-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២២ម៉ឺននាក់, ដូសទី២ បាន២៨៥,៤៩១ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងទូទាំងប្រទេសក្នុង ដូសលើកទី១ គិតត្រឹម២៤ម៉ោងចុងក្រោយនេះ មានចំនួនជាង១លាន២២ម៉ឺននាក់ហើយ។ យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សដែលទទួលបានការចាក់ វ៉ាក់សាំងដូសលើកទី២ មានចំនួនជាង២៨ម៉ឺន៥ពាន់នាក់ ។ កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដំបូង គឺនៅថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១ដែល ការចាក់នៅថ្ងៃដំបូងនោះ រួមមានទាំងពលរដ្ឋស៊ីវិលនិងកងកម្លាំង ប្រដាប់អា វុធ។ វ៉ាក់សាំងដែលកម្ពុជាបានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូ ហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca។
-
ក្រសួងព័ត៌មាន ជូនដំណឹងធ្វើចត្តាឡីស័ក អ្នកជាប់ពាក់ព័ន្ធចាក់វ៉ាក់សាំងរសៀលថ្ងៃទី១៣មេសា នៅក្រសួង (Video Inside)

ក្រសួងព័ត៌មាន បានជូនដំណឹងថាអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩នៅបរិវេណមណ្ឌលក្រសួង កាលពីថ្ងៃទី១៣ មេសាទាំងអស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ការជូនដំណឹងនេះ បានធ្វើឡើងក្រោយអ្នកសារព័ត៌មាន ម្នាក់ដែលបានមកទទួលការចាក់វ៉ាក់សាំងនៅថ្ងៃទី១៣មេសានោះ ត្រូវគេរកឃើញមានវិជ្ជមានកូវីដ១៩។ អ្នកសារព័ត៌មានឆ្លងកូវីដ១៩ឈ្មោះ ជិន បញ្ញា ដែលជាអ្នកធ្វើការនៅអង្គភាពទូរទស្សន៍ស៊ីធីអិន បានមកចាក់ វ៉ាក់សាំងនៅក្រសួងព័ត៌មានកាលពីថ្ងៃទី១៣មេសា។
-
ខេត្តកណ្តាល បិទក្រុងតាខ្មៅទាំងមូល (Video Inside)

-
ក្រុមហ៊ុនឧកញា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករក្រោមថ្លៃដើមជួនពលរដ្ឋ (Video Inside)

ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្ រាប្រកាសការលក់អង្ករក្រោមថ្លៃដើម ដើម្បីជួយប្រជាពលរដ្ឋក្នុងអំឡុងពេល រាតត្បាតនៃជំងឺកូវីដ-១៩។ ហ្វេសប៊ុករបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃ១៥មេសាបានបញ្ជាក់ថា ក្រុមហ៊ុនមួយចំនួន ដូចជា City Rice Import Export Co., Ltd. ជាដើម បានសម្រេចផ្គត់ផ្គង់អង្ករម្លិះបាយទន់លេខ២ មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាតម្លៃ ៤២០ដុល្លារអាមេរិកក្នុងមួយតោន ហើយ ផ្សារកសិផលឡេង ណាវ៉ាត្រា នឹងលក់ចេញវិញក្នុងតម្លៃ៣៨០ដុល្លារក្នុងមួយតោន ពោលគឺលក់ខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺន ៤១៧ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន ៤១៧ករណី និងការស្លាប់ថ្មីមានចំនួន២៨០នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន២៦២ករណី ដែលសុទ្ធតែជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២នាក់ដែលនាំឲ្យ ការស្លាប់សរុបមានចំនួន៣៨នាក់។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៤ពាន់៩៣៨ (Video Inside)

