-
ជនជាតិចិន២នាក់នៅរោងចក្រ «PV» ខេត្តតាកែវមានវិជ្ជមានកូវីដ១៩ (Video Inside)

-
ខេត្តព្រៃវែង បិទភូមិ២ ក្នុងស្រុកស្វាយអន្ទរ (Video Inside)

ខេត្តព្រៃវែង បានសម្រេចបិទការចេញចូលភូមិចំនួន២ ក្នុងឃុំពានរោង នៃស្រុកស្វាយអន្ទរ ក្រោយរកឃើញមាន អ្នកឆ្លងជំងឺកូវីដចំនូន៦នាក់ ។ អភិបាលខេត្តព្រៃវែងលោក ជា សុមេធី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្ដ្រភូមិត្រពាំងធំ និង ភូមិឆ្អឹងពស់ នៃឃុំពានរោង ក្រោយភូមិទាំង២នោះ ត្រូវគេរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩។ ខេត្តព្រៃវែងគិតត្រឹម ថ្ងៃទី២៧មេសា មនុស្សដែលកំពុងសម្រាកព្យាបាលកូវីដ១៩ក្នុងមន្ទីរពេទ្យ មានចំនួន២៩ករណី។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តការផ្តល់សុពលភាពលើលិខិតបំពេញបេសកកម្ម (Video Inside)

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានជូនដំណឹងពីការបន្ដសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងពេលបិទខ្ទប់ភូមិ សាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដសុពលភាពលិខិតអនុញ្ញាតិធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។
-
រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អនុវត្តជំហានទី២ នៃការបន្តបិទខ្ទប់រយៈពេល៧ថ្ងៃ (Video Inside)

-
តុលាការចេញដីកាថ្មីបន្ថែមទៀត បង្គាប់ការចាប់ខ្លូនទណ្ឌិតសមរង្ស៊ី (Video Inside)

តុលាការបានបង្គាប់ឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ក្រោយសម្តីញុះញង់ពលរដ្ឋ ឱ្យងើបបះបោរប្រឆាំង វិធានការបិទខ្ទប់រដ្ឋាភិបាល ។ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាថ្ងៃទី២៦មេសា បង្គាប់ការចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់ញុះញង់ ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹង វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល។
-
គណៈសង្ឃចេញសេចក្តីណែនាំ ក្រោយរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ (Video Inside)

ការរកឃើញមានព្រះសង្ឃឆ្លងកូវីដ១៩ បានជម្រុញឲ្យគណសង្ឃនាយក ចេញការណែនាំឲ្យគ្រប់វត្តអារាម បង្កើនការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ សេចក្ដីជួនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២៨មេសាឆ្នាំ២០២១ បានឲ្យដឹងថា ព្រះភិក្ខុមួយអង្គព្រះនាម ប៊ូ ផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវគេរកឃើញមានវិជ្ជមានកូវីដ-១៩។ ព្រះសង្ឃអង្គនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តកែប។
-
កម្ពុជាមានអ្នកជាសះស្បើយ ជាង៨០០នាក់ ជាលើកដំបូង (Video Inside)

កម្ពុជាបានបំបែកកំណត់ត្រាព្យាបាលអ្នកអ្នកជំងឺកូវីដ-១៩ ដោយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកជាសះស្បើយជាង៨០០នាក់ ដែលកម្ពុជាមិនធ្លាប់មាន។ ហ្វេសប៊ុករបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រួពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ TYDA បានសរសេរកាលយប់ថ្ងៃទី២៧មេសា ដែលជាថ្ងៃមួយរោចខែពិសាខឆ្នាំឆ្លូវពុទ្ធសករាជ ២៥៦៥ បញ្ជាក់ថា « ក្នុងរាត្រីដែលមានព្រះ ច័ន្ទរះពេញវង់នេះ គឺជាថ្ងៃដែលល្អ ពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលកូវីដ កោះពេជ្រចំនួន ៨៣៤នាក់ បានជាសះស្បើយ»។ អ្នកជម្ងឺទាំងនេះ នឹងតម្រូវការធ្វើចត្តាឡីស័កបន្តតាមផ្ទះរយៈពេល១៤ថ្ងៃថែម ទៀត។
-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៩ម៉ឺន៨ពាន់នាក់, ដូសទី២ បាន៨១៨,៧១៣នាក់ (Video Inside)

-
កម្ពុជាទទួលវ៉ាក់សាំងជំនួយចិន ៤០ម៉ឺនដូស (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ជុំវិញសារសម្លេងដែលបង្ហាញសភាពហត់ (Video Inside)
