Category: Covid-19

  • លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពិចារណាពន្យាពេលបិទប្រទេសរយៈពេល០៩សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងវីរុស COVID-19

    លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពិចារណាពន្យាពេលបិទប្រទេសរយៈពេល០៩សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងវីរុស COVID-19

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ថ្លែងថា ប្រទេសរបស់លោកនឹងពន្យាពេលបិទប្រទេសរយៈពេល០៩សប្ដាហ៍បន្ថែមទៀត នៅតាមតំបន់មួយចំនួននាចុងសប្ដាហ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ នាឱកាសធ្វើកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីមកពីអង្គភាពពិសេសប្រឆាំង COVID-19 ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារនេះ លោក ឌូតឺតេ មិនបានបញ្ជាក់លម្អិតថាតើតំបន់ណាមួយដែលនឹងត្រូវបន្ធូរបន្ថយ ឬបន្តរឹតបន្តឹងវិធានការបិទប្រទេស និងមានរយៈពេលយូរប៉ុណ្ណានោះទេ ខណៈសេចក្ដីបញ្ជាក់លម្អិតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅរសៀល ឬល្ងាចថ្ងៃអង្គារនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់១ម៉ឺន១ពាន់៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧២៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ពាន់៩៩៩នាក់ ៕

  • ថៃបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០២ករណីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺបាត់បង់ជីវិតថ្មីនោះទេ

    ថៃបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០២ករណីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺបាត់បង់ជីវិតថ្មីនោះទេ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីករណីឆ្លងជម្ងឺ COVID-19 ចំនួន០២ករណីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកើនឡើងជាស្រ្តីវ័យ១៩ឆ្នាំមកពីរដ្ឋធានីបាងកក និងម្នាក់ទៀតជាស្រ្តីវ័យ៥១ឆ្នាំមកពីខេត្តណាដល់៣ពាន់១៧ករណី ខណៈអ្នកជម្ងឺសរុប៥៦នាក់បាត់បង់ជីវិត ចាប់តាំងពីមេរោគឆ្លងនេះចាប់ផ្តើមរាតត្បាតក្នុងប្រទេសថៃ កាលពីខែមករាដើមឆ្នាំ នេះបើតាមសារព័ត៌មានCNA នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២០។ ករណីឆ្លងថ្មីទាំង០២ខាងលើនេះ មានម្នាក់រ៉ាត់ធីវ៉ាត់ខាងត្បូង ដោយអ្នកទាំង០២ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីមានការទំនាក់ទំនងជាមួយករណីឆ្លងពីមុន នេះបើតាមអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋាភិបាល សម្រាប់ការគ្រប់គ្រងស្ថានភាពជម្ងឺ COVID-19 លោក តាវីស៊ីន វីសៈនុ យ៉ូតធិន ។ សូមជម្រាបផងដែរថា ដោយសារមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លងថ្មីប្រចាំថ្ងៃ អាជ្ញាធរថៃបានចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ច និង សង្គមមួយចំនួនឡើងវិញ តែនៅតែរក្សាការប្រុងប្រយ័ត្នដដែល៕ធ.ដ

  • អគ្គនាយក WHO សម្តែងការព្រួយបារម្ភខ្លាំងចំពោះការកើនឡើងវិញនូវករណីឆ្លង COVID-19 ក្រោយប្រទេសមួយចំនួនដកការរឹតត្បិត

    អគ្គនាយក WHO សម្តែងការព្រួយបារម្ភខ្លាំងចំពោះការកើនឡើងវិញនូវករណីឆ្លង COVID-19 ក្រោយប្រទេសមួយចំនួនដកការរឹតត្បិត

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងនៅថ្ងៃ ច័ន្ទ នេះថា ការដកការរឹតត្បិតដោយសន្សឹមៗ គឺជាគន្លឹះដ៏សំខាន់ ស្របពេលដែលករណីឆ្លងថ្មីៗកំពុងផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ដែលបង្កជាការព្រួយបារម្ភខ្លាំងនៅទូទាំងសកលលោក អំពីរលកទី២នៃការចម្លងវីរុស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ការសម្រេចចិត្តដកការរឹតត្បិតវិញ គឺមានទាំងភាពស្មុគស្មាញ និងពិបាក នេះបើតាមលោក  អាដាណម ហ្គេប្រេយ៉េសឹស ថ្លែងនៅក្នុងសន្និសិទកាសែតអនឡាញមួយ ដោយលោកជឿជាក់ថា អាល្លឺម៉ង់ កូរ៉េខាងត្បូង និងចិនសុទ្ធតែមានប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការលេចឡើងជាថ្មីក្នុងករណីនានា ។ ការកត់សម្គាល់បែបនេះរបស់អគ្គនាយក WHO ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរកូរ៉េខាត្បូង នៅថ្ងៃចន្ទដដែលនេះ បានសម្រេចពន្យារពេលក្នុងការបើកសាលារៀនឡើងវិញរយៈពេលមួយសប្តាហ៍ទៀត ដោយសារតែព្រួយបារម្ភអំពីការកើនឡើង នៃករណីឆ្លងវីរុស COVID-19 ជាចង្កោមថ្មីៗ ៕

