Category: អប្សរាណេត

  • ខេត្តក្រចេះ ធ្វើតេស្តមនុស្សសង្ស័យចំនួន ៣នាក់ (Video Inside)

    ខេត្តក្រចេះ ធ្វើតេស្តមនុស្សសង្ស័យចំនួន ៣នាក់ (Video Inside)

    ខេត្តក្រចេះ បញ្ជូនមនុស្សប្រុសស្រី ចំនួន៣នាក់នៅក្នុងស្រុកសំបូរ ដើម្បីទៅយកសំណាក និងដាក់អោយ ធ្វើចត្តាឡីស័ក នៅថ្ងៃទី២២មេសាឆ្នាំ២០២១នេះ។ មនុស្សប្រុសស្រីទាំង៣នាក់នេះ ត្រូវគេរកឃើញបានជាប់ ពាក់ព័ន្ធជាមួយនឹងអ្នកឆ្លងកូវីដ១៩ម្នាក់ ដែលជាសាច់ញាតិម្នាក់ដែលបានជិះម៉ូតូពីខេត្តកំពង់ធំមកស្នាក់នៅផ្ទះ របស់ពួកគេរយៈពេល១យប់។ យោងតាមក្រសួងសុខាភិបាល ខេត្តក្រចេះមានករណីឆ្លងកំពុងស្ថិតក្នុងមន្ទីរ ពេទ្យចំនួន២ករណី។

  • តើពលរដ្ឋក្នុងតំបន់ក្រហមអាចទិញទំនិញនៅកន្លែងណា? (Video Inside)

    តើពលរដ្ឋក្នុងតំបន់ក្រហមអាចទិញទំនិញនៅកន្លែងណា? (Video Inside)

    ក្រសួងពាណិជ្ជកម្ម បានបន្តនាំយកទំនិញចាំបាច់មួយចំនួនលក់ជូនប្រជាពលរដ្ឋ៨ទីតាំង ដែលកំពុងជាប់ក្នុងតំបន់ក្រហមដែលកំពុងបិទខ្ទប់។ ទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅទីតាំងបណ្តាស្តង់ដែលរៀបចំ រួមមាន អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងបន្លែស្រស់មួយចំនួន។

  • កូវីដ១៩ បានឆ្លងចូលដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា (Video Inside)

    កូវីដ១៩ បានឆ្លងចូលដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា (Video Inside)

    ការឆ្លងកូវីដ១៩ ត្រូវគេរាយការណ៍ថាបានចូលទៅដល់អគ្គលេខាធិការរដ្ឋសភាហើយ ជាមួយនឹងការរកឃើញ ថ្ងៃនេះនូវអ្នកឆ្លងម្នាក់ដែលបំរើការក្នុងនាយកដ្ឋានពិធីការ។ មន្ត្រីឈ្មោះ ពាំង សាម៉ុន អាយុ ៤៥ឆ្នាំ ត្រូវគេរកឃើញ មានវិជ្ជមានកូវីដ-១៩ នៅក្នុងសេចក្តីប្រកាសមួយរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាថ្ងៃនេះ។ លោក ពាំង ​សាម៉ុន មានអាសយដ្ឋាននៅភូមិឬស្សី១, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ ដែលជាខណ្ឌមួយស្ថិតក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ។

  • ពលរដ្ឋក្នុងតំបន់ក្រហម បានទទួលអំណោយជាស្បៀង ប្រមុខរាជរដ្ឋាភិបាល (Video Inside)

    ពលរដ្ឋក្នុងតំបន់ក្រហម បានទទួលអំណោយជាស្បៀង ប្រមុខរាជរដ្ឋាភិបាល (Video Inside)

    ពលរដ្ឋក្នុងតំបន់ក្រហម បានទទួលអំណោយជាស្បៀងពីរដ្ឋបាលរាជធានី ក្រោយចំណាត់ការភ្លាមៗផ្តល់ពីប្រមុខរាជរដ្ឋាភិបាល។ រដ្ឋបាលរាជធានីបានថ្លែងថា អំណោយរួមមានអង្ករ មី និងត្រីខ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបញ្ជួនចែកជួន ទាំងយប់ថ្ងៃទី២១មេសាដល់ប្រជា ពលរដ្ឋចំនួន៣ពាន់គ្រួសារ ដែលស្ថិតក្នុងតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យទី១ , សង្កាត់សឹ្ទងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។ រាជធានីភ្នំពេញ មានតំបន់ក្រហមយ៉ាងហោចចំនួន៣នា ពេល នេះ ដែលស្ថិតតាមសង្កាត់មួយ ចំនួននៃខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។

  • អ្នកលក់សាច់ជ្រូក ផ្សារគីឡូលេខ៤ មានវិជ្ជមានជំងឺកូវីដ១៩ (Video Inside)

    អ្នកលក់សាច់ជ្រូក ផ្សារគីឡូលេខ៤ មានវិជ្ជមានជំងឺកូវីដ១៩ (Video Inside)

