Category: Covid-19

  • ថៃរកឃើញករណីឆ្លងកូវីដ១៩ ៣នាក់ទៀត ជានិស្សិតមកពីក្រៅប្រទេស

    ថៃរកឃើញករណីឆ្លងកូវីដ១៩ ៣នាក់ទៀត ជានិស្សិតមកពីក្រៅប្រទេស

    ថៃ៖ ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំឲ្យចំនួនអ្នកជំងឺសរុបកើនដល់៣០២៨នាក់ កាលពីម្សិលមិញ។ ជាការរកឃើញស្របពេលដែលប្រទេសថៃបានបន្ធូយបន្ថយការរឹតបន្តឹងជំនួបសង្គម និងបើកហាងលក់ដូរទំនិញឡើងវិញ។ មន្ត្រីសុខាភិបាលថា ៣ករណីថ្មីទាំងនេះត្រូវបានរកឃើញ ក្រោយដាក់ឲ្យនៅដាច់ដោយឡែក ពោលគឺបន្ទាប់ពីពួកគេទើបត្រលប់មកពីក្រៅប្រទេស មាន២នាក់មកពីប្រទេសអេហ្ស៊ីប ហើយម្នាក់ទៀតមកពីប៉ាគីស្ថាន។ ប្រភពឲ្យដឹងដែរថា មកទល់ពេលនេះ ថៃមានអ្នកស្លាប់សរុប៥៦នាក់ ខណៈដែលអ្នកជំងឺ១១៦នាក់កំពុងសម្រាកព្យាបាល ហើយមានអ្នកជាសះស្បើយសរុប២៨៥៦នាក់ហើយ៕

  • លោក ដូណាល់ ត្រាំ សង្ឃឹមថា វ៉ាក់សាំងនឹងផលិតរួចរាល់នៅចុងឆ្នាំនេះ ខណៈសហរដ្ឋអាមេ៉រិកចាប់ផ្តើមធ្វើតេស្តថ្នាំព្យាបាលអ្នកជម្ងឺ COVID-19 ហើយ

    លោក ដូណាល់ ត្រាំ សង្ឃឹមថា វ៉ាក់សាំងនឹងផលិតរួចរាល់នៅចុងឆ្នាំនេះ ខណៈសហរដ្ឋអាមេ៉រិកចាប់ផ្តើមធ្វើតេស្តថ្នាំព្យាបាលអ្នកជម្ងឺ COVID-19 ហើយ

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា រូបលោកសង្ឃឹមជឿជាក់ថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងអាចដាក់ឱ្យដំណើរការបាននៅចុងឆ្នាំ២០២០ ឬក៏អាចលឿនជាងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើតេស្ដថ្នាំព្យាបាលជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូជ្វីន ជាមួយថ្នាំអង់ទីប៊ីយ៉ូទិច អាហ្ស៊ីស្រូម៉ាយស៊ីន ទៅលើអ្នកជម្ងឺ COVID-19 ថាតើវាមានប្រសិទ្ធភាពអាចព្យាបាលវីរុសនេះបានដែរឬទេ ។ បើតាមសេចក្ដីថ្លែងការណ៍របស់វិទ្យាស្ថានជាតិសុខភាពអាមេរិក (NIH) ការធ្វើតេស្ដនឹងត្រូវធ្វើឡើងលើអ្នកជងឺជិត២ពាន់នាក់នៅទូទាំងប្រទេស ដែលបានឆ្លងវីរុសកូរ៉ូណាថ្មី (SARS-CoV-2) បង្កជាជំងឺ COVID-19 និងមានរោគសញ្ញាគ្រុនក្ដៅ, ក្អក ឬពិបាកដង្ហើម ។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញរំពឹងថា ក្នុងចំណោមអ្នកចូលរួមក្នុងការធ្វើតេស្ដថ្នាំទាំងពីរនេះ ក៏អាចនឹងមានមនុស្សវ័យ៦០ឆ្នាំ ឬច្រើនជាងនេះ ឬក៏មនុស្សមានជំងឺប្រចាំកាយស្រាប់ ដែលមានរោគសញ្ញាធ្ងន់ធ្ងរនៃជម្ងឺ COVID-19 ចូលរួមផងដែរ ៕

  • លោក អែមម៉ានុយអែល ម៉ាក្រុង នឹងជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Sanofi នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សារឿងវ៉ាក់សាំងប្រឆាំង COVID-19

