Category: Covid-19

  • កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២៧ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបកើនឡើងដល់១ម៉ឺន១ពាន់១៨ករណី

    កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២៧ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបកើនឡើងដល់១ម៉ឺន១ពាន់១៨ករណី

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន២៧ករណីថ្មីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់១ម៉ឺន១ពាន់១៨ករណី នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងថ្មីៗក្នុងរង្វង់៣០ករណីក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នាហើយ ដែលករណីឆ្លងទាំងនោះ គឺជាករណីឆ្លងជាចង្កោម ដែលត្រូវបានគេរកឃើញផ្ទុះឡើងនៅក្នុងក្លឹប និង បារកម្សាន្តនៅសង្កាត់ពហុវប្បធម៌ អ៊ីថេវ៉ុន ក្នុងរដ្ឋធានីសេអ៊ូល ។ ចាប់តាំងពីផ្ទុះឡើងកាលពីថ្ងៃទី០៣ ខែមករាមកនេះ ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តលើមនុស្សប្រមាណជាង៧២ម៉ឺន៦ពាន់នាក់ ក្នុងចំណោមនោះមានមនុស្ស៦៩ម៉ឺន៥ពាន់៨៥៤នាក់ធ្វើតេស្តអវិជ្ជមាន COVID-19 ខណៈមនុស្សប្រមាណ១ម៉ឺន៩ពាន់៨៧៥នាក់ផ្សេងទៀតបាននឹងកំពុងធ្វើត្រួតពិនិត្យ ។សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦០នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៨២១នាក់ ៕        

  • អាជ្ញាធរសុខាភិបាលវៀតណាមរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន២៤ករណីថ្មីទៀត ក្រោយទើបមកពីប្រទេសរុស្ស៊ី

    អាជ្ញាធរសុខាភិបាលវៀតណាមរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន២៤ករណីថ្មីទៀត ក្រោយទើបមកពីប្រទេសរុស្ស៊ី

    វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន២៤ករណីថ្មីទៀតលើពលរដ្ឋវៀតណាម ដែលទើបត្រឡប់មកពីប្រទេសរុស្ស៊ីវិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២០ ។ស្របពេលជាមួយគ្នានោះដែរ ពលរដ្ឋវៀតណាមទាំង២៤នាក់ដែលធ្វើតេស្តវិជ្ជ មាន COVID-19 បន្ទាប់ពីវិលត្រឡប់មកពីប្រទេសរុស្ស៊ីខាងលើ កំពុងស្ថិតនៅក្រោមការដាក់នៅដាច់ដោយឡែក តាមដានអការៈ និងព្យាបាល ។រហូតមកទល់នឹងពេលនេះ វៀតណាមមិនបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 នៅក្នុងស្រុកចំនួន២៩ថ្ងៃមកហើយ និង បានកត់ត្រាចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន៣១២នាក់ ហើយគ្មានអ្នកស្លាប់នោះទេ ខណៈច្រើនជាង៩០ភាគរយនៃអ្នកជំងឺបានជាសះស្បើយឡើងវិញ ៕

  • សហរដ្ឋអាមេ៉រិកកត់ត្រាឱនភាពថវិកា៧៣៨ពាន់លានដុល្លារក្នុងខែមេសា ឆ្នាំ២០២០នេះ ដោយសារតែវិបត្តបង្កឡើងដោយវីរុស COVID-19

    សហរដ្ឋអាមេ៉រិកកត់ត្រាឱនភាពថវិកា៧៣៨ពាន់លានដុល្លារក្នុងខែមេសា ឆ្នាំ២០២០នេះ ដោយសារតែវិបត្តបង្កឡើងដោយវីរុស COVID-19

    សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានរាយការណ៍ពីឱនភាពថវិកាចំនួន៧៣៨ពាន់លានដុល្លារកាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារតែអត្រាកំណើននៃការចំណាយរបស់រដ្ឋាភិបាល និង ការធ្លាក់ចុះនៃប្រាក់ចំណូល ស្របពេលមានការផ្ទុះឡើងនៃវីរុស COVID-19 មិនទាន់បង្ហាញសញ្ញាណធូរស្បើយ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាពេលថ្មីៗ ។ ទន្ទឹមគ្នា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានលើកឡើងថា ឱនភាពថវិកានៅក្នុងខែមេសាមកនេះ គឺជាការឆ្លុះបញ្ចាំងពីភាពធំធេងនៃការចំណាយរបស់រដ្ឋាភិបាល ដែលបានព្យាយាមបញ្ចេញសាច់ប្រាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា ដោយសារតែការរាតត្បាតពីវីរុស COVID-19 មកលើសេដ្ឋកិច្ច ។ ហើយរហូតមកទល់នឹងពេលនេះ តំបន់ភាគច្រើននៅសហរដ្ឋអាមេរិកស្ថិតនៅក្រោមការចាក់សោរ ហើយអាជីវកម្មជាច្រើនត្រូវបានបិទ ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ដែលបានសម្លាប់មនុស្សជាង៨ម៉ឺននាក់នៅក្នុងប្រទេស ៕

  • មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបបញ្ជាក់ថា ប្រទេសនានាត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 យកទៅប្រើប្រាស់

    មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបបញ្ជាក់ថា ប្រទេសនានាត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 យកទៅប្រើប្រាស់

    ប៊ែលហ្ស៊ិក៖ នៅពេលមានវ៉ាក់សាំងប្រឆាំង COVID-19 ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវ៉ាក់សាំងនោះ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប EU ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌ មាន CGTN នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ការលើកឡើងខាងលើនេះរបស់សហភាពអឺរ៉ុប ត្រូវបានធ្វើឡើងក្រោយនាយកប្រតិបត្តិក្រុមហ៊ុនវ៉ាក់សាំងធំមួយនៅបារាំង Sanofi បានប្រកាសថា អ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិក នឹងមានសិទ្ធិទទួលបានវ៉ាក់សាំងរបស់ខ្លួនមុនគេ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានចំណាយថវិកាច្រើន ជួយដល់កិច្ចប្រឹងប្រែងស្រាវជ្រាវរបស់ក្រុមហ៊ុន ។ ទន្ទឹមគ្នា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Stefan de Keersmaecker បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 គួរតែជាផលិតផលរួម សម្រាប់ពិភពលោកទាំងមូល ដោយប្រទេសនានាត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវាយកទៅប្រើប្រាស់ ៕

  • នាយករដ្ឋមន្រ្តីជប៉ុនគ្រោងលុបចោលភាពអាសន្នសម្រាប់ខេត្ត៣៩ ខណៈករណីឆ្លង និងស្លាប់ដោយសារ COVID-19 មានការធ្លាក់ចុះ

    នាយករដ្ឋមន្រ្តីជប៉ុនគ្រោងលុបចោលភាពអាសន្នសម្រាប់ខេត្ត៣៩ ខណៈករណីឆ្លង និងស្លាប់ដោយសារ COVID-19 មានការធ្លាក់ចុះ

    ជប៉ុន៖ ប្រទេសជប៉ុនគ្រោងលុបចោលភាពអាសន្នសម្រាប់ខេត្ត ៣៩ ក្នុងចំណោមខេត្តទាំង ៤៧ មុននឹងវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នអស់សុពលភាពនាចុងខែឧសភាខាងមុខ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីស្ថានភាព COVID-19 នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោក ស៊ីនហ្សូ អាបេ បានគូសបញ្ជាក់ថា ទីក្រុងតូត្យូ ខេត្តហុកកៃដូ ខេត្តឈិបា និង កាណាហ្គាវ៉ា ខេត្តសាអ៊ីតាម៉ា រួមទាំងទីក្រុងក្យូតូ អូសាកា និងខេត្ត ហ៊ីយ៉ូហ្គុ នឹងនៅតែស្ថិតនៅក្រោមវិធានការគ្រាអាសន្នដដែល ។ សូមជម្រាបថា ការសម្រេចចិត្តរបស់លោក អាបេ ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីករណីឆ្លងនៅក្នុងខេត្តចំនួន ៣៩ នោះ មានការថយចុះ ។ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសជប៉ុន ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៦ពាន់១២០ករណី ក្នុងនោះមានអ្នកជម្ងឺ៦៩៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៨៦៨នាក់ ៕…

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៥លាននាក់ ក្នុងនោះស្លាប់ជាង៣០ម៉ឺននាក់ និងជាសះស្បើយជាង១.៧លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៥លាននាក់ ក្នុងនោះស្លាប់ជាង៣០ម៉ឺននាក់ និងជាសះស្បើយជាង១.៧លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៥២ម៉ឺន៤ពាន់៦៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣០ម៉ឺន៣ពាន់៣៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៧០ម៉ឺន៣ពាន់៦៧៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៥ម៉ឺន៧ពាន់៥៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៦ពាន់៩១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣១ម៉ឺន៨ពាន់២៧នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន២ពាន់៦៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៣២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៦ពាន់៤៨០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន២ពាន់២៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៣០៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៣ពាន់៥៣០នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន៣ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៣ពាន់៦១៤នាក់ស្លាប់…

