Category: Covid-19

  • អ្នកដំណើរទាំងអស់ដែលមកកាន់ចក្រភពអង់គ្លេស នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល០២សប្តាហ៍ ដែលនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៨ ខែមិថុនាខាងមុខ

    អ្នកដំណើរទាំងអស់ដែលមកកាន់ចក្រភពអង់គ្លេស នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល០២សប្តាហ៍ ដែលនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៨ ខែមិថុនាខាងមុខ

    អង់គ្លេស៖ រាល់អ្នកដំណើរទាំងអស់ចូលមកកាន់អង់គ្លេសពីក្រៅប្រទេស នឹងត្រូវប្រឈមនូវការធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ខណៈរដ្ឋាភិបាលនឹងផ្តល់ព័ត៌មានលំអិតនាពេលក្រោយទៀត នេះបើតាមមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង់គ្លេស និងត្រូវបានចុះផ្សាយនៅថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២០ ។ ច្បាប់នៃការធ្វើចត្តាឡីស័កខាងលើនេះ នឹងត្រូវអនុវត្តចំពោះការមកដល់របស់អ្នកដំណើរអន្តរជាតិទៅកាន់ចក្រភពអង់គ្លេស ហើយក៏រួមបញ្ចូលទាំងជនជាតិអង់ គ្លេសផ្ទាល់ផងដែរ ដែលវិលត្រឡប់មកប្រទេសវិញ ខណៈច្បាប់នេះនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៨ ខែមិថុនាតទៅ នេះបើតាមរដ្ឋមន្រ្តីមាតុភូមិអង់គ្លេសលោកស្រី ព្រីទី ផាថែល ។ សូមជម្រាបថា នៅទូទាំងចក្រភពមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២៥ម៉ឺន៤ពាន់១៩៥ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៦ពាន់៣៩៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញមិនទាន់មានព័ត៌មាននៅឡើយទេ ៕

  • ចិនជោគជ័យក្នុងការធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលដំបូងទៅលើមនុស្ស

    ចិនជោគជ័យក្នុងការធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលដំបូងទៅលើមនុស្ស

    ចិន៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ប្រទេសចិន ជាបឋមត្រូវបានរកឃើញថា មានសុវត្ថិភាព និងអាចបង្កើតឲ្យមានអង់ទីករប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សបាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ ការរកឃើញនេះ គឺជាលទ្ធផលប្រកបដោយក្តីសង្ឃឹម ដើម្បីបន្តឆ្ពោះទៅរកការសម្រេចបានជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង COVID-19 ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពមួយរយភាគរយ ។សូមជម្រាបថា នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឱសថអាម៉េរិក Moderna ក៏បានប្រកាសពីដំណឹងល្អផងដែរ នោះគឺលទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ទទួលបានលទ្ធផលវិជ្ជមាន ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៥.៣លាននាក់ ក្នុងនោះស្លាប់ជាង៣៤ម៉ឺននាក់ និងជាសះស្បើយជាង២.១លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៥.៣លាននាក់ ក្នុងនោះស្លាប់ជាង៣៤ម៉ឺននាក់ និងជាសះស្បើយជាង២.១លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៣០ម៉ឺន៤ពាន់៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៤ម៉ឺន៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន១៥ម៉ឺន៨ពាន់៥៦៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៤ម៉ឺន៥ពាន់៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៧ពាន់៦៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤០ម៉ឺន៣ពាន់២០១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន២ពាន់៣៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៥ពាន់៤៣០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣២ម៉ឺន៦ពាន់៤៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់២៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៩ពាន់៨២៥នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន១ពាន់៩០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៦២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៤ពាន់១៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់៣៩៣នាក់ស្លាប់…

  • លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងមិនបិទទ្វារឡើយ បើទោះ បីជាផ្ទុះរលកទី២នៃករណីឆ្លង COVID-19

    លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងមិនបិទទ្វារឡើយ បើទោះ បីជាផ្ទុះរលកទី២នៃករណីឆ្លង COVID-19

