-
ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០២ករណីថ្មីទៀត និងអ្នកជម្ងឺម្នាក់បាត់បង់ជីវិតនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ថៃ៖ ថៃបានអះអាងពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៣ករណីថ្មីថែមទៀត និងអ្នកជម្ងឺម្នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលថៃ និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ បើបូកអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់៣ពាន់៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៧នាក់ស្លាប់ ចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះចាប់ផ្តើមរាតត្បាតថៃកាលពីខែមករា ដើមឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន បាននិយាយថា ច្រើនជាង៩៦ភាគរយនៃអ្នកជម្ងឺទាំងអស់ ឬស្មើនឹងចំនួន២ពាន់៩២៨ករណីបានជាសះស្បើយឡើងវិញ ៕
-
លោក ដូណាល់ ត្រាំ សម្រេចរឹតបន្តឹងការធ្វើដំណើរពីប្រេស៊ីលមកកាន់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសអនុវត្តន៍វិធានការរឹតបន្តឹងការធ្វើដំណើរជាមួយប្រេស៊ីល ក្រោយប្រជាជាតិធំបំផុតនៅអាម៉េរិកឡាទីនមួយនេះ បានក្លាយជាប្រទេសជាប់លេខ២ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ការរឹតត្បិតថ្មីនេះ នឹងមិនត្រូវបានអនុវត្តទៅលើការជួញដូរពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រេស៊ីលនោះឡើយ ហើយវានឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ ។ ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយអោយដឹងថា ថ្ងៃនេះ លោកប្រធានាធិបតីបានចេញសេចក្តីសម្រេចមួយ ដើម្បីការពារប្រទេសរបស់យើង… អ្នកទាំងឡាយណាដែលធ្លាប់ស្នាក់នៅប្រេស៊ីល ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ នឹងមិនអាចចូលមកក្នុងសហរដ្ឋអាម៉េរិកបានទេ ៕
-
មន្ត្រីសុខាភិបាលដ៏សំខាន់អាម៉េរិកម្នាក់សម្តែងការព្រួយបារម្ភខ្ពស់ ខណៈសហរដ្ឋអាម៉េរិកចាប់ផ្ដើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ

សហរដ្ឋអាម៉េរិក៖ មន្ត្រីសុខាភិបាលដ៏សំខាន់មួយរូបរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកជំងឺ COVID-19 អ្នកស្រីវេជ្ជបណ្ឌិត Deborah Birx បានសម្ដែងការព្រួយបារម្ភខ្លាំង នៅថ្ងៃអាទិត្យម្សិលមិញ ចំពោះពលរដ្ឋអាម៉េរិកដែលមិនបានប្រុងប្រយ័ត្នខ្ពស់ទៅលើវីរុសដ៏កាចសាហាវមួយនេះ ខណៈសហរដ្ឋអាម៉េរិកចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ អ្នកស្រីវេជ្ជបណ្ឌិត Deborah Birx ដែលជាអ្នកសម្របសម្រួលខាងការឆ្លើយតបរបស់សេតវិមានចំពោះ COVID-19 បានថ្លែងក្នុងកម្មវិធី «News Sunday» របស់ទូរទស្សន៍ Fox News ថា យើងត្រូវរក្សាគម្លាតពីគ្នាប្រសិនបើយើងនៅក្នុងហ្វូងមនុស្សច្រើន យើងអាចផ្ទុកវីរុសនេះដោយមិនដឹងខ្លួន ដោយសារយើងមិនមានចេញរោគសញ្ញា ហើយយើងអាចចម្លងវីរុសនេះ ទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងសហរដ្ឋអាម៉េរិក មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១លាន៦៨ម៉ឺន៦ពាន់៤៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩ពាន់៣០០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន១ពាន់៧០២នាក់ ៕
-
រុស្ស៊ីបន្តស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលើពិភពលោក ក្រោយទើបរកឃើញអ្នកឆ្លងថ្មីជិត៨.៦០០នាក់ទៀត

