Category: Covid-19

  • សភាថៃអនុម័តថវិកាជិត៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    សភាថៃអនុម័តថវិកាជិត៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    ថៃ៖ រដ្ឋសភានៃប្រទេសថៃ កាលពីម្សិលមិញ បានអនុម័តកញ្ចប់ថវិកាជិត៦០ពាន់លានដុល្លារអាម៉េរិក ជាកញ្ចប់អន្តរាគមដ៏ធំបំផុតមិនធ្លាប់មាន ក្នុងគោលដៅស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈដែលសេដ្ឋកិច្ចជាតិរងផលប៉ះពាល់ខ្លាំង ដោយសារតែជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ។ កញ្ចប់ថវិកា១.៩ទ្រីលានបាត ឬ ៥៩.៧ពាន់លានដុល្លារអាម៉េរិកនេះនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរប្រចាំអាស៊ីអាគ្នេយ៍មួយនេះ ក្នុងឆ្នាំ២០២០ ក្នុងនោះ ប្រមាណ១៧.៣ពាន់លានដុល្លារអាម៉េរិកនឹងត្រូវផ្តល់ជូនជាជំនួយដល់កសិករ និងអ្នកលក់ដូរតាមដងផ្លូវ និងអ្នកដែលគ្មានការងារធ្វើ ដែលព្យួរដោយសារតែវិបត្តិកូវីដ១៩នេះ ជាដើម។ ក្រៅពីនេះ ក៏មានការផ្តល់ថវិកាដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាព និងបង្កើនការបញ្ជាទិញថាមពល ក៏ដូចជាថវិកាប្រមាណ១.៤ពាន់លានដុល្លារ នឹងផ្តល់សម្រាប់វិស័យសុខាភិបាល ប៉ុន្តែរដ្ឋាភិបាលមិនទាន់បង្ហាញថា ត្រូវចំណាយលម្អិតបែបណានៅឡើយទេ។ មកទល់ពេលនេះ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣ពាន់នាក់ ស្លាប់៥៧នាក់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ថៃធូរស្រាលច្រើន ក្នុងនោះ ថ្ងៃខ្លះ ពុំមានឆ្លងថ្មី ហើយបើឆ្លង ក៏មានតិចតួចដែរ បើធៀបនឹងរយៈពេលប៉ុន្មានខែមុន ដែលម្តងៗ ឆ្លង១ថ្ងៃ អាចមានដល់១០០នាក់ឯណោះ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ឧសភា ម្សិលមិញ ថៃរកឃើញឆ្លងថ្មី ត្រឹម៤នាក់ប៉ុណ្ណោះ៕

  • សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ចំនួន៦១១ករណីថ្មីទៀត ធ្វើឱ្យប្រទេសនេះមានអ្នកឆ្លងច្រើនជាងគេស្ថិតនៅលំដាប់ទី២៦លើពិភពលោក

    សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ចំនួន៦១១ករណីថ្មីទៀត ធ្វើឱ្យប្រទេសនេះមានអ្នកឆ្លងច្រើនជាងគេស្ថិតនៅលំដាប់ទី២៦លើពិភពលោក

    សិង្ហបុរី៖ ក្រសួងសុខាភិបាលសង្ហិបុរី MOH បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៦១១ករណីថ្មីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នៅថ្ងៃសុក្រម្សិលមិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើនេះ មានចំនួនរហូតដល់៩៩ភាគរយជាករណីឆ្លងជាចង្កោម ។ ចំនែកឯអ្នកជម្ងឺឆ្លង COVID-19 សរុប១ពាន់៣៣៧ករណីបានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ឬ ទីតាំងដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងសហគមន៍ ។ សូមបញ្ជាក់ថា សិង្ហបុរីស្ថិតនៅលំដាប់ទី២៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ សង្ហិបុរីមានចំនួនអ្នកឆ្លងសរុប៣ម៉ឺន៣ពាន់៨៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៩ពាន់៦៣១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ថៃនឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនៅដើមសប្តាហ៍ក្រោយនេះ ប៉ុន្តែត្រូវអនុវត្តន៍វិធានការបង្ការការឆ្លង COVID-19

    ថៃនឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនៅដើមសប្តាហ៍ក្រោយនេះ ប៉ុន្តែត្រូវអនុវត្តន៍វិធានការបង្ការការឆ្លង COVID-19