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនឹងមិនបិទទ្វារម្តងទៀតឡើយ ក្នុងករណីមានរលកទី២ នៃការឆ្លងរាតត្បាតពីមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចនៅឯរោងចក្ររបស់ក្រុមហ៊ុនហ្វ័ដ ក្នុងរដ្ឋមីឈីហ្គេន នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ខណៈដែលក្រុមអ្នកជំនាញសុខាភិបាលអាម៉េរិក បានព្រមានអំពីលទ្ធភាពនៃរលកឆ្លងរាតត្បាតខ្លាំងជាលើកទីពីរ នៅរដូវស្លឹកឈើជ្រុះ ឬរដូវរងាខាងមុខ ។ យ៉ាងណាមិញ បណ្តារដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកបានប្រកាសពីផែនការចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ដោយរដ្ឋទាំងអស់នោះ មានគោលដៅបើកទ្វារសេដ្ឋកិច្ចឡើងវិញក្នុងល្បឿនខុសៗគ្នា ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនឡើងដល់១លាន៦២ម៉ឺន១ពាន់១៩៦ករណី ក្នុងនោះមានអ្នកជម្ងឺ៩ម៉ឺន៦ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន២ពាន់២៤៤នាក់ ៕

  • ថៃសម្រេចពន្យាពេលដាក់រដ្ឋក្នុងគ្រាអាសន្នរហូតដល់ចុងខែមិថុនាខាងមុខ ខណៈអត្រាឆ្លង COVID-19 នៅតែបន្តកើនឡើង

    ថៃសម្រេចពន្យាពេលដាក់រដ្ឋក្នុងគ្រាអាសន្នរហូតដល់ចុងខែមិថុនាខាងមុខ ខណៈអត្រាឆ្លង COVID-19 នៅតែបន្តកើនឡើង

    ថៃ៖ ប្រទេសថៃនឹងបន្តអូសបន្លាយពេលដាក់រដ្ឋក្នុងគ្រាអាសន្នបន្ថែមទៀត ដោយ សារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 រហូតដល់ចុងខែមិថុនាខាងមុខ ដើម្បីរក្សាករណីឆ្លងថ្មីៗឱ្យស្ថិតក្រោមការគ្រប់គ្រង ខណៈរដ្ឋាភិបាលកំពុងរៀបចំបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ ផ្សារទំនើប និងអាគារស្នាក់នៅជាច្រើននឹងបើកដំណើរការឡើងវិញនាថ្ងៃចុងសប្តាហ៍ បន្ទាប់ពីត្រូវបានបិទទ្វារអស់រយៈពេល០២ខែ ដោយសារតែអត្រាឆ្លងជម្ងឺ COVID-19 បានថមថយចុះវិញ ប៉ុន្តែបារកម្សាន្ត ក្លឹបរាត្រី រោងភាពយន្ត សួនកុមារ និងកន្លែងលេងកីឡានៅតែបន្តស្ថិតក្រោមការរឹតត្បិតនៅឡើយ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសថៃ មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនឡើងដល់៣ពាន់៣៧ករណី ក្នុងនោះមានអ្នកជម្ងឺ៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ពាន់៩១០នាក់ ៕

  • នាយករដ្ឋមន្រ្តីចិនដាក់ចេញផែនការយកជ័យជំនះលើ COVID-19 ក្នុងអំឡុងមហាសនិ្នបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេស

    នាយករដ្ឋមន្រ្តីចិនដាក់ចេញផែនការយកជ័យជំនះលើ COVID-19 ក្នុងអំឡុងមហាសនិ្នបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេស

    ចិន៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសចិន ដើម្បីជំនះឧបសគ្គនានាដែលបង្កឡើងដោយជម្ងឺ COVID-19 នៅថ្ងៃសុក្រនេះ នៅពេលផ្តល់របាយការណ៍ការងាររបស់រដ្ឋាភិបាលដែលមិនមានគោលដៅជាក់លាក់ចំពោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ប៉ុន្តែបានរាប់បញ្ចូលនូវវិធានការណ៍ដើម្បីគាំទ្រដល់អាជីវកម្ម និងការងារ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ នាឱកាសនោះ លោក លី ខឺឈាង បានរាយការណ៍អំពីការងាររដ្ឋាភិបាលក្នុងរយៈពេលមួយឆ្នាំកន្លងទៅជូនមហាសន្និបាត និង លើកឡើងសេចកី្តស្នើចំពោះការងារឆ្នាំនេះ ព្រមទាំងលើកជូនឱ្យមហាសន្និបាតពិនិត្យពិភាក្សា ។ ក្រៅពីនេះមហាសន្និបាតនៅមានរបៀបវារៈពីរ ដែលពាក់ព័ន្ធនឹងការងារតាក់តែងច្បាប់ គឺពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ក្រមរដ្ឋប្បវេណីដំបូងរបស់ប្រទេសចិន ព្រមទាំងសេចកី្តព្រាងច្បាប់ស្តីពីការបង្កើតរបបច្បាប់ និងយន្តការអនុវត្តឱ្យបានពេញលេញ សម្រាប់គាំពារសន្តិសុខនៃតំបន់រដ្ឋបាលពិសេសហុងកុង ។ សូមជម្រាបថា មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានប្រារព្ធធ្វើនៅរដ្ឋធានីប៉េកាំង នៅក្នុងថ្ងៃសុក្រនេះ ដោយអ្នកដឹកនាំបក្ស និងរដ្ឋ ព្រមទាំងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏មានវត្តមានផងដែរ។ ក្នុងពិធីបើកនៅថ្ងៃដដែល មុនដំបូងអង្គប្រជុំគ្រប់រូបបានឈរស្មឹងស្មាត ដើម្បីរំលែកទុក្ខវីរៈជនដែលបានពលីជីវិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអ្នកស្លាប់ដោយសារជំងឺនេះ ។ តំណាងប្រជាជនទូទាំងប្រទេសចិន ចំនួន២.៨៩៧រូបបានចូលរួមពិធីបើក ដែលសមស្របនឹងការកំណត់ខាងច្បាប់…

  • ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសជប៉ុន ធ្លាក់ចុះ៣.៤ភាគរយប្រចាំឆ្នាំ

    ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសជប៉ុន ធ្លាក់ចុះ៣.៤ភាគរយប្រចាំឆ្នាំ

    ជប៉ុន៖ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ៣.៤ភាគរយគិតចាប់ពីខែមករា ដល់ខែមីនាកន្លងមក នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នាពេលថ្មីៗ ។ បើតាមទិន្នន័យផ្លូវការនោះ ប្រទេសជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥ ដោយប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបីនៅលើពិភពលោកមួយនេះ បានធ្លាក់ចុះ០.៩ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំនេះ ខណៈជប៉ុនកំពុងទប់ទល់នឹងវិបត្តិCOVID-19 ។ ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបនេះ បានកើតមានឡើងបន្ទាប់ពីការធ្លាក់ចុះ១.៩ ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ខណៈការដំឡើងពន្ធ និង ព្យុះទីហ្វុងបានវាយប្រហារប្រទេសជប៉ុនយ៉ាងខ្លាំង សូម្បីមុនពេលដែលជំងឺរាតត្បាតបានបង្ខំឱ្យបិទទ្វារសេដ្ឋកិច្ចភាគច្រើនទៅទៀត ។ សូមជម្រាបថា វិស័យទេសចរណ៍ជប៉ុនបានធ្លាក់ចុះ៩០ភាគរយ ស្របពេលដែលឧស្សាហកម្ម និងពាណិជ្ជកម្មបានជាប់គាំង ហើយវីរុសកូរ៉ូណាក៏បានបង្ខំឱ្យមានការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០នេះផងដែរ ដែលគេមើលឃើញថា ជាការជំរុញដល់សេដ្ឋកិច្ច ៕ធ.ដ

  • ចំនួនអ្នកអត់ការងារនៅអង់គ្លេស កើនឡើងច្រើនបំផុតក្នុងរយៈពេល២៥ឆ្នាំ ដោយសារតែវិបត្តិ COVID-19