រុស្ស៊ី៖ រុស្ស៊ីបន្តស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីក្នុងរយៈពេល២៤ម៉ោង ពោលគឺនៅក្នុងថ្ងៃអាទិត្យម្សិលមិញ រុស្ស៉ីបានរកឃើញអ្នកឆ្លងថ្មីៗចំនួន៨ពាន់៥៩៩នាក់ថែមទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ ដោយឡែកសម្រាប់ចំនួនអ្នកជំងឺស្លាប់ដោយសារជម្ងឺ COVID-19 វិញ បានកើនឡើងចំនួន១៥៣នាក់បន្ថែមទៀត ខណៈតួលេខអ្នកដែលបានត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយក៏បានកើនឡើងចំនួន៥ពាន់៣៥៣នាក់ថែមទៀតផងដែរ ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសរុស្ស៊ី មានចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៤ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៥៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៣ពាន់២៩៩នាក់ ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេស នៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៥លាននាក់ ក្នុងនោះស្លាប់ជាង៣៤ម៉ឺននាក់ និងជាសះស្បើយជាង២.៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៤៩ម៉ឺន៧ពាន់៩៩៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៤ម៉ឺន៦ពាន់៦៨៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៣០ម៉ឺន១ពាន់៩៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៨ម៉ឺន៦ពាន់៤៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩ពាន់៣០០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន១ពាន់៧០២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៦ម៉ឺន៣ពាន់៦១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់៧១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៩ពាន់៩១១នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៤ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៥៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៣ពាន់២៩៩នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន២ពាន់៨៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៧៥២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៩ពាន់៥៥៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់៧៩៣នាក់ស្លាប់…
-
ជប៉ុនត្រៀមបញ្ចេញកញ្ចប់ថវិកា ៩២៧ពាន់លានដុល្លារទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចពី COVID-19

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាបញ្ចេញកញ្ចប់ថវិកា ១០០ទ្រីលានយ៉េន ឬជាង ៩២៩ពាន់លានដុល្លារបន្ថែមទៀត ដែលនឹងគ្របដណ្ដប់លើជំនួយហិរញ្ញវត្ថុ ក្រោមរូបភាពជាកម្ចីសម្រាប់ក្រុមហ៊ុននានាដែលរងគ្រោះ ដោយសារការឆ្លងរាតត្បាត COVID-19 ។ នេះបើតាមសារព័ត៌មាន Nikkei ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។ សារព័ត៌មាន Nikkei បានឱ្យដឹងទៀតថា ក្នុងចំណោមកញ្ចប់ថវិកាបន្ថែមខាងលើប្រមាណ ១០០ទ្រីលានយ៉េនខាងលើនេះ ៦០ទ្រីលានយ៉េននឹងត្រូវវប្រើប្រាស់នៅក្នុងកម្មវិធីផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋ និងឯកជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19។ ចំណែកឯ ២៧ទ្រីលានយ៉េនទៀត នឹងត្រូវប្រើប្រាស់ជាកញ្ចប់ជំនួយហិរញ្ញវត្ថុ ក្នុងនោះរួមមាន ១៥ទ្រីលានយ៉េនសម្រាប់កម្មវិធីថី្មមួយ ដែលជួយដល់ក្រុមហ៊ុនមានភាពទន់ខ្សោយខ្លាំង។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនក៏ធ្លាប់បានបញ្ចេញកញ្ចប់ថវិកា ១.១ទ្រីលានដុល្លារម្ដងរួចមកហើយ កាលពីខែមេសាកន្លងទៅ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិផងដែរ។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ជប៉ុនមានករណីឆ្លង COVID-19 សរុប ១៦,៥៥០ករណី ក្នុងនោះស្លាប់ ៨២០នាក់ និងជាសះស្បើយឡើងវិញ ១៣,៤១៣នាក់ ប៉ុន្តែបច្ចុប្បន្នជប៉ុនបានដកចេញនូវភាពអាសន្ន ពីតំបន់មួយចំនួនធំ ក្រោយការឆ្លងរាតត្បាតបានថមថយ៕
-
កូវីដ១៩៖ ថៃ ឡាវ ព្រុយណេ សុទ្ធតែគ្មានអ្នកឆ្លងថ្មី ម្សិលមិញ តែវៀតណាមមាន១ករណីថ្មី

