-
ប្រទេសថៃរំពឹងថា ខ្លួននឹងមានវ៉ាក់សាំងការពារជម្ងឺ COVID-19 នៅឆ្នាំក្រោយ

ថៃ៖ ប្រទេសថៃរំពឹងថា ខ្លួនមានវ៉ាក់សាំងការពារជម្ងឺ COVID-19 នៅឆ្នាំក្រោយ បន្ទាប់ពីរកឃើញលទ្ធផលសាកល្បងជាវិជ្ជមានចំពោះសត្វកណ្តុរ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃមួយរូប និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន U.S.News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន ប្រទេសថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារ mRNA (messenger RNA) លើសត្វស្វានៅសប្តាហ៍ក្រោយ បន្ទាប់ពីការធ្វើតេស្តលើសត្វកណ្តុរទទួលបានជោគជ័យ ហើយថា វ៉ាក់សាំងថៃត្រូវបានរំពឹងថា នឹងអាចប្រើបាននៅឆ្នាំក្រោយនេះ ។ សូមបញ្ជាក់ថា វ៉ាក់សាំងរបស់ប្រទេសថៃកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានវ៉ាក់សាំងជាតិ នៃដេប៉ាតេម៉ង់វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកន ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៥លាននាក់ ក្នុងនោះស្លាប់ជិត៣៣ម៉ឺននាក់ និងជាសះស្បើយជាង២លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៨ម៉ឺន៥ពាន់៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣២ម៉ឺន៩ពាន់៧២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន២ម៉ឺន១ពាន់៨៤៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៩ម៉ឺន១ពាន់៩៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៤ពាន់៩៩៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៧ម៉ឺន៧៦នាក់ ។ ២-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៨ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៩៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៥ពាន់៣៩២នាក់ ។ ៣-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៣ពាន់៣៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់៨៩៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៦ពាន់៦៨៣នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៩ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៨៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន៨ពាន់២៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៧០៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ…
-
ក្រសួងអប់រំយុវជន និងកីឡា ជូនដំណឹងដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់បន្តបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩ ដើម្បីបង្ការការពារទប់ស្តាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលជារលកនៃការឆ្លងលើកទី២

ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បបានជាសះស្បើយ និងមានករណីឆ្លងទៀតក្តី ប៉ុន្តែជំងឺដ៍សាហាវនេះនៅតែជាក្តីបារម្មណ៍នោះ ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់បន្តបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩ ដែលខ្លឹមសារនៃលិខិតទាំងស្រុងមានដូចជា៖ ក្រសួងអប់រំយុវជន និងកីឡាមានកិត្តិយសគោរពជម្រាបជូនសម្តេច ឯកឧត្តម លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ មេត្តាជ្រាបថា៖ ផ្អែកតាមស្មារតីលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការពន្យាពេលគ្រឹះស្ថានសិក្សា និងផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្តីអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន ភាព ល្អប្រសើរក្នុងរយៈពេលមួយខែកន្លងមក ពុំមានចម្លងថ្មី ហើយអ្នកឆ្លងចំនួន១២២នាក់ បានជាសះ ស្បើយទាំងអស់ ពុំមានអ្នកស្លាប់ ប៉ុន្តែតាមការវាយ តម្លៃស្ថានភាព កូវីដ១៩ នៅតែមានហានិភ័យ ខ្ពស់ នៅឡើយដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងអាចមានរលកឆ្លងជាថ្មីនៅជុំទីពីរ ក្រសួង អប់រំយុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖ ១. រក្សាគន្លាតសង្គម និងពង្រឹងវិធានការទប់ស្តាត់ និងប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវចេះ កែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅឲ្យស្របទៅតាមសភាពធម្មតាបែបគន្លងថ្មី ដូចជាអនុវត្ត អនាម័យដៃស្អាត ពាក់ម៉ាស់ និងវាសកំដៅ ដើម្បីរក្សាសុខភាពឲ្យបានល្អប្រសើរ…
-
ប្រទេសសមាជិកអង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្ដរជាតិលើប្រភពដើមនៃជម្ងឺ COVID-19

