Category: Covid-19

  • បុរសខ្លាំងហ្វីលីពីន គ្រោងពន្យាពេលបិទប្រទេសតាមតំបន់ បន្តទៀត

    បុរសខ្លាំងហ្វីលីពីន គ្រោងពន្យាពេលបិទប្រទេសតាមតំបន់ បន្តទៀត

    នាចុងសប្តាហ៍នេះ ប្រទេសហ្វីលីពីន នឹងពន្យាពេលបិទប្រទេស ឬ lockdown ក្នុងតំបន់ខ្លះៗ ឲ្យលើសពី ៩សប្តាហ៍ ដោយសារតែបញ្ហារាតត្បាតកូវីដ១៩ នេះបើយោងតាមប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ហើយការធ្វើបែបនេះបានជំរុញឲ្យហ្វីលីពីនក្លាយជាប្រទេសចេញវិធានការគម្លាតសហគមន៍យូរបំផុតនិងតឹងរឹងបំផុតមួយ ក្នុងពិភពលោក។ ប្រធានាធិបតី ឌូតឺតេ បានអះអាងពីគម្រោងពន្យាពេលនេះ ក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងកិច្ចទប់ទល់នឹងកូវីដ១៩ ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃម្សិលមិញ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា ការបិទតំបន់បែបនេះ នឹងត្រូវបន្ធូរបន្ថយ ឬរក្សាឲ្យនៅដដែល ហើយរហូតដល់ពេលណាទេ។ ហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១០០០នាក់ហើយ ក្នុងនោះ មាន៧៥១នាក់បានស្លាប់៕

  • អ្នកជំនាញជំងឺឆ្លងកំពូលសហរដ្ឋអាមេរិកព្រមានពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ បើសិន ប្រទេសបើកមុនពេលកំណត់

    អ្នកជំនាញជំងឺឆ្លងកំពូលសហរដ្ឋអាមេរិកព្រមានពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ បើសិន ប្រទេសបើកមុនពេលកំណត់

    សហរដ្ឋអាមេរិក៖ អ្នកជំនាញកំពូលខាងជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci នៅថ្ងៃអង្គារនេះបានព្រមានថា រដ្ឋនានានឹងប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរប្រសិន បើពួកគេបើកប្រទេសមុនកាលកំណត់ អំឡុងពេលមានការរាតត្បាតខ្លាំងពីវីរុស COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ លោកវេជ្ជបណ្ឌិត Anthony Fauci បានបន្ថែមទៀតថា សាររបស់លោកគឺថា បើសហរដ្ឋអាមេរិករំលងចំណុចឆែកឆេរក្នុងផែនការ ដែលមាន០៣ដំណាក់កាលរបស់សេតវិមាននោះ យើងនឹងប្រឈមនូវភាពគ្រោះថ្នាក់នៃការផ្ទុះករណីឆ្លងដ៏ខ្លាំងពីជម្ងឺ COVID-19 នៅទូទាំងប្រទេស ។ សូមរំលឹកថា កន្លងមក មន្រ្តីសុខាភិបាលបានព្រមានអស់ជាច្រើនសប្តាហ៍ហើយថា ការបន្ធូរបន្ថយការរឹតត្បិតស្ថិតនៅផ្ទះ និង ការអនុញ្ញាតឲ្យពាណិជ្ជកម្មបន្តប្រតិបត្តិការឡើងវិញដ៏ឆាប់រហ័ស អាចនឹងនាំឲ្យមានការផ្ទុះឡើងវិញនូវជំងឺ COVID-19 ទាំងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និង គ្រោះថ្នាក់ដល់ការខំប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ៕

  • អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីធ្វើតេស្តវិជ្ជមាន COVID-19 ខណៈរុស្ស៊ីស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក

    អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីធ្វើតេស្តវិជ្ជមាន COVID-19 ខណៈរុស្ស៊ីស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក

    រុស្ស៊ី៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី គឺលោក ឌីមីទ្រី ប៉េស្កូវ ធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា លោកពិតជាមានជំងឺ COVID-19 ប្រាកដមែន… លោកកំពុងស្ថិតក្នុងតំណាក់កាលព្យាបាល ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ រុស្ស៊ីបានស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេនៅទូទាំងសកលលោក ដោយមានអ្នកឆ្លងសរុបចំនួនកើនឡើងដល់២៣ម៉ឺន២ពាន់២៤៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៣ពាន់៥១២នាក់ ៕

  • ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងដល់៧ម៉ឺន៤ពាន់២៩២ករណី ក្នុងនោះមានប៉ូលិសជាង១ពាន់ឆ្លងវីរុសនេះ

    ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងដល់៧ម៉ឺន៤ពាន់២៩២ករណី ក្នុងនោះមានប៉ូលិសជាង១ពាន់ឆ្លងវីរុសនេះ

