Category: អប្សរាណេត

  • ក្រសួងសេដ្ឋកិច្ចនិរាករណ៍សេចក្តីសម្រេចគោលនយោបាយអន្តរាគមន៍ជំនួយសង្គមប៉ុន្តែអនុវត្តវិញនូវវិធាន ការជំនួយសង្គ្រោះបន្ទាន់ (Video Inside)

    ក្រសួងសេដ្ឋកិច្ចនិរាករណ៍សេចក្តីសម្រេចគោលនយោបាយអន្តរាគមន៍ជំនួយសង្គមប៉ុន្តែអនុវត្តវិញនូវវិធាន ការជំនួយសង្គ្រោះបន្ទាន់ (Video Inside)

    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិរាករណ៍សេចក្តីសម្រេចមួយរបស់ខ្លួនក្រោយការដាក់ចេញរយៈពេល៤៨ ម៉ោង។ សេចក្តីសម្រេចបាននិរាករណ៍យន្តការនិងនីតិវិធីនៃការអនុវត្តវិធានការ គោលនយោបាយអន្តរាគមន៍ ជំនួយសង្គមរបស់រាជរដ្ឋាភិបាលដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះឬរង ផលប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

  • អភិបាលរាជធានី និងស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងចុះល្បាតចល័តត្រួតពិនិត្យ (Video Inside)

    អភិបាលរាជធានី និងស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងចុះល្បាតចល័តត្រួតពិនិត្យ (Video Inside)

    អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ បានស្ថិតក្នុងចំណាត់ការល្បាតនៅគ្រប់ទីកន្លែងនិងតំបន់នានាដើម្បីការ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានី ជាពិសេសតាមគោលដៅមួយចំនួនដែលមាន ការឆ្លងខ្ពស់។អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ស ថេត ត្រូវគេឃើញបានអញ្ជើញចុះត្រួតពិនិត្យការអនុវត្តវិធានការបិទខ្ទប់ទាំងនេះ ទូទាំងខណ្ឌក្នុងរាជធានី ជាពិសេសក្នុងខណ្ឌចំនួន៣ដែលមានការឆ្លងខ្ពស់ គឺខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែន សុខ ។

  • ក្រសួងសុខាភិបាលកម្ពុជា ប្រើប្រាស់ឧបករណ៍ធ្វើតេស្តលឿន១៥នាទីរកកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាលកម្ពុជា ប្រើប្រាស់ឧបករណ៍ធ្វើតេស្តលឿន១៥នាទីរកកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកជម្ងឺកូវីដ១៩ហើយក្នុងស្ថានភាព ដែលការផ្ទុះឆ្លងរាតត្បាតរៀងរាល់ថ្ងៃកាន់តែកើនខ្ពស់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានបញ្ជាក់នូវការប្រើប្រាស់ឧបករណ៍ PANBIO Covid-19 Ag RAPID TEST DEVICE ដែលអាចដឹង លទ្ធផលភ្លាមៗក្នុងរយៈពេល១៥នាទីតែប៉ុណ្ណោះ។ ឧបករណ៍ថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅគ្រប់ទីតាំង នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងណា ដែលមានគ្រោះហានិភ័យខ្ពស់នៃការឆ្លងវីរុស Covid -19។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៨ពាន់៧៩០ ករណី និងការស្លាប់ថ្មីមានចំនួន៧១០នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ កម្ពុជាមានការឆ្លងថ្មី សរុបចំនួន១ពាន់៥៣៣ករណីក្នុងនោះ១ពាន់៥៣២ករណី គឺជាការឆ្លងក្នុងសហគមន៍, និង១ករណីទៀតជាការ ឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៦ពាន់ ៤៧០ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៦ពាន់ ៤៧០ (Video Inside)

    រាជធានីភ្នំពេញ នៅតែមានករណីឆ្លងច្រើនជាងគេដដែលក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ក្នុងចំណោម ការឆ្លងតាមបណ្តាខេត្តនានា។ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងនៅក្នុងរាជធានី មានចំនួន១ពាន់ ១៨៦ករណី ក្នុងនោះការឆ្លងនៅថ្ងៃសៅរ៍មានចំនួន២២៨ករណី, ថ្ងៃអាទិត្យបានកើនឡើង៤៩៣ករណី និងនៅថ្ងៃ ច័ន្ទ ធ្លាក់ចុះតិចតួចមកនៅ៤៦៥ករណី។

