Category: Covid-19

  • នាយករដ្ឋមន្រ្តីបារាំងថ្លែងថា បារាំងនឹងអនុញ្ញាតឲ្យបើកទីតាំងអាជីវកម្មមួយចំនួនឡើងវិញចាប់ពីដើមខែមិថុនាខាងមុខ

    នាយករដ្ឋមន្រ្តីបារាំងថ្លែងថា បារាំងនឹងអនុញ្ញាតឲ្យបើកទីតាំងអាជីវកម្មមួយចំនួនឡើងវិញចាប់ពីដើមខែមិថុនាខាងមុខ

    បារាំង៖ បារាំងនឹងអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាងកាហ្វេ រង្គសាល និងឆ្នេរបើកទ្វារឡើងវិញចាប់ពីថ្ងៃទី០២ ខែមិថុនាខាងមុខ ស្របពេលដែលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 កំពុងមានការថមថយចុះ នេះបើតាមការការប្រកាសរបស់នាយករដ្ឋមន្រ្តីបារាំង លោក អេឌ្វ័រ ហ្វីលីព និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានរ៉យទ័រនៅទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ នៅតាមតំបន់ «ពណ៌បៃតង» ជាទីដែលការឆ្លងរាលដាលCOVID-19មានកម្រិតទាប ការបើកភោជនីយដ្ឋាន ហាងកាហ្វេ និងរង្គសាលឡើងវិញ គឺតម្រូវឲ្យតែរក្សាគម្លាតរវាងតុនីមួយៗ១ម៉ែត្រពីគ្នា ។ សម្រាប់នៅតំបន់ «ពណ៌ទឹកក្រូច» ពោលគឺនៅជុំវិញទីក្រុងប៉ារីសវិញ គឺអនុញ្ញាតឲ្យបើកតែកន្លែងអង្គុយដែលស្ថិតនៅខាងក្រៅប៉ុណ្ណោះ ដោយមិនឲ្យបើកកន្លែងអង្គុយនៅខាងក្នុងឡើយ ។ គួរបញ្ជាក់ថា បច្ចុប្បន្នបារាំងស្ថិតនៅលំដាប់ទី៧ ជាប្រទេសមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងសរុបកើនឡើងដល់១៨ម៉ឺន៦ពាន់២៣៨ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៨ពាន់៦៦២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ម៉ឺន៧ពាន់១៩១នាក់ ៕

  • ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីក្នុង១ថ្ងៃ ខណៈតួលេខនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយ

    ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីក្នុង១ថ្ងៃ ខណៈតួលេខនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយ

    ប្រេស៊ីល៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានចុះបញ្ជីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីថ្មីនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងប្រទេសប្រេស៊ីល គឺរដ្ឋសៅប៉ូឡូ ជាមួយនឹងករណីឆ្លងសរុប៩ម៉ឺន៥ពាន់៨៦៥ករណី ក្នុងនោះស្លាប់៦ពាន់៩៨០នាក់ និងទីក្រុងរីយ៉ូដឺចេណេរ៉ូ មានករណីឆ្លងសរុប៤ម៉ឺន៤ពាន់៨៨៦ករណី ក្នុងនោះស្លាប់៤ពាន់៨៥៦នាក់ ។ សូមជម្រាបថា បច្ចុប្បន្នប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងសរុបកើនឡើងដល់៤៣ម៉ឺន៨ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៦ពាន់៧៦៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ៕

  • ពលរដ្ឋអាម៉េរិកប្រមាណ៤១លាននាក់គ្មានការងារធ្វើ ខណៈផលិតផលសរុបនៅក្នុងស្រុកសរុប GDP ធ្លាក់ចុះ៥ភាគរយ ដោយសារវិបត្តិ COVID-19

