-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់៧៧៣ ករណី និងការស្លាប់ថ្មីមានចំនួន២៧០នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុប ចំនួន១៨១ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន១៧៨ករណី, ការឆ្លងលើអ្នកដំណើរមកពីក្រៅ ប្រទេសចំនួន២ករ ណី, និងឆ្លងលើពលករមកពីប្រទេសថៃចំនួន១ករណី។ កម្ពុជានៅក្នុងរយ:ពេល២៤ម៉ោង ចុងក្រោយនេះ មានការ ស្លាប់ថ្មីចំនួន៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៣នាក់ហើយ។
-
ខេត្តកណ្ដាល ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១សប្ដាហ៏ (Video Inside)

រដ្ឋបាលខេត្តកណ្ដាល បានប្រកាសដាក់ចេញវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៍ចាប់ពី ថ្ងៃទី១២មេសាដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១ ដើម្បីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ វិធានការនោះ តម្រូវឲ្យផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅគ្រប់ផ្សាររដ្ឋ, ផ្សារទំនើប, ផ្សារម៉ាតនិងកន្លែង នានាតាមតូបនិងស្តង់លក់គ្រប់កន្លែង
-
ការឆ្លងនៅព្រៃវែង៨ករណី គឺដោយសារមានជនល្មើសនឹងបំរាមធ្វើដំណើរឆ្លងកាត់រាជធានីនិងខេត្ត (Video Inside)

-
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង ដល់ជនបរទេស និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល (Video Inside)

កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ទាំងជនបរទេស និង ជនជាតិខ្មែរផងដែរចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់ អង្គការមិនមែនរដ្ឋាភិបាលបរទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១
-
មជ្ឈមណ្ឌលកោះពេជ្រ ក្លាយជាកន្លែងព្យាបាលកូវីដ១៩ ក្រោយការរៀបចំយ៉ាងសកម្ម (Video Inside)

-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៩ម៉ឺននាក់, ដូសទី២ បាន២៧១,៧២៥ (Video Inside)

-
រាជធានីភ្នំពេញ បន្តពន្យារការអនុវត្តច្បាប់បំរាមគោចរ និងវិធានការរដ្ឋបាល២សប្តាហ៍ទៀត (Video Inside)

រាជធានីភ្នំពេញ បានបន្តពន្យារការអនុវត្តច្បាប់បំរាមគោចរ និងវិធានការរដ្ឋបាលបណ្តោះអាសន្នចំនួន២សប្តាហ៍ បន្តថែមទៀតក្រោយស្ថានភាពផ្ទុះក្នុងរាជធានី នៅតែមានសភាពខ្លាំងគួរឲ្យកត់សម្គាល់។ សេចក្តីសម្រេចបន្ត បំរាមគោចរនិងវិធានការរដ្ឋបាលរយៈពេល២សប្តាហ៍ទៅមុខទៀតនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយ របស់រដ្ឋបាលរាជធានីថ្ងៃទី១៣មេសានេះ។
-
អនុគណៈកម្មការកូវីដ១៩ ស្វែងរកអ្នកចូលធនាគារ ABA នៅក្បែរស្ថានីយ៍រថភ្លើង (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៤ពាន់១៦០ (Video Inside)

រាជធានីភ្នំពេញ នៅតែមានការឆ្លងខ្លាំងជាងគេក្នុងសហគមន៍ដដែលក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានីនិងខេត្តចំនួន៩។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសរុប១៧៨ករណី, រាជធានីភ្នំពេញ មានការឆ្លង១៤០ករណី, ចំណែកខេត្តស្វាយរៀងមាន ចំនួន១៤ករណី, ខេត្ត ព្រះសីហនុមានចំនួន៨ករណី, ខេត្តព្រៃវែងមានចំនួន ៦ករណី, ខេត្តសៀមរាបមានចំនួន ៤ករណី, ខេត្តកណ្ដាលមានចំនួន ៣ករណី, ខេត្តតាកែវ មានចំនួន១ករណី, ខេត្តក្រចេះមានចំនួន ១ករណី, និង ខេត្តព្រះវិហារ ចំនួន១ករណី។
-
រដ្ឋាភិបាលចិន ប្រកាសបន្តជំនួយវ៉ាក់សាំងស៊ីហ្វាម ៤០ម៉ឺនដូសបន្ថែមទៀត (Video Inside)

រដ្ឋាភិបាលចិន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងចំនួន៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តការឆ្លងច្រើនរយករណីក្នុងមួយថ្ងៃៗ។ ឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិនធាន បានមានប្រសាសន៍បញ្ជាក់មុននេះថា បើសិនជាការផ្ទុះជំងឺកូវីដ-១៩នៅកម្ពុជា នៅតែបន្ត គំរាមកំហែងមិនឈប់ឈរនោះ ភាគីចិននឹងនៅបន្តជួយការកម្ចាត់ជាមួយគ្នានូវមេរោគកាចសាហាវនោះជាមួយគ្នា ដោយចិនចាត់ទុកថាការលំបាករបស់កម្ពុជា គឺជាការលំបាករបស់ប្រទេសចិនជាមិត្តផងដែរ។