-
ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងបិទខ្ទប់ នៅទូទាំងក្រុង (Video Inside)

ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ ស ថេត បានចុះពិនិត្យតាមទីតាំងនានា ក្នុងរាជធានីភ្នំពេញ ក្រោយសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើកិច្ចការបិទរាជធានី និងក្រុងតាខ្មៅទាំងស្រុងដើម្បីបង្ការ ការឆ្លងចូលក្នុងសហគមន៍។ នៅថ្ងៃទី១៥ មេសានេះ ការឆ្លងក្នុងសហគមន៍ថ្ងៃនេះសារុបមាន៣៣៩ករណី ក្នុងនោះគ្រាន់តែ នៅក្នុងរាជធានីភ្នំពេញ ការឆ្លងមានច្រើនដល់២៤៣ករណី។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន ២ម៉ឺន១ពាន់៤១០ ករណី និងការស្លាប់ថ្មីមានចំនួន៣២៩នាក់។ កម្ពុជាមានការឆ្លងសរុបលើសចំនួន៥ពាន់នាក់ហើយនៅថ្ងៃនេះ រាប់ទាំងការឆ្លងថ្មី ចំនួន៣៤៤ករណីរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មាន ចំនួន៣៣៩ករណី, ការឆ្លងលើពលករមកពីប្រទេសថៃចំនួន១ករណី, និងការឆ្លងលើអ្នកដំណើរមកពី ក្រៅប្រទេសចំនួន៤ករណី។ កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន៥ពាន់២១៨ករណី, ចំណែកការព្យាបាល ជាសះស្បើយមានចំនួនសារុប២ពាន់៣១៩នាក់ រួមទាំងការព្យាបាលជាសះស្បើយ២៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។
-
ខេត្តតាកែវ បិទខ្ទប់ភូមិមួយ ក្រោយការរកឃើញអ្នកឆ្លង៣នាក់ចុងក្រោយ (Video Inside)

-
ពិធីស្រង់ព្រះ (Video Inside)

ពិធីស្រង់ព្រះ គឺជាពិធីមួយដែលពុទ្ធបរិស័ទខ្មែរតែងប្រារព្ធធ្វើឡើងតាំងពីដើមរៀងមក។ ពិធីនេះត្រូវបានគេ ធ្វើឡើងជាប្រចាំនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ តើពិធីស្រង់ព្រះនេះមានដើមកំណើតតាំងពីពេលណា? តើពិធីស្រង់ព្រះនេះគេធ្វើឡើងដើម្បីអ្វីនឹងជាប់ទាក់ទងទៅនឹងអ្វីខ្លះ? សូមអញ្ជើញទស្សនាសេចក្តីរាយ ការណ៍ជុំវិញបញ្ហានេះ។
-
មនុស្ស៤៤នាក់ ត្រូវបានធ្វើចត្តាឡីស័កលើកដំបូង ក្នុងខេត្តឧត្តរមានជ័យ (Video Inside)

មនុស្ស៤៤នាក់ ត្រូវបានគេធ្វើចត្តាឡីស័កជាលើកដំបូង នៅក្នុងខេត្តឧត្តរមានជ័យ ក្រោយការសង្ស័យជាប់ពាក់ព័ន្ធនឹងបុរសជាតិថៃអាយុ២៧ឆ្នាំម្នាក់ ដែលគេបានរកឃើញឆ្លងកូវីដ១៩។ បុរសជាតិថៃឈ្មោះ គីទិ ស៊្រីសាង ដែលស្នាក់នៅភូមិបុរីរដ្ឋបាល, សង្កាត់សំរោង ក្នុងក្រុងសំរោង នោះត្រូវបានអាជ្ញាធរថៃរកឃើញកើតកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជាកាលពីថ្ងៃទី៥មេសា។
-
រដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ទៀតដែលមិនទាន់បង្ហាញខ្លួន និងបានព្រមាននូវចំណាត់ការតាមផ្លូវតុលាការ បើសិនជាមិនបង្ហាញវត្តមានទាន់ពេលវេលានោះទេ។ យោងតាម រដ្ឋបាលរាជធានី មនុស្សទាំង៦ដែលគេកំពុងស្វែងរក គឺរួមមាន៣នាក់នៅក្នុងខណ្ឌមានជ័យ, ២នាក់នៅក្នុងខណ្ឌ ៧មករា និងម្នាក់ទៀតនៅក្នុងខណ្ឌចំការមន។ មនុស្សទាំង១០ដែលគេបានបញ្ចេញអត្តសញ្ញាណ រួមមានឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ, ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ, ឈ្មោះ យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ, ឈ្មោះ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ, ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ ១៧ឆ្នាំ។
-
ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ចេញមុខធានាមិនឲ្យខ្វះអង្ករ (Video Inside)

