-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧.២លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន១៩ម៉ឺន៣ពាន់៤៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤០ម៉ឺន៨ពាន់៦១៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៣លាន៥៣ម៉ឺន៥ពាន់៥៥៤នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២ម៉ឺន៦ពាន់៤៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៣ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៧ម៉ឺន៣ពាន់៤៨០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន៦ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៩៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៣ម៉ឺន៦៨៨នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៧៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៣៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥៩៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕…
-
ទីបំផុត អ្នកជំងឺកូវីដ១៩នៅនូវែលសេឡង់ជាសះស្បើយអស់ហើយ

នូវែលសេឡង់៖ អាជ្ញាធរសុខាភិបាលនូវែលសេឡង់ បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះតែម្តងថា គ្មានអ្នកជំងឺ COVID-19 ទៀតឡើយនៅតាមមន្ទីរពេទ្យ ព្រោះពួកគេត្រូវបានព្យាបាល ឲ្យជាសះស្បើយអស់ហើយ។ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ចុងក្រោយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃប្រទេសនូវែលសេឡង់លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានគូសបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា ការសម្រេចបានលទ្ធផលនេះ គឺជាពិតជាព័ត៌មានដ៏អស្ចារ្យ និងជាសមិទ្ធផលនៃប្រទេសនូវែលសេឡង់ទាំងមូល។ លោក Ashley Bloomfield បានលើកឡើងយ៉ាងដូច្នេះថា «ការដែលយើងគ្មានករណីសកម្ម (COVID-19) ជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈនោះ គឺជាសញ្ញាដ៏សំខាន់លើដំណើររបស់យើង ប៉ុន្តែការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ នឹងនៅតែបន្តទៅមុខជានិច្ច»។ នូវែលសេឡង់កន្លងមក បានទទួលការកោតសរសើរ អំពីវិធានការដែលត្រូវបានដាក់ចេញ ទាន់ពេល និងមានប្រសិទ្ធភាព ដែលអាចធ្វើឲ្យជំងឺ COVID-19 ស្ថិតក្នុងគ្រប់គ្រង។ គួរបញ្ជាក់ថា នូវែលសេឡង់ដែលជាប្រទេសដីកោះ មានប្រជាជនរស់នៅជាង ៥លាននាក់នេះ បានរកឃើញករណីឆ្លង COVID-19 សរុប ១,៥០៤ករណី ក្នុងនោះស្លាប់ ២២នាក់ និង ១,៤៨២នាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងអស់៕ …
-
ធនាគារពិភពលោកបញ្ចេញជិត១០០លានដុល្លារ ជួយវៀតណាមលើបញ្ហាអាកាសធាតុ និងជំងឺកូវីដ១៩

វៀតណាម៖ ធនាគារពិភពលោក ឬ World Bank សម្រេចផ្តល់កម្ចីជិត១០០លានដុល្លារអាម៉េរិកដល់វៀតណាម ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយគណៈនាយកធនាគារបានអនុម័តហើយ កាលពីចុងសប្តាហ៍កន្លងទៅ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី៨ មិថុនា ២០២០។ កញ្ចប់ថវិកា៨៤.៤លានដុល្លារអាម៉េរិកនេះនឹងយកទៅគាំទ្រដល់គម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធថាមពលព្រមទាំងដឹកជញ្ជូនបៃតង នៅប្រទេសវៀតណាម។ ថវិកាទាំងនេះក៏គាំទ្រដល់គោលនយោបាយ បង្កើនប្រភពទឹក សន្សំសំចៃទឹកនៅតំបន់កសិកម្ម កាត់បន្ថយការសាយភាយឧស្ម័នពុលពីរថយន្ត ផងដែរ។ គម្រោងនេះក៏នឹងជួយដល់ការឆ្លើយតបនឹងបញ្ហាជំងឺកូវីដ១៩ នៅប្រទេសវៀតណាម តាមរយៈការផ្តល់កញ្ចប់ថវិកា រៀបចំជាកំណែទម្រងគោលនយោបាយសម្រាប់ តបតនឹងការរាតត្បាតជំងឺនេះផងដែរ៕
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រកាសថា ការរាតត្បាតនៃមេរោគ COVID-19 នៅក្នុងប្រទេសខ្លួនត្រូវគ្រប់គ្រងបានដោយជោគជ័យ

ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសថា ការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសលោក គឺត្រូវគ្រប់គ្រងបានដោយជោគជ័យ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក Muhyiddin Yassin បានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសង្គម ការអប់រំ និងសាសនាជាជំហានៗ និងដោយស្របទៅតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល ហើយអាជីវកម្មនឹងត្រូវអនុញ្ញាតឲ្យវិលទៅរកម៉ោងធ្វើប្រតិបត្តិការដូចដើមវិញ ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបន្ថែមទៀតថា ការធ្វើដំណើរឆ្លងរដ្ឋក៏នឹងត្រូវអនុ ញ្ញាតវិញផងដែរ ដែលចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខ ប៉ុន្តែព្រំដែនអន្តរជាតិគឺនៅតែបិទដដែលសិន ។ ចំណែកកន្លែងកម្សាន្តដូចជា សួនកម្សាន្ត ក្លឹបរាត្រី និងកីឡាដែលតម្រូវឲ្យមានការធ្វើប្រាស្រ័យជិតស្និទ្ធ រួមទាំងព្រឹត្តិការណ៍ដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើនខ្លាំងក៏មិនទាន់ឲ្យមានវិញនោះទេ ៕
-
ថៃរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៨នាក់ថ្មីទៀត ដែលសុទ្ធតែជាអ្នកទើបមកពីក្រៅប្រទេស

