-
លទ្ធផលធ្វើតេស្តថ្មីៗនេះបង្ហាញថា ថ្នាំប្រឆាំងជម្ងឺគ្រុបចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន មិនមានប្រសិទ្ធភាពឡើយ ក្នុងការយកទៅព្យាបាលអ្នកជម្ងឺ COVID-19

សហរដ្ឋអាម៉េរិក៖ ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន គឺមិនមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការចូលលុកលុយនៃជំងឺ COVID-19 នៅក្នុងខ្លួនមនុស្សឡើយ នេះបើយោងតាមលទ្ធផលធ្វើតេស្តដែលទើបចេញថ្មីៗនេះ និង ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតឯកទេសខាងជំងឺឆ្លងរបស់សាកលវិទ្យាល័យមីននីសូតា គឺលោក ដេវីដ បូលវែរ បានបញ្ជាក់ថា ការស្រាវជ្រាវរបស់លោកបានរកឃើញថា ការប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន មិនបានបង្កផលអវិជ្ជមានធ្ងន់ធ្ងរអ្វីឡើយដល់សុខភាព តែក៏មិនមានប្រសិទ្ធភាពក្នុងការព្យាបាល ឬទប់ស្កាត់ វីរុសកូរ៉ូណានោះដែរ ។ កន្លងមក ការធ្វើតេស្តដទៃទៀតទាក់ទងនឹងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ខាងលើនេះ គឺត្រូវបានបញ្ឈប់ទៅវិញ ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃការប្រើប្រាស់វាទៅព្យាបាលលើអ្នកជំងឺ COVID-19 ៕
-
កូវីដ១៩៖ នៅវៀតណាមកម្មករជាង៥លាននាក់ប៉ះពាល់ការងារ ចូលធ្វើការបណ្តើរៗវិញហើយ

វៀតណាម៖ សារព័ត៌មាន Vietnamnews បានចេញផ្សាយថា កម្មកររោងចក្រសហគ្រាស ចន្លោះពី ៧ ទៅ៨ម៉ឺននាក់ទូទាំងប្រទេសវៀតណាមបានចាប់ផ្តើមត្រលប់ចូលធ្វើការវិញហើយ ចាប់តាំងពីប៉ះពាល់ដោយសារតែបញ្ហាជំងឺកូវីដ១៩ នេះបើតាមអនុរដ្ឋមន្ត្រីក្រសួងការងារ និយាយអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ ដោយប្រធានបទផ្តោតលើការចែករំលែកបទពិសោធន៍ ទាក់ទងនឹងការបង្កើតការងារ និងអាជីវកម្មចីរភាព ក្នុងពេលត្រលប់មកភាពធម្មតាវិញ ក្រោយកូវីដ១៩។ ប្រភពបន្ថែមថា ចាប់ពីពេលនេះ ដល់ប៉ុន្មានខែខាងមុខនេះ កម្មករប៉ះពាល់ការងារទាំងអស់ នឹងបន្តចូលធ្វើការវិញ ជាបន្តបន្ទាប់។លោក Lê Văn Thanh បាននិយាយដែរថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០ វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានកម្មករជាង៥លាននាក់បានប៉ះពាល់ ក្នុងនោះ មានទាំងអ្នកបាត់បង់ការងារផង កាត់បន្ថយម៉ោងធ្វើការ ឬបាត់បង់ចំណូល។ ក្រសួងបានឲ្យដឹងដែរថា ៦៧ភាគរយនៃអាជីវកម្មទាំងអស់បានផ្អាកបុគ្គលិក ហើយរហូតដល់៨០ភាគរយនៃសហគ្រាសក្នុងវិស័យមិនផ្លូវការបានព្យួរប្រតិបត្តិការរបស់ខ្លួន ដល់ទៅ១ខែ ក្នុងការឆ្លើយតបនឹងវិធានគម្លាតសង្គម។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាមក៏បានបញ្ចេញថវិកា២១៦លានដុល្លារអាម៉េរិក ក្នុងការជួយដល់កម្មករបាត់បង់ឬព្យួរការងារ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មីៗ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៥លាននាក់ ក្នុងនោះស្លាប់ជិត៣៩ម៉ឺននាក់ និងជាសះស្បើយជាង៣.១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៥៦ម៉ឺន៧ពាន់២៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៨ម៉ឺន៧ពាន់៩១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន១៦ម៉ឺន៤ពាន់៣៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩០ម៉ឺន១ពាន់៧៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៩ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៨ម៉ឺន៨ពាន់៦៧០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៤ពាន់៥៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៥៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន៦ពាន់១៣២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៣ម៉ឺន២ពាន់២៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់២១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន៦ពាន់១៣២នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៤០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៩ពាន់៨៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៧២៨នាក់ស្លាប់…
-
ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ដល់រដ្ឋបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

