-
កូវីដ១៩៖ អេស្ប៉ាញធ្លាប់មានស្លាប់ជិត១ពាន់នាក់ មួយថ្ងៃ ឥលូវគ្មានអ្នកស្លាប់ លើកដំបូង

អេស្ប៉ាញ៖ កាលពីម្សិលមិញ ប្រទេសអេស្បាញបានរាយការណ៍ថា មិនមានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ជាលើកដំបូងបង្អស់ដែលមិនធ្លាប់មានចាប់តាំងពីខែមីនាមក។ អេស្ប៉ាញមិនមានរាយការណ៍អំពីការស្លាប់ ដែលទាក់ទងនឹងជំងឺឆ្លងនេះ ជាលើកដំបូង តាំងពីខែមីនាកន្លងទៅ ក្នុងនោះ មានអ្នកស្លាប់ដំបូងចំនួន ២នាក់ នៅថ្ងៃទី ៣មីនា។ ក្រោយមក នៅថ្ងៃទី២ មេសា អ្នកស្លាប់ និងឆ្លងនៅអេស្ប៉ាញសុទ្ធតែឡើងដល់កម្រិតកំពូល ក្នុងនោះ មានស្លាប់៩៥០នាក់ ត្រឹម១ថ្ងៃ។ ប្រទេសនេះក៏បានបញ្ជាក់ដែរថាមានការឆ្លងថ្មីចំនួន ៧១ ករណីប៉ុណ្ណោះក្នុងរយៈពេល ២៤ ម៉ោង។ ប្រធាននៃឆ្លើយតបផ្នែកសុខភាពបន្ទាន់របស់អេស្ប៉ាញលោក Fernando Simon បាននិយាយថានៅពេលដែលគ្មានការស្លាប់ដូចនេះ វាពិតជាជំរុញទឹកចិត្តខ្លាំងណាស់។ រហូតមកទល់ពេលនេះ ទិន្នន័យពីសកលវិទ្យាល័យ John Hopkins បង្ហាញថាអេស្ប៉ាញមានអ្នកស្លាប់សរុប ២៧ ១២៧នាក់ ខណៈអ្នកឆ្លងសរុបមានជិត ២៤០ ០០០នាក់ទូទាំងប្រទេស៕
-
មន្ទីរពេទ្យនៅរុស្ស៊ីគ្រោងផ្តល់ថ្នាំប្រឆាំងវីរុសលើកដំបូង ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ប្រមាណ៦ម៉ឺននាក់ក្នុងមួយខែនាសប្តាហ៍ក្រោយនេះ

រុស្ស៊ី៖ មន្ទីរពេទ្យនៅរុស្ស៊ីនឹងចាប់ផ្តើមផ្តល់ថ្នាំដល់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី ១១ ខែមិថុនានេះតទៅ ដោយអាចព្យាបាលមនុស្សបានរហូតដល់៦ម៉ឺននាក់ក្នុងមួយខែ នេះបើតាមប្រធានស្ថានប័នមូលនិធិរបស់រុស្ស៊ី RDIF លោក ឃីរីល ឌីមីទ្រីវ និង ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ឃីរីល ឌីមីទ្រីវ បានបញ្ជាក់ថា យើងនឹងមានអ្នកជំងឺឈឺធ្ងន់តិចជាងមុន ដោយអ្នកជំងឺប្រមាណ៩០ភាគរយអាចនឹងត្រូវព្យាបាលក្នុងរយៈពេល១០ថ្ងៃ ហើយលោករំពឹងថា ថ្នាំនេះជាកូនសោដើម្បីបន្តសកម្មភាពសេដ្ឋកិច្ចដែលពេញលេញឡើងវិញនៅរុស្ស៊ី។ សូមជម្រាបផងដែរថា ថ្នាំដែលបានចុះបញ្ជីក្រោមឈ្មោះថា អាវីហ្វាវា (Avifavir) ជាថ្នាំដំបូងដែលត្រូវបានក្រសួងសុខាភិបាលរុស្ស៊ី អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានតេស្តសាកល្បងយ៉ាងជោគជ័យរួចមក ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៣លាននាក់ ក្នុងនោះស្លាប់ជិត៣៨ម៉ឺននាក់ និងជាសះស្បើយជាង២.៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៣៦ម៉ឺន៥ពាន់៤៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៧ម៉ឺន៧ពាន់៤០៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន២លាន៩០ម៉ឺន៣ពាន់៤១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៥ម៉ឺន៩ពាន់៣២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៦ពាន់៩២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៥ពាន់៤១៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥២ម៉ឺន៩ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន១ពាន់៨០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤១ម៉ឺន៤ពាន់៨៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៨៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៥ពាន់៨៧៧នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៦ពាន់៧១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៦ពាន់៣៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៤៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕ …
-
ជប៉ុនកំពុងពិចារណាបើកព្រំដែនប្រទេសខ្លួនឡើងវិញ ដើម្បីទទួលជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះមានថៃ វៀតណាម និងអូស្រា្តលី