ស្វីស៖ បណ្តាប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារម្សិលមិញ បានឯកភាពឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីឆ្លើយតបនឹងវីរុសកូរ៉ូណាថ្មី ដែលបានបង្កជាជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ ការព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងអំឡុងមហាសន្និបាតប្រចាំឆ្នាំលើកទី៧៣របស់អង្គការសុខភាពពិភពលោក (WHA) ដែលប្រារព្ធធ្វើឡើងជាលើកដំបូងបំផុតតាមប្រព័ន្ធអ៊ីនធើណិត និងបានឯកភាពឱ្យមានការឆ្លើយតបរួមគ្នាចំពោះវិបត្តិនេះ ក្រោមគោលការណ៍ការវាយតម្លៃមិនលំអៀង មានភាពឯករាជ្យ និងពេញលេញ ។ ស្របពេលជាមួយគ្នានោះដែរ បណ្ដាប្រទេសសមាជិករបស់អង្គការ WHO ក៏បានយល់ព្រមជំរុញឱ្យមានសមភាពលើការទទួលបានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារវីរុស COVID-19 ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្ដរជាតិលើប្រភពដើមនៃមេរោគរាតត្បាតជាសកលមួយនេះផងដែរ ៕
-
អ្នកជំនាញផ្នែកសុខាភិបាលនិយាយថា ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យសុខភាពសកលលោកចុះខ្សោយ

បរទេស៖ ការបង្កើនការវាយប្រហារមកលើអង្គការសុខភាពពិភពលោក WHO ដែលជាទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ ពីសំណាក់លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យមានការយល់ច្រលំពីតួនាទីរបស់អង្គការអន្តរជាតិមួយនេះ ហើយនៅទីបំផុតអាចធ្វើឱ្យសុខភាពពិភពលោកចុះខ្សោយ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកសុខាភិបាល និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២០ ។ ការលើកឡើងរបស់អ្នកជំនាញផ្នែកសុខាភិបាលខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់ថវិកាជំនួយដល់អង្គការសុខភាពពិភពលោកជាអចិន្ដ្រៃយ៍ ប្រសិនបើអង្គការមួយនេះមិនប្ដេជ្ញាថា នឹងធ្វើការងារឱ្យល្អប្រសើរជាងនេះ ក្នុងពេល៣០ថ្ងៃខាងមុខ ។ បន្ថែមលើនេះ នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស លោក ដូណាល់ ត្រាំ បានសរសេរថា ការធ្វើខុសម្តងហើយម្តងទៀតរបស់អង្គការសុខភាពពិភពលោក WHO ក្នុងការឆ្លើយតបរបស់ខ្លួនចំពោះជំងឺរាតត្បាតបានបង្ហាញថា មានតម្លៃថ្លៃណាស់សម្រាប់ពិភពលោក ។ សូមជម្រាបផងដែរថា សហរដ្ឋអាម៉េរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់អង្គការសុខភាពពិភពលោក WHO ដោយប្រទេសមហាអំណាចនេះ បានផ្តល់ថវិកាជំនួយប្រហែល៤៥០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ៕
-
គ្រឹះស្ថានសិក្សាមួយចំនួនធំចាប់ផ្ដើមបើកដំណើរការឡើងវិញ នៅកូរ៉េខាងត្បូង ខណៈដែលអត្រាឆ្លង COVID-19 មានភាពធូរស្រាល