  • ចិនរងការចោទប្រកាន់ពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប៉ន់ប៉ងលួចយកទិន្នន័យនៃការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19

    ចិនរងការចោទប្រកាន់ពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប៉ន់ប៉ងលួចយកទិន្នន័យនៃការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19

    សហរដ្ឋអាមេរិក៖ ក្រុមជំនាញនៃទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត និងការស៊ើបអង្កេតអាមេរិកចោទប្រកាន់ថា ក្រុម hackers ចិនកំពុងព្យាយាមលួចទិន្ន ន័យស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដែលសហរដ្ឋអាមេរិកកំពុងអភិវឌ្ឍ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន បានប្រកាសច្រានចោលការចោទប្រកាន់ទាំងខាងលើនេះ និង អះអាងតបវិញថា ចិនប្រឆាំងដាច់ខាត ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតគ្រប់ប្រភេទ ។ យ៉ាងណាមិញ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI និងក្រសួងសន្តិសុខមាតុភូមិបាននឹងកំពុងត្រៀមចេញសារព្រមានមួយ ខណៈរដ្ឋាភិបាល និង ក្រុមហ៊ុនឯកជនអាមេរិកក៏កំពុងបន្តធ្វើការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 នៅឡើយ នេះបើតាមប្រភពពីកាសែតអាមេរិក Wall Street Journal និង New York Times ៕

  • កូរ៉េខាងត្បូងសម្រេចអូសបន្លាយពេលបិទសាលារៀន ក្រោយផ្ទុះករណីឆ្លងជម្ងឺ COVID-19 ជាចង្កោមនៅក្នុងរដ្ឋធានីសេអ៊ូល

    កូរ៉េខាងត្បូងសម្រេចអូសបន្លាយពេលបិទសាលារៀន ក្រោយផ្ទុះករណីឆ្លងជម្ងឺ COVID-19 ជាចង្កោមនៅក្នុងរដ្ឋធានីសេអ៊ូល

    កូរ៉េខាងត្បូង៖ ដោយសារព្រួយបារម្ភអំពីការកើនឡើង នៃករណីឆ្លងជាចង្កោមថ្មីៗចេញពីតាមក្លឹបកម្សាន្តនៅសង្កាត់ Itaewon ក្នុងរដ្ឋធានី សេអ៊ូល នោះ អាជ្ញាធរកូរ៉េខាត្បូង នៅថ្ងៃចន្ទនេះ បានអូសបន្លាយពេលបើកសាលារៀនឡើងវិញរយៈពេលមួយសប្តាហ៍ទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។ ពីដំបូងឡើយសិស្សប្រលងថ្នាក់បាក់ឌុប នឹងអាចចូលសាលារៀនវិញនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែក្រសួងអប់រំបានសម្រេចពន្យារពេលមួយសប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខ នេះបើតាមក្រសួងអប់រំកូរ៉េខាងត្បូង ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង បើបូកបញ្ចូលទាំងករណីឆ្លងថ្មីជាចង្កោមថ្មីៗនេះ ចំនួនអ្នកឆ្លងសរុបកើនឡើងដល់១ម៉ឺន៩៣៦ករណី ក្នុងនោះមានអ្នកជម្ងឺ២៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៦៧០នាក់ ៕

  • អង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកជម្ងឺស្លាប់ដោយសារវីរុស COVID-19 ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក

    អង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកជម្ងឺស្លាប់ដោយសារវីរុស COVID-19 ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក

