Category: អប្សរាណេត

  • ចំនួនអាជីវករឆ្លងកូវីដ ក្នុងផ្សារអូរឫស្សី កើនដល់៣៨៧នាក់ (Video Inside)

    ចំនួនអាជីវករឆ្លងកូវីដ ក្នុងផ្សារអូរឫស្សី កើនដល់៣៨៧នាក់ (Video Inside)

    ចំនួនអាជីវករឆ្លងកូវីដ១៩ក្នុងផ្សារអូរឫស្សី ត្រូវបានគេរកឃើញជាបន្តបន្ទាប់ថែមទៀត ដែលជម្រុញឲ្យអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវអ្នកដទៃសង្ស័យជាប់ពាក់ព័ន្ធ ផ្តល់សំណាក់ធ្វើតេស្តនិងចត្តាឡីស័ក ។ គិតត្រឹមថ្ងៃទី១៤មេសា អាជីវករដែលរកឃើញឆ្លងកូវីដ១៩ មានចំនួន៣៨៧នាក់។

  • រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទទាំងស្រុង រយៈពេល១៤ថ្ងៃ (Video Inside)

    រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទទាំងស្រុង រយៈពេល១៤ថ្ងៃ (Video Inside)

    រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃ ក្នុងស្ថានការណ៍ដែលជម្ងឺកូវីដ១៩ កាន់តែផ្ទុះឡើងនិងស្ទើរមិនអាចគ្រប់គ្រងបាន។ សម្តេចតេជោហ៊ុនសែន តាមសារសម្លេង បាននៅយប់ថ្ងៃពុធទី១៤មេសា បានបញ្ជាក់ជុំវិញការបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដែលស្ថិតជាប់នឹងរាជធានីភ្នំពេញ។

  • រាជធានីភ្នំពេញ បន្តការឆ្លងខ្ពស់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    រាជធានីភ្នំពេញ បន្តការឆ្លងខ្ពស់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    រាជធានីភ្នំពេញ នៅតែមានការឆ្លងខ្លាំងជាងគេក្នុងសហគមន៍ជាដដែលក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានីនិងខេត្តចំនួន៨។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសារុប៣៣៩ករណី, រាជធានីភ្នំពេញ មានការឆ្លង២៤៣ករណី, ខេត្តស្វាយរៀងមានចំនួន៧១ករណី,ខេត្តកណ្ដាលមានចំនួន ៨ករណី, ខេត្តព្រះសីហនុ មានចំនួន៦ករណី, ខេត្តកោះកុងមានចំនួន៥ករណី, ខេត្តខេត្តតាកែវមានចំនួន៣ករណី, ខេត្តក្រចេះមានចំនួន២ ករណី, និង ខេត្តសៀមរាបចំនួន១ករណី។

  • អនុគណៈកម្មការស្រាវជ្រាវ ស្វែងរកអតិថិជនចេញចូលផ្សារព្រៃទា (Video Inside)

    អនុគណៈកម្មការស្រាវជ្រាវ ស្វែងរកអតិថិជនចេញចូលផ្សារព្រៃទា (Video Inside)

    លោកអ្នកនាងទើបនឹងបានទស្សនាសេចក្តីរាយការណ៍ការស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធនៅធនាគារអេស៊ី លីដាគីឡូលេខ៦ និងនៅឳសថស្ថានរង «ក» ចាន់ ណាវី។ នៅថ្ងៃនេះផងទៀតអនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យ ត្រូវប្រញាប់ទៅធ្វើតេស្តផងដែរ។ ។អនុគណៈកម្មការស្រាវជ្រាវ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅផ្សារព្រៃទា ដែលលមានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

  • អនុគណៈកម្មការស្វែងរកអ្នកចូលឳសថស្ថានរង «ក» ចាន់ ណាវី (Video Inside)

    អនុគណៈកម្មការស្វែងរកអ្នកចូលឳសថស្ថានរង «ក» ចាន់ ណាវី (Video Inside)

