-
សម្តេចតេជោ គ្រោងចាកចេញទៅឥណ្ឌូណេស៊ីមួយថ្ងៃមុនកិច្ចប្រជុំ (Video Inside)

ដំណើរធ្វើទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវបានកែប្រែពេលវេលាតិចតួច ដោយសារការតម្រូវរបស់ប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។ សូមបញ្ជាក់កិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំប្រទេសអាស៊ានទាំង១០ នឹងគ្រោងធ្វើនៅថ្ងៃទី២៤មេសា ដែលកិច្ចប្រជុំបន្ទាន់ស្នើដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ នោះ នឹងផ្តោតសំខាន់លើបញ្ហាសភាពការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។
-
អំណោយជាគ្រឿងឧបភោគបរិភោគ ត្រូវបានបញ្ជួនទៅឲ្យប្រជាជនក្នុងតំបន់ក្រហម (Video Inside)

អំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនត្រូវបានបញ្ជួនទៅកាន់តំបន់ក្រហមនៅក្នុងរាជធានីដើម្បីផ្តល់ជួន ប្រជាពលរដ្ឋក្នុងតំបន់រាំងខ្ទប់ដែលមានការផ្ទុះឆ្លងខ្លាំង។ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩មេសា បាន ចេញសេចក្ដីសម្រេច កំណត់តំបន់មួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួល គោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។
-
ស្រ្តីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងទឹកនោមផ្អែម មិនមែនស្លាប់ដោយសារ ជំងឺកូវីដ១៩ទេ (Video Inside)

ស្ដ្រីអាយុ៥៧ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ យោងតាមក្រសួងសុខាភិបាល ស្ត្រីដែលមានវិជ្ជមានកូវីដ១៩រស់នៅឃុំសង្កែសាទរ, ស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺ បានរងគ្រោះថ្នាក់ចរាចរ ប៉ះចំក្បាល និងត្រូវបានបញ្ជួនមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១។ ស្ត្រីដែលមានប្រវត្តិជំងឺទឹកនោមផ្អែម ប្រចាំកាយដែរនោះ ក្រោយការរកឃើញថាមានវិជ្ជមានកូវីដ១៩ ត្រូវបានគេបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលចាក់អង្រែនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ អ្នកជម្ងឺ រូប នោះ នៅយប់ថ្ងៃទី១៩មេសា បានគាំងបេះដូង ស្លាប់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណីរយៈ ពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់ ៩១៨ករណី និងការស្លាប់ថ្មីមានចំនួន៣១៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សារុបចំនួន៤៣១ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន៤២៩ករណី, និងលើអ្នកដំណើរមកពី ក្រៅប្រទេសចំនួន២ករណី។ កម្ពុជានៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះផងដែរ មានការស្លាប់ថ្មីចំនួន៤នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន៤៩នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃ ទី២០ខែមេសាឆ្នាំ២០២១នេះ ការឆ្លង សារុបមានចំនួន៧ពាន់៤៤៤ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួនសារុប២ពាន់៥៥៥នាក់ រួមទាំង ការព្យាបាលជាសះស្បើយ៣១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៦ពាន់៨៩៩ (Video Inside)

-
មនុស្ស៤នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្សចំនួន៤នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន មនុស្សស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៤៩នាក់ហើយ។ មនុស្សទាំង៤ដែលបានស្លាប់ចុងក្រោយ នេះ រួមមានបុរស២នាក់អាយុ៦៥និង៧២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត, ស្ត្រីម្នាក់អាយុ៤៨ឆ្នាំនៅមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ និងម្នាក់ទៀតជាស្ត្រីអាយុ៤០ឆ្នាំ នៅមណ្ឌលសុខភាពចាក់អង្រែ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាអ្នកជំងឺទាំងបួននាក់ បានស្លាប់ដោយសារជម្ងឺកូវីដ១៩ ដោយការ រលោកសួតទាំងសងខាង។
-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៧ម៉ឺននាក់, ដូសទី២ បាន៣៨១,១៨០ (Video Inside)

កម្ពុជាបានបន្តការជម្រុញចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពកំពុងទប់ទល់ការផ្ទុះឆ្លងជាលើកទី ៣ក្នុងសហគមន៍នាពេលនេះ។ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងទូទាំងប្រទេសក្នុងដូសលើក ទី១ មានចំនួនជាង១លាន២៧ម៉ឺន៤ពាន់នាក់, និងចំនួនមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ មាន ចំនួនជាង៣៨ម៉ឺន១ពាន់នាក់ ។ កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១ ដែលការចាក់នៅថ្ងៃដំបូងនោះ រួមមានទាំងពលរដ្ឋស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ។
-
សម្តេចតេជោ ហ៊ុន សែន ទទួលការចាក់វ៉ាក់សាំងដូសទី២ (Video inside)

-
ប្រមុខដឹកនាំកម្ពុជា កោតសរសើរគោលនយោបាយខ្សែក្រវាត់់និងផ្លូវ របស់ប្រទេសចិនដែលបញ្ចៀសការគម្រាម កូវីដ១៩ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់អាស៊ី ដែលរៀបចំដោយសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ។ វេទិកាបូអាវសម្រាប់អាស៊ីស្តីពី “ពិភពលោកក្នុងការផ្លាស់ ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ” បានចាប់ ផ្តើមកាលពីថ្ងៃអាទិត្យតាមរយៈប្រព័ន្ធវីដេអូ និងបន្តរហូតដល់ថ្ងៃពុធទី២១មេសា ប្រព្រឹត្តទៅនៅក្នុងក្រុង ជាប់ឆ្នេរ សមុទ្ទ Boao នៃខេត្តយូណាន។
-
មនុស្សជាង១០០នាក់ ក្នុងរោងចក្រខេត្តកំពង់ឆ្នាំង ធ្វើចត្តាឡីស័ក (Video Inside)