បើតាមទីភ្នាក់ងារ asean briefing បានឲ្យដឹងថា ក្រៅពីកម្ពុជា បណ្តាប្រទេសអាស៊ាន២ប្រទេសទៀត រួមមានដូចជា ថៃ និងឡាវ ព្រុយណេ កាលពីម្សិលមិញ សុទ្ធតែគ្មានករណីឆ្លងថ្មី នៃជម្ងឺកូវីដ១៩។ តែវៀតណាម មានករណីឆ្លងថ្មី ១ករណី។ ប្រភពថា សម្រាប់វៀតណាម កាលពីថ្ងៃទី២៤ ឧសភា រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួនម្នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣២៥នាក់ ប៉ុន្តែមានអ្នកជាសះស្បើយ២៦៤នាក់ហើយ។ សម្រាប់ថៃវិញ មិនមានករណីឆ្លងថ្មីទេ ម្សិលមិញ ដូច្នេះចំនួនឆ្លងសរុបនៅតែ៣០៤០នាក់ ហើយអ្នកស្លាប់មាន៥៦នាក់ ។ រីឯព្រុយណេវិញ ក៏ពុំមានករណីឆ្លងថ្មីដែរ ម្សិលមិញ ខណៈដែលប្រទេសនេះមានអ្នកឆ្លងសរុប១៤១នាក់។ សម្រាប់ឡាវវិញ គ្មានករណីថ្មីដែរ ហើយមកទល់ពេលនេះ ១៩ករណីដដែល។ បើតាមប្រភពបន្ថែមទៀតថា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បើគិតត្រឹមម្សិលមិញ សិង្ហបុរីរកឃើញករណីឆ្លងថ្មីច្រើនជាងគេ បន្ទាប់មកគឺឥណ្ឌូនេស៊ី ខណៈដែលប្រទេសច្រើនបន្ទាប់ទៀត គឺជាប្រទេសហ្វីលីពីន៕
-
គិតត្រឹមព្រឹកថ្ងៃទី២៥ ឧសភានេះ ក្រសួងសុខាភិបាល ពុំមានរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី២៥ ឧសភា ២០២០ យេីងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយ ចំនួន១២២នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហិ៍ពិពាហិ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ១៦៦៤២ ស្មេីនឹង ១០២៤ ក្នុង១លាននាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
-
សហរដ្ឋអាម៉េរិកគ្រោងធ្វើតេស្តវ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំលើមនុស្សរាប់ម៉ឺននាក់ ដើម្បីសម្រេចឱ្យលទ្ធផលនៅចុងឆ្នាំនេះ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកគ្រោងធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ក្នុងទ្រង់ទ្រាយធំ ទៅលើអ្នកស្ម័គ្រចិត្តប្រមាណជាង១០ម៉ឺននាក់ ដើម្បីទទួលបាននូវវ៉ាក់សាំងដែលមានប្រសិទ្ធភាពមួយនៅត្រឹមចុងឆ្នាំ២០២០ នេះបើតាមក្រុមអ្នកវិទ្យាសាស្រ្តដែលដឹកនាំកម្មវិធីនេះ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។ ដើម្បីសម្រេចវត្ថុបំណងខាងលើ ក្រុមហ៊ុនអ្នកផលិតវ៉ាក់សាំងឈានមុខគេមួយចំនួនបានយល់ព្រមចែករំលែកទិន្នន័យ និងអនុញ្ញាតប្រើប្រាស់នូវបណ្ដាញធ្វើតេស្ដរបស់ពួកគេទៅកាន់គូប្រជែង ក្នុងករណីដែលការធ្វើតេស្ដរបស់ពួកគេបរាជ័យ ។ វ៉ាក់សាំងច្រើនដែលបានបង្ហាញសុវត្ថិភាព នៅក្នុងការធ្វើតេស្ដទ្រង់ទ្រាយតូច នាពេលកន្លងមក នឹងត្រូវបានធ្វើតេស្ដទ្រង់ទ្រង់ធំបង្គួរ ដោយមានអ្នកស្ម័គ្រចិត្តចូលរួម២ម៉ឺននាក់ដល់៣ម៉ឺននាក់ ដែលនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខ ។ សូមរំលឹកថា កន្លងមក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បង្ហើបឱ្យដឹងផងដែរថា វ៉ាក់សាំងការពារមេរោគ COVID-19 នឹងត្រូវបានផលិតឡើងរួចរាល់នៅត្រឹមចុងឆ្នាំ២០២០នេះ ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាពជាន់ខ្ពស់ជាច្រើនរូបបានកត់សម្គាល់ថា វ៉ាក់សាំងអាចត្រូវការពេលមួយឆ្នាំទៅ១៨ខែទៀតដើម្បីផលិត ៕
-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា តំបន់អាម៉េរិកខាងត្បូងក្លាយជាចំនុចស្នូលថ្មីនៃការឆ្លងរាតត្បាត COVID-19

ស្វីស៖ តំបន់អាម៉េរិកខាងត្បូងបានក្លាយជាចំនុចស្នូលថ្មីនៃការឆ្លងរាតត្បាតជម្ងឺដ៏កាចសាហាវមួយនេះ ដោយផ្អែកលើការកើនឡើងខ្លាំងនៃអត្រាឆ្លងមេរោគ COVID-19 នេះបើតាមអង្គការសុខភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។ តំបន់អាម៉េរិកខាងត្បូងបានក្លាយជាចំនុចស្នូលថ្មី នៃការឆ្លងរាតត្បាតជម្ងឺ COVID-19…. ពួកយើងបានមើលឃើញប្រទេសជាច្រើននៅអាម៉េរិកខាងត្បូង ជាមួយការកើនឡើងយ៉ាងគំហុកនៃអត្រាឆ្លងវីរុសនេះ នេះបើតាមការបញ្ជាក់របស់ប្រធានសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃខឺល រីយ៉ាន នៅក្នុងសន្និសីទកាសែតតាមវីដេអូខុនហ្វើរិន ។ ការលើកឡើងបែបនេះរបស់លោក ម៉ៃខឺល រីយ៉ាន បានកើតមានឡើងស្របពេលដែលប្រេស៊ីលបានស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក ។ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣៣ម៉ឺន២ពាន់៣៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១១៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៥ពាន់៤៣០នាក់ ៕