  • មន្រ្តីជាន់ខ្ពស់អង្គការ WHO ព្រមានថា ប្រទេសនានាគួរតែរក្សាភាពវិជ្ជមាន ព្រោះជម្ងឺ COVID-19 ទំនងជាមិនទៅណាឆ្ងាយពីយើងទេ

    មន្រ្តីជាន់ខ្ពស់អង្គការ WHO ព្រមានថា ប្រទេសនានាគួរតែរក្សាភាពវិជ្ជមាន ព្រោះជម្ងឺ COVID-19 ទំនងជាមិនទៅណាឆ្ងាយពីយើងទេ

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូរ៉ូណាថ្មីបង្កជាជម្ងឺ COVID-19 នឹងក្លាយជាជម្ងឺឆ្លងរាតត្បាតដូចជាមេរោគអេដស៍ (HIV) ដែរ និងបានអំពាវនាវឱ្យប្រទេសនានាគួរតែរក្សាភាពវិជ្ជមាន និង សហការយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ នាយកផ្នែកសង្រ្គោះបន្ទាន់អង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត ម៉ៃឃើល រ៉ាយអិន បានគូសបញ្ជាក់ថា រូបលោកគិតថា វាពិតជាដ៏សំខាន់ក្នុងការលើកយកករណីនេះមកដាក់លើតុពិភាក្សា ដោយជំងឺនេះទំនងជាមិនទៅណាឆ្ងាយពីយើងទេ ។ បន្ថែមលើនេះ លោកវេជ្ជបណ្ឌិតក៏បានជម្រុញឱ្យពិភពលោកត្រូវធ្វើការរួមគ្នាដោះស្រាយបញ្ហា តាមរយៈសាមគ្គីភាព និង ការជឿទុកចិត្ត ដើម្បីធ្វើការជាមួយគ្នា ក៏ដូចជាតាមរយៈប្រព័ន្ធពហុភាគី ដែលពិតជាអាចផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃឃើល រ៉ាយអិន ត្រូវបានធ្វើឡើងស្របពេលដែលមេរោគ COVID-19 ឆ្លងរាលដាលដល់២១៣ប្រទេសហើយ ដោយគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងសរុបនៅទូទាំងសកលលោកកើនឡើងដល់៤លាន៤៣ម៉ឺន១៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៩ម៉ឺន៨ពាន់១៨៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១លាន៦៦ម៉ឺន១ពាន់៥០៥នាក់ ៕ …

  • រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិកពន្យាពេលរឹតត្បិតការស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី០៨ ខែមិថុនាខាងមុខ

    រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិកពន្យាពេលរឹតត្បិតការស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី០៨ ខែមិថុនាខាងមុខ

    សហរដ្ឋអាមេរិក៖ អភិបាលក្រុងវ៉ាស៊ីនតោន ឌីស៊ី លោកស្រី ម៊ូរីអែល បោសឺ បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋធានីរបស់សហរដ្ឋអាមេរិកនេះ នឹងបន្តអូសបន្លាយពេលអនុវត្តបទបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះបន្ថែមទៀត រហូតដល់ថ្ងៃទី០៨ ខែមិថុនាខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសិទកាសែតខ្លីមួយ អភិបាលក្រុងវ៉ាស៊ីនតោន ឌីស៊ី រូបនេះបាននិយាយថា យើងមិនទាន់អាចធ្វើបាននៅឡើយទេ ហើយក៏មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមការបើកថ្មីនោះដែរ លោកស្រីថា ទីក្រុងកំពុងស្វែងរកការធ្លាក់ចុះចំនួន១៤ថ្ងៃនៃករណីឆ្លងវីរុសថ្មី ប៉ុន្តែរហូតមកដល់ពេលនេះ មានតែការធ្លាក់ចុះ០៤ថ្ងៃប៉ុណ្ណោះ ។ សូមបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានរាយការណ៍ពីករណីឆ្លងសរុបចំនួន៦ពាន់៥៨៤ករណី ក្នុងនោះមានអ្នកជម្ងឺ៣៥០នាក់ស្លាប់ នេះបើតាមការស្រង់ទិន្នន័យរបស់រដ្ឋាភិបាលក្នុងតំបន់ ។ ហើយបើតាមការគ្រោងទុកនោះ បទបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរាតត្បាតពីវីរុស COVID-19 នៅក្នុងទីក្រុងនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែឧសភានេះ ៕

