-
ប្រធានាធិបតីប្រេស៊ីលគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃសុក្រនេះបានគំរាមដកខ្លួនចេញអង្គការសុខភាពពិភពលោក WHO ក្រោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានព្រមានប្រេស៊ីលជុំវិញការដកវិធានការរឹតត្បិតលឿនពេក គ្រាដែលមេរោគ COVID-19 មិនទាន់ថមថយចុះនៅឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ភាពតានតឹងរវាងប្រទេសប្រេស៊ីល និងអង្គការសុខភាពពិភពលោក WHO បានកើតមានឡើងស្របពេលដែលកាសែត ហ្វូឡា ដឺ សៅប៉ូឡូ បានចុះផ្សាយអត្ថបទមួយនៅទំព័រមុខរបស់ខ្លួនថា ១០០ថ្ងៃកន្លងមកហើយ… វីរុសដែលលោក បូលសូណារ៉ូ ចាត់ទុកថា ជាជំងឺផ្តាសាយតូចតាចនោះ បានសម្លាប់ជីវិតប្រជាជនប្រេស៊ីលរៀងរាល់នាទី ។ បច្ចុប្បន្នប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ កំពុងតែព្យាយាមបើកទ្វារគ្រប់កន្លែងនៅក្នុងប្រទេសឡើងវិញ ដោយសារតែការមើលឃើញ ផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច ។ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយប្រេស៊ីលមានអ្នកឆ្លងសរុប៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឹន២ពាន់៨៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕ធ.ដ …
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៨លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៨៤ម៉ឺន៤ពាន់៨៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៨ពាន់១៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៣៤ម៉ឺន៨ពាន់៩៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៦ម៉ឺន៥ពាន់៧០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន១ពាន់៣៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៨ពាន់៦៤៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៩ពាន់៨៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៥២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន២ពាន់៨៤នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ…
-
ILO បង្កើតប្រព័ន្ធទូរស័ព្ទបន្ទាន់អប់រំកម្មករពីជំងឺកូវីដ
គម្រោងរោងចក្រកាន់តែប្រសើរ របស់អង្គការអាយឡូ (ILO ) នៅថ្ងៃទី ៦ ខែមិថុនានេះបានដាក់ចេញនូវប្រព័ន្ធទូរស័ព្ទមួយដើម្បីផ្ដល់ព័ត៌មានដល់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរនិងផលិតស្បែកជើង វិស័យធ្វើដំណើរនិងកាបូបស្ដីពីការការពារនៃជំងឺ covid 19។ ប្រព័ន្ធទូរស័ព្ទ នឹងអាចឲ្យកម្មករ តេចូលដើម្បីយល់ដឹងអំពីវិធានការការពារជំងឺកូវីដ19 នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ដោយពួកគេអាចដឹងដូចជារបៀបការពារខ្លួននៅពេលធ្វើដំណើរ ទៅកន្លែងការងារ និងពីរបៀបដែលពួកគេអាចធ្វើបាន ប្រសិនបើពួកគេសង្ស័យថាមានជំងឺកូវីដ19 លេខទូរសព្ទដែលពួកគេអាចទាក់ទងបានគឺ ០៩៣ ៦៤៤ ៦៤៤។ ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាមនុស្សស្រី សាវ៉ា ផាក បានលើកឡើងថា ការធានាពីសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងការងារ ឈឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងចម្បងរបស់អង្គការអាយឡូ(ILO)។ លោកស្រីបានបន្តថា តាមរយៈបណ្ដាញទូរស័ព្ទបន្ទាន់នេះកម្មករកាន់តែអាចទទួលបានព័ត៌មានបានយ៉ាងឆាប់រហ័សនិងជាពិសេស ការផ្ដល់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតទាំងឡាយដែលអក្ខរកម្មនៅមានកម្រិត៕
-
មន្រ្តីជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា ជម្ងឺគ្រុនផ្តាសាយធំ និងវីរុសកុរ៉ូណាថ្មីអាចនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលក្នុងសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ដែលបង្កជាជម្ងឺ COVID-19 បូករួមជាមួយជម្ងឺគ្រុនផ្តាសាយធំនារដូវស្លឹកឈើជ្រុះនេះ អាចនឹងដាក់បន្ទុកយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពក្នុងសហរដ្ឋអាម៉េរិក នេះបើតាមការព្រមានរបស់មន្រ្តីសុខាភិបាលកំពូលអាម៉េរិកមួយរូប និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ អគ្គនាយកមជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជម្ងឺសហរដ្ឋអាម៉េរិក CDC បាននិយាយថា មានការព្រួយបារម្ភថា រលកទីពីរនៃការចម្លងវីរុសនេះ អាចនឹងសាយភាយចូលក្នុងរដូវផ្តាសាយនារដូវស្លឹកឈើជ្រុះ ដែលនឹងធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងពីសម្ពាធ ដែលអាចកើតមានលើប្រព័ន្ធសុខាភិបាលជាតិ ។ លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ការត្រៀមខ្លួនរបស់ CDC គឺបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតថ្នាំ ដើម្បីបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងផ្តាសាយធំ ក៏ដូចជាអ្នកផ្តល់សេវាថែទាំងសុខភាព ដើម្បីបង្កើតផែនការយថាភាព ក្នុងបំណងឱ្យមនុស្សអាចទទួលបានវ៉ាក់សាំងនៅក្នុងបរិស្ថានមានសុវត្ថិភាព ។ ក្រុមហ៊ុនធំៗដែលផលិតវ៉ាក់សាំងផ្តាសាយធំទាំងនោះ មានដូចជា GlaxoSmithKline មានមូលដ្ឋានៅចក្រភពអង់គ្លេស ក្រុមហ៊ុន Sanofi របស់ប្រទេសបារាំង និងក្រុមហ៊ុន CSL របស់ប្រទេសអូស្រ្តាលី ៕
-
អង់គ្លេសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ក្នុងនោះមាន៥០ប្រទេសចូលរួមតាមរយៈអនឡាញ

