Category: Covid-19

  • ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រាលចោលទាំងស្រុងករណីបុរសជនជាតិវៀតណាមមានជំងឺកូវីដ១៩ ធ្វើដំណើរចេញពីកម្ពុជា

    ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រាលចោលទាំងស្រុងករណីបុរសជនជាតិវៀតណាមមានជំងឺកូវីដ១៩ ធ្វើដំណើរចេញពីកម្ពុជា
  • អភិបាលខេត្តសៀមរាប៖ ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល

    អភិបាលខេត្តសៀមរាប៖ ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល

    នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៨ ខែឧសភា  ឆ្នាំ២០២០ មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំប្រជុំរបស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  ដើមី្បធ្វើការផ្សព្វ ផ្សាយសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និងអំពីលទ្ធផលនៃការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ ។  បន្ទាប់ពីលោក សុខ ថុល នាយករដ្ឋបាល សាលាខេត្ត អាននូវសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល រួចមក គ្រប់បណ្តាគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង ស្រុក បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលដែលក្រុង ស្រុកបានអនុវត្តប្រចាំខែ ក្នុងនោះដោយបានផ្តោតសំខាន់លើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ ព្រមទាំងការភ័យព្រួយរបស់អាជ្ញាធរ ចំពោះប្រជាពលរដ្ឋវិលមកពីក្រៅប្រទេស ចូលមកនៅតាមមូលដ្ឋាន មិនបានចូលទៅមណ្ឌលចត្តាឡីស័កនៅតាមក្រុង ស្រុក ឃុំ ។ ក្នុង ក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និងខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និងបញ្ហាក្រុមជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និងព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ…

  • លោក ដូណាល់ ត្រាំ រិះគន់លោក បារ៉ាក់ អូបាម៉ា វិញ ពាក់ព័ន្ធនឹងវិបត្តិ COVID-19 នៅសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ រិះគន់លោក បារ៉ាក់ អូបាម៉ា វិញ ពាក់ព័ន្ធនឹងវិបត្តិ COVID-19 នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញបានឆ្លើយតបវិញ ចំពោះការរិះគន់របស់អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ទៅលើរដ្ឋបាលរបស់លោក ត្រាំ ក្នុងការដោះស្រាយវិបត្តិជំងឺឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងការរិះគន់របស់លោក អូបាម៉ា នាពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតកាលពីចុងសប្តាហ៍មុននេះថា លោក អូបាម៉ា គឺជាប្រធានា ធិបតីដែលអសមត្ថភាពម្នាក់ គឺអសមត្ថភាពខ្លាំងមែនទែន កាលពីលោកនៅកាន់អំណាច… នេះជាអ្វីដែលលោកអាចនិយាយបាន ។ ឆ្លៀតឱកាសនោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នៅសហរដ្ឋអាម៉េរិកវិញ ។ គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ សហរដ្ឋអាម៉េរិក មានចំនួនអ្នកឆ្លង COVID-19 សរុបកើនឡើងដល់១លាន៥២ម៉ឺន៧ពាន់៦៦៤ករណី ក្នុងនោះមានអ្នកជម្ងឺ៩ម៉ឺន៩៧៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៦ពាន់៣៨៩នាក់ ៕

  • ប្រជាជនគុយវ៉ែត និងកាតា នឹងត្រូវរងពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ បើសិនមិនព្រមពាក់ម៉ាសការពារឆ្លងជម្ងឺ COVID-19

    ប្រជាជនគុយវ៉ែត និងកាតា នឹងត្រូវរងពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ បើសិនមិនព្រមពាក់ម៉ាសការពារឆ្លងជម្ងឺ COVID-19

    កាតា៖ ប្រជាជនគុយវ៉ែត និងកាតា នឹងត្រូវជាប់ពន្ធនាគារ ឬ ផាកពិន័យជាប្រាក់រាប់ពាន់ដុល្លារអាម៉េរិក បន្ទាប់ពីប្រទេសទាំងពីរនៅថ្ងៃអាទិត្យម្សិលមិញបានដាក់ចេញនូវបទបញ្ញត្តិថ្មីមួយ ដែលតម្រូវឲ្យពលរដ្ឋខ្លួនទាំងអស់ដាច់ខាតត្រូវតែពាក់ម៉ាស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ បើតាមក្រសួងសុខាភិបាលគុយវ៉ែត ជនទាំងឡាយណាមិនពាក់ម៉ាសនឹងត្រូវប្រឈមការជាប់ពន្ធនាគាររយៈពេល០៣ខែ ឬត្រូវផាកពិន័យជាទឹកប្រាក់រហូត ដល់១ម៉ឺន៦ពាន់ដុល្លាអាម៉េរិក ។ ដោយឡែកប្រទេសកាតាវិញ សម្រាប់បទល្មើសដូចគ្នានេះ នឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតទៅដល់០៣ឆ្នាំ ឬ ផាកពិន័យជាទឹកប្រាក់រហូតដល់៥ម៉ឺន៥ពាន់ដុល្លាអាម៉េរិក ។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 នៅគុយវ៉ែតសរុបកើនឡើងដល់១ម៉ឺន៤ពាន់៨៥០ករណី ក្នុងនោះមានអ្នកជម្ងឺ១១២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤ពាន់៩៣នាក់ ខណៈនៅកាតាវិញ ចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣ម៉ឺន២ពាន់៦០៤ករណី ក្នុងនោះមានអ្នកជម្ងឺ១៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤ពាន់៣៧០នាក់ ៕

  • ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៤៧១ករណីថ្មីបន្ថែម ខណៈឥណ្ឌាពន្យាពេលបិទប្រទេសរយៈពេល១៤ថ្ងៃទៀត

    ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៤៧១ករណីថ្មីបន្ថែម ខណៈឥណ្ឌាពន្យាពេលបិទប្រទេសរយៈពេល១៤ថ្ងៃទៀត

    ឥណ្ឌា៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកជម្ងឺស្លាប់ដោយសារជម្ងឺ COVID-19 ចំនួន១៥៧នាក់ថ្មីបន្ថែមទៀត ក្រៅពីករណីវិជ្ជមានថ្មីៗចំនួន៥ពាន់២៤២ករណី ត្រូវបានគេរាយការណ៍ចាប់តាំងពីថ្ងៃអាទិត្យនៅទូទាំងប្រទេស ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៣ពាន់២៩នាក់ និង អ្នកឆ្លងសរុបកើនឡើងដល់៩ម៉ឺន៦ពាន់១៦៩ករណី នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ឥណ្ឌាបានឈានចូលដល់លើកទី៤ហើយ សម្រាប់ការអូសបន្លាយពេលបិទប្រទេស ដែលគ្របដណ្ដប់លើប្រជាជនជាង១.៣ពាន់លាននាក់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគ COVID-19 ។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ទន្ទឹមនឹងការអូសបន្លាយពេលបិទប្រទេស២សប្តាហ៍បន្ថែមទៀតនេះ វិធានការ ឬសេចក្ដីណែនាំថ្មីៗក៏អាចនឹងត្រូវដាក់ឱ្យអនុវត្តន៍ផងដែរ ខណៈឥណ្ឌាកំពុងពិចារ ណាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ។ សូមរំលឹកថា ប្រទេសឥណ្ឌាបានដាក់ចេញវិធានការបិទប្រទេសទាំងមូលកាលពីថ្ងៃទី២៤ ខែមីនាកន្លងមក ហើយសាលារៀន សេវាដឹកជញ្ជូនសាធារណៈ និងពាណិជ្ជកម្មមួយភាគធំត្រូវបិទទា្វរចាប់ពីពេលនោះមក ៕

  • ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងជាង៣ពាន់ករណី

    ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងជាង៣ពាន់ករណី

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺបាត់បង់ជីវិត នោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ ករណីឆ្លងថ្មីៗខាងលើនេះ ក្នុងនោះរួមមានស្រ្តីម្នាក់ និងបុរសម្នាក់នៅខេត្ត ណុនថាក់បុរី ដែលស្ថិតនៅក្បែររដ្ឋធានីបាងកក និងស្រ្តីម្នាក់ទៀតនៅខេត្តភូកេត នៅភាគខាងត្បូងប្រទេសថៃ នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសថៃ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៣ពាន់៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៨៥៧នាក់ ៕

  • រុស្ស៊ីស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកឆ្លងវីរុស COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក

    រុស្ស៊ីស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកឆ្លងវីរុស COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក

    រុស្ស៊ី៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចនួន៩ពាន់៧០៩ករណីថ្មីទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ បើបូកបញ្ចូលអ្នកឆ្លងថ្មីៗទាំងនេះ នាំឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន១ពាន់៧៥២ករណី ធ្វើឱ្យរុស្ស៊ីទម្លាក់អេស្ប៉ាញ ឡើងទៅឈរលេខរៀងទី២ ជាប្រទេសមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយសហរដ្ឋអាម៉េរិក ដែលកំពុងឈរនៅកំពូលតារាង ។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសរុស្ស៊ី ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនឡើងដល់២៨ម៉ឺន១ពាន់៧៥២ករណី ក្នុងនោះមានអ្នកជម្ងឺ២ពាន់៦៣១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ម៉ឺន៧ពាន់៣៧៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • អ៊ីតាលីចាប់ផ្តើមបើកដំណើរសេដ្ឋកិច្ចឡើងវិញ ស្របពេលមានផែនការបើកព្រំដែន ដើម្បីទទួលភ្ញៀវទេសចរអឺរ៉ុបនៅដើមខែមិថុនាខាងមុខ