កូរ៉េខាងត្បូង៖ គ្រឹះស្ថានសិក្សាមួយចំនួនធំបានចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ នៅថ្ងៃពុធនេះ ស្របពេលសិស្សានុសិស្សរាប់សែននាក់បានត្រឡប់ទៅសាលារៀនរបស់ពួកគេវិញ បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងមើលឃើញថា ការឆ្លងរាតត្បាត COVID-19 មានភាពធូរស្រាល នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ជាមួយគ្នានេះ សិស្សានុសិស្សទាំងអស់ត្រូវតម្រូវឱ្យអនុវត្តន៍វិធានការបង្ការមួយចំនួន ក្នុងនោះមានដូចជាមុនចូលថ្នាក់រៀន ពួកគេត្រូវរក្សាគម្លាតសុវត្ថិភាព ទទួលការវាស់កម្ដៅនៅក្នុងខ្លួន និងលាងដៃឱ្យបានស្អាតជាមុនសិន ។ ដោយឡែកសិស្សវិទ្យាល័យ៤៤ម៉ឺននាក់ ដែលនឹងត្រូវចូលរួមប្រឡង ដើម្បីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យនៅខែធ្នូខាងមុខ បានត្រឡប់ទៅថ្នាក់រៀនវិញមុនគេ ខណៈសិស្សដទៃៗទៀតអាចនឹងចូលរៀននៅប៉ុន្មានសប្ដាហ៍ទៀតនេះ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់១១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៣នាក់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៦៦នាក់ ៕
-
ពលរដ្ឋវៀតណាម ជិត៣០០នាក់ជាប់គាំងនៅថៃ ព្រោះកូវីដ១៩ វិលត្រឡប់ចូលប្រទេសវិញបានហើយ

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សារព័ត៌មាន VNexpress បានចេញផ្សាយថា ពលរដ្ឋវៀតណាមជិត ៣០០នាក់ដែលបានជាប់នៅប្រទេសថៃ ដោយសារជំងឺកូវីដ១៩ វាយប្រហារ បានធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសវិញ នាដើមសប្តាហ៍នេះ។ ការដំណើរនេះគឺតាមជើងហោះហើររបស់អាកាសចរវៀតណាម រៀបចំដោយក្រសួងការបរទេសសហការជាមួយអាជ្ញាធរថៃ ។ អ្នកដែលត្រូវបានបញ្ជូនមកវិញរួមមានយុវជនវ័យ និស្សិតដែលគ្មានកន្លែងស្នាក់នៅបន្ទាប់ពីសាលារៀនបិទទ្វារ មនុស្សចាស់ជរា មនុស្សដែលមានជំងឺ និងត្រូវការការព្យាបាលចាំបាច់ រួមទាំងទេសចរនៅក្នុងប្រទេសថៃ។ អ្នកដំណើរ ត្រូវចេញថ្លៃសំបុត្រយន្ដហោះរៀងៗខ្លួន។ វិធានការសុវត្ថិភាពទាំងអស់ត្រូវបានធ្វើឡើងក្នុងពេលហោះហើរ ដើម្បីការពារសុខភាពអ្នកដំណើរនិងការពារការរីករាលដាលនៃជំងឺ។ ប្រទេសវៀតណាមបានកត់ត្រាអ្នកឆ្លង Covid-១៩ ចំនួន ៣២៤ករណីរហូតមកដល់ពេលនេះដោយក្នុងនោះ ១៨៤ ករណីត្រូវបាននាំចូល។ ក្នុងចំណោមនោះ ២៦៣ នាក់ បានជាសះស្បើយឡើងវិញបន្ទាប់ពីការព្យាបាលហើយមិនមានអ្នកស្លាប់នោះទេនៅទូទាំងប្រទេស ៕
-
អាជ្ញាធរតួកគី អូសបន្លាយពេលដាក់បំរាមគោចរលើទីក្រុងចំនួន ១៥ រយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈអត្រាឆ្លង COVID-19 នៅតែកើនឡើង