    ឥណ្ឌា៖ ប៉ូលិសឥណ្ឌា២២១នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនប៉ូលិសសរុបជាង១ពាន់នាក់ហើយបានឆ្លងវីរុសនេះ អំឡុងពេលចុះបំពេញភារកិច្ចរបស់ពួកគេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ មហារ៉ាស្ត្រាគឺជារដ្ឋធំបំផុតលំដាប់លេខ២នៅប្រទេសឥណ្ឌា ដែលមានករណីឆ្លងជំងឺCOVID-19ច្រើនជាងគេ ហើយក្នុងចំណោមមន្ត្រីប៉ូលិសឥណ្ឌាដែលបានឆ្លងវីរុសនេះសរុបនៅទូទាំងរដ្ឋមួយនេះ ទាំង១ពាន់៧នាក់ខាងលើនេះ មាន០៧នាក់បានស្លាប់ និង ១១៣នាក់ជាសះស្បើយឡើងវិញ ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះនៅទូទាំងប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ម៉ឺន៤ពាន់២៩២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៤១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៤ពាន់៤២០នាក់ ៕

  • វីរុស COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៣លាននាក់ ក្នុងនោះស្លាប់ជាង២៩ម៉ឺននាក់ និងជាសះស្បើយជាង១.៦លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៣លាននាក់ ក្នុងនោះស្លាប់ជាង២៩ម៉ឺននាក់ និងជាសះស្បើយជាង១.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៣៣ម៉ឺន៩ពាន់៨២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៩ម៉ឺន២ពាន់៨០៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៦០ម៉ឺន២ពាន់៩១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤០ម៉ឺន៨ពាន់៦៣៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៣ពាន់៤២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៦ពាន់៧៤៦នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៩ពាន់៥២០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៩២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៤៧០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន២ពាន់២៤៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៣ពាន់៥១២នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៦ពាន់៤៦៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៦៩២នាក់ស្លាប់…

  • អគ្គនាយកដ្ឋានកីឡា ទទួលបានសម្ភារការពារជំងឺកូវីត-១៩ ពីក្រុមការងារឯ ឯកឧត្តម ស សុខា

    អគ្គនាយកដ្ឋានកីឡា ទទួលបានសម្ភារការពារជំងឺកូវីត-១៩ ពីក្រុមការងារឯ ឯកឧត្តម ស សុខា

    ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងប្រធានអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា បានទទួលអំណោយពីលោកជំទាវ នូ សុវត្ថិចាន់វល័ក្ខ និងលោក ឈឹម ផាន់ណា តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមគ្រួសារ នូវសម្ភារមួយចំនួនរួមមាន៖ ម៉ាសការពារ ចំនួន ៥, ០០០ម៉ាស , អាល់កុល ចំនួន ៤៨ដប និងម៉ាស៊ីនវាស់កម្តៅ ចំនួន ០២គ្រឿង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាតជំងឺកូវីដ ១៩ ( Covid-19 )។ ក្នុងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម ស សុខា និងក្រុមគ្រួសារ ដែលយកចិត្តទុកដាក់ដល់សុខុមាលភាពបុគ្គលិកអប់រំចំណុះអគ្គនាយកដ្ឋានកីឡា និងសូមជូនពរដល់ឯកឧត្តម និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕ធ.ដ …

  • អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យប្រទេសនានារក្សាការប្រុងប្រយ័ត្នខ្ពស់ ស្របពេលកំពុងបន្ធូរបន្ថយវិធានការរឹតត្បិត

    អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យប្រទេសនានារក្សាការប្រុងប្រយ័ត្នខ្ពស់ ស្របពេលកំពុងបន្ធូរបន្ថយវិធានការរឹតត្បិត

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះ បានជំរុញឱ្យប្រទេសនានាបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ស្របពេលពួកគេចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស បន្ទាប់ពីអត្រាឆ្លង និងស្លាប់ដោយសារវីរុស COVID-19 មានការថយចុះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានគូសបញ្ជាក់ថា ព័ត៌មានល្អ នោះគឺភាពជោគជ័យក្នុងការបន្ថយល្បឿននៃការរាតត្បាតមេរោគ COVID-19 និងការជួយសង្រ្គោះជីវិតមនុស្ស ។ ដោយឡែកប្រធានសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃខឺល រីយ៉ាន ក៏បានបន្តធ្វើការអំពាវនាវយ៉ាងទទូចដដែល ឱ្យបណ្ដាប្រទេសទាំងអស់ ត្រូវតែរក្សាការប្រុងប្រយ័ត្នជានិច្ច ។ សូមជម្រាបថា នៅទូទាំងពិភពលោក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤លាន២៥ម៉ឺន៦ពាន់៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៨ម៉ឺន៧ពាន់៣៣៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១លាន៥២ម៉ឺន៧ពាន់៥៨៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០៕

