-
ខេត្តស្វាយរៀង ជាខេត្តទី៦ នៃការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត (Video Inside)

ខេត្តស្វាយរៀង បានក្លាយជាខេត្តទី៦ នៃការអនុវត្តកាតព្វកិច្ចការពាក់ម៉ាស់ និងការរក្សាគម្លាតក្រោយចំនួនឆ្លង នៅក្នុងខេត្តដែលជាប់នឹងវៀតណាមនោះ បានកើនឡើងដល់១១៣នាក់ ក្នុងនោះរួមមានអ្នកឆ្លង៦នាក់បន្ថែម រយៈពេល២៤ម៉ោងចុងក្រោយនេះ។ រាជធានី និងខេត្តចំនួន៦ ដែលត្រូវបានកំណត់ជាភូមិសាស្ត្រ នៃការអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនោះ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង។ បទបញ្ញត្តិនៃការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាត នឹងត្រូវរងការព្រមាន និងការផាកពិន័យច្រើនលានរៀល។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៤ពាន់ ៣៣៧នាក់ (Video Inside)

រាជធានីភ្នំពេញ នៅតែមានការឆ្លងខ្លាំងជាងគេក្នុងសហគមន៍ជាដដែល ក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានីនិងខេត្តចំនួន៨។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសារុប១៧៧ករណី, រាជធានីភ្នំពេញ មានការឆ្លង១៤៩ករណី, ចំណែកខេត្តកណ្ដាលមានចំនួន ១៤ករណី,ខេត្ត ព្រះសីហនុមានចំនួន៦ ករណី, ខេត្ត ស្វាយរៀងមាន ចំនួន៣ករណី, ខេត្តកំពង់ស្ពឺមានចំនួន ២ករណី, ខេត្តតាកែវ មានចំនួន១ករណី, ខេត្តត្បូងឃ្មុំមាន ចំនួន ១ករណី, និង ខេត្តសៀមរាបចំនួន១ករណី។
-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន១៧ម៉ឺននាក់, ដូសទី២ បាន២៧៦,៤២៨ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងដូសលើកទី១ មានចំនួន៧ម៉ឺន២១៨នាក់ ដែលនាំឲ្យចំនួនមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងដូសលើកទី១ សរុបកើនជាង ១លាន ១៧ម៉ឺននាក់ហើយ។ យោងតាមក្រសួងសុខាភិបាល រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនមនុស្សដែល ទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ មានចំនួន៤ពាន់៧០៣នាក់ ។ កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់ សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១ដែលការចាក់នៅថ្ងៃដំបូងនោះ រួមមានទាំងពលរដ្ឋស៊ីវិលនិងកងកម្លាំង ប្រដាប់អាវុធ។ វ៉ាក់សាំងដែលកម្ពុជាបានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូ ហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca។
-
ជម្ងឺកូវីដ១៩ ចាប់ផ្តើមឆ្លងចូលក្រសួងសាធារណការ និងដឹកជញ្ជូន (Video Inside)

ជម្ងឺកូវីដ១៩ បានឆ្លងរាតត្បាតចូលជាលើកដំបូងក្នុងក្រសួងសាធារណការ ដែលបានបញ្ជាក់នៅថ្ងៃនេះថាមាន មន្ត្រី៣រួបបានឆ្លងនឹងជម្ងឺកូវីដ១៩។ យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជួនថ្ងៃទី ១៤មេសានេះ មន្ត្រីទាំង៣បានឆ្លងកូវីដ១៩ ពីសាច់ញាតិដែលមានផ្ទុកកូវីដ១៩។ មន្ត្រីទាំង៣ត្រូវបានគេបញ្ចេញ អត្តសញ្ញាណរួមមានឈ្មោះ អ៊ុយសុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដឹកជញ្ជួនផ្លូវគោក, លោកស្រីគង់ចន្ធូ អនុប្រ ធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលនិងលោកអ៊ុយសុវណ្ណារ៉ុង ជំនួយការអនុវដ្ឋលេខាធិការ។
-
មនុស្ស៣នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្ស៣នាក់ បានស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនមនុស្ស ស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៣៦នាក់។ មនុស្សទាំង៣ ដែលបានស្លាប់ក្នុងសេចក្តីរាយការណ៍ បញ្ជាក់ថ្ងៃនេះ រួមមានបុរសជាតិបារាំងម្នាក់អាយុ៨៦ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, បុរសអាយុ៥៨ឆ្នាំ ជាតិខ្មែររស់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតជាបុរសអាយុ៣៥ឆ្នាំ រស់នៅក្នុងស្រុកបា ភ្នំខេត្តព្រៃវែង។
-
ពិធីបុណ្យចូលឆ្នាំខ្មែរ ថ្ងៃដំបូងក្នុងរាជធានីភ្នំពេញ មានសភាពស្ងាត់ជ្រងំ (Video Inside)

