃ ទី១៩មេសា ដល់ថ្ងៃទី៣០មេសាឆ្នាំ២០២១។