    អ៊ីតាលីចាប់ផ្តើមបើកដំណើរសេដ្ឋកិច្ចឡើងវិញ ស្របពេលមានផែនការបើកព្រំដែន ដើម្បីទទួលភ្ញៀវទេសចរអឺរ៉ុបនៅដើមខែមិថុនាខាងមុខ

    អ៊ីតាលី៖ នៅថ្ងៃចន្ទនេះ ប្រទេសអ៊ីតាលីបានចាប់ផ្តើមអនុញ្ញាតឱ្យបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗហើយ ក្នុងនោះរួមមានការបើកទ្វារហាងលក់ទំនិញ ភោជនីយ៍ដ្ឋាន បារ ក្លឹបហាត់ប្រាណ រោងភាពយន្ដ និងសារៈមន្ទីរជាដើម ល្គឹកណាពួកគេគោរពតាមបទបញ្ជាគម្លាតសង្គម ប៉ុន្តែសាលារៀននៅតែបន្តបិទដដែល នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានបញ្ជាក់ថា អ៊ីតាលី នឹងបើកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរអឺរ៉ុបចាប់ពីថ្ងៃទី០៣ ខែមិថុនាតទៅជាមួយការលុបចោលវិធានការធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ សូមជម្រាថា ករណីឆ្លងរាតត្បាតនៃវីរុស COVID-19 បានឈានដល់កម្រិតកំពូលកាលពីចុងខែមីនាកន្លងទៅ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការបន្ធូរបន្ថយវិធានការរឹតត្បិតត្រូវធ្វើឡើងសន្សឹមៗ ដើម្បីជៀសវាង «រលកទី២» ។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសអ៊ីតាលី ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនឡើងដល់២២ម៉ឺន៥ពាន់៤៣៥ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន១ពាន់៩០៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១២ម៉ឺន៥ពាន់១៧៦នាក់ ៕

  • ឥណ្ឌាប្រកាសពន្យាពេលបិទប្រទេសរយៈពេល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ការរាតត្បាតពីជំងឺ COVID-19

    ឥណ្ឌាប្រកាសពន្យាពេលបិទប្រទេសរយៈពេល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ការរាតត្បាតពីជំងឺ COVID-19

    ឥណ្ឌា៖ ប្រទេសឥណ្ឌាឈានចូលដល់លើកទី៤ហើយ សម្រាប់ការអូសបន្លាយពេលបិទប្រទេស ដែលគ្របដណ្ដប់លើប្រជាជនជាង១.៣ពាន់លាននាក់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ទន្ទឹមនឹងការអូសបន្លាយពេលបិទប្រទេស២សប្តាហ៍បន្ថែមទៀតនេះ វិធានការ ឬសេចក្ដីណែនាំថ្មីៗក៏អាចនឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ខណៈឥណ្ឌាកំពុងពិចារណាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ។ ឥណ្ឌា បានដាក់ចេញវិធានការបិទប្រទេសទាំងមូលកាលពីថ្ងៃទី២៤ ខែមីនាកន្លងមក ហើយសាលារៀន សេវាដឹកជញ្ជូនសាធារណៈ និងពាណិជ្ជកម្មមួយភាគធំ ត្រូវបិទទា្វរចាប់ពីពេលនោះមក ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនឡើងដល់៩ម៉ឺន៥ពាន់៦៩៨ករណី ក្នុងនោះមានអ្នកជម្ងឺ៣ពាន់២៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣ម៉ឺន៦ពាន់៧៩៥នាក់ ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៨លាននាក់ ក្នុងនោះស្លាប់ជាង៣១ម៉ឺននាក់ និងជាសះស្បើយជាង១.៨លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៨លាននាក់ ក្នុងនោះស្លាប់ជាង៣១ម៉ឺននាក់ និងជាសះស្បើយជាង១.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៨០ម៉ឺន១ពាន់៥៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣១ម៉ឺន៦ពាន់៦៦៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៨៥ម៉ឺន៨ពាន់១០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥២ម៉ឺន៧ពាន់៦៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩៧៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៦ពាន់៣៨៩នាក់ ។ ២-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន១ពាន់៧៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៦៣១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៧ពាន់៣៧៣នាក់ ។ ៣-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៧ពាន់៧១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៦៥០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៥ពាន់៩៤៥នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន៣ពាន់៦៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់៦៣៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។…