កម្ពុជាបានអនុញ្ញាតពិធីរៀបចំបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ប៉ុន្តែបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំឆ្លូវ ពុទ្ធសករាជ២៥៦៥នាពេលនេះ ត្រូវបានរងការគម្រាមកំហែងដោយសារជម្ងឺរាតត្បាតកូវីដ១៩។ ថ្ងៃដំបូងនៃពិធីបុណ្យ ចូលឆ្នាំខ្មែរនៅថ្ងៃទី១៤មេសា វត្តអារាមធំៗក្នុងរាជធានីដែលធ្លាប់តែមានមនុស្សអ៊ូរអរកុះករ បានក្លាយជាទីស្ងាត់ ជ្រងំដោយសារតែមនុស្សភ័យខ្លាចនឹងការឆ្លងកូវីដ១៩។
-
សម្តេចនាយករដ្ឋមន្ត្រី ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នការឆ្លងកូវីដ ក្នុងពេលបុណ្យចូលឆ្នាំ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃចូលឆ្នាំដំបូងបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំដែលកំពុងប្រព្រឹត្តទៅនេះ គឺជារបៀបមួយតាមគន្លងបែបថ្មី ដើម្បីចៀសផុតពីជម្ងឺកូវីដ១៩។ សម្តេចតេជោហ៊ុនសែនបានថ្លែងថា ប្រជាជនកម្ពុជា បានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងរំលឹកដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ និងសម្តេចបានរំលឹក ដាស់តឿនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យក្នុងពិធីបុណ្យចូលឆ្នាំផងដែរ។
-
ស្លាប់និងរបួសដោយចរាចរណ៍៩នាក់ នៅក្នុងថ្ងៃនេះ (Video Inside)

-
កម្ពុជា ប្រមូលពន្ធគយ ក្នុងខែមីនា បានចំនួនជាង២១១លានដុល្លារ (Video Inside)

កម្ពុជាប្រមូលពន្ធគយ បានជាង២១១លានដុល្លារ ក្នុងខែមីនាកន្លងទៅ ដែលនាំឲ្យរយៈពេលពេញមួយត្រីមាសទី១ ដើមឆ្នាំ២០២១ កម្ពុជាប្រមូលពន្ធគយបានសរុបជាង៦១៤លានដុល្លារអាមេរិក។ យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងខែមីនាឆ្នាំ២០២១ កម្ពុជាប្រមូលពន្ធគយបាន៨៥៥,៩ប៊ីលានរៀល ស្មើនឹង២១១លាន៣សែនដុល្លារអាមេរិក ដែលថយចុះ៤,៧% បើធៀបទៅនឹងខែមីនាឆ្នាំ២០២០។
-
ការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍ (Video Inside)

កម្ពុជានៅសប្ដាហ៍ទៅមុខទៀតនេះ នឹងទទួលរងនូវឥទ្ធិពលជ្រលងនៃសម្ពាធទាបឥណ្ឌា ជាមួយនិងខ្យល់អាគ្នេយ៍បក់នាំសំណើម ពីសមុទ្រចិនខាងត្បូង។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ឥទ្ធិពលដែលមានរវាងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែមេសា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ កម្រិតបង្គួរ, មានផ្គរ, រន្ទះនិងខ្យល់កន្ត្រាក់ផងដែរ។ ចំណែកសីតុណ្ហភាពកម្តៅ គឺប្រហាក់ប្រហែលនឹងសីតុណ្ហ ភាពដែលមានកាលពីសប្តាហ៍កន្លងទៅ។