    លោក អែមម៉ានុយអែល ម៉ាក្រុង នឹងជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Sanofi នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សារឿងវ៉ាក់សាំងប្រឆាំង COVID-19

    បារាំង៖ ប្រធានាធិបតីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង មានគម្រោងនឹងជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនវ៉ាក់សាំងធំមួយរបស់បារាំង Sanofi លោក ផូល ហ៊ូដសុន (Paul Hudson) នៅថ្ងៃទី១៩ ខែឧសភាខាងមុខ នេះបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាល ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។ ការប្រកាសពីជំនួបរវាងលោក ម៉ាក្រុង និងលោក ផូល ហ៊ូដសុន ខាងលើ បានកើតមានឡើងក្រោយនាយកប្រតិបត្តិក្រុមហ៊ុន Sanofi រូបនេះ បានប្រកាសថា អ្នកជម្ងឺ COVID-19 នៅសហរដ្ឋអាមេរិក នឹងមានសិទ្ធិទទួលបានវ៉ាក់សាំងរបស់ខ្លួនមុនគេ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានចំណាយថវិកាច្រើន ជួយដល់កិច្ចប្រឹងប្រែងស្រាវជ្រាវរបស់ក្រុមហ៊ុន ។ ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក ស្ទេហ្វេន ឌឹ ឃើស្មេគខើ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 គួរតែជាផលិតរួមសម្រាប់ពិភពលោកទាំងមូល ដោយប្រទេសនានាត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវាយកទៅប្រើប្រាស់ ៕ …

  • អគ្គនាយក WHO និយាយថា សុខភាពគឺជាការវិនិយោគក្នុងអនាគតរួមរបស់យើង

    អគ្គនាយក WHO និយាយថា សុខភាពគឺជាការវិនិយោគក្នុងអនាគតរួមរបស់យើង

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស នៅថ្ងៃសុក្រនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធសុខាភិបាលដ៏រឹងមាំ និង ការវិនិយោគសម្រាប់សុខមាលភាពរបស់មនុស្សជាតិគ្រប់រូប នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចប្រជុំមួយតាមរយៈវីដេខុនហ្វើរិនពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស អគ្គនាយកអង្គការសុខភាពពិភពលោក WHO រូបនេះ បានអះអាងថា ការផ្តល់មូលនិធិដល់វិស័យសុខាភិបាលដែលមានគុណភាពសម្រាប់យើងទាំងអស់ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតប៉ុណ្ណោះទេ តែវាក៏អាចមានន័យថា កុមារមានសុខភាពល្អ និងអាចទៅសាលារៀនបានដែរ… ប្រជាជនអាចទៅធ្វើការដើម្បីរកប្រាក់ចិញ្ចឹមជីវិត ហើយសង្គម និងសេដ្ឋកិច្ចក៏កាន់តែរឹងមាំ ព្រមទាំងមាននិរន្តភាពថែមទៀតផង ។ សូមបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ គឺជាសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតសុខភាពពិភពលោក ដែលគ្រោងនឹងប្រារព្ធឡើងនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស រយៈពេល០២ថ្ងៃគឺនៅថ្ងៃទី១៨ និងទី១៩ ខែឧសភានេះ ដែលត្រូវបានពិពណ៌នាដោយលោក ថេត្រូស ថា ជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយ ចាប់តាំងពីអង្គការសុខភាពពិភពលោក WHO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ ៕

  • លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុនគួរតែត្រៀមខ្លួនក្នុងរយៈពេលយូរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុនគួរតែត្រៀមខ្លួនក្នុងរយៈពេលយូរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះបានថ្លែងថា ប្រជាជាតិជប៉ុនគួរតែត្រៀមខ្លួនក្នុងរយៈពេលយូរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជាសកល COVID-19 ហើយព្រមានថា វីរុសនេះនៅតែជាការគំរាមកំហែងគួរឱ្យកត់សម្គាល់ ហើយវិធានបង្ការគួរតែត្រូវបានអនុវត្តជាប់ជានិច្ច នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា បើទោះបីជាមានការលុបចោលភាពអាសន្នសម្រាប់តំបន់ភាគច្រើនក៏ដោយ ក៏វីរុសនេះនឹងនៅតែជាការគំរាមកំហែង រហូតដល់វ៉ាកសាំងការពារត្រូវបានបង្កើតឡើង ហើយថា ប្រជាជនគួរតែត្រៀមខ្លួនសម្រាប់រលកចម្លងបន្ថែមទៀតនៃវីរុស និង ការប្រយុទ្ធដ៏វែងឆ្ងាយ ។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ីនហ្សូ អាបេ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់រដ្ឋាភិបាលកណ្តាលបានសម្រេចលុបចោលភាពអាសន្នសម្រាប់ខេត្ត៣៩ ក្នុងចំណោមខេត្តទាំង៤៧ មុននឹងវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នអស់សុពលភាពនាចុងខែឧសភា ខាងមុខ ។ ដោយឡែកថា ទីក្រុងតូត្យូ ខេត្តហុកកៃដូ ខេត្តឈិបា និង កាណាហ្គាវ៉ា ខេត្តសាអ៊ីតាម៉ា រួមទាំងទីក្រុងក្យូតូ អូសាកា និងខេត្ត ហ៊ីយ៉ូហ្គុ នឹងនៅតែស្ថិតនៅក្រោមវិធានការគ្រាអាសន្នដដែល ៕

  • ទីបំផុតអាកាសយានដ្ឋានអន្តរជាតិភូកេតបន្តបិទដដែល បន្ទាប់ពីទើបប្រកាសឱ្យបើកដំណើរការឡើងវិញ

    ទីបំផុតអាកាសយានដ្ឋានអន្តរជាតិភូកេតបន្តបិទដដែល បន្ទាប់ពីទើបប្រកាសឱ្យបើកដំណើរការឡើងវិញ

    ថៃ៖ ព្រលានយន្ដហោះអន្តរជាតិភូកេត នៅតែបន្តបិទទ្វារប្រតិបត្តិការដដែល បន្ទាប់ពីអាកាសចរណ៍ស៊ីវិល CAAT របស់ប្រទេសថៃ បានសម្រេចចិត្តសាជាថ្មីនៅថ្ងៃសុក្រម្សិលមិញអោយផ្អាកដំណើរបន្ថែមទៀត ដោយសារតែព្រួយបារម្ភពីការរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។ ព្រលានយន្តហោះអន្តរជាតិភូកេត ត្រូវបានបញ្ជាឲ្យបិទប្រតិបត្តិការកាលពីថ្ងៃទី០៣ ខែមេសា កន្លងមកនេះ ជាមួយបម្រាមហាមឃាត់លើជើងហោះហើរទាំងអស់ លើកលែងតែជើងហោះហើរពិសេសបន្ទាន់ ។ ដោយឡែកអាជ្ញាធរអាកាសចរណ៍ថៃ CAAT ក៏បានបញ្ជាក់ដែរថា ការហាមឃាត់ជើងហោះហើរអន្តរជាតិចេញ-ចូលប្រទេសថៃ នឹងបន្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ។ សូមជម្រាបថា នៅទូទាំងប្រទេសថៃ ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៣ពាន់២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៨៥៤នាក់ ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៦លាននាក់ ក្នុងនោះស្លាប់ជាង៣០ម៉ឺននាក់ និងជាសះស្បើយជាង១.៧លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៦លាននាក់ ក្នុងនោះស្លាប់ជាង៣០ម៉ឺននាក់ និងជាសះស្បើយជាង១.៧លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៦២ម៉ឺន៨ពាន់៣៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣០ម៉ឺន៨ពាន់៦៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៧៥ម៉ឺន៨ពាន់៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៨ម៉ឺន៤ពាន់២៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៨ពាន់៥០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៦ពាន់២៤២នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៤ពាន់៣៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៤៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៨ពាន់៩៦៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន២ពាន់៨៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៤១៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៨ពាន់២២៦នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន៦ពាន់៧១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៣ពាន់៩៩៨នាក់ស្លាប់…

  • លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើរដល់សប្បុរសជនក៍ដូចប្រជាពលរដ្ឋរត្រូវបន្តការប្រយ័ត្នចំពោះជម្ងឺ​ COVID-19

    លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើរដល់សប្បុរសជនក៍ដូចប្រជាពលរដ្ឋរត្រូវបន្តការប្រយ័ត្នចំពោះជម្ងឺ​ COVID-19

    ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បានថ្លែងនូវ ការផ្ដាំផ្ញើរដល់សប្បុរសជនក៍ដូចបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសត្រូវបន្តការប្រយ័ត្នចំពោះជម្ងឺCOVID-19 ទោះបីជាស្ថានភាពបានធូរស្បើយច្រើនក៍ពិតមែនក៍មិនត្រូវភ្លេចខ្លួនឡើយដោយបន្តប្រយុទ្ធប្រឆាំងចំពោះជម្ងឺរាតត្បាតនោះបន្ថែមទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលទទួល អំណោយពីសប្បុរសជនមកពីមូលនិធិក្រុមគ្រូពេទ្យសប្បុរសប៉ាយសួយឡាវយិនកម្ពុជាមកពិប្រទេសចិននាល្ងាចថ្ងៃទី១៥ ឧសភាឆ្នាំ២០២០នៅសាលាស្រុកស្វាយជ្រុំខេត្តស្វាយរៀង។លោកជំទាកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណនូវទឹកចិត្តជ្រះថ្លារបស់សប្បុរសជនទាំងអស់គ្នា ក្នុងគ្រាដ៏លំបាក បានចែករំលែកនូវសម្ភារៈទាំងនេះដើម្បីចូលរួមក្នុងការងារសង្គម ក្នុងការទប់ស្កាត់ និងបង្ការនូវជម្ងឺកូវីដ១៩ ។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរដល់សប្បុរសធម៏មូលនិធិចិនទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗក្រុមគ្រួសារពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។  ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១២១នាក់ និងពុំមានអ្នកស្លាប់នោះទេ ។ ទី២.យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក…

  • អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា មនុស្សជាតិមិនបានប្រុងប្រៀបខ្លួនទុកជាមុនចំពោះ COVID-19 ខណៈពិភពលោកខ្វះសាមគ្គីភាព

    អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា មនុស្សជាតិមិនបានប្រុងប្រៀបខ្លួនទុកជាមុនចំពោះ COVID-19 ខណៈពិភពលោកខ្វះសាមគ្គីភាព

    ស្វីស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានសង្កត់ធ្ងន់ថា មនុស្សជាតិមិនបានត្រៀមខ្លួនទុកជាមុន ចំពោះការរាតត្បាតនៃមេរោគ COVID-19 លោកថា ស្មារតីឯកភាព និងសាមគ្គីភាពនៅលើពិភពលោក គឺមានមិនទាន់គ្រប់គ្រាន់នោះទេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានគូសបញ្ជាក់ថា អ្វីដែលច្បាស់នៅថ្ងៃនេះគឺភាពផុយស្រួយរបស់មនុស្សជាតិ និង ភពផែនដី ។ ជាមួយនឹងវឌ្ឍនភាពវិទ្យាសាស្ត្រទាំងឡាយ យើងមិនទាន់ដឹងពីវិធីដោះស្រាយវីរុសនៅឡើយទេ ខណៈយើងពុំមានការត្រៀមទុកជាមុន ។ លោកបន្ថែមទៀតថា វាច្បាស់ណាស់ ដែលពិភពលោកពុំទាន់មានស្មារតីឯកភាព និងសាមគ្គីភាពគ្រប់គ្រាន់នៅឡើយទេ ។ការកត់សម្គាល់ខាងលើរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ដោយលោក ហ្គូដទែរ៉េស បានផ្តល់នូវទិដ្ឋភាពទូទៅនៃស្ថានភាពពិភពលោក ដោយឆ្លុះបញ្ចាំងពីអនាគតនៃពហុភាគីនិយម បន្ថែមពីលើការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺរាតត្បាតCOVID-19 ក៏ដូចជាហានិភ័យលើវិបត្តិសិទ្ធិមនុស្ស អភិបាលកិច្ចពិភពលោក ក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕          

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងជិត៤ពាន់ករណី និងស្លាប់១០០នាក់ថ្មីទៀតនៅទូទាំងប្រទេសឥណ្ឌា

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងជិត៤ពាន់ករណី និងស្លាប់១០០នាក់ថ្មីទៀតនៅទូទាំងប្រទេសឥណ្ឌា

    ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣ពាន់៩៦៧ករណី និងអ្នកជំងឺ១០០នាក់ថ្មីទៀតបានបាត់បង់ជីវិតគិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។នេះជាថ្ងៃទី៥២ហើយដែលរដ្ឋាភិបាលឥណ្ឌាធ្វើការបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតជាសកល COVID-19 ហើយវានឹងត្រូវអូសបន្លាយពេលបន្ថែមទៀត រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ខាងមុខ ។យ៉ាងណាមិញ បើតាមបូកបញ្ចូលទិន្នន័យថ្មីខាងលើនេះ បាននាំឱ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ ៨ម៉ឺន២ពាន់១០៣ករណី ខណៈអ្នកជម្ងឺសរុប២ពាន់៦៤៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ម៉ឺន៧ពាន់៩៧៧នាក់ ៕