    ប្រជាពលរដ្ឋណាដែលធ្លាប់ទៅទិញថ្នាំនៅឱសថស្ថានរង «ក» ចាន់ ណាវី សូមប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៤ ខែមេសា បានធ្វើសេចក្តីអំពាវនាវនេះ តាមបណ្តាញសង្គមក្នុងការស្វែងរកអ្នកជាប់សង្ស័យចេញចូល ឱសថ ស្ថានរង «ក» ចាន់ ណាវី។ ឱសថស្ថានរង «ក» ចាន់ ណាវី មានទីតាំងនៅផ្ទះលេខ១៣ ផ្លូវលេខ១១A សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • អនុគណៈកម្មការស្រាវជ្រាវ ស្វែងរកអតិថិជនចេញចូល ធនាគារអេស៊ីលីដា នៅគីឡូលេខ៦ (Video Inside)

    អនុគណៈកម្មការស្រាវជ្រាវ ស្វែងរកអតិថិជនចេញចូល ធនាគារអេស៊ីលីដា នៅគីឡូលេខ៦ (Video Inside)

    អតិថិជនណាដែលធ្លាប់ចេញចូលនៅធនាគារអេស៉ីលីដា សាខាគីឡូម៉ែត្រលេខ៦ សូមប្រញាប់ទៅធ្វើ តេស្ត។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា គេបានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលជាបុគ្គលិក ផ្នែកបម្រើសេវាឥណទាន នៅធនាគារអេស៉ីលីដា សាខាគីឡូម៉ែត្រលេខ៦ ដែលស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅ ទទួលសេវា ចាប់ពីនៅថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវរកកិច្ចសហការ ពីរថយន្តគ្លីនីកឯកជន (Video Inside)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវរកកិច្ចសហការ ពីរថយន្តគ្លីនីកឯកជន (Video Inside)

    កង្វះនៃមធ្យោបាយជួយដឹកជញ្ជួនអ្នកឆ្លងកូវីដ១៩ដើម្បីការជួយព្យាបាល បានជម្រុញឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិ បាលបានអំពាវនាវរកកិច្ចសហការពីក្រុមគ្លីនីកឯកជន។ លោករដ្ឋមន្ដ្រីម៉មប៊ុនហេង នារសៀលថ្ងៃទី១៤មេសា នេះ បានអំពាវនាវគ្លីនិកឯកជនដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បី ដឹកអ្នកជំងឺកូវីដពីមូលដ្ឋាន ទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ។

  • សម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំងបិទខ្ទប់ ក្នុងខណ្ឌទាំ៣ នៅរាជធានីភ្នំពេញ (Video Inside)

    សម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំងបិទខ្ទប់ ក្នុងខណ្ឌទាំ៣ នៅរាជធានីភ្នំពេញ (Video Inside)

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យទីតាំងបិទខ្ទប់ ក្នុងខណ្ឌចំនួន៣ក្នុងរាជធានី និងបានសាកសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះដែលកំពុងធ្វើ កិច្ចទាំងឡាយនេះក្នុងមូលដ្ឋាន។ ខណ្ឌទាំង៣ដែលមានទីតាំងបិទខ្ទប់ដើម្បីរារាំងការឆ្លងកូវីដ១៩ រួមមាន ខណ្ឌមានជ័យ, ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន, អភិបាលរាជធានី លោកឃួង ស្រេង និងមន្ត្រីជាប់ពាក់ព័ន្ធនានាដទៃ បានអញ្ជើញ អមដំណើរសម្តេចក្រឡាហោមសខេងក្នុងការអញ្ជើញចុះពិនិត្យនៅថ្ងៃនេះ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៧ពាន់ ៩៧ករណី និងការស្លាប់ថ្មីមានចំនួន៣០១នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សារុបចំនួន១៧៨ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន១៧៧ករណី, និងឆ្លងលើពលករមកពី ប្រទេសថៃចំនួន១ករណី។ កម្ពុជានៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានការស្លាប់ថ្មីចំនួន៣នាក់ ដែលនាំ ឲ្យការស្លាប់សរុបមានចំនួន៣៦នាក់ហើយ។

  • ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ៣នាក់ (Video Inside)

    ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ៣នាក់ (Video Inside)

    ខេត្តស្វាយរៀង ដែលមានការឆ្លងកូវីដចំនួន៣ករណីនៅថ្ងៃនេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ទាំងឡាយនោះ ដែលជាបុគ្គលិកកាស៊ីណូ នៅក្នុងក្រុងបាវិត។ ការបង្ហាញអត្តសញ្ញាណនោះ ត្រូវគេបញ្ជាក់ថា គឺដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។