ថៃ៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញ រកឃើញអ្នកឆ្លងនៃជំងឺ COVID-19 ចំនួន០៨នាក់ថ្មីបន្ថែមទៀត ហើយមិនមានករណីស្លាប់ថ្មីទេ នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ។ ករណីឆ្លងថ្មីៗទាំងនោះសុទ្ធតែជាប្រជាពលរដ្ឋថៃ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះ៥នាក់មកពីអេមីរ៉ាត់អារ៉ាប់រួម ២នាក់មកពីគុយវ៉ែត និងម្នាក់មកពីឥណ្ឌា ហើយពួកគេបានស្ថិតក្រោមការដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ថៃ លោក Panprapa Yongtrakul ។ សូមបញ្ជាក់ថា ថៃស្ថិតនៅលំដាប់ទី៨១ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់១១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៧២នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៨ម៉ឺន៦ពាន់៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤០ម៉ឺន៦ពាន់១០៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៤៥ម៉ឺន៩ពាន់៩៦៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧ពាន់៤៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន២ពាន់៤៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៦ម៉ឺន១ពាន់៧០៨នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦៩ម៉ឺន១ពាន់៩៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៦ម៉ឺន៧ពាន់៦៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៨៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២២ម៉ឺន៦ពាន់៧៣១នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៦៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់…
-
ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានសេចក្ដីជូនព័ត៌មានបញ្ជាក់ថា មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ ហើយមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ ក្នុងនោះស្ត្រី ចំនួន៣៩នាក់ ព្យាបាលជាសះស្បើយមានចំនួន ១២៤នាក់ និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ ៕
-
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ មួយករណីថ្មី ជាករណីនាំចូល គឺបុរសជនជាតិខ្មែរបារាំងអាយុ ៣០ឆ្នាំ

នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបកេីនដល់១២៦នាក់ ដូច្នេះចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ មួយករណីថ្មី ជាករណីនាំចូល គឺបុរសជនជាតិខ្មែរបារាំងអាយុ ៣០ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ ហើយមកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលបុរសរូបនេះស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
ក្រុមហ៊ុន The Korean Chamber in Cambodia បានប្រគល់ សម្ភារសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ដល់ អគ្គនាយកដ្ឋានកីឡា

ក្រុមហ៊ុន The Korean Chamber in Cambodia បាននាំយក សម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ប្រគល់ជូនដល់ អគ្គនាយកដ្ឋានកីឡា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ សម្ភារប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ និងបង្កាការរីក រាលដាលនៃជំងឺកូវីដ-១៩ ប្រគល់ជូនដល់អគ្គនាយកដ្ឋានកីឡានេះគិតជាថវិកា មានចំនួន ៧០០០ដុល្លាអាម៉េរិក រួមមាន៖ ១.អាល់កុលចំនួន១២០ប៊ីដុង ស្មើនឹងចំនួន ៣៦០០លីត្រ២.ដប់សម្រាប់ដាក់អាកុល ចំនួន ៥០ដប៣.ម៉ាស់ការពារ ចំនួន ១០០០ម៉ាស់៤.ស្រោមដៃការពារ ចំនួន ១០០ប្រអប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសម្តែងការសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន The Korean Chamber in Cambodia ដែលបាន ចំណាយថវិកាក្នុងការរួមចំណែកគាំទ្រដក់ការទប់ស្កាត់ការរីក រាល ដាលនៃជំងឺកូវីដ-១៩ ដល់វិស័យកីឡា ហើយចំពោះសម្ភារដែលទទួលបានទាំងអស់ អគ្គនាយកដ្ឋានកីឡា នឹងផ្តល់ជូនអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិដែលកំពុងចាប់ផ្តើមហ្វឹកហ្វឺន ដើម្បីយកទៅប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ៕ធ.ដ…
-
មន្រ្តីជាន់ខ្ពស់ WHO ព្រមានឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស ជុំវិញការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក

ស្វីស៖ នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន បានព្រមានថា ការធ្វេសប្រហែស ដែលបង្កឲ្យមានចន្លោះប្រហោងណាមួយនោះវានឹងធ្វើឲ្យសហគមន៍រងគ្រោះចំពោះការផ្ទុះករណីឆ្លងជម្ងឺ COVID-19 ដែលពិបាកនឹងទប់ស្កាត់ ដូចមានគំរូប្រទេសមួយចំនួនរួចទៅហើយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ម៉ៃខឺល រីយ៉ាន បានគូសបញ្ជាក់ទៀតថា នៅតំបន់អាស៊ីខាងត្បូង មិនមែនតែនៅឥណ្ឌាមួយនោះទេ តែបង់ក្លាដែស និងប៉ាគីស្ថាន ព្រមទាំងប្រទេសមួយចំនួនទៀតនៅតំបន់នេះ ដែលសុទ្ធតែមានប្រជាជនរស់នៅកកកុញ តែវីរុសមិនទាន់ផ្ទុះការចម្លងនៅឡើយ ប៉ុន្តែវានៅតែស្ថិតនៅក្នុងហានិភ័យចំពោះការផ្ទុះ ដែលនឹងអាចកើតមាន ។ ការព្រមានខាងលើនេះរបស់នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់ នៃអង្គការ WHO ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចំនួនបីនៅអាស៊ីខាងត្បូង រួមមាន ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស សុទ្ធតែកំពុងប្រឈមមុខការកើនឡើងយ៉ាងគំហុក នៃករណីឆ្លង និងស្លាប់ដោយសារតែមេរោគ COVID-19 ៕ធ.ដ