-
អង្គការសុខភាពពិភពលោក WHO ព្រមានពីសម្ពាធលើប្រព័ន្ធសុខាភិបាលនៅតំបន់អាម៉េរិកឡាទីន

ស្វីស៖ ជាមួយករណីស្លាប់ច្រើនជាង៣ម៉ឺន១ពាន់នាក់ក្នុងប្រទេសប្រេស៊ីល និងច្រើនជាង១ម៉ឺននាក់ក្នុងប្រទេសម៉ិចស៊ីកូនោះ វីរុសកូរ៉ូណាថ្មីបាននឹងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលនៅទូទាំងតំបន់អាម៉េរិកឡាទីន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រទេសចំនួន០៤ក្នុងចំណោម១០ប្រទេសកំពុងបង្ហាញពីតួលេខនៃករណីឆ្លងជម្ងឺ COVID-19 ថ្មីៗដ៏ច្រើនបំផុតនៅក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះក្នុងតំបន់អាមេរិកឡាទីន នេះបើតាមប្រធានផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃឃើល រីយ៉ាន ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃឃើល រីយ៉ាន ត្រូវបានធ្វើឡើងស្របពេលដែលនៅក្នុងតំបន់អឺរ៉ុប សាលារៀន កន្លែងហែលទឹក រង្គសាល និងទីតាំងទទួលភ្ញៀវទេសចរណ៍បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗ ដោយប្រឆាំងនឹងការព្រមានដែលថា បញ្ហានេះអាចនឹងបង្កឱ្យមានរលកទី២ នៃការចម្លងវីរុសរាតត្បាតជាសកលមួយនេះ ៕
-
ថៃរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីស្លាប់នោះទេ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 មួយករណីថ្មីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីបាត់បង់ជីវិតនោះទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកឆ្លង COVID-19 មួយករណីថ្មីខាងលើនេះ គឺជាជនជាតិថៃផ្ទាល់មានវ័យ២៦ឆ្នាំ ដែលនាពេលថ្មីៗនេះ ទើបវិលត្រឡប់មកពីប្រទេសអារ៉ាប៊ី សាអូឌីត នេះបើតាមអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងវីរុសកូរ៉ូណារបស់រដ្ឋាភិបាលថៃ លោក ផាន់ប្រាផា យ៉ុងត្រាគុល ។ សូមជម្រាបផងដែរថា ថៃស្ថិតនៅលំដាប់ទី៧៩ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៦៨នាក់ ចាប់តាំងពីប្រទេសថៃរកឃើញវីរុសដ៏កាចសាហាវនេះដំបូងកាលពីខែមករាដើមឆ្នាំ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦.៥លាននាក់ ក្នុងនោះស្លាប់ជាង៣៨ម៉ឺននាក់ និងជាសះស្បើយជាង៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៤៨ម៉ឺន៤ពាន់៩៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៨ម៉ឺន២ពាន់៣៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន១ម៉ឺន៤៨៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអា៉ម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៨ម៉ឺន១ពាន់២០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៨ពាន់៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៥ពាន់៩៧៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥៥ម៉ឺន៨ពាន់២៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់៣០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន៦២៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤២ម៉ឺន៣ពាន់៧៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៦ពាន់៩៨៥នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ…
-
ថៃកំពុងប្រកួតប្រជែងបង្កើតវ៉ាក់សាំង COVID-19 ក៏ដូចជាជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ

ថៃ៖ ថៃកំពុងបង្កើនការប្រកួតប្រជែងក្នុងការបង្កើតវ៉ាក់សាំងប្រឆាំង COVID-19 ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងកម្លាំងពលកម្ម និង ធនធានកាន់តែច្រើនឡើងត្រូវបានលះបង់មកលើកិច្ចខិតខំប្រឹងប្រែងមួយនេះ ខណៈថៃរំពឹងថា វានឹងអាចជួយជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ការសាកល្បងវ៉ាក់សាំងពិសោធន៍របស់ថៃ ដោយប្រើសត្វស្វាបានចាប់ផ្តើមកាលពីខែមុន ក្នុងចំណោមវ៉ាក់សាំងសក្តានុពលយ៉ាងតិច១០០ដែលបង្កើតឡើងនៅទូទាំងពិភពលោក ស្របពេលដែលរដ្ឋាភិបាលសង្ឃឹមថា នឹងមានវ៉ាក់សាំងមានតម្លៃធូរថ្លៃសម្រាប់ឆ្នាំក្រោយនេះ ។ សូមជម្រាបថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ ក្រុមហ៊ុន Bionet-Asia ជាក្រុមហ៊ុនផលិតឱសថក្នុងស្រុកដែលកំពុងធ្វើការជាមួយរដ្ឋាភិបាល និងសាកលវិទ្យាល័យកំពូលមួយនៅទីក្រុងបាងកក បានផ្អាករាល់សកម្មភាពដទៃទៀតទាំងអស់ និង ប្រើបុគ្គលិកទាំង២៥០នាក់ និងមន្ទីរពិសោធន៍ទាំងអស់របស់ខ្លួន ព្រមទាំងបច្ចេកវិជ្ជា និងកន្លែងផលិតរបស់ខ្លួនទាំងអស់ ដើម្បីបង្កើតវ៉ាក់សាំងCOVID-19 ៕ធ.ដ
-
ថៃគ្រោងបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ពេលបើកព្រំដែនជាមួយប្រទេសជិតខាងវិញ