    ពលរដ្ឋអាម៉េរិកប្រមាណ៤១លាននាក់គ្មានការងារធ្វើ ខណៈផលិតផលសរុបនៅក្នុងស្រុកសរុប GDP ធ្លាក់ចុះ៥ភាគរយ ដោយសារវិបត្តិ COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រជាជនអាម៉េរិកខ្ទង់២.១លាននាក់ទៀត ទើបតែបានដាក់ពាក្យស្នើសុំការជួយឧបត្ថម្ភសម្រាប់អ្នកគ្មានការងារធ្វើ កាលពីសប្តាហ៍កន្លងទៅ ខណៈតួលេខថ្មីនេះ នាំឱ្យចំនួនអ្នកគ្មានការងារធ្វើសរុបកើនឡើងដល់៤១លាននាក់ គិតចាប់តាំងពីពាក់កណ្តាលខែមីនាកន្លងទៅ នេះបើតាក្រសួងការងារអាម៉េរិក និងត្រូវបានចុះផ្សាយសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងសហរដ្ឋអាម៉េរិក បានកើនដល់១៤.៧ភាគរយកាលពីខែមេសា ដែលខ្ពស់បំផុតគិតចាប់តាំងពីសម័យវិបត្តិសេដ្ឋកិច្ចសកលទសវត្សរ៍ឆ្នាំ១៩៣០ ហើយអ្នកជំនាញភាគច្រើនរំពឹងថា អត្រានេះនឹងបន្តកើនថែមទៀតដល់ ជិត២០ភាគរយនៅខែឧសភានេះ ។ ស្របពេលជាមួយគ្នានោះដែរ បណ្តារដ្ឋរបស់សហរដ្ឋអាម៉េរិកកំពុងចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ តាមរយៈការអនុញ្ញាតឲ្យអាជីវកម្មខ្លះ រួមមានចាប់តាំងពីកន្លែងហាត់ប្រាណ ហាងលក់ដូរទំនិញ ភោជនីយដ្ឋាន រហូតដល់ហាងធ្វើសក់-កែសម្ផស្សបើកទ្វារឡើងវិញ ប៉ុន្តែត្រូវអនុវត្តន៍វិធានការបង្ការ ៕

  • ក្រុមហ៊ុន ប៊ូអ៊ីង កាត់បន្ថយការងារជាង១ម៉ឺន២ពាន់ ខណៈវិបត្តិ COVID-19 បង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ នៅទូទាំងសកលលោក

    ក្រុមហ៊ុន ប៊ូអ៊ីង កាត់បន្ថយការងារជាង១ម៉ឺន២ពាន់ ខណៈវិបត្តិ COVID-19 បង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ នៅទូទាំងសកលលោក

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានលើកឡើងថា ខ្លួននឹងកាត់បន្ថយការងារជាង ១ម៉ឺន២ពាន់នៅសហរដ្ឋអាម៉េរិក តាមរយៈការបញ្ឈប់ពីការងារ និងការទិញផ្តាច់កុងត្រាការងារ ខណៈក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាម៉េរិកនេះ មានផែនការកាត់បន្ថយការងារច្រើនទៀត នាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន ប៊ូអ៊ីង បាននិយាយថា សកម្មភាពកាលពីថ្ងៃពុធសប្តាហ៍នេះ តំណាងឱ្យការកាត់បន្ថយការងារក្នុងចំនួនច្រើនបំផុត ប៉ុន្តែចំនួនការងាររាប់ពាន់ទៀតក៏នឹងត្រូវកាត់ចោល ដែរក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។ ការបញ្ឈប់ និងការទិញផ្តាច់កុងត្រាការងារជិត១ម៉ឺន គឺធ្វើឡើងនៅក្នុងតំបន់ ស៊ីអាថល ដែលជាកន្លែងអាជីវកម្មយន្តហោះរបស់ប៊ូអ៊ីង ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ប៊ូអ៊ីង ក៏បានប្រកាសកាត់បន្ថយបុគ្គលិកជាង៦០០នាក់ នៅក្នុងប្រទេសកាណាដា និងអូស្ត្រាលីផងដែរ។ សូមជម្រាបថា ទន្ទឹមនឹងការកាត់បន្ថយការងារខាងលើនេះ ក្រុមហ៊ុន ប៊ូអ៊ីង ក៏បានប្រកាសកាលពីទី២៧ ខែឧសភានេះដែរថា ខ្លួនបានចាប់ផ្តើមផលិតយន្តហោះដឹកអ្នកដំណើរធុន 737 Max ដែលបានផ្អាកលែងហោះហើរ ។ ការធ្លាក់យន្តហោះធុន 737 Max ចំនួន ២ លើកបានរុញច្រានឱ្យ…