    ប្រជាពលរដ្ឋទៅផ្សារគីឡូម៉ែត្រលេខ៤ ក្នុងរាជធានី ត្រូវប្រញាប់ធ្វើចត្ដាឡីស័ក។ ផ្សារគីឡូម៉ែត្រលេខ៤ គឺជា ផ្សារដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកល្អក់១ នៃខណ្ឌទួលគោក។ អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដាន បុគ្គលសង្ស័យផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសានេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលជាអ្នក លក់សាច់ជ្រូក ក្នុងផ្សារគីឡូលេខ ៤នោះ។ អ្នកលក់សាច់ជ្រួកនោះ បានស្ថិតនៅក្នុងផ្សាររវាងពីថ្ងៃទី១០ដល់ថ្ងៃ ទី១៨មេសាឆ្នាំ២០២១។

  • អនុគណៈកម្មការ ប្រកាសស្វែងរកអ្នកពាក់ព័ន្ធនៅសាលា ICAN (Video Inside)

    អនុគណៈកម្មការ ប្រកាសស្វែងរកអ្នកពាក់ព័ន្ធនៅសាលា ICAN (Video Inside)

    ប្រជាពលរដ្ឋ ឬអ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយបុគ្គលិកសាលាអន្តរជាតិ ICAN ត្រូវធ្វើចត្ដាឡីស័ក។ សាលាអន្តរជាតិ ICAN មានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អនុគណៈកម្មការស្រាវ ជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាបានជូនដំណឹងថា នៅក្នុងសាលា អន្តរជាតិ ICAN នោះ មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកផ្នែក IT បានធ្វើការរវាងពីថ្ងៃទី១០ដល់១៨មេសា។

  • គណៈកម្មការជាតិ ប្រាប់វិធីរកស្បៀងបន្ទាន់ ក្នុងតំបន់ក្រហម (Video Inside)

    គណៈកម្មការជាតិ ប្រាប់វិធីរកស្បៀងបន្ទាន់ ក្នុងតំបន់ក្រហម (Video Inside)

    ប្រជាពលរដ្ឋណានៅតំបន់ក្រហមដែលរងការខ្វះស្បៀង អាចទាក់ទងទៅកាន់គណៈកម្មការជាតិគ្រប់គ្រងនិង ដឹកនាំការអនុវត្តវិធានការបិទខ្ទប់ដើម្បីសុំជំនួយជាបន្ទាន់។ គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធាន ការបិទខ្ទប់ បានជូនដំណឹងថា នៅក្នុងអម្លុងពេលបិទខ្ទប់នេះ ប្រសិនប្រជាពពលរដ្ឋកំពុងជួបប្រទះនូវបញ្ហា ខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃ អាចជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង តាមរយៈក្រុមតេឡេក្រាម https://t.me/foodsupport។

  • អ្នកចេញចូលពេទ្យលោកសង្ឃ ត្រូវធ្វើតេស្តរកកូវីដ១៩ (Video Inside)

    អ្នកចេញចូលពេទ្យលោកសង្ឃ ត្រូវធ្វើតេស្តរកកូវីដ១៩ (Video Inside)

    ប្រជាពលរដ្ឋដែលបានទៅទទួលការព្យាបាល ឬបានទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យលោកសង្ឃត្រូវ​ប្រញាប់ទៅធ្វើតេស្ដ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី ២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ មួយចំនួនដែលខ្លះជាបុគ្គលិកធ្វើការនៅមន្ទីរពេទ្យ លោកសង្ឃនិងរួមមានទាំងអ្នកជំងឺកូវីដ-១៩ ផង បានទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនោះ។

  • ក្រសួងសុខាភិបាល អនុញ្ញាតគ្លីនីកឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍ធ្វើតេស្តលឿនក្នុងការរកកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល អនុញ្ញាតគ្លីនីកឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍ធ្វើតេស្តលឿនក្នុងការរកកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ អាចប្រើប្រាស់ឧបករណ៍ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេស។ ឧបករណ៍ Rapid Antigen Test COVID-19 គឺជា ឧបករណ៍វិនិច្ឆ័យអាចស្វែងរកអ្នកឆ្លងជម្ងឺកូវីដ១៩បានលឿន។ ការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ អាចប្រើប្រាស់ឧបករណ៍ Rapid Antigen Test COVID-19 នេះ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលចុះថ្ងៃទី២២ ខែមេសានេះ។

  • រដ្ឋាភិបាលវៀតណាម បានផ្តល់ថវិកា ៣០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីប្រឆាំងកូវីដ១៩ (Video Inside)

    រដ្ឋាភិបាលវៀតណាម បានផ្តល់ថវិកា ៣០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីប្រឆាំងកូវីដ១៩ (Video Inside)

    រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងការបរទេស បានបញ្ជាក់ជុំវិញការផ្តល់ជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលវៀតណាមនេះ ក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ ខ្លួននៅថ្ងៃទី២២មេសានេះ។ កម្ពុជាបានចាត់ទុកការផ្ដល់ជំនួយសប្បុរសធម៌នោះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង មិត្តភាពជាប្រពៃណី, សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងល្អរវាងប្រជាជាតិទាំងពីរផងដែរ។