សេចក្តីព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួនលើបញ្ហាផ្គត់ផ្គង់អង្ករក្នុងពេលដែលមានការបិទរាជធានីភ្នំពេញនិង ក្រុងតាខ្មៅនាពេលនេះ ត្រូវបានក្រសួងពាណិជ្ជកម្មនិងសហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមុខធានាថា នឹងមិនឲ្យមានបញ្ហានេះកើតឡើងឡើយ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និង សហពន្ធ័ស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឲ្យមានការព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ព្រោះ ការព្រួយបារម្ភននោះអាចជា ហេតុនាំឲ្យមានជនឆ្លៀតឱកាសមួយចំនួនអាចតម្លើងថ្លៃអង្ករបាន។
-
រដ្ឋបាលរាជធានីភ្នំពេញ រកអ្នកឆ្លៀតឳកាសតម្លើងថ្លៃទំនិញ (Video Inside)

ការលួចតម្លើងថ្លៃទំនិញ ក្នុងពេលដែលពលរដ្ឋបានសម្រុកនាំគ្នាទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ បានប្រញាប់ឲ្យរដ្ឋបាលរាជធានីស្វែងរកម្ចាស់ហាងនិងម្ចាស់លក់ដូរទំនិញដែលឡើងថ្លៃហួសហេតុនោះ។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសចាត់វិធានការតាមផ្លូវ ច្បាប់លើមនុស្សឆ្លៀតឳកាសតម្លើងថ្លៃទំនិញ និងលោកបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ ក្នុងឳកាស ដែលកម្ពុជា កំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។ លោកអភិបាលរាជធានី ឃួង ស្រេង បានចាត់ទុកការដំឡើងថ្លៃ ទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
-
សម្តេចតេជោ ស្វែងរកមន្ត្រីទម្លាយសម្លេង ដែលមិនទាន់អនុញ្ញាតបញ្ចេញ (Video Inside)

ការលេចធ្លាយនូវសារបញ្ជួនសម្លេងរបស់ប្រមុខរាជរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត បានធ្វើឲ្យសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់នឹងស្វែងរកមុខអ្នកទទួលខុសត្រូវ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការរៀបចំទុក ជាមុននូវផែនការចំពោះមុខជាពិសេសក្នុងករណីទប់ស្កាត់ជម្ងឺកូវីដ១៩ សម្តេចតែងធ្វើការជួនដំណឹងជាមុនដល់ មន្ត្រីពិសេសក្រោមបង្គាប់ ប៉ុន្តែប្រសាសន៍មួយរបស់សម្តេចដែលបង្ហាញនូវផែនការបិទរាជធានីនិងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៤មេសា ត្រូវបានគេលួចទម្លាយតាមបណ្តាញសង្គម ដែលនាំឲ្យមានការផ្អើលឈូរឆរ ដល់ពលរដ្ឋក្នុងរាជធានី ប្រមូលនាំគ្នាទិញត្រីសាច់និងគ្រឿងឧបភោគបរិភោគតាមទីផ្សារទំនើបនិងកន្លែងនានា ដែលកត្តានោះបាននាំឲ្យសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងសន្យាស្វែងរកអ្នកលួចបញ្ចេញសារសម្លេងនោះ។
-
កម្មកររោងចក្រ ជិត៧០០នាក់ហើយ ត្រូវបានរកឃើញឆ្លងកូវីដ១៩ (Video Inside)