    អង់គ្លេស៖ ចក្រភពអង់គ្លេសបានស្ថិតនៅលំដាប់ទី២ ជាប្រទេសមានមនុស្សស្លាប់ដោយសារមេរោគ COVID-19 ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសស្ថិតនៅលំដាប់ទី៣ មានចំនួនអ្នកឆ្លងវីរុសនេះជាច្រើនជាងគេផងដែរ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ ជាការឆ្លើយតបនោះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសក៏បានបញ្ចេញផែនការចំនួន៥០ទំព័រផងដែរ ដោយនៅក្នុងផែនការនោះ គឺមានរៀបរាប់អំពីរបៀបនៃការដាក់ឲ្យជំងឺ COVID-19 បន្តស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រៀមដកវិធានការរឹតត្បិតជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចអង់គ្លេសបើកដំណើរការឡើងវិញ ដូចបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបានធ្វើរួចទៅហើយ ។ គួរបញ្ជាក់ផងដែរថា នៅទូទាំងចក្រភពអង់គ្លេស គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់២២ម៉ឺន៣ពាន់៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៦៥នាក់បាត់បង់ជីវិត ខណៈអ្នកជម្ងឺជាសះស្បើយវិញនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ៕

  • COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.២លាននាក់ ក្នុងនោះស្លាប់ជិត២៩ម៉ឺននាក់ និងជាសះស្បើយជាង១.៥លាននាក់

    COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.២លាននាក់ ក្នុងនោះស្លាប់ជិត២៩ម៉ឺននាក់ និងជាសះស្បើយជាង១.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន២៥ម៉ឺន៤ពាន់១៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៨ម៉ឺន៧ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៥២ម៉ឺន៧ពាន់១០៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៨ម៉ឺន៥ពាន់៨៣៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន១ពាន់៧៩៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន២ពាន់២២៥នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៨ពាន់១៤៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៧ពាន់៨៤៦នាក់ ។ ៣-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៣ពាន់៦០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៦៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។ ៤-រុស្ស៊ី…

  • ថៃបាត់បង់ អ្នកទេសចរបរទេសជិត២៦លាននាក់ ក្នុងឆ្នាំ២០២០ ដោយសារកូវីដ១៩

    ថៃបាត់បង់ អ្នកទេសចរបរទេសជិត២៦លាននាក់ ក្នុងឆ្នាំ២០២០ ដោយសារកូវីដ១៩

    នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិទេសចរណ៍ប្រទេសថៃ ហៅកាត់ថា TAT បានឲ្យដឹងកាលពីម្សិលមិញថា ចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃ ប្រហែលជាធ្លាក់ចុះ ច្រើនដល់ទៅ២៥លាន៨សែននាក់ ដោយមកដល់សល់ប្រមាណ១៤លាននាក់ ក្នុងឆ្នាំ២០២០នេះ។ ប្រភពថា ការធ្លាក់ចុះខ្លាំងនេះ ជាការធ្លាក់ចុះដ៏ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល១៤ឆ្នាំមកនេះ ពោលគឺចំពេលដែលមានការវាយលុកនៃជំងឺរាតត្បាតជាសកល កូវីដ១៩ ដែលប៉ះពាល់ដល់ការធ្វើដំណើរជុំវិញពិភពលោក។ ស្ថាប័នទេសចរណ៍មួយនេះប៉ាន់ប្រមាណថា មានអ្នកទេសចរប្រទេសប្រមាណ១៤លាននាក់ ទៅ១៦លាននាក់ប៉ុណ្ណោះដែលនឹងមកលេងកម្សាន្តក្នុងប្រទេសថៃ នៅឆ្នាំ២០២០នេះ ធ្លាក់ចុះប្រមាណ៦៥ភាគរយ។ សូមរម្លឹកថា កាលពីឆ្នាំមុន ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសប្រមាណ៣៩លាន ៨សែននាក់។ យ៉ាងណាក៏ដោយ ថៃបានចាប់ផ្តើមបន្ធូរបន្ថយវិធានការគម្លាតសង្គមខ្លះៗហើយ ក្នុងនោះ មានដូចជាបើកដំណើរការភោជនីយដ្ឋាន និងអាជីវកម្មមិនប្រឈមនឹងការឆ្លងជំងឺមួយចំនួនទៀត៕

  • ករណីកូវីដ១៩៖ ប្រទេសឡាវនៅតែមាន១៩ករណី ជាសះស្បើយ១៣នាក់ហើយ

    ករណីកូវីដ១៩៖ ប្រទេសឡាវនៅតែមាន១៩ករណី ជាសះស្បើយ១៣នាក់ហើយ

    នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលប្រទេសឡាវបានឲ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា ឡាវបានធ្វើតេស្តលើអ្នកសង្ស័យថាមានវីរុសកូវីដ១៩ចំនួន៣៦