    ចំនួនអ្នកអត់ការងារនៅអង់គ្លេស កើនឡើងច្រើនបំផុតក្នុងរយៈពេល២៥ឆ្នាំ ដោយសារតែវិបត្តិ COVID-19

    អង់គ្លេស៖ ការិយាល័យជាតិស្ថិតិរបស់ចក្រភពអង់គ្លេស បានអោយដឹងថា មានពលរដ្ឋអង់គ្លេសជាង៨៥ម៉ឺន៦ពាន់នាក់បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារ កាលពីខែមេសាឆ្នាំ២០២០ ដែលនេះជាចំនួនច្រើនបំផុតក្នុងរយៈពេលជិត២៥ឆ្នាំ នេះបើតាមសារព័ត៌មាន CAN នាពេលថ្មីៗ ។ ចំនួនខែមេសាខាងលើនេះ ធ្វើឲ្យតួលេខអ្នកអត់ការងារសរុបនៅអង់គ្លេស កើនឡើងដល់២.១លាននាក់ ។ បើតាមសេដ្ឋវិទូនោះ ស្ថានភាពអត់ការងារនៅអង់គ្លេសអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើរដ្ឋាភិបាលមិនបានបង្កើតកម្មវិធីរក្សាការងារ ដោយរដ្ឋចេញប្រាក់ខែឲ្យការងារមួយចំនួននោះទេ ។ សូមជម្រាបថា អត្រាអត់ការងារនៅចក្រភពអង់គ្លេស កាលពីខែមេសា ឆ្នាំ២០២០នេះ មានចំនួន៣.៩ភាគរយ ហើយរំពឹងថា នឹងអាចកើនឡើងដល់១០ភាគរយត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០នេះ ប៉ុន្តែតួលេខនេះ នៅតែទាបជាងអត្រាអត់ការងារនៅសហរដ្ឋអាម៉េរិក ដែលត្រឹមខែមេសាមកនេះ បានកើនឡើងដល់១៤.៧ភាគរយឯណោះ ៕ធ.ដ  

  • ក្រសួងសុខាភិបាល ប្រកាសព័ត៌មានឲ្យកែតម្រូវដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ

    ក្រសួងសុខាភិបាល ប្រកាសព័ត៌មានឲ្យកែតម្រូវដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ

    ក្រសួងសុខាភិបាល៖ សេចក្តីព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ អោយកែតម្រូវដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ៕

  • កូវីដ១៩៖ វៀតណាមមិនមានអ្នកឆ្លងថ្មី ៣៥ថ្ងៃមកហើយ

    កូវីដ១៩៖ វៀតណាមមិនមានអ្នកឆ្លងថ្មី ៣៥ថ្ងៃមកហើយ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ពុំមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ក្នុងសហគមន៍អស់រយៈពេល៣៥ថ្ងៃមកនេះ។ មកទល់ពេលនេះ វៀតណាមមានអ្នកជំងឺកូវីដ១៩ ចំនួន៣២៤ករណី ជាសះស្បើយ ២៦៦នាក់ កំពុងសម្រាកព្យាបាលចំនួន៥៨នាក់។ ក្រៅពីនេះ មានមនុស្ស១៣០០០នាក់ត្រូវបានដាក់ឲ្យដាច់ដោយឡែក ដើម្បីតាមដានសុខភាព និងពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសវៀតណាម នៅឡើយទេ។ អ្វីគួរឲ្យកត់សម្គាល់ ពលរដ្ឋវៀតណាមប្រមាណ២៤០នាក់ ជាប់គាំងនៅប្រទេសមីយ៉ាន់ម៉ា បានវិលត្រលប់ចូលមាតុប្រទេសវិញហើយ កាលពីម្សិលមិញ ក្រោយពេលដែលពលរដ្ឋវៀតណាមជិត៣០០នាក់ ទើបតែត្រលប់មកពីប្រទេសថៃផងដែរ៕ធ.ដ