  • ហ្វីលីពីនបន្ធូរការបិទរដ្ឋធានីស្រោចស្រង់សេដ្ឋកិច្ច ទោះមិនទាន់ធូរស្រាលរឿងកូវីដ១៩

    ហ្វីលីពីនបន្ធូរការបិទរដ្ឋធានីស្រោចស្រង់សេដ្ឋកិច្ច ទោះមិនទាន់ធូរស្រាលរឿងកូវីដ១៩

    ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ កាលពីថ្ងៃម្សិលមិញ បានឯកភាពបន្ធូរបន្ថយការបិទរដ្ឋធានីម៉ានីល ចាប់ពីថ្ងៃទី១ មិថុនា តទៅ ដោយត្រូវបន្តសកម្មភាពចាំបាច់ច្រើនឡើងវិញ ក្នុងគោលដៅសង្គ្រោះសេដ្ឋកិច្ចជួបវិបត្តិធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លាំងលើសកម្មភាពនិងពាណិជ្ជកម្ម តាំងពីពាក់កណ្តាលខែមីនា បានធ្វើឲ្យហ្វីលីពីនប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងរយៈពេល៣៤ឆ្នាំមកនេះ។ កាលពីម្សិលមិញ ហ្វីលីពីនមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន១៧នាក់ថែមទៀត ជាករណីស្លាប់ច្រើនបំផុតក្នុង១ថ្ងៃ តាំងពីហ្វីលីពីនមានជំងឺនេះមក និងអ្នកឆ្លងថ្មី ៥៣៩នាក់ទៀត ខណៈដែលអ្នកជំងឺកូវីដ១៩នៅហ្វីលីពីនកើនដល់១៥៥៨៨នាក់ ស្លាប់កើនដល់៩២១នាក់ និងអ្នកជាសះស្បើយមាន៣៥៩៨នាក់៕

  • រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ថ្លែងថាឧស្សាហកម្មទេសចរណ៍នៅកោះបាលី នឹងបើកដំណើរការឡើងវិញនៅខែកក្កដា ក្រោយបិទដើម្បីទប់ស្កាត់ COVID-19

    រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ថ្លែងថាឧស្សាហកម្មទេសចរណ៍នៅកោះបាលី នឹងបើកដំណើរការឡើងវិញនៅខែកក្កដា ក្រោយបិទដើម្បីទប់ស្កាត់ COVID-19

    ឥណ្ឌូណេស៊ី៖ កោះបាលីដែលជាគោលដៅទេសចរណ៍ដ៏ល្បីបំផុតប្រចាំប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបើកទ្វារអាជីវកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០២០ខាងមុខ នេះបើតាមរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី និងត្រូវបានចុះផ្សាយដោយសារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ គម្រោងបើកដំណើរការវិស័យទេសចរណ៍កោះបាលីឡើងវិញនេះ ត្រូវបានប្រកាសក្រោយករណីឆ្លងនៅលើកោះនេះ មើលឃើញថា មានចំនួនទាបគឺ៤២០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះមានអ្នកជម្ងឺ០៤ស្លាប់ និងអ្នកជំងឺជាង៣០០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ សូមជម្រាបថា អាជីវកម្មនានានៅលើកោះបាលី ត្រូវបានបិទដំណើរការអស់រយៈពេលខ្ទង់ពីរខែមកហើយ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅលើពិភពលោក ដែលជាលទ្ធផលវាបានបណ្តាលឲ្យកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានការថយចុះ ៕

  • ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន១១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៦៥ករណី

    ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន១១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៦៥ករណី

    ថៃ៖ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់១១នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់៣ពាន់៦៥ករណី ក្នុងនោះស្លាប់៥៧នាក់ និងជាសះស្បើយឡើងវិញរហូតដល់២ពាន់៩៤៥ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ១១ករណីថ្មីនេះគឺសុទ្ធតែជាជនជាតិថៃ ដែលទើបត្រឡប់មកពីឥណ្ឌា កាតា និងគូវ៉ែត ដែលសុទ្ធតែជាប្រទេសកំពុងផ្ទុះការឆ្លងជំងឺ COVID-19 យ៉ាងគំហុក ។ សូមរំលឹកផងដែរថា រដ្ឋាភិបាលថៃកាលពីសប្តាហ៍មុននេះបានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២០ ដោយសារតែការមើលឃើញប្រទេសជាច្រើនទៀត កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅឡើយ ហើយស្ថានការណ៍ COVID-19 ក្នុងប្រទេសក៏មិនទាន់មានស្ថិរភាព ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៦លាននាក់ ក្នុងនោះស្លាប់ជាង៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៦លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៦លាននាក់ ក្នុងនោះស្លាប់ជាង៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៩០ម៉ឺន៤ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៦ម៉ឺន២ពាន់១០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៥៧ម៉ឺន៩ពាន់៦២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេ៉រិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៦ម៉ឺន៨ពាន់៤៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៣ពាន់៣៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន៨ពាន់៧២៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤៣ម៉ឺន៨ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៩ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៩៩៣នាក់ ។  ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៤ពាន់៩៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៩នាក់ស្លាប់…

