Category: អប្សរាណេត

  • ជោគវាសនាឆ្នាំទាំង១២ ក្នុងពេលមានទេព្តាឆ្នាំថ្មី (Video Inside)

    ជោគវាសនាឆ្នាំទាំង១២ ក្នុងពេលមានទេព្តាឆ្នាំថ្មី (Video Inside)

    កម្ពុជាតែងមានទម្លាប់ក្នុងការទស្សន៍ទាយជោគជតារាសីប្រចាំឆ្នាំ ជាពិសេសក្នុងពេលមានទេព្តាឆ្នាំថ្មីតែងយាងមកដល់។ តើសម្រាប់ឆ្នាំថ្មី ដែលមានទេព្តាព្រះនាមព្រះនាងមណ្ឌាទេវីនេះ ឆ្នាំណាខ្លះជាឆ្នាំល្អនិងឆ្នាំណាខ្លះដែល គួរប្រុងប្រយ័ត្ន។ មន្ត្រីហោរាសាស្ត្រនៃគណៈកម្មការ ស្រាវជ្រាវហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ។

  • កម្ពុជា ទទួលទេព្តាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី (Video Inside)

    កម្ពុជា ទទួលទេព្តាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី (Video Inside)

    ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់កម្ពុជា បានឈានមកដល់ហើយក្នុងពាក់កណ្តាលខែមេសានេះ។ នៅតាមគេហស្ថានរៀងៗខ្លួន ប្រជាជនកម្ពុជាទូទាំងប្រទេស បានរៀបចំតាមប្រពៃណី និងសាសនាជាតិ ដើម្បីការទទួល អង្គទេព្តាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី ដែលជាបុត្រីទី៤របស់កបិលមហាព្រហ្ម។

  • ប្រទេសឡាវ ប្រកាសបិទរដ្ឋធានីរបស់ខ្លួន ក្រោយការឆ្លងកូវីដ១៩ (Video Inside)

    ប្រទេសឡាវ ប្រកាសបិទរដ្ឋធានីរបស់ខ្លួន ក្រោយការឆ្លងកូវីដ១៩ (Video Inside)

    ប្រទេសឡាវ បានប្រកាសបិទរដ្ឋធានីវៀងច័ន្ទ ក្រោយការរកឃើញករណីកូវីដ១៩ ប្រភេទបម្លែងថ្មីឆ្លងពីពាណិជ្ជករថៃម្នាក់ កាលពីថ្ងៃទី១១មេសាកន្លងមកនេះ។ ការបិទរដ្ឋធានីវៀងច័ន្ទនេះ បានដឹងតាមរយៈសេចក្តីជួនដំណឹង មួយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវថ្ងៃទី១៣មេសានេះ ដែលបានជួនដំណឹងដល់ពលរដ្ឋនិង និស្សិតខ្មែរដែលស្នាក់និងរស់នៅក្នុងប្រទេសឡាវ។

  • ខេត្តព្រះវិហារ មានករណីឆ្លងកូវីដ១៩ ជាលើកដំបូង (Video Inside)

    ខេត្តព្រះវិហារ មានករណីឆ្លងកូវីដ១៩ ជាលើកដំបូង (Video Inside)

    ខេត្តព្រះវិហារ ទើបមានមនុស្សឆ្លងកូវីដ១៩ ជាលើកដំបូង ចូលក្នុងសហគមន៍។ អ្នកឆ្លងលើកដំបូងដែលគេបាន រាយការណ៍នៅថ្ងៃនេះ គឺជាស្ត្រីអាយុ២៩ឆ្នាំរស់នៅសង្កាត់ពោធិ៍ នៃក្រុងត្បែងមានជ័យ។

  • សៀមរាបបិទផ្សារចំនួន២ ក្រោយមានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ (Video Inside)

    សៀមរាបបិទផ្សារចំនួន២ ក្រោយមានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ (Video Inside)

    រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានសម្រេចការបិទផ្សារ២កន្លែងក្នុងក្រុងសៀមរាបក្រោយ ការរកឃើញឆ្លងរាលដាលកូវីដ១៩។ ផ្សារទាំង២ដែលបានបិទបណ្តោះអាសន្ននោះ រួមមានផ្សារក្រោម ស្ថិតនៅ ភូមិវិហារចិន, សង្កាត់ស្វាយដង្គំ, និងផ្សារវត្តអធ្វារ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ ការបិទនោះមានរយៈពេល២សប្ដាហ៏ចាប់គិតពីថ្ងៃទី១២មេសាដល់ថ្ងៃទី២៥មេសាឆ្នាំ២០២១។