ជប៉ុន៖ ជប៉ុនកំពុងពិចារណាបើកព្រំដែនរបស់ប្រទេសខ្លួនឡើងវិញ ដើម្បីទទួលអ្នកដំណើរមកពីបណ្តាប្រទេសមួយចំនួន ដែលខ្លួនបានជ្រើសរើស ស្របពេលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ធ្លាក់ចុះដល់កម្រិតទាប ខណៈជប៉ុនក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដែលបានអនុវត្តកាលពីដើមឆ្នាំនេះ ដើម្បីគ្រប់គ្រងការចម្លងវីរុស នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នសាលារៀន រោងភាពយន្ត ក្លិបកីឡា និងអាគារស្នាក់នៅត្រូវបានអនុ ញ្ញាតឱ្យបើកដំណើរការឡើងវិញហើយក្នុងទីក្រុងតូក្យូ គិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា រដ្ឋាភិបាលក៏បាននឹងកំពុងរៀបចំផែនការអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសថៃ វៀតណាម អូស្រ្តាលី និងណូវែលសេឡង់ចូលក្នុងប្រទេសជប៉ុនបាននាប៉ុន្មានខែខាងមុខនេះផងដែរ ។ សូមជម្រាបថា ជប៉ុនស្ថិតនៅលំដាប់ទី៤២ ក្នុងចំណោមប្រទេសទាំង ២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ជប៉ុនមានអ្នកឆ្លងសរុប១ម៉ឺន៦ពាន់៨៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨៩១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៤ពាន់៤៥៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ

ចិន៖ ចិនបានរាយការណ៍ពីអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតថ្មីមួយក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ ជាមួយនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១៦ករណីថ្មីទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស នេះបើ តាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ក្នុងចំណោម១៦ករណីឆ្លងថ្មីខាងលើនេះ មាន១១ករណីត្រូវគេបានរាយការណ៍ចេញពីខេត្តស៊ីឈួន ០៣ករណីចេញពីតំបន់ស្វយ័តអ៊ីនណឺម៉ុងហ្គោលី និង០២ករណីទៀតចេញពីខេត្តក្វាងទុង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលចិននៅថ្ងៃចន្ទនេះ ។ ជាសរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនឡើងដល់១ពាន់៧៥៦ករណី ក្នុងនោះអ្នកជំងឺចំនួន១ពាន់៦៩៤នាក់បានជាសះស្បើយឡើងវិញ និង៦២នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ។ សូមជម្រាបថា ចិនស្ថិតនៅលំដាប់ទី១៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៣៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៣០៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៨ពាន់៣៩២នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខច្រើនបំផុតមិនធ្លាប់មាន

ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨ពាន់៣៩២ករណីថ្មីទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាតួលេខចំនួនច្រើនបំផុតថ្មីមួយមិនធ្លាប់មាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងរបាយការណ៍សម្រាប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួនអ្នកជាសះស្បើយឡើងវិញក៏បានកើនឡើងរហូតដល់៩ម៉ឺន១ពាន់៨១៩នាក់ផងដែរ ខណៈអ្នកជំងឺ ៩ម៉ឺន៣ពាន់៣២២នាក់កំពុងបន្តសម្រាកព្យាបាល ។ គិតមកទល់ពេលនេះ ឥណ្ឌាបានសម្រេចបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ។ យ៉ាងណាមិញ ការរឹតបន្តឹងមួយចំនួនក្នុងប្រទេសក៏ត្រូវបានដកចេញផងដែរ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ។ សូមជម្រាបថា ឥណ្ឌាស្ថិតនៅលំដាប់ទី៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប១៩ម៉ឺន៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៤០៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ម៉ឺន១ពាន់៨៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
អាជ្ញាធរចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រនៅស្រុកអង្គស្នួល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កណ្តាល៖ អនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គស្នួល អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនានា បានចុះចែកម៉ាស់ សាប៊ូវ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ បូវ ឃើរ ហ្គារមេន ហ្វេកធើរី (BOWKER GAMEMT FACTORY) ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលទៅកាន់ បងប្អូន កម្មករ កម្មការិនី លោក នៃ ចារី បានណែនាំអំពីវិធានការណ៍ ការពារខ្លួនប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល…
-
កូវីដ១៩៖ កូរ៉េខាងជើងបើកសាលារៀនវិញ ដើមខែមិថុនានេះ

កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងបើកទ្វារសាលារៀនឡើងវិញ ក្នុងខែមិថុនា ២០២០នេះ បន្ទាប់ពីបិទដោយសារតែបញ្ហាជម្ងឺរាតត្បាតកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍ នៅថ្ងៃទី១ មិថុនានេះ។រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់មានការបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ សូម្បី១ករណីនៅឡើយទេ ប៉ុន្តែប្រទេសនេះបានដាក់ចេញវិធានការតឹងរឹង រួមមានទាំងការបិទទ្វារព្រំដែន និងដាក់ឲ្យមនុស្សរាប់ពាន់នាក់នៅដាច់ដោយឡែកជាដើម។ ប្រភពថា បវេសនកាលថ្មីនៅកូរ៉េខាងជើង តាមពិតគឺកាលពីដើមខែមេសាឯណោះ តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ បើទោះបីជាមានវិទ្យាល័យនិងសកលវិទ្យាល័យខ្លះៗត្រូវបានអនុញ្ញាតឲ្យបន្តថ្នាក់រៀនឡើងវិញ កាលពីពាក់កណ្តាលខែមេសា។ សារព័ត៌មាន យុនហាប បានចេញផ្សាយដោយដកស្រង់ពីវិទ្យុរដ្ឋរបស់កូរ៉េខាងជើងថា «ឆមាសថ្មីៗនឹងចាប់ផ្តើមនៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ ទូទាំងប្រទេស ចាប់ពីដើមខែមិថុនានេះ ហើយវិធានការចត្តាឡីស័កត្រូវឲ្យមាន សម្រាប់ការបើកឡើងវិញ សាលាមេត្តេយ្យ និងកន្លែងមើលថែកុមារតូចៗ ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦.២លាននាក់ ក្នុងនោះស្លាប់ជាង៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន២៦ម៉ឺន៣ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៧ម៉ឺន៣ពាន់៨៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៨៤ម៉ឺន៦ពាន់៥២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៣ម៉ឺន៧ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៦ពាន់១៩៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៩ម៉ឺន៩ពាន់៨៦៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន៤ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៣១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦ពាន់៥៥៥នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤០ម៉ឺន៥ពាន់៨៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៩៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន១ពាន់៨៨៣នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៦ពាន់៥០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៤ពាន់៧៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៤៨៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ…
-
ថ្ងៃនេះប្រទេសកម្ពុជាយើង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីនោះទេ

រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី១ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៥នាក់ ដដែល ចំនួនសំរាកពេទ្យនៅ២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហិ៍ពិពាហិ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន២០៨៩៥នាក់ ស្មេីនឹង ១២៥៨ ក្នុង១លាននាក់។៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