Category: Covid-19

  • មន្រ្តីជាន់ខ្ពស់ WHO ព្រមានពីរលកឆ្លងទី២ ដែលអាចនឹងកើតឡើងនៅប្រទេសដែលមានអត្រាឆ្លង COVID-19 ធ្លាក់ចុះ

    មន្រ្តីជាន់ខ្ពស់ WHO ព្រមានពីរលកឆ្លងទី២ ដែលអាចនឹងកើតឡើងនៅប្រទេសដែលមានអត្រាឆ្លង COVID-19 ធ្លាក់ចុះ

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា បណ្តាប្រទេសដែលមើលឃើញពីការធ្លាក់ចុះនៃអត្រាឆ្លងជម្ងឺ COVID-19 នៅតែអាចប្រឈមមុខនូវរលកឆ្លងទី២ បើសិនជាពួកគេមានការធ្វេសប្រហែសមិនចាត់វិធានការ ដើម្បីទប់ស្កាត់វីរុសរាតត្បាតជាសកលមួយនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត ម៉ៃ រ៉ាយអេន បានគូសបញ្ជាក់ថា ជំងឺឆ្លងរាតត្បាតអាចកើតមានជារលក ដែលនេះមានន័យថា រលកទីមួយអាចស្ងប់ទៅវិញ ប៉ុន្ដែរលកទីពីរអាចកើតមាន ប្រសិនបើវិធានការរឹតត្បិតត្រូវប្រលែងចោលលឿនពេក ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៥លាន៥៩ម៉ឺន១ពាន់១០ករណី ក្នុងនោះមានអ្នកជម្ង៣៤ម៉ឺន៧ពាន់៩៤៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២លាន៣៦ម៉ឺន៧ពាន់៩៣០នាក់ ៕

  • កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ចំនួន១៩ករណីថ្មីថែមទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនដល់១១.២២៥ករណី

    កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ចំនួន១៩ករណីថ្មីថែមទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនដល់១១.២២៥ករណី

    កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ៍នេះ រាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១៩ករណីថ្មីបន្ថែមទៀត គិតត្រឹមក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ចាប់តាំងពីវីរុសរាតត្បាតជាសកលមួយនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី០៣ ខែមករា ដើមឆ្នាំ២០២០ កូរ៉េខាងជើងបានធ្វើតេស្តលើមនុស្សប្រមាណ៨៣ម៉ឺន៩ពាន់នាក់ ក្នុងចំណោមនោះមានមនុស្ស៨០ម៉ឺន៦ពាន់២០៦នាក់អវិជ្ជមានចំពោះ COVID-19 ខណៈមនុស្ស២ម៉ឺន២ពាន់៤៤នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការតាមដាន ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់២២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន២៧៥នាក់ ៕

  • លោក ដូណាល់ ត្រាំ ចូលរួមគោរពទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជន នៅពេលដែលចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនជិត១០ម៉ឺននាក់

    លោក ដូណាល់ ត្រាំ ចូលរួមគោរពទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជន នៅពេលដែលចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនជិត១០ម៉ឺននាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានចូលរួមទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជននៅក្នុងសហរដ្ឋអាម៉េរិក ជាថ្ងៃដែលគោរពយុទ្ធជន និង យុទ្ធនារីរាប់ពាន់នាក់បានលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីប្រទេសជាតិ ចំពេលដែលចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងដល់ជិត១០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ ក្នុងនាមជាប្រជាជាតិមួយ យើងកាន់ទុក្ខរួមជាមួយក្រុមគ្រួសារតែមួយ ដែលបានបាត់បង់ជីវិតមនុស្សជាទីស្រលាញ់ រួមទាំងក្រុមគ្រួសារអតីតយុទ្ធជនដ៏ឆ្នើមរបស់យើងផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ អំឡុងធ្វើដំណើរទៅដាក់កម្រងផ្កានៅឯកន្លែងបញ្ចុះសពជាតិ Arlington ហើយបន្ទាប់មកចំណាយពេលមួយផ្នែកនៃទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជននៅ Fort McHenry ក្នុងទីក្រុងប៉ាល់ទីម័រ រដ្ឋម៉ារីឡេន ក្បែររដ្ឋធានីវ៉ាស៊ីនតោន ដែលជាសមរភូមិប្រវត្តិ សាស្រ្តក្នុងសង្គ្រាមឆ្នាំ១៨១២ ។ សូមជម្រាបថា ទង់ជាតិអាម៉េរិកត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដងនៅទូទាំងប្រទេស ដើម្បីគោរពអ្នកបាត់បង់ជីវិតទាំងនោះ នៅក្រោមបទបញ្ជារបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន រហូតដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ ជូនដល់ពលរដ្ឋអាម៉េរិកជិត១សែននាក់ ដែលបានស្លាប់ដោយសារមេរោគ COVID-19 ៕

  • លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុននឹងដាក់បញ្ចូលប្រទេសចំនួន១១ថែមទៀតក្នុងបញ្ជីហាមឃាត់ចូលប្រទេស ដើម្បីទប់ស្កាត់ COVID-19

    លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុននឹងដាក់បញ្ចូលប្រទេសចំនួន១១ថែមទៀតក្នុងបញ្ជីហាមឃាត់ចូលប្រទេស ដើម្បីទប់ស្កាត់ COVID-19

    ជប៉ុន៖ ជប៉ុននឹងបដិសេធក្នុងការធ្វើដំណើរចូលប្រទេស នៃជនជាតិបរទេសមកពីប្រទេសចំនួន១១ថែមទៀត ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃមេរោគ COVID-19 នេះបើតាមនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ស៊ីនហ្សូ អាបេ បានគូសបញ្ជាក់ថា ការហាមឃាត់នេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃពុធទី២៧ ខែឧសភានេះតទៅ ខណៈការដាក់បញ្ចូលថ្មីនេះដែរ នាំឲ្យចំនួនប្រទេស និងតំបន់ដែលស្ថិតក្នុងបញ្ជីហាមឃាត់ចូលក្នុងប្រទេសជប៉ុនកើនឡើងដល់១១១ ក្នុងនោះរួមទាំងចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសទាំងអស់នៅតំបន់អឺរ៉ុប ។ ដោយឡែកជនជាតិជប៉ុនផ្ទាល់នៅតែអាចវិលត្រឡប់ចូលប្រទេសវិញបាន ដោយពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគ និង ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ៕

  • ថៃចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើសត្វស្វា ខណៈរំពឹងថា ខ្លួននឹងផលិតបានវ៉ាក់សាំងរួចរាល់នៅឆ្នាំ២០២១

    ថៃចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើសត្វស្វា ខណៈរំពឹងថា ខ្លួននឹងផលិតបានវ៉ាក់សាំងរួចរាល់នៅឆ្នាំ២០២១

    ថៃ៖ ថៃបានចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើសត្វស្វា ខណៈប្រទេសនេះឈានជើងចូលក្នុងការប្រកួតប្រជែង ផលិតវ៉ាក់សាំងមានតម្លៃថោក ជាងបណ្ដាប្រទេសដទៃ ដោយរំពឹងថា ខ្លួនអាចនឹងរួចរាល់នៅឆ្នាំ២០២១ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើខ្លួនសត្វស្វានៅថៃ ធ្វើឡើងក្រោយការធ្វើតេស្ដលើខ្លួនសត្វកណ្ដុរទទួលបានជោគជ័យ និង បានផ្ដល់ក្ដីសង្ឃឹមដល់អ្នកវិទ្យាសាស្ត្រថៃថា ខ្លួនអាចនឹងផលិតបានវ៉ាក់សាំងនៅឆ្នាំ២០២១ខាងមុខនេះ ។ ស្របពេលជាមួយគ្នានោះដែរ នាយកមជ្ឈមណ្ឌលស្រាវជ្រាវសត្វព្រៃរបស់ថៃលោកស្រីវេជ្ជបណ្ឌិត Suchinda Malaivitjitnond ដែលបានត្រួតពិនិត្យដោយផ្ទាល់ ការចាក់បញ្ចូលវ៉ាក់សាំងធ្វើតេស្ដលើក្រុមសត្វស្វា១៣ក្បាលដំបូងកាលពីថ្ងៃសៅរ៍ កន្លងទៅ បានរំពឹងថា វ៉ាក់សាំង COVID-19 ផលិតនៅថៃ អាចនឹងមានតម្លៃថោកជាងវ៉ាក់សាំងរបស់សហរដ្ឋអាម៉េរិក ឬក៏បណ្ដាប្រទេសអឺរ៉ុប ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេស នៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៦លាននាក់ ក្នុងនោះស្លាប់ជិត៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៣លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេស នៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៦លាននាក់ ក្នុងនោះស្លាប់ជិត៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៥៨ម៉ឺន៧ពាន់១២៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៤ម៉ឺន៧ពាន់៨៦១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៣៦ម៉ឺន៥ពាន់៦៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧០ម៉ឺន៦ពាន់២២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩ពាន់៨០៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៤ពាន់៦៧០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៦ពាន់៦៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៥២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៣ពាន់៨៣៣នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៥ម៉ឺន៣ពាន់៤២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៦៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៨ពាន់៧៩៨នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន២ពាន់៤៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៨៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន១ពាន់១៨៤ករណី…