  • អ្នកជំនាញផ្នែកសុខាភិបាលកំពូលអាម៉េរិកព្រមានពីរលកទី២ នៃការឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក និងថា មិនមែនជៀសមិនរួចទេ

    អ្នកជំនាញផ្នែកសុខាភិបាលកំពូលអាម៉េរិកព្រមានពីរលកទី២ នៃការឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក និងថា មិនមែនជៀសមិនរួចទេ

    សហរដ្ឋអាម៉េរិក៖ រលកទី២នៃការឆ្លងរាតត្បាត COVID-19 នៅសហរដ្ឋអាម៉េរិកអាចនឹងកើតមានឡើង ប៉ុន្តែមិនមែនជៀសមិនរួចនោះទេ នេះបើតាមការព្រមានរបស់ទីប្រឹក្សាផ្នែកសុខភាពសេតវិមានលោក អាន់តូនី ហ្វូស៊ី និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកអាចជៀសផុតពីរលកថ្មីនៃការចម្លងជម្ងឺ COVID-19 ដរាបណាបណ្តារដ្ឋនានាបើកដំណើរការឡើងវិញបានត្រឹមត្រូវ នេះបើតាមលោក ហ្វូស៊ី ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ។ កន្លងមក លោក អាន់តូនី ហ្វូស៊ី ក៏ធ្លាប់បានព្រមានដែរថា ប្រជាពលរដ្ឋអាម៉េរិកត្រូវតែប្រុងប្រៀបខ្លួនចំពោះអ្វីដែលអាចទៅរួច ទាក់ទិននឹងរលកទី២នៃការចម្លងជម្ងឺ COVID-19 ដែលអាចនឹងផ្ទុះឡើងនារដូវរងាខាងមុខនេះ ។ សូមជម្រាបថា សហរដ្ឋអាម៉េរិកនៅតែស្ថិតនៅលំដាប់ទី១ ជាប្រទេសមានអត្រាឆ្លងជម្ងឺ និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសមហាអំណាចមួយនេះមានអ្នកឆ្លងសរុបកើនឡើងដល់១លាន៧៤ម៉ឺន៥ពាន់៨០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន២ពាន់១០៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន១៣០នាក់ ៕

  • រុស្ស៊ីសម្រេចផ្អាកប្រារព្ធកិច្ចប្រជុំកំពូល SCO និង BRICS ចំពេលមានការរាតត្បាតខ្លាំងពីជម្ងឺ COVID-19

    រុស្ស៊ីសម្រេចផ្អាកប្រារព្ធកិច្ចប្រជុំកំពូល SCO និង BRICS ចំពេលមានការរាតត្បាតខ្លាំងពីជម្ងឺ COVID-19

    រុស្ស៊ី៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃពុធនេះថា រុស្ស៊ីបានប្រកាសពន្យារពេលប្រារព្ធកិច្ចប្រជុំកំពូលអង្គការប្រតិបត្តិការសៀងហៃ SCO និងកិច្ចប្រជុំកំពូល BRICS ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង សេនភីធើស៍ប៊ឺក ក្នុងខែកក្កដាខាងមុខ ដោយសារតែការរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ អង្គការប្រតិបត្តិការសៀងហៃ (SCO) ជាវេទិកាថ្នាក់តំបន់មួយ ដែលមានប្រទេសជាសមាជិកដូចជា ចិន អាហ្សាក់ស្ថាន កៀរហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន និងអ៊ូបេគីស្ថាន មានទិសដៅរួមគឺការចងសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ។ ដោយឡែក BRICS វិញ គឺជាសមាគមសេដ្ឋកិច្ចដែលមានប្រទេសធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក ។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ពេលវេលាថ្មីនឹងត្រូវបញ្ជាក់ ដោយមើលលើភាពជាក់ស្តែង នៃស្ថានភាពវីរុសរាតត្បាតជាសកលមួយនេះ នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលទាំងពីរខាងលើនេះ ៕