Category: Covid-19

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥លាននាក់ ក្នុងនោះស្លាប់ជាង៣២ម៉ឺននាក់ និងជាសះស្បើយជិត២លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥លាននាក់ ក្នុងនោះស្លាប់ជាង៣២ម៉ឺននាក់ និងជាសះស្បើយជិត២លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៩៨ម៉ឺន៥ពាន់៨២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣២ម៉ឺន៤ពាន់៨៨៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៩៥ម៉ឺន៨ពាន់៤៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជំងឺw COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៧ម៉ឺន៥៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៣ពាន់៥៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៦ម៉ឺន១ពាន់១៨០នាក់ ។ ២-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៩ពាន់៩៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៨៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៦ពាន់១៣០នាក់ ។ ៣-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៨ពាន់៨០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៧៧៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៤-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន១ពាន់៨៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៩៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១០ម៉ឺន៦ពាន់៧៩៤នាក់…

  • មេដឹកនាំពិភពលោកជំរុញឱ្យអង្គការ WHO ដើរតួនាទីកាន់តែខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19

    មេដឹកនាំពិភពលោកជំរុញឱ្យអង្គការ WHO ដើរតួនាទីកាន់តែខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19

    ស្វីស៖ ពិភពលោកត្រូវតែរួបរួមគ្នា ហើយអង្គការសុខភាពពិភពលោក WHO ដែលមិនអាចផ្លាស់ប្តូរបាន គួរតែដើរតួនាទីឱ្យកាន់តែខ្លាំងឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកល COVID-19 នេះបើតាមការបញ្ជាក់របស់មេដឹកនាំពិភពលោក អំឡុងសម័យប្រជុំលើកដំបូង តាមប្រព័ន្ធអ៊ីនធើណែត នៃមហាសន្និ បាតសុខភាពពិភពលោក WHA និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានថ្លែងនៅពេលបើកសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតសុខភាពពិភពលោក WHA ដោយផ្តោតលើជំងឺរាតត្បាត ដែលបានចម្លងមនុស្សជាង៤.៥លាននាក់ និងបានសម្លាប់មនុស្សជាង៣០ម៉ឺននាក់នៅទូទាំងពិភពលោក ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ។ នាឱកាសនោះ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះសង្កត់ធ្ងន់ថា សេដ្ឋកិច្ចនឹងមិនអាចងើបឡើងវិញទេ ប្រសិនបើយើងមិនអាចគ្រប់គ្រងវីរុសបាន ដូច្នេះយើងគួរតែបង្កើនធនធានដែលមានស្រាប់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕

  • ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០២ករណីថ្មីបន្ថែមទៀត នាំឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៣៣ករណី

    ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០២ករណីថ្មីបន្ថែមទៀត នាំឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៣៣ករណី

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០២ករណីថ្មីបន្ថែមទៀត និងគ្មានអ្នកជម្ងឺស្លាប់នោះទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ ករណីឆ្លងថ្មីទាំង០២ខាងលើ ត្រូវបានរកឃើញនៅភាគខាងត្បូងខេត្តជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសថៃ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៣ពាន់៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៨៥៧នាក់ ៕

  • មីយ៉ាន់ម៉ារាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់១៩១ករណី

    មីយ៉ាន់ម៉ារាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់១៩១ករណី

    មីយ៉ាន់ម៉ា៖ មីយ៉ាន់ម៉ាបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៣ករណីថ្មីបន្ថែមទៀត នៅថ្ងៃអង្គារ៍នេះ នាំឱ្យតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់១៩១ករណី នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០១ករណីថ្មីទៀតផងដែរ ដូច្នេះសរុបរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ មីយ៉ាន់ម៉ាបានរកឃើញអ្នកឆ្លងជំងឺនេះសរុប ០៤ករណី ក្នុងនោះ០២ករណីនៅរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេស ០១ករណីនៅតំបន់ ម៉ាកវ៉ាយ និង០១ករណីទៀតនៅអាយ៉េយ៉ាវ៉ាឌី ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប០៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១០១នាក់ ខណៈមនុស្ស៨៤នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការតាមដាន នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • កូវីដ១៩៖ ថៃរកឃើញអ្នកឆ្លងថ្មី២នាក់ កើនដល់៣០៣៣ ខណៈមីយ៉ាន់ម៉ាឆ្លងថ្មី៣នាក់

    កូវីដ១៩៖ ថៃរកឃើញអ្នកឆ្លងថ្មី២នាក់ កើនដល់៣០៣៣ ខណៈមីយ៉ាន់ម៉ាឆ្លងថ្មី៣នាក់

    ថៃ៖ នៅថ្ងៃទី១៩ ឧសភា នេះប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣០៣៣នាក់។ ជាមួយគ្នានេះដែរ មីយ៉ាន់ម៉ាក៏ប្រកាសពីរកឃើញអ្នកឆ្លងថ្មីចំនួន៣នាក់ទៀត កើនដល់១៩១នាក់។ ចំនួនករណីឆ្លងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើងរហូតដល់ ១៩១ករណីហើយ បន្ទាប់ពីសេចក្តីប្រកាសនៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មី ០៣នាក់បន្ថែមទៀត។ គិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងនៅមីយ៉ាន់ម៉ាដំបូង កាលពីថ្ងៃទី២៣ ខែមីនា មនុស្សសរុប ១៩១នាក់បានឆ្លងជំងឺនេះ ដោយក្នុងនោះ ០៦នាក់ស្លាប់ និង១០១នាក់ជាសះស្បើយ។ រីឯប្រទេសថៃវិញ ករណីឆ្លងថ្មី២នាក់នេះ គឺជានកូនស្រី និងកូនប្រសារ ដែលឆ្លងពីឳពុក រស់នៅខេត្តណារ៉ាតធីវ៉ាត់៕

  • រដ្ឋមន្ត្រីពាណិជ្ជកម្មចិនទទួលស្គាល់ថា វិបត្តិជម្ងឺ COVID-19 ធ្វើឱ្យពាណិជ្ជកម្មចិនជួបការប្រឈមមិនដែលធ្លាប់មានពីមុន

    រដ្ឋមន្ត្រីពាណិជ្ជកម្មចិនទទួលស្គាល់ថា វិបត្តិជម្ងឺ COVID-19 ធ្វើឱ្យពាណិជ្ជកម្មចិនជួបការប្រឈមមិនដែលធ្លាប់មានពីមុន

    ចិន៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក ហ្សុង សាន បានលើកឡើងនៅថ្ងៃចន្ទម្សិលមិញថា បណ្តាក្រុមហ៊ុននានាជួបពេលវេលាលំបាកយ៉ាងខ្លាំង ដោយសារតែការផ្ទុះជំងឺ COVID-19  ហើយនៅពេលវីរុសនេះឆ្លងរាលដាលទូទាំងពិភពលោកនោះ តម្រូវការនៃទីផ្សារអន្តរជាតិបានធ្លាក់ចុះជាខ្លាំង ហើយចិនជួបការប្រឈមមិនដែលធ្លាប់ជួបនៅក្នុងការធ្វើពាជិជ្ជកម្មបរទេសនៅឆ្នាំ២០២០ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ ដោយរំលេចអោយឃើញអំពីបញ្ហាមូលនិធិ ការបញ្ជាទិញធ្លាក់ចុះ និងហានិភ័យនៃបណ្តាញផ្គត់ផ្គង់នោះ លោក ហ្សុង បានបញ្ជាក់ថា បណ្តាក្រុមហ៊ុនចិនប្រឈមការលំបាកជាខ្លាំងនៅក្រោមផលប៉ះពាល់ពីជំងឺឆ្លង ហើយរដ្ឋាភិបាលនឹងជំរុញសេចក្តីត្រូវការ និង ការប្រើប្រាស់ក្នុងស្រុក ។ ការកត់សម្គាល់បែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ធ្វើឡើងស្របពេលដែលការនាំចេញរបស់ប្រទេសចិន នៅក្នុងខែមេសាឆ្នាំ២០២០នេះ បានកើនដ៏មិនគួរអោយជឿជាលើកដំបូង នៅពេលបណ្តារោងចក្រប្រជែងគ្នាផលិត ដើម្បីទូទាត់ការខាតបង់ក្នុងពេលបិទដោយសារការរាតត្បាតពីជម្ងឺ COVID-19 តែការនាំចូលធ្លាក់ចុះដ៏ច្រើន ខណៈដែលសេដ្ឋកិច្ចសកលលោកធ្លាក់ចូលក្នុងឱនភាព ៕