តួកគី៖ រដ្ឋាភិបាលតួកគី នៅថ្ងៃអង្គារម្សិលមិញ បានសម្រេចអូសបន្លាយពេលដាក់បំរាមគោចរលើទីក្រុងចំនួន ១៥ រយៈពេល១៥ថ្ងៃទៀត ខណៈអត្រាឆ្លងជំងឺ COVID-19 នៅតែកើនឡើង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។ កាលពីដើមខែមេសាកន្លងទៅនេះ រដ្ឋាភិបាលតួកគីបានចេញបំរាមគោចរជាលើកដំបូង ទៅលើខេត្តចំនួន ៣១ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែក្រោយមក តំបន់មួយចំនួនត្រូវបានដកចេញវិញ ។ ដោយឡែកសម្រាប់ការពន្យាពេលដាក់បំរាមគោចរចុងក្រោយនេះវិញ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២០ ខែឧសភានេះតទៅ រហូតដល់ថ្ងៃទី០៣ ខែមិថុនាខាងមុខ នៅទីក្រុងចំនួន ១៥ ក្នុងនោះក៏មានរដ្ឋធានីអង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ូលផងដែរ ដោយការធ្វើដំណើរតាមផ្លូវការគោក សមុទ្រ និងអាកាស នឹងត្រូវរឹតត្បិត ៕
-
នាយករដ្ឋមន្រ្តីរុស្ស៊ី វិលត្រឡប់មកធ្វើការងារវិញហើយ បន្ទាប់ពីជាសះស្បើយពី COVID-19

រុស្ស៊ី៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន បានវិលត្រឡប់មកធ្វើការវិញហើយ ក្រោយរូបលោកបានជាសះស្បើយឡើងវិញេពីជំងឺ COVID-19 នេះបើតាមវិមានក្រឹមឡាំង និងត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ កាលពីចុងខែមេសា នាយករដ្ឋមន្រ្តីរុស្ស៉ីរូបនេះ បានប្រាប់លោក ពូទីន ថា លោកបានឆ្លង COVID-19 និងបានស្នើរឲ្យលោក ពូទីន តែងតាំងលោក អង់ត្រេ បេលូសូវ ដែលជាឧបនាយករដ្ឋមន្រ្តីទី១ ធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោកជាបណ្តោះអាសន្ន ហើយក៏ត្រូវបានលោក ពូទីន ឯកភាព ។ ហើយបន្ទាប់ពីលោក មីខែល មីស៊ូស្ទីន បានជាសះស្បើយឡើងវិញេពីជម្ងឺ COVID-19 នោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលលុបការផ្ទេរភារកិច្ចជាបណ្តោះអាសន្នរបស់លោក មីស៊ូស្ទីន ទៅឲ្យឧបនាយករដ្ឋមន្ត្រីទី១ចោលវិញ ៕
-
ជប៉ុនត្រៀមប្រកាសដកខេត្ត និង តំបន់មួយចំនួនទៀតចេញពីគ្រាអាសន្ន ដោយសារតែអត្រាឆ្លង COVID-19 បន្តធ្លាក់ចុះ

ជប៉ុន៖ ជប៉ុនត្រៀមប្រកាសដកខេត្ត ឬតំបន់មួយចំនួនទៀតចេញពីគ្រាអាសន្ននៅក្នុងសប្តាហ៍នេះ ដោយសារតែអត្រាឆ្លងជម្ងឺ COVID-19 បានថយចុះវិញ នេះបើតាមសារព័ត៌មាន អាសាហ៊ី នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ បើតាមព័ត៌មានជាបឋមនោះ រដ្ឋាភិបាលជប៉ុនគ្រោងដកខេត្ត អូសាកា ក្យូតូ និង ហ៊ីយ៉ូហ្គោ ចេញពីគ្រាអាសន្ននៅក្នុងសប្តាហ៍នេះ ហើយទុកទីក្រុងតូក្យូ ខេត្តហុកកៃដូ និងតំបន់ជុំវិញនោះទៀតឲ្យស្ថិតនៅក្នុងគ្រាអាសន្នបន្តទៀត ។ សូមជម្រាបថា ការត្រៀមដកតំបន់បន្ថែមទៀតចេញពីគ្រាអាសន្ននេះ ដោយសារតែរដ្ឋាភិបាលជប៉ុនកំពុងត្រួសត្រាយផ្លូវ ដើម្បីបើកដំណើរការចរន្តសេដ្ឋកិច្ចសំខាន់ៗឡើងវិញ ក្នុងគ្រាដែលជប៉ុនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែវិបត្តិ បង្កឡើងដោយជំងឺរាតត្បាតជាសកល COVID-19 ៕