  • អាល្លឺម៉ង់គ្រោងនឹងបើកព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ត្រឹមពាក់កណ្តាលខែមិថុនាខាងមុខ ក្រោយករណីឆ្លង COVID-19 ធ្លាក់ចុះ

    អាល្លឺម៉ង់គ្រោងនឹងបើកព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ត្រឹមពាក់កណ្តាលខែមិថុនាខាងមុខ ក្រោយករណីឆ្លង COVID-19 ធ្លាក់ចុះ

    អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នៅថ្ងៃពុធនេះបានលើកឡើងថា ប្រទេសនៅភាគកណ្តាលទ្វីបអឺរ៉ុបនេះ គ្រោងនឹងបើកច្រកព្រំដែនខ្លួនឡើងវិញជាមួយប្រទេសជិតខាងទាំងអស់ នៅត្រឹមពាក់កណ្តាលខែមិថុនាខាងមុខ បន្ទាប់ពីមើលឃើញថា ករណីឆ្លង និងស្លាប់ដោយសារវីរុស COVID-19 មានការធ្លាក់ចុះ នេះបើតាមសារព័ត៌មាន US News នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង លោក ហាស់ ស៊ីហូហ្វើ បានបញ្ជាក់ប្រាប់អ្នកកាសែតថា នៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) អាល្លឺមង់គ្រោងនឹងបើកច្រកព្រំដែនបណ្តើរៗជាមួយប្រទេសបារាំង ឡុចសំបួរ ស្វីស និងអូទ្រីស ។ លោកបន្ថែមថា គម្រោងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរឆ្លងព្រំដែននេះ គឺអាស្រ័យដោយអត្រាឆ្លងជំងឺ COVID-19 នៅទីនោះមានការថយចុះ ហើយដោយសារអាល្លឺម៉ង់បានសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ។ សូមរំលឹកថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល  នាថ្ងៃពុធសប្តាហ៍នេះ បានព្រមាននៅក្នុងសភាថា អាល្លឺម៉ង់មិនត្រូវព្រងើយកន្តើយនឹងជំងឺឆ្លងនេះទេ ហើយត្រូវមានការប្រុងប្រយ័ត្នកុំឲ្យមានការផ្ទុះរាលដាលជាថ្មី ដោយអាជ្ញាធរត្រូវចាត់វិធានការតឹងរឹងដូចពេលកន្លងមក ៕

  • កូរ៉េខាងត្បូងបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២៩ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបកើនឡើងជាង១ម៉ឺនករណី

    កូរ៉េខាងត្បូងបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២៩ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបកើនឡើងជាង១ម៉ឺនករណី

    កូរ៉េខាងត្បូង៖ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៩៩១ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងចំនួន២៩ករណីថ្មីទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ សម្រាប់ការធ្វើតេស្ត និងតាមដានរកករណីសង្ស័យនៃការឆ្លងជំងឺ COVID-19 ក៏កំពុងត្រូវបានធ្វើឡើងយ៉ាងសកម្មផងដែរ ទៅលើក្រុមមនុស្សដែលបានចូលក្លឹបកម្សាន្តនៅក្នុងទីក្រុងសេអ៊ូល ខណៈការព្រួយបារម្ភកំពុងកើនឡើង ជុំវិញជំងឺរាតត្បាតសកល ដែលអាចនឹងផ្ទុះការឆ្លងខ្លាំងឡើងវិញ ។ គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរកវីរុស COVID-19 លើមនុស្សច្រើនជាង៧១ម៉ឺន១ពាន់នាក់ហើយ ក្នុងចំណោមនោះមានមនុស្ស ៦៧ម៉ឺន៩ពាន់៧៧១នាក់មានលទ្ធផលអវិជ្ជមាន ខណៈមនុស្ស២ម៉ឺន៧២២នាក់កំពុងស្ថិតក្នុងការតាមដាន ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង កើនឡើងដល់១ម៉ឺន៩៩១ករណី ក្នុងនោះអ្នកជម្ងឺសរុប២៦០នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៧៦២នាក់ ៕