  • ក្រុមហ៊ុនផលិតឱសថអាម៉េរិក Moderna បញ្ជាក់ថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនទទួលបានលទ្ធផលល្អពេលសាកល្បងដំណាក់កាលដំបូង

    ក្រុមហ៊ុនផលិតឱសថអាម៉េរិក Moderna បញ្ជាក់ថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនទទួលបានលទ្ធផលល្អពេលសាកល្បងដំណាក់កាលដំបូង

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនផលិតឱសថអាម៉េរិក Moderna បានបញ្ជាក់នៅថ្ងៃច័ន្ទម្សិលមិញថា វ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួន ដែលត្រូវបានធ្វើតេស្តនោះបានបង្កើតជាតិអង់ទីគ័រដែលអាចបង្ក្រាបឥទ្ធិពលវីរុសកូរ៉ូណា នៅក្នុងខ្លួនអ្នកជំងឺ ដែលបានចូលរួមសម្រាប់ការព្យាបាលសាកល្បងទ្រង់ទ្រាយតូចមួយ នេះបើតាមសារព័ត៌មាន ABC NEWS នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ លទ្ធផលដំបូងៗពីការសិក្សា ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាម៉េរិក NIH បានរកឃើញថា កម្រិតជាតិអង់ទីគ័រក្នុងឈាមរបស់អ្នកជំងឺដែលត្រូវគេចាក់វ៉ាក់សាំងនេះ ប្រហាក់ប្រហែលនឹងកម្រិតជាតិអង់ទីគ័រក្នុងខ្លួនអ្នកជំងឺ ដែលបានជាស្បះស្បើយពីជំងឺ COVID-19 ដែរ ។ ក្រុមហ៊ុនផលិតឱសថអាម៉េរិកមួយនេះ បានបន្ថែមថា វ៉ាក់សាំងដែលមានឈ្មោះបច្ចេកទេសថា mRNA-1273 ក៏ត្រូវបានគេរកឃើញជាទូទៅថា មានសុវត្ថិភាពក្នុងការប្រើសាកល្បងដំបូងៗ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាម៉េរិក Moderna បាននាំមុខនៅក្នុងកិច្ចប្រឹងប្រែងសាកល ក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹង COVID-19 ហើយកាលពីសប្តាហ៍មុន បានទទួលការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាម៉េរិក ក្នុងការពន្លឿននីតិវិធីពិនិត្យខាងនិយតកម្មរបស់ខ្លួន ដើម្បីអាចឈានទៅធ្វើការសាកល្បងដំណាក់កាលចុងក្រោយនៅត្រឹមខែកក្កដាបាន ៕

  • លោក ស៊ី ជិនពីង សន្យាផ្តល់ជំនួយ២ពាន់លានដុល្លារដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារ COVID-19

    លោក ស៊ី ជិនពីង សន្យាផ្តល់ជំនួយ២ពាន់លានដុល្លារដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារ COVID-19