  • ជំងឺកូវីដ១៩៖ ថៃមានអ្នកជំងឺស្លាប់ម្នាក់ទៀត កើនដល់៥៧នាក់

    ជំងឺកូវីដ១៩៖ ថៃមានអ្នកជំងឺស្លាប់ម្នាក់ទៀត កើនដល់៥៧នាក់

    ថៃ៖ ប្រទេសថៃបានប្រកាសពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន២ករណីថ្មីទៀត ស្លាប់ម្នាក់ទៀត នៅថ្ងៃចន្ទ ម្សិលមិញ។ ក្រសួងសុខាភិបាលថៃថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩នៅថ្ងៃ កាលពីខែមករាមក មានអ្នកឆ្លងសរុបកើនដល់៣០៤២នាក់ហើយ គិតទាំង២នាក់ថ្មីនេះ ខណៈដែលអ្នកស្លាប់កើនដល់៥៧នាក់ហើយ។ យ៉ាងណាក៏ដោយ អ្នកជម្ងឺច្រើនជាង៩៦ភាគរយ ឬស្មើនឹង២៩២៨នាក់ បានជាសះស្បើយ ហើយម្សិលមិញ មានជា៧នាក់ទៀត នៅសល់តែអ្នកជំងឺ៥៧នាក់ កំពុងសម្រាកព្យាបាល។ ប្រភពថា អ្នកស្លាប់ចុងក្រោយនេះគឺជាស្ត្រី វ័យ៦៨ឆ្នាំ ស្លាប់នៅខេត្ត ឈុំផន ហើយគាត់បានឆ្លងជំងឺកូវីដ១៩នេះ ពីអ្នកជំងឺម្នាក់ទៀត ខណៈស្ត្រីរូបនេះក៏មានជំងឺលើសឈាម និងបញ្ហាថ្លើមដែរ៕

  • មន្រ្តីជាន់ខ្ពស់អង្គការ WHO ច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកដែលថា អង្គការអន្តរជាតិនេះលំអៀងទៅរកចិន

    មន្រ្តីជាន់ខ្ពស់អង្គការ WHO ច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកដែលថា អង្គការអន្តរជាតិនេះលំអៀងទៅរកចិន

    ស្វីស៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក WHO លោក ស្ទេវ៉ត ស៊ីម៉ុនសុន បាននិយាយថា សហរដ្ឋអាម៉េរិកចាប់តាំងពីឆ្នាំ១៩០២មក គឺជាអ្នកដឹកនាំនៅក្នុងវិស័យសុខភាពសាធារណៈទូទាំងសកលលោក ហើយលោកមិនអាចនឹកស្រមៃចេញនោះទេ នូវស្ថានភាពដែលសហរដ្ឋអាម៉េរិកមិនស្ថិតក្នុងអង្គការ WHO និងមិនជួយជ្រោមជ្រែងស្ថានប័នអន្តរជាតិនេះតទៅទៀត នេះបើតាមសារព័ត៌ មាន ស្ព្រូតនីគ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ស្ទេវ៉ត ស៊ីម៉ុនសុន ធ្វើឡើងក្រោយប្រធានា ធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុ និងដកខ្លួនចេញពី WHO ។ បន្ថែមលើនេះ លោក ត្រាំ ថែមទាំងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អង្គការ WHO នាពេលថ្មីៗ ដែលនៅក្នុងលិខិតនោះ លោក ត្រាំ បានចោទ WHO និងចិនថា បានរួមគ្នាលាក់ព័ត៌មានសំខាន់ ជុំវិញភាពធ្ងន់ធ្ងរនៃការរាតត្បាត COVID-19 នៅចិន ។ ជាការឆ្លើយតបនោះ មន្រ្តីជាន់ខ្ពស់ WHO រូបនេះបានប្រកាសច្រានចោល និងបញ្ជាក់ថា វាពុំមានហេតុផលសមស្របដែល WHO…