ថៃ៖ ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលច្រើនហើយនោះ រាជរដ្ឋាភិបាលថៃមានផែនការបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ឬ Travel bubbules នៅពេលដែលប្រទេសមួយនេះបើកព្រំដែនឡើងវិញនោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ «ពពុះនៃការធ្វើដំណើរ» ដែលមានបណ្តាប្រទេសខ្លះប្រកាសអនុវត្តន៍ដែរនោះ ត្រូវបានគេដឹងថា ជាការអនុញ្ញាតឲ្យមានការចេញចូលប្រទេសជាប់ព្រំដែន ដោយគ្មានការធ្វើចត្តាឡីស័ក ឬដាក់ឲ្យដាច់ដោយឡែក តាមរយៈការចុះកិច្ចព្រមព្រៀង ទ្វេភាគីជាមួយអ្នកជិតខាងរបស់ខ្លួនទាំងនោះ។ មានប្រសាន៍អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ មិថុនានេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីដៃបាននិយាយថា «គ្រាដែលស្ថានភាពល្អប្រសើរ ពួកយើងនឹងអនុញ្ញាតឲ្យមានការធ្វើដំណើររវាងប្រទេស និងប្រទេស ដែលពួកយើងត្រូវចុះកិច្ចព្រមព្រៀងជាមួយ» យ៉ាងណាក៏ដោយ លោកថា កិច្ចព្រមព្រៀងនេះមិនទាន់ដល់គណៈរដ្ឋមន្ត្រីនៅឡើយទេ។ គួរបញ្ជាក់ថា ព្រំដែនថៃត្រូវបានរឹតបន្តឹង យោងតាមការដាក់ឲ្យប្រទេសស្ថិតក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនានេះ ក្នុងនោះ ជើងហោះហើរអន្តរជាតិភាគច្រើនត្រូវបានហាមប្រាម។ ថៃ ពេលនេះ ក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងច្រើន ដូចជាការបើកតំបន់រមនីយដ្ឋានទេសចរណ៍នានា ជាដើម។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះថា ធ្វើយ៉ាងណា លោកមិនឲ្យមានការផ្ទុះជំងឺកូវីដ១៩ ជារលកថ្មីទេ។ គិតត្រឹមព្រឹកថ្ងៃទី២ មិថុនា ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង៣ពាន់នាក់…
-
កូវីដ១៩៖ ថៃបើករោងកុន និងកន្លែងម៉ាស្សាឡើងវិញហើយ

ថៃ៖ កាលពីថ្ងៃទី១ មិថុនា ប្រជាជនថៃចាប់ផ្តើមទៅមើលកុន និងកន្លែងផ្តល់សេវាកម្មម៉ាស្សាឡើងវិញ ក្រោយពេលបិទទ្វារដោយសារតែបញ្ហាជំងឺកូវីដ១៩ នាពេលកន្លងមក។ ផ្សារទំនើបបើកទ្វារឡើងវិញ បំរាមគោចរត្រូវបានបន្ថយ ខណៈដែលអាជីវកម្មបន្ថែមទៀតបើកដំណើរការឡើងវិញ ហើយក្លឹបហាត់ប្រាណ ស្ប៉ា កន្លែងម៉ាស្សា និងរោងកុន ក៏ដំណើរការវិញដូចគ្នា ពោលគឺបន្ទាប់ពីស្ថានការណ៍កាន់តែធូរស្បើយច្រើននៅប្រទេសថៃ។ នៅថៃ ៧ថ្ងៃមកនេះ គ្មានចម្លងក្នុងសហគមន៍ ខណៈដែលប៉ុន្មានករណីនាសប្តាហ៍ថ្មីៗនេះ គឺរកឃើញពីអ្នកមនុស្សដែលដាក់ឲ្យធ្វើចត្តាឡីស័ក ទើបត្រលប់ពីក្រៅប្រទេស៕