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃព្រហស្បតិ៍នេះបានបើកកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ដែលជាកិច្ចប្រជុំតាមអនឡាញជាមួយប្រទេសចំនួន៥០ ដើម្បីរៃអង្គាសថវិកាសម្រាប់គម្រោង ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយឈ្មោះ GAVI ដើម្បីធានាថា វ៉ាក់សាំងត្រូវបានគេចែកចែកដល់មនុស្សគ្រប់គ្នា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក បូរីស ចនសុន បានសន្យាថា អង់ គ្លេសនឹងចូលរួមចំណែក២ពាន់លានដុល្លារដល់គម្រោងវ៉ាក់សាំង GAVI នេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ ទន្ទឹមគ្នា អគ្គលេខាធិការអង្គារសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅក្នុងវីដេអូថតទុកមួយ បានអំពាវនាវឲ្យមានសាមគ្គីភាពសកល ដើម្បីធានាថា មនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំង COVID-19 ។ សូមជម្រាបថា កិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោកខាងលើនេះសង្ឃឹមថា នឹងរៃអង្គាសប្រាក់ឲ្យបាន៧ពាន់៥រយលានដុល្លារ សម្រាប់គម្រោងសម្ព័ន្ធភាពសុខភាពរវាងវិស័យសាធារណៈ និងវិស័យឯកជនមួយនេះ ដើម្បីជួយដល់ការផលិតនិងចែកចាយដោយសមធម៌ទូទាំងពិភពលោក នូវវ៉ាក់សាំងCOVID-19 និងវ៉ាក់សាំងដទៃទៀត ៕
-
វ៉ាក់សាំងចំនួន១០ ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុង វាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីប្រើទប់ទល់ COVID-19

អ៊ីស្រាអែល៖ វ៉ាក់សាំង ១០ ក្នុងចំណោម ១៣០ ដែលកំពុងត្រូវបានអភិវឌ្ឍនោះ អាចនឹងមានសង្ឃឹមក្នុងការសង្គ្រោះពិភពលោក ពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមអ្នកជំនាញអ៊ីស្រាអែល និង ចុះផ្សាយសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ នាយកមហាវិទ្យាល័យឱសថ នៃសាកលវិទ្យាល័យហេប្រ៊ូនៃទីក្រុងហ្សេរុយសាឡឹម លោកស្រី ឌីណា ប៊ិន យែហ៊ូដា បានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពន្លឿនការផលិតវ៉ាក់សាក់ COVID-19 ដើម្បីជួយសង្រ្គោះជីវិតមនុស្សនៅទូទាំងពិភពលោក ។ សូមជម្រាបថា រហូតមកទល់ពេលនេះ វ៉ាក់សាំងចំនួន១០ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុងស្ថិតនៅក្រោមការវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីយកទៅប្រើប្រាស់ទប់ទល់នឹងជម្ងឺ COVID-19 នេះបើតាមអង្គការសហប្រជាជាតិ ៕
-
កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ ៥០ថ្ងៃជាប់ៗគ្នា

វៀតណាម៖ អាជ្ញាធរជាតិទប់ស្កាត់ជំងឺកូវីដ១៩ របស់វៀតណាមបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៥ មិថុនា នេះ វៀតណាមពុំមានរបាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ ធ្វើឲ្យប្រទេសមួយនេះគ្មានការចម្លងក្នុងសហគមន៍ រយៈពេល៥០ថ្ងៃជាប់ៗគ្នាមកហើយ។ ប្រភពថា វៀតណាមមានចំនួនអ្នកឆ្លងសរុប ៣២៨នាក់ ក្នុងនោះ ១៨៨ករណី ត្រូវបាននាំចូលពីក្រៅប្រទេស តាមរយៈការធ្វើចត្តាឡីស័កពេលមកដល់ប្រទេសវិញ។ អ្នកជម្ងឺកូវីដ១៩សរុប នៅវៀតណាមមានចំនួន៣២៨នាក់នេះ តាំងពីថ្ងៃទី៣០ ឧសភាមក។ ក្នុងចំណោមនេះ មានអ្នកជំងឺ៣០២នាក់ជាសះស្បើយ ពុំមានអ្នកស្លាប់ទេ៕ធ.ដ
-
ប្រមុខអង្គការសហប្រជាជាតិសង្ឃឹមថា វ៉ាក់សាំងការពារ COVID-19 នឹងក្លាយ ជារឿងល្អនៅទូទាំងពិភពលោក ឬសម្រាប់មនុស្សទូទៅ

សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃព្រហស្បត្តិ៍នេះ បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងការពារជម្ងឺ COVID-19 នឹងត្រូវបានគេមើលឃើញថា គឺជារឿងល្អនៅទូទាំងពិភពលោក ឬសម្រាប់មនុស្សទូទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីវ៉ាក់សាំងសកលតាមរយៈវីដេអូខុនហ្វើរិនថា COVID-19 គឺជាវិបត្តិសុខភាពសាធារណៈដ៏ធំបំផុតនៃជំនាន់របស់យើង… ឥឡូវនេះ មិនមានវ៉ាក់សាំងទេ… នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍវា..មានមេរៀនសំខាន់មួយដែលយើងត្រូវយល់អំពីវ៉ាក់សាំងមួយដោយខ្លួនឯង គឺមិនគ្រប់គ្រាន់ទេ លោកថា យើងត្រូវការសាមគ្គីភាពជាសកល ដើម្បីធានាថា មនុស្សគ្រប់រូប គ្រប់ទីកន្លែងអាចទទួលបាន ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៦៩ម៉ឺន៧ពាន់៧៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៣ពាន់១២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន២៤ម៉ឺន៤ពាន់៤២៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦.៧លាននាក់ ក្នុងនោះស្លាប់ជិត៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.២លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៦៩ម៉ឺន៧ពាន់៧៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៣ពាន់១២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន២៤ម៉ឺន៤ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១ -សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩២ម៉ឺន៤ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន១៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧១ម៉ឺន២ពាន់២៥២នាក់ ។ ២ -ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៦១ម៉ឺន៥ពាន់៨៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់៣៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៧ម៉ឺន៤ពាន់៩៩៧នាក់ ។ ៣ -រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន១ពាន់១០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣៨៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៤ពាន់៦២៣នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៧៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។…
-
កូវីដ១៩៖ ថៃពិចារណាបើកការប្រគុំតន្ត្រី និង Pub ឡើងវិញ

រាជរដ្ឋាភិបាលថៃកំពុងពិចារណាក្នុងការបន្តដំណើរការប្រភេទអាជីវកម្ម និងសកម្មភាពបន្ថែមទៀត ក្នុងចំណោម១២ប្រភេទ ក្នុងនោះ រួមមានទាំង Pub ឬបារ និង ការប្រគុំតន្ត្រី ព្រមទាំងការប្រកួតកីឡាផ្សេងៗ ផងដែរ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនានេះថា ស្ថាប័នលោកបានអញ្ជើញអ្នករៀបចំ និងប្រតិបត្តិករ មកពិភាក្សាលើវិធានការចាំបាច់នានា ដែលគ្រប់គ្រងការរីករាលដាលនៃជម្ងឺនេះ។ លោកថា «រាជរដ្ឋាភិបាលនឹងបានដឹងដំណឹងពីប្រតិបត្តិករទាំងនោះថាតើពួកគេអាចធ្វើអ្វីខ្លះ ក្នុងការទប់ស្កាត់ការចម្លងជម្ងឺ ហើយយើងនឹងដឹងថាតើសហការបែបណានោះ» ប្រភពបន្ថែមទៀតថា ក្នុងចំណោម១២ប្រភេទខាងលើ មានសកម្មភាពនិងអាជីវកម្មខ្លះត្រូវបានអនុញ្ញាតឲ្យបន្តដំណើរការឡើងវិញហើយ។ ថៃរកឃើញ ករណីកូវីដ១៩ ចំនួន១៧នាក់ថ្មីទៀត នៅថ្ងៃព្រហស្បតិ៍នេះ នាំឲ្យកើនដល់៣១០១នាក់ ប៉ុន្តែក្នុងចំណោមនេះ មានអ្នកជាសះស្បើយ៩៦ភាគរយ ហើយអ្នកស្លាប់មាន៥៨នាក់៕