រាជធានីភ្នំពេញ នៅតែមានករណីឆ្លងច្រើនជាងគេដដែលក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានីនិងខេត្តចំនួន១២។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសារុប២៦២ករណីនោះ, រាជធានីភ្នំពេញ មានការឆ្លង២៣២ករណី, ខេត្ត ព្រះសីហនុមានចំនួន១២ករណី, ខេត្តកណ្ដាលមានចំនួន៤ករណី, ខេត្តព្រៃវែង មាន២ករណី, ខេត្តពោធិ៍សាត់មាន២ករណី, ខេត្តសៀមរាបមាន២ករណី, ខេត្តតាកែវមាន២ករណី, ខេត្តកំពង់ ចាមមាន២ករណី, ខេត្តត្បូងឃ្មុំមាន១ករណី, ខេត្តកំពង់ស្ពឺមាន១ករណី, ខេត្តកំពង់ធំមាន១ករណី, និងខេត្ត ស្វាយរៀងមាន១ករណី។ ការក្នុងឆ្លងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងលើជនជាតិខ្មែរ ចំនួន២៥៣នាក់, លើជនជាតិចិន៧នាក់, លើជនជាតិវៀតណាមម្នាក់, និងលើជនជាតិអាមេរិកម្នាក់។
-
មនុស្ស២នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្ស២នាក់បានស្លាប់ដោយសារកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលក្នុងនោះអ្នកបាត់បង់ ជីវិតម្នាក់គឺជារដ្ឋលេខាធិការក្រសួងព័ត៌មានលោក ម៉ៅអាយុទ្ធ។ លោករដ្ឋលេខាធិការម៉ៅអាយុទ្ធអាយុ៧៧ឆ្នាំ គឺជាអតីតព្រឹទ្ធាចារ្យផ្នែកសិល្បៈ មួយរូប ដែលមានឈ្មោះល្បីល្បាញក្នុងស្រទាប់វិស័យសិល្បៈ។ លោកម៉ៅ អាយុទ្ធ គឺជាអតីតអ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ដែលការបាត់បង់ជីវិតរបស់លោក បាននាំឲ្យមានការសោក ស្តាយនូវការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយក្នុងស្នាដៃសិល្បៈខ្មែរនៃវិស័យថតខ្សែភាពយន្ត។
-
វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃស្អែក (Video Inside)

-
បិទខ្ទប់ថ្ងៃដំបូង ចំនួនឆ្លងមានការធ្លាក់ចុះ ១១ករណី ក្នុងរាជធានីភ្នំពេញ (Video Inside)

ការបិទខ្ទប់រយៈពេល២៤ម៉ោងចុងក្រោយនេះ បាននាំឲ្យចំនួនមនុស្សឆ្លងបានធ្លាក់ចុះ១១ករណីនៅក្នុងរាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែង រំពឹងថាការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ រយៈពេល១៤ដែលបាននិងកំពុងប្រព្រឹត្តទៅនេះ នឹងមានការធ្លាក់ចុះនូវចំនួនអ្នកឆ្លងកូវីដ១៩ ប៉ុន្តែលោកបាន ព្រមានវិញថាការបិទខ្ទប់នឹងធ្វើបន្តថែមទៀតបើសិនជាចំនួន មនុស្សឆ្លង មិនបានធ្លាក់ចុះនោះទេ។ ប្រសាសន៍ របស់អភិបាលរាជធានីភ្នំពេញ បានធ្វើកាលពីយប់ថ្ងៃទី ១៥មេសា ដែលជាថ្ងៃដំបូងនៃការអនុវត្តសេចក្តីសម្រេច។
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២១ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញការនឹងធ្វើដំណើរទស្សនកិច្ចចេញទៅក្រៅប្រទេសជាលើកដំបូងក្នុង ឆ្នាំ២០២១ បើទោះបីជាមានការគំរាមដោយជម្ងឺរាតត្បាតកូវីដ១៩ក្នុងពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៦មេសានេះ បានសរសេរបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងអញ្ជើញទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៤មេសា សប្តាហ៍ក្រោយ ដើម្បីចូលរួមប្រជុំក្នុងក្រុងហ្សាកាតានៃប្រទេសឥណ្ឌូណេស៊ី។