-
គ្រោះធម្មជាតិ នៅខេត្តបាត់ដំបង និងឧត្តរមានជ័យ (Video Inside)

-
ឆេះឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ក្នុងខណ្ឌ៧មករា (Video Inside)

ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានរងការឆេះវេលា ព្រឹកថ្ងៃទី១៥មេសានេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះឡើយ។ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍ ឆេះឃ្លាំង នៅចំណុចផ្ទះលេខ១៩E0, ផ្លូវលេខ១៩៦, ភូមិ៨ នៃសង្កាត់វាលវង់ គឺដោយសារការឆ្លងចរន្តអគ្គិសនី។ នេះគឺជា ការឆេះលើកដំបូងហើយក្នុងឳកាសបុណ្យឆ្នាំក្នុងរាជធានីភ្នំពេញ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ អំពីទំហំខូចខាតនោះឡើយ។
-
ខេត្តមួយចំនួន បានប្រកាសការផ្អាកលក់គ្រឿងស្រវឹង (Video Inside)

ខេត្តមួយចំនួន បានប្រកាសផ្អាកការលក់គ្រឿងស្រវឹង និងការជួបជុំគ្នារយៈពេល១៤ថ្ងៃ។ ខេត្តដែលប្រកាសនៅថ្ងៃទី១៥មេសា បញ្ជាការផ្អាកលក់គ្រឿងស្រវឹងនោះ រួមមានខេត្តព្រៃវែង, ត្បូងឃ្មុំ, ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ ដែលមានការចូលក្នុងព្រឹត្តិការណ៍សហគមន៍។ រដ្ឋបាលខេត្តទាំង៤ នៅបានណែនាំប្រជាពលរដ្ឋ ត្រូវស្ថិតនៅតាមផ្ទះរៀងៗខ្លួន ថែមទៀត។ រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថាចំពោះការជួបជុំប្រមូលផ្ដុំគ្នាច្រើន ពីផ្ទះមួយទៅផ្ទះមួយ, ការពិសារគ្រឿងស្រវឹង និងការចាក់បាស់រាំកម្សាន្តតាមផ្ទះត្រូវហាមជាដាច់ខាត។
-
ខេត្តស្ទឹងត្រែង បានប្រកាសបម្រាមគោចរ (Video Inside)

-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសស្វែងរកអ្នកជាប់ពាក់ព័ន្ធបុគ្គលិកធនាគារ Mega International Commercial Bank (Video Inside)

-
ក្រសួងសុខាភិបាល បញ្ចេញនូវរបៀបតាមដានអ្នកឆ្លងកូវីដ១៩ (Video Inside)

ក្រសួងសុខាភិបាល បានណែនាំនូវរបៀបតាមដានរោគសញ្ញាអ្នកសង្ស័យឆ្លង និងមិនឆ្លងកូវីដ១៩ ក្នុងស្ថានភាព ដែលរាជធានីភ្នំពេញ មានចំនួនមនុស្សឆ្លងកាន់តែច្រើន។ រាជធានីភ្នំពេញនៅថ្ងៃនេះ មានការឆ្លងចូលក្នុងសហ ២៤៣ករណី ដែលជាករណីឆ្លងខ្ពស់ គួរឲ្យព្រួយបារម្ភ។ តើរបៀបតាមដានរោគសញ្ញាអ្នកឆ្លងនិងអ្នកមិនទាន់ឆ្លង កូវីដ១៩នោះ មានអ្វីខ្លះ?
-
ខេត្តក្រចេះ បញ្ចេញអត្តសញ្ញាណអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តក្រចេះ បានបញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មី នៅថ្ងៃនេះ ដើម្បីការស្វែងរកមនុស្សសង្ស័យជាប់ពាក់ព័ន្ធ។ ខេត្តក្រចេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បានរកឃើញមនុស្ស២នាក់ឆ្លងកូវីដ១៩។ រដ្ឋបាលខេត្ត បានបញ្ចេញអត្តសញ្ញាណមនុស្សឆ្លងទាំង២ រួមមានឈ្មោះ យាម ដានី ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ស៊ីម សារុំ ភេទស្រី អាយុ៣៤ ឆ្នាំ ដែលអ្នកទាំង២ មានទីលំនៅភូមិវាលបីចក្រីហេង, ឃុំគ្រញូងសែនជ័យ នៃស្រុកស្នួល។ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមរួសរាន់មក ជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។
-
អ្នកពាក់ព័ន្ធជាមួយបុគ្គលិក ក្រុមហ៊ុនទូរស័ព្ទ OPPO ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

-
ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ មានអ្នកឆ្លងកូវីដ១៩ បានចេញចូល (Video Inside)

ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានដាក់ក្នុងកម្រិតហានិភ័យ ដោយសារមានអ្នកជំងឺកូវីដ-១៩ បានចេញចូលទៅក្នុងផ្សារនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារនៅទីតាំងផ្សាររស្មីមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់តាំងពីថ្ងៃទី៦មេសាឆ្នាំ២០២១មក។
-
បុគ្គលិក និងអ្នកទទួលសេវាធនាគារចិន សាខាអូឡាំពិក ត្រូវប្រញាប់ទៅធ្វើតេស្ដ (Video Inside)

អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធក្នុងធនាគារចិន សាខាអូឡាំពិក ត្រូវប្រញាប់ទៅធ្វើតេស្ដ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានថ្លែងថាថា នៅធនាគារចិនសាខាអូឡាំពិកនោះ គឺមានអតិថិជន ឆ្លងកូវីដ១៩ បានធ្វើដំណើរចេញចូលនៅថ្ងៃទី៨ និងទី៩មេសាឆ្នាំ២០២១ ដែលគេបារម្ភជុំវិញករណីឆ្លង នៅទីនោះ។ ធនាគារ ចិន សាខាអូឡាំពិក គឺជាធនាគារមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា នៅថ្ងៃទី៨ និងទី៩មេសាឆ្នាំ២០២១។