    ថៃ៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក សុមសាក់ រូងស៊ីថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនានេះតទៅ រោងភាពយន្តនឹងអាចបើកទ្វារឡើងវិញបាន ប៉ុន្តែមិនត្រូវមានមនុស្សលើសពី២០០នាក់ក្នុងមួយពេលៗឡើយ ហើយចាំបាច់ត្រូវអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពឲ្យបានតឹងរ៉ឹង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២០ ។ ចំណែកបំរាមគោចរក៏នឹងត្រូវបន្ថយរយៈពេលថែមទៀតផងដែរ គឺមកនៅត្រឹមពីម៉ោង១១៖០០នាទីយប់ដល់ម៉ោង៣៖០០នាទីទាបភ្លឺ ហើយផ្សារទំនើបដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនាពេលកន្លងទៅក្នុងខែនេះ ក៏នឹងអាចធ្វើប្រតិបត្តិការបានយូរជាងមុនផងដែរ ។ សូមជម្រាបថា ថៃស្ថិតនៅលំដាប់ទី៧៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ថៃមានចំនួនអ្នកឆ្លងសរុប៣ពាន់៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៤៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • អាកាសយានដ្ឋានយ៉ាងហ្គូនរបស់មីយ៉ាន់ម៉ា បន្តរឹតត្បិតលើប្រតិបត្តិការហោះហើរអន្តរជាតិរហូតដល់ពាក់កណ្តាល ខែមិថុនា ដើម្បីទប់ស្កាត់ COVID-19

    អាកាសយានដ្ឋានយ៉ាងហ្គូនរបស់មីយ៉ាន់ម៉ា បន្តរឹតត្បិតលើប្រតិបត្តិការហោះហើរអន្តរជាតិរហូតដល់ពាក់កណ្តាល ខែមិថុនា ដើម្បីទប់ស្កាត់ COVID-19

    មីយ៉ាន់ម៉ា៖ ការរិតបន្តឹងលើប្រតិបត្តិការផ្តល់សេវាកម្មជើងហោះហើរអន្តរជាតិ នៅឯអាកាសយានដ្ឋានអន្តរជាតិ យ៉ាងហ្គូន ត្រូវបានពង្រីករហូតដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ ខណៈជើងហោះហើរក្នុងស្រុកនៅតែបន្តប្រតិបត្តិការដដែល នេះបើតាមក្រុមហ៊ុន យ៉ាងហ្គូន អ៊ែររ៉ូដ្រូម ខមភែននី លីមីតធីត ដែលជាប្រតិបត្តិករអាកាសយានដ្ឋាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ អាកាសយានដ្ឋានរបស់មីយ៉ាន់ម៉ាបានផ្អាកសេវាកម្មហោះហើរអន្តរជាតិ ជាលើកដំបូងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងប្រទេស ។ ហើយក្រោយមក អំឡុងពេលនៃការផ្អាកបានពង្រីកបន្ថែមចំនួន៣ដង គឺពង្រីករហូតដល់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា និងរហូតដល់ថ្ងៃទី៣១ ខែឧសភានេះ ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ យ៉ាងហ្គូន មានអ្នកធ្វើដំណើរឆ្លងកាត់១.៤៦លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ដែលចំនួននេះ មានការធ្លាក់ចុះ១៧.១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការធ្លាក់ចុះនេះ គឺដោយសារតែមានការរិតបន្តឹងលើការធ្វើដំណើរ អំឡុងវិបិត្ត COVID-19 ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦លាននាក់ ក្នុងនោះស្លាប់ជិត៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៦លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦លាននាក់ ក្នុងនោះស្លាប់ជិត៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៣ម៉ឺន១ពាន់២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៦ម៉ឺន៦ពាន់៨១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៦៥ម៉ឺន៩ពាន់២៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៩ម៉ឺន៣ពាន់៥៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៤ពាន់៥៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥១ម៉ឺន៩ពាន់៥៦៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤៦ម៉ឺន៨ពាន់៣៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៩៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៨ម៉ឺន៧ពាន់៦២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៣៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៩ពាន់២៥៧នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៥ពាន់៦៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស…

  • នៅម៉ាលី៖ ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ​ប៉ុន្តែមិនទាន់កំណត់ថ្ងៃដឹកសពមកវិញ

    ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី៣០នេះថាទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់កាលពីម្សិលមិញនៅប្រទេសម៉ាលីដោយសារតែជំងឺកូវីដ១៩។ អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ​​សុជាតិ​បានឱ្យដឹងថា ទាហានមួកខៀវដែលបានបាត់បង់ជីវិតមានឈ្មោះ​ថា​ស​ សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលីក្រោមស្លាកអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។ យ៉ាងណាក៏ដោយក្រសួងការពារជាតិមិនបញ្ជាក់ពីថ្ងៃដឹកសាកសពរបស់យុទ្ធជនដែលបានបាត់បង់ជីវិតនៅម៉ាលីថ្ងៃណានោះទេ។ គួររំលឹកថា ទាហានមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕

  • ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

    ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្នកព័ត៌មាន ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។ បើតាម លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិត នៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ របស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។ បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

  • ក្រសួងសុខាភិបាល៖ រកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មីម្នាក់ទៀត និងជាវិញម្នាក់ សរុបមានអ្នកឆ្លង១២៥នាក់ ជាសះស្បើយ១២៣នាក់ និងនៅសល់២នាក់កំពុងព្យាបាល

    ក្រសួងសុខាភិបាល៖ រកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មីម្នាក់ទៀត និងជាវិញម្នាក់ សរុបមានអ្នកឆ្លង១២៥នាក់ ជាសះស្បើយ១២៣នាក់ និងនៅសល់២នាក់កំពុងព្យាបាល
  • លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងក្រុងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាព និងជីវភាពពលរដ្ឋ នៅមូលដ្ឋានបន្តទៀត

    លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងក្រុងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាព និងជីវភាពពលរដ្ឋ នៅមូលដ្ឋានបន្តទៀត

    កំពង់ឆ្នាំង៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបន្តសហការយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីធានាបាន នូវការទប់ស្តាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ។ លោកជំទាវ ជូ ប៊ុនអេង បានជំរុញបែបនេះក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយរបស់ព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញការាម និងសប្បុរសជនជិតឆ្ងាយ ដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីភូមិចំនួន៦ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកជំទាវ ជូ ប៊ុនអេង ក៏បានអោយដឹងទៀតថា៖ បញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ផងដែរ ដោយឡែកប្រទេសកម្ពុជាវិញជំងឺកូវិដ១៩នេះ ក៏បានកើតមាន និងរងនូវផលប៉ះពាល់ ផងដែរ។ ដូចនេះយើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃ និងសាប៊ូ ឬ អាល់កុល និងហូបស្អាត ផឹកស្អាត…

  • នាយករដ្ឋមន្រ្តីអង់គ្លេស បង្ហាញពីគម្រោងបន្ធូរបន្ថយការរឹតត្បិត និងប្រកបដោយការប្រុងប្រយ័ត្ន ចំពោះវិធានការទប់ស្កាត់ COVID-19

    នាយករដ្ឋមន្រ្តីអង់គ្លេស បង្ហាញពីគម្រោងបន្ធូរបន្ថយការរឹតត្បិត និងប្រកបដោយការប្រុងប្រយ័ត្ន ចំពោះវិធានការទប់ស្កាត់ COVID-19

    អង់គ្លេស៖ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ សាលាមត្តេយ្យ និងសាលាបឋមសិក្សានឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ខណៈសាលាអនុវិទ្យាល័យគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ខាងមុខ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ក៏បានអះអាងដែរថា ការបន្ធូរបន្ថយការរឹតត្បិតខាងលើ ធ្វើឡើងដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រដែលបញ្ជាក់ថា នីតិវិធីទាំងនេះពិតជាមានសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជម្ងឺ COVID-19 ហើយលោករំពឹងថា រដ្ឋាភិបាលរបស់លោកនឹងអាចធ្វើឲ្យបានច្រើនជាងនេះ ដើម្បីឲ្យប្រទេសវិលត្រឡប់ទៅរកជីរភាពធម្មតាឡើងវិញនាពេលឆាប់ៗនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងចក្រភពអង់ គ្លេសមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២៦ម៉ឺន៩ពាន់១២៧ករណី ក្នុងនោះរួមមានអ្នកជម្ងឺ៣ម៉ឺន៧ពាន់៨៣៧នាក់ ខណៈអ្នកជម្ងឺជាសះស្បើយឡើងវិញសរុបនៅពុំទាន់របាយការណ៍នៅឡើយទេ ៕