  • មនុស្ស២នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

    មនុស្ស២នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

    មនុស្ស២នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យ ចំនួនមនុស្សស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៤៥នាក់ហើយ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺឆ្លងនេះ គឺមានម្នាក់នៅមន្ទីរពេទ្យហ្លូងម៉ែ និងម្នាក់ទៀត និងមន្ទីរពេទ្យចាក់ អង្រែ។

  • ប្រមុខរាជរដ្ឋាភិបាលជម្រុញការរឹតបន្តឹងថែមទៀតក្នុងការអនុវត្តវិធានការបិទខ្ទប់នៅរាជធានី និងក្រុងតាខ្មៅ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលជម្រុញការរឹតបន្តឹងថែមទៀតក្នុងការអនុវត្តវិធានការបិទខ្ទប់នៅរាជធានី និងក្រុងតាខ្មៅ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំបន្ទាន់មួយទៀតទន្ទឹមនឹងសេចក្តីរាយការណ៍ប្រចាំថ្ងៃនៃចំនួន ឆ្លងកូវីដ១៩កាន់តែកើនឡើងខ្ពស់។ សេចក្តីណែនាំ៥ចំណុចចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីថ្ងៃច័ន្ទទី ១៩មេសានេះ បានជម្រុញការរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគនិង ភោជនីយដ្ឋាន, អាហារដ្ឋានលក់អាហារវេចខ្ចប់និងត្រូវហាមឃាត់មិនឲ្យបើកដំណើរការចំពោះផ្សារឬទីតាំងណា ដែលមិនរៀបរយឬមានហានិភ័យខ្ពស់ក្នុងការចម្លងនិងឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។

  • ខេត្តកំពង់ស្ពឺ បិទខ្ទប់ភូមិចំនួន២ (Video Inside)

    ខេត្តកំពង់ស្ពឺ បិទខ្ទប់ភូមិចំនួន២ (Video Inside)

    ខេត្តកំពង់ស្ពឺបាន សម្រេចបិទខ្ទប់ភូមិចំនួន២ នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ក្រោយករណីជាប់ពាក់ ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ។ ខេត្តកំពង់ស្ពឺនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីក្នុងសហ គមន៍ មានចំនួន១ករណី ដែលនាំឲ្យអ្នកកំពុងសម្រាកព្យាបាលនៅក្នុងខេត្តកំពង់ស្ពឺកើនឡើងពីរករណី។ ទោះជាយ៉ាង ណាក៏ដោយ ខេត្តកំពង់ស្ពឺ មានមនុស្សស្លាប់ដោយសារកូវីដ១៩ចំនួន២នាក់រួចមកហើយផងដែរ។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ស្វែងរកអ្នកប៉ះពាល់ហាងនំប៉័ងអាស៊ី-អឺរ៉ុបក្នុងសង្កាត់បឹងកេងកង៣ (Video Inside)

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  ស្វែងរកអ្នកប៉ះពាល់ហាងនំប៉័ងអាស៊ី-អឺរ៉ុបក្នុងសង្កាត់បឹងកេងកង៣ (Video Inside)

    ប្រជាពលរដ្ឋណាដែលបានទៅឬមានទំនាក់ទំនងជាមួយហាងនំប៉័ងអាស៊ី-អឺរ៉ុប ក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ ទៅធ្វើតេស្ដ។ ហាងនំប៉័ងអាស៊ី-អឺរ៉ុប (Asia Europe Bakery) គឺជាហាងដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែងផ្លូវលេខ ១១៣, សង្កាត់បឹងកេងកង៣ នៃខណ្ឌបឹងកេងកង។ ការជួនដំណឹងរបស់អនុគណៈកម្មការស្រាវ ជ្រាវជំងឺកូវីដ-១៩ ថ្ងៃទី១៦មេសាឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ដែលជាអ្នកធ្វើការនៅក្នុង ហាងនោះ បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥មេសា ឆ្នាំ ២០២១។

  • អ្នកធ្វើដំណើរទៅផ្សារលូប្រាំ នៅផ្លូវវេងស្រេង ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

    អ្នកធ្វើដំណើរទៅផ្សារលូប្រាំ នៅផ្លូវវេងស្រេង ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវរកប្រជាពលរដ្ឋដែលបានធ្វើដំណើរចេញចូលផ្សារលូ៥ ត្រូវ ប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក។ ផ្សារលូ៥ គឺជាផ្សារដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ ធំ៣, សង្កាត់ស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ថ្ងៃទី១៦មេសានេះ បានថ្លែងថា មានអ្នកជំងឺកូវីដ-១៩ បានធ្វើដំណើរទៅកាន់ទីផ្សារនោះនៅថ្ងៃទី១០មេសាឆ្នាំ២០២១។