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសន្យានឹងផ្តល់ជំនួយ២ពាន់លានដុល្លារបន្ថែមទៀត សម្រាប់រយៈពេល២ឆ្នាំខាងមុខ ដើម្បីជួយអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចអត្ថាធិប្បាយតាមរយៈ Video Link នាឱកាសបើកកិច្ចប្រជុំនៃសភាសុខភាពពិភពលោក ពីស្នាក់ការកណ្តាលអង្គការសុខភាពពិភពលោក WHO ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទម្សិលមិញ លោក ស៊ី ក៏បានប្រកាសគាំទ្រ ចំពោះអង្គការ WHO ក្នុងការត្រួតពិនិត្យឡើងវិញដ៏ទូលំទូលាយ ឬអាចហៅបានថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងការឆ្លើយជាសកលចំពោះ COVID-19 នៅពេលដែលវីរុសនេះស្ថិតនៅក្រោមការគ្រប់គ្រងបាន ។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីចិនរូបនេះ ធ្វើឡើងក្រោយសហភាពអឺរ៉ុប និង អូស្ត្រាលី បានចេញសេចក្តីសម្រេចរៀងៗខ្លួន ដោយអំពាវនាវឲ្យមានការស៊ើបអង្កេតរកប្រភពដើមនៃជម្ងឺ COVID-19 ដែលបានចម្លងដល់មនុស្សជាង ៤.៨លាននាក់ ក្នុងនោះស្លាប់ជាង៣១៧ពាន់នាក់ ខណៈដែលសហរដ្ឋអាម៉េរិក នៅតែបន្តចោទប្រកាន់មកលើចិន ៕

  • ប្រទេសអឺរ៉ុបចំនួន១១ឯកភាពគ្នា បើកព្រំដែនឡើងវិញ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ

    ប្រទេសអឺរ៉ុបចំនួន១១ឯកភាពគ្នា បើកព្រំដែនឡើងវិញ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ

    អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអឺរ៉ុបចំនួន ១១ ឯកភាពគ្នាលើលក្ខខណ្ឌមួយចំនួនសម្រាប់ការបើកព្រំដែន និង ស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនសហភាពអឺរ៉ុបឡើងវិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ បើតាមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអឺរ៉ុបចំនួន១១ ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនអឺរ៉ុបឡើងវិញ នឹងត្រូវធ្វើទៅតាមតំណាក់កាល ក្រោមកិច្ចសម្របសម្រួលពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង ត្រូវធ្វើឡើងដោយសន្សឹមៗ ដើម្បីកុំឱ្យការឆ្លង COVID-19 ស្ថិតនៅក្រៅការគ្រប់គ្រង។ សូមជម្រាបថា ការព្រមព្រៀងគ្នានេះ កើតឡើងអំឡុងកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ហើយឈរលើគោលការណ៍ស្មើភាព និងគ្មានការរើសអើង ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំងនេះ ក៏បានឯកភាពគ្នាផងដែរថា ទោះបីជាជំងឺ COVID-19 នៅតែបន្តឆ្លងរាតត្បាតក៏ដោយ ក៏អឺរ៉ុបចាំបាច់ត្រូវតែឆ្ពោះទៅមុខដដែល ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥លាននាក់ ក្នុងនោះស្លាប់ជិត៣២ម៉ឺននាក់ និងជាសះស្បើយជិត២លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥លាននាក់ ក្នុងនោះស្លាប់ជិត៣២ម៉ឺននាក់ និងជាសះស្បើយជិត២លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៨៩ម៉ឺន៦៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣២ម៉ឺន១២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៩០ម៉ឺន៧ពាន់៣៦១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៥ម៉ឺន២៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន១ពាន់៩៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៦ពាន់៣៨៣នាក់ ។ ២-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៦៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៧២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន២០៩នាក់ ។ ៣-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៨ពាន់១៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៧០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៤-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៥ពាន់៣៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៨៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១០ម៉ឺន៤៥៩នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន៦ពាន់៤០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់៧៩៦នាក់ស្លាប់…