  • ជប៉ុនត្រៀមដកការដាក់រដ្ឋក្នុងគ្រាអាសន្ននាដើមសប្តាហ៍នេះ ស្របពេលដែលអត្រាឆ្លងថ្មីៗនៃ COVID-19 បន្តថមថយចុះ

    ជប៉ុនត្រៀមដកការដាក់រដ្ឋក្នុងគ្រាអាសន្ននាដើមសប្តាហ៍នេះ ស្របពេលដែលអត្រាឆ្លងថ្មីៗនៃ COVID-19 បន្តថមថយចុះ

    ជប៉ុន៖ ជប៉ុនត្រៀមដកការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារការរាតត្បាតនៃជម្ងឺCOVID-19 នៅទូទាំងប្រទេស នាថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីបើកដំណើរឡើងវិញនូវប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោក បន្ទាប់ពីករណីឆ្លងថ្មីៗបានធ្លាក់ចុះយ៉ាងខ្លាំង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយនឹងការឆ្លងគំរាមដល់ការបាត់បង់ការគ្រប់គ្រងនោះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសអាសន្នគ្រាដំបូង សម្រាប់ទីក្រុងតូក្យូ និងតំបន់ចំនួន០៦ផ្សេងទៀតនៅថ្ងៃទី០៧ ខែមេសា ក្រោយមកបានអូសបន្លាយពេលដើម្បីគ្របដណ្តប់ពេញផ្ទៃប្រទេសទាំងមូល ។ អាជីវកម្ម និងសាលារៀនត្រូវបានជំរុញឱ្យបិទទ្វារ ហើយមនុស្សត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែការបិទទ្វារប្រទេសរបស់ជប៉ុន មានសភាពធូរស្រាលជាងកន្លែងផ្សេងទៀតនៅលើពិភពលោក ហើយគ្មានការដាក់ទណ្ឌកម្មចំពោះអ្នកដែលបំពានច្បាប់នោះទេ ។ បើប្រៀបធៀបទៅនឹងតំបន់ដែលរងគ្រោះខ្លាំងនៅទ្វីបអឺរ៉ុប សហរដ្ឋអាម៉េរិក រុស្ស៊ី និងប្រេស៊ីលនោះ ប្រទេសជប៉ុនក៏ជួបករណីឆ្លងដ៏អាក្រក់ផងដែរ ដោយមានអ្នកឆ្លងCOVID-19 ចំនួន១ម៉ឺន៦ពាន់៥៨១ករណី និងអ្នកស្លាប់សរុប៨៣០នាក់ ខណៈអ្នកជាសះស្បើយឡើងវិញសរុប១ម៉ឺន៣ពាន់៤១៣នាក់ ៕

  • ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងសរុបកើនឡើងដល់១១.២០៦ករណី ក្រោយទើបរកឃើញអ្នកឆ្លងថ្មីចំនួន១៦ករណីថ្មីទៀត

    ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងសរុបកើនឡើងដល់១១.២០៦ករណី ក្រោយទើបរកឃើញអ្នកឆ្លងថ្មីចំនួន១៦ករណីថ្មីទៀត

    កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់១ម៉ឺន១ពាន់២០៦ករណីនៅថ្ងៃចន្ទនេះ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីចំនួន១៦ករណីថែមទៀតក្នុងរយៈពេល២៤ម៉ោង នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា អត្រាអ្នកឆ្លងប្រចាំថ្ងៃបានបន្តស្ថិតនៅក្រោម២០ករណីរយៈពេល០៤ថ្ងៃជាប់គ្នា ។ ហើយបើគិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២០នេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកជម្ងឺ COVID-19 លើមនុស្សច្រើនជាង៨២ម៉ឺន៦ពាន់នាក់ ក្នុងនោះមានមនុស្ស៧៩ម៉ឺន៦ពាន់១៤២នាក់ចេញលទ្ធផលអវិជ្ជមាន ខណៈមនុស្ស១ម៉ឺន៩ពាន់៨៩នាក់ទៀតកំពុងស្ថិតក្រោមការពិនិត្យ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង មានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់២០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន២២៦នាក់ ៕