-
ខេត្តតាកែវ ទើបមានកន្លែងដុតសពអ្នកកើតកូវីដ១៩ (Video Inside)

ខេត្តតាកែវ ទើបនឹងរៀបចំកន្លែងឈាបនដ្ឋាន សម្រាប់បូជាអ្នកស្លាប់ដោយសារកូវីដ១៩ ក្រោយលិខិតរបស់ទីស្តីការគណរដ្ខមន្ត្រី បានបញ្ជាក់ការយល់ព្រមលើសំណើសុំដី២ហិកតា ស្ថិតក្នុងស្រុកទ្រាំង។ យោងតាមលិខិតទីស្តីការ ទៅកាន់អភិបាលខេត្តតាកែវ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដីទំហំ២ហិកតា ស្ថិតក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារ ព្រៃឈើត្រពាំងធំ ក្នុងភូមិតាសែន, ឃុំខ្វាវ នៃស្រុកទ្រាំង ត្រូវបានយល់ព្រមប្រគល់ជួនរដ្ឋបាលខេត្ត ដើម្បីសាងសង់ជាឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩។
-
អភិបាលខេត្តកណ្តាល ជម្រុញអាជ្ញាបន្តវិធានការផ្សព្វផ្សាយ ក្រោយតួលេខឆ្លងធ្លាក់ចុះ (Video Inside)

-
ពេទ្យជប៉ុន ខាងជើងវត្តភ្នំ មានករណីឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋ ដែលធ្លាប់ទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យជប៉ុន នៅថ្ងៃ១៧មេសា ត្រូវធ្វើចត្ដាឡីស័ក។ មន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុន ជាមន្ទីរពេទ្យដែលមានទីតាំងនាខាងជើងវត្តភ្នំ មានអាស័យដ្ឋាន៣១អា, វិថីប្រទេសបារាំង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃសុក្រនេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុននោះកាលពីថ្ងៃទី១៧មេសាឆ្នាំ២០២១។
-
ខេត្តកំពង់ស្ពឺ បិទផ្សារចំនួន២ ក្រោយរកឃើញកូវីដ១៩ (Video Inside)

-
ចាប់ខ្លួនមនុស្ស៣៨នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្ត ក្នុងពេលកម្ពុជា កំពុងអនុវត្ត បម្រាមធ្វើដំណើរ ឆ្លងកាត់ខេត្តនិងរាជធានី (Video Inside)

មនុស្ស៣៨នាក់ ត្រូវឃាត់ខ្លួនក្នុងហេតុការណ៍២ផ្សេងគ្នា ក្នុងពេលដែលកម្ពុជាកំពុងអនុវត្តបំរាម ហាមធ្វើដំណើរ ឆ្លងកាត់ខេត្តនិងរាជធានីដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ១៩។ មនុស្ស៣៨នាក់ ក្នុងនោះរួមជនបរទេស៣៤នាក់ ត្រូវបានបង្ក្រាបនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០និង២៣មេសា។ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានថ្លែងនៅថ្ងៃនេះបញ្ជាក់ថា ក្នុងចំណោមជនបរទេស៣៤នាក់នោះ រួមមានជនជាតិឥណ្ឌូណេស៊ី ១៦នាក់ និងជនជាតិចិន ១៨នាក់។ ជនជាតិខ្មែរបួននាក់ទៀតដែលបានចាប់ខ្លួន គឺជាអ្នកបើកបរដឹកជញ្ជូន ។
-
បុគ្គលិកដឹកជញ្ជូន ក្រុមហ៊ុនវីរៈប៊ុនថាំ ផ្សារចាស់ មានវិជ្ជមានកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋ ដែលធ្លាប់ទៅក្រុមហ៊ុនដឹកជញ្ជួន វីរៈប៊ុនថាំ ផ្សារចាស់ ត្រូវធ្វើតេស្តនិងចត្ដាឡីស័ក។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលធ្វើការនៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ និងថ្ងៃទី ១៩ មេសា ឆ្នាំ២០២១។ ។
-
ក្រុងប៉ោយប៉ែត បិទទីតាំង៦ទៀត សង្ស័យការឆ្លងកូវីដ១៩ (Video Inside)

អាជ្ញាធរ សម្រេចបិទកន្លែងចំនួន៦ទីតាំង ក្នុងក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ឆ្លងទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់។ បុរសជាតិឥណ្ឌូណេស៊ី ដែលគេបានបញ្ជាក់ការ ឆ្លងកូវីដ១៩ កាលពីថ្ងៃទី២២មេសា គឺជាពលរដ្ឋដែលបានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត, ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
-
ខេត្តកំពង់ចាម បិទភូមិចំនួន៤ ក្រោយរកឃើញអ្នកឆ្លងថ្មី ៣នាក់ (Video Inside)

ខេត្តកំពង់ចាម បានប្រកាសរកឃើញមនុស្សមានវិជ្ជមានកូវីដ ចំនួន៣នាក់ នៅថ្ងៃនេះ និងបានប្រកាសបិទភូមិចំនួន ៤ ដែលជាប់ពាក់ព័ន្ធ។ ភូមិទាំង៤នោះ គឺជាភូមិដែលស្ថិតក្នុងស្រុកចំនួន៣ គឺស្រុកស្រីសន្ធរ, ស្រុកបាធាយ និងស្រុកកងមាស។ យោងតាមរដ្ឋបាលខេត្ត ក្នុងស្រុកស្រីសន្ធរ ភូមិចំនួន២ត្រូវបិទ គឺភូមិកំផ្លាស់នៃឃុំបារាយ និងភូមិទ្រានៃឃុំស្វាយពោធិ៍, ស្រុកបាធាយ បានបិទភូមិចំនួន១ គឺភូមិសំបូរនៃឃុំសំបូរ, ចំណែកស្រុកកងមាស បានបិទភូមិថ្មីខ នៃឃុំរកាគយ។
-
រកឃើញកម្មករ២១នាក់ នៃរោងចក្រកាត់ដេរ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលឆ្លងកូវីដ១៩ (Video Inside)

យ៉ាងហោចកម្មករ, កម្មការីនី ២១នាក់ នៃរោងចក្រមួយកន្លែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវគេរកឃើញឆ្លងកូវីដ១៩ នៅថ្ងៃនេះថែមទៀត។ សេចក្តីរាយការណ៍ដកស្រង់មន្ទីរសុខាភិបាលខេត្តកណ្តាលបានបញ្ជាក់ថា កម្មករ និងកម្មការីនីទាំង ២១នាក់នោះ បំរើការនៅរោងចក្រ Master and Friend បន្ទាប់ពីការធ្វើតេស្តលើកម្មករ ចំនួន ១២២នាក់រួចមក។ ការឆ្លងនោះ ត្រូវគេបន្ទោសលើមនុស្ស ២នាក់ ដែលជាមិត្តភក្តិរបស់មនុស្សទាំង២១នាក់នោះ មកពីរាជធានីភ្នំពេញ។ អាជ្ញាធរកំពុងស្វែងរកមនុស្សជាប់សង្ស័យដទៃទៀត ដែលបានប៉ះពាល់កម្មករនិង កម្មការីនីទាំង ២១នាក់នោះ។
-
រដ្ឋបាលខេត្តព្រះសីហនុ បញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ (Video Inside)