  • លោក ដូណាល់ ត្រាំ ច្រានចោលការព្រួយបារម្ភ ជុំវិញករណីឆ្លងរាតត្បាត COVID-19 ក្នុងសេតវិមាន

    លោក ដូណាល់ ត្រាំ ច្រានចោលការព្រួយបារម្ភ ជុំវិញករណីឆ្លងរាតត្បាត COVID-19 ក្នុងសេតវិមាន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានធ្វើការច្រានចោលការព្រួយបារម្ភ ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃវីរុស COVID-19 នៅក្នុងសេតវិមាន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកកាសែតនៅឯសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះក៏បានអះ អាងដែរថា លោកនឹងដាក់កំហិតទំនាក់ទំនងជាមួយលោក ម៉ៃ ភែន បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ ធ្វើតេស្តវិជ្ជមាន COVID-19 ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អ្នកទាំងឡាយ ដែលធ្វើដំណើរកាន់ការិយាល័យប្រធានាធិបតី ត្រូវទទួលការធ្វើតេស្ដជាមុន… ដូច្នេះលោកមើលមិនឃើញពីហានិភ័យណាមួយនោះទេ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលអនុប្រធានាធិបតីរបស់លោក គឺលោក ម៉ៃ ភែន កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីសប្ដាហ៍មុន រួមជាមួយជំនួយការផ្ទាល់ខ្លួនម្នាក់របស់លោក ត្រាំ ៕ …

  • នាយករដ្ឋមន្រ្តីអង់គ្លេសនិយាយថា ពិភពលោកនឹងរស់នៅជាមួយ COVID-19 ជាច្រើនឆ្នាំទៅមុខទៀត បើសិនជាគ្មានវ៉ាក់សាំងការពារ

    នាយករដ្ឋមន្រ្តីអង់គ្លេសនិយាយថា ពិភពលោកនឹងរស់នៅជាមួយ COVID-19 ជាច្រើនឆ្នាំទៅមុខទៀត បើសិនជាគ្មានវ៉ាក់សាំងការពារ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានបញ្ជាក់ថា ពិភពលោកអាចនឹងត្រូវរស់នៅជាមួយជម្ងឺCOVID-19 ជាច្រើនឆ្នាំតទៅមុខទៀត ហើយលោកបានសារភាពថា លោកមិនអាចធានាថា វ៉ាក់សាំងដ៏មានប្រសិទ្ធភាព នឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកលមួយនេះនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ចនសុន ត្រូវបានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលអង់គ្លេស បានបន្តដាក់បម្រាមទៅលើគ្រប់ប្រភេទកីឡាទាំងអស់មិនឲ្យធ្វើសកម្មភាពរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយសារតែបញ្ហាជំងឺ COVID-19 នៅពុំទាន់ថមថយចុះនៅឡើយនោះ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ លោក បូរីស ចនសុន បានលើកឡើងនៅថ្ងៃចន្ទនេះថា ព្រឹត្តិការណ៍កីឡាទាំងឡាយនឹងត្រូវបន្តផ្អាក បើទោះបីជាប្រកួតបិទទ្វារក៏ដោយ ដើម្បីបញ្ចៀសការជួបជុំ ហើយថា ការបើកកន្លែងទាំងនេះ ចៀសមិនផុតឡើយពីការប្រមូលផ្តុំមនុស្ស ៕

  • លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពិចារណាពន្យាពេលបិទប្រទេសរយៈពេល០៩សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងវីរុស COVID-19

    លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពិចារណាពន្យាពេលបិទប្រទេសរយៈពេល០៩សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងវីរុស COVID-19

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ថ្លែងថា ប្រទេសរបស់លោកនឹងពន្យាពេលបិទប្រទេសរយៈពេល០៩សប្ដាហ៍បន្ថែមទៀត នៅតាមតំបន់មួយចំនួននាចុងសប្ដាហ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ នាឱកាសធ្វើកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីមកពីអង្គភាពពិសេសប្រឆាំង COVID-19 ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារនេះ លោក ឌូតឺតេ មិនបានបញ្ជាក់លម្អិតថាតើតំបន់ណាមួយដែលនឹងត្រូវបន្ធូរបន្ថយ ឬបន្តរឹតបន្តឹងវិធានការបិទប្រទេស និងមានរយៈពេលយូរប៉ុណ្ណានោះទេ ខណៈសេចក្ដីបញ្ជាក់លម្អិតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅរសៀល ឬល្ងាចថ្ងៃអង្គារនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់១ម៉ឺន១ពាន់៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧២៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ពាន់៩៩៩នាក់ ៕