  • អង្ករចំនួនមួយតោន និងមី២០០កេស ផ្តល់ជួនរដ្ឋបាលរាជធានីភ្នំពេញ (Video Inside)

    អង្ករចំនួនមួយតោន និងមី២០០កេស ផ្តល់ជួនរដ្ឋបាលរាជធានីភ្នំពេញ (Video Inside)

    អង្ករចំនួនមួយតោន និង២០០កេស ត្រូវបានម្ចាស់ហាងលក់នាឡិកា «លីឡាង» បានផ្តល់ជូនមកសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។ ពិធីប្រគល់និងទទួលបានធ្វើ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង ម្ចាស់ហាងលក់នាឡិ កាលីឡាង លោក គឹម លី និងលោកស្រី សំ ឡាង។

  • រាជធានីភ្នំពេញ បានជម្រុញការធ្វើស្ថិតិមនុស្ស ធ្វើចត្តាឡីស័ក (Video Inside)

    រាជធានីភ្នំពេញ បានជម្រុញការធ្វើស្ថិតិមនុស្ស ធ្វើចត្តាឡីស័ក (Video Inside)

    អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញរដ្ឋបាលខណ្ឌទំាង១៤ ត្រូវធ្វើកិច្ចការស្រង់ស្ថិតិ ប្រជាពលរដ្ឋ កម្មករ-កម្មការនី ដែលកំពុងធ្វើចត្តាឡីស័ក អោយបានច្បាស់លាស់ និងត្រឹមត្រូវ ងាយស្រួលក្នុងការ ផ្តល់អំណោយជូនពួកគាត់។ការថ្លែងជម្រុញបានធ្វើ នៅក្នុងកិច្ចប្រជុំមួយ តាមរយៈ Video Conference នៅព្រឹក ថ្ងៃទី១៣មេសានេះ នៅសាលារាជធានីភ្នំពេញ។

  • ខេត្តមណ្ឌលគីរី ធ្វើចត្តាឡីស័កមនុស្សសង្ស័យ៧នាក់ (Video Inside)

    ខេត្តមណ្ឌលគីរី ធ្វើចត្តាឡីស័កមនុស្សសង្ស័យ៧នាក់ (Video Inside)

    ខេត្តមណ្ឌលគីរី ដែលមិនទាន់មានការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរកឃើញមនុស្សសង្ស័យ ៧នាក់ ជាប់ពាក់ព័ន្ធអ្នកឆ្លងកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោល។ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបាន បញ្ជាក់ថាអ្នកសង្ស័យពាក់ព័ន្ធទាំង៧នាក់នោះ គឺរួមមានអភិបាលរងស្រុក, មន្ត្រីនគរបាល មេឃុំ និងស្មៀនឃុំ នៅ ឃុំស្រែខ្ទុមនៃស្រុកកែវសីមា។

  • ស្នងការនគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនជនសង្ស័យផ្សាយព័ត៌មានមិនពិតរឿងចាក់វ៉ាក់សាំងទៅតុលាការ (Video Inside)

    ស្នងការនគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនជនសង្ស័យផ្សាយព័ត៌មានមិនពិតរឿងចាក់វ៉ាក់សាំងទៅតុលាការ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជួនទៅតុលាការនូវជនសង្ស័យម្នាក់ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញ ការចាក់វ៉ាក់សាំងផលិតដោយប្រទេសចិន។ កម្ពុជាកំពុងស្ថិតក្នុងការជម្រុញករណីចាក់វ៉ាក់សាំងដល់ពលរដ្ឋទូទាំងប្រទេស ដើម្បីការបង្កាការឆ្លងកូវីដ១៩។ អំពើញុះញង់ប្រឆាំងមិនឲ្យពលរដ្ឋចាក់វ៉ាក់សាំងបង្កាកូវីដ១៩ជា អំពើខុសច្បាប់។

  • ខេត្តកណ្តាល បានប្រកាសបិទផ្សារគគីរ ក្រោយការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧នាក់ (Video Inside)

    ខេត្តកណ្តាល បានប្រកាសបិទផ្សារគគីរ ក្រោយការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧នាក់ (Video Inside)

    ផ្សារគគីរ ស្រុកកៀនស្វាយ ត្រូវអាជ្ញាធរខេត្តកណ្តាល ប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ក្រោយការរកឃើញពលរដ្ឋឆ្លងកូវីដ-១៩។ រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀន ស្វាយ ខេត្តកណ្ដាល បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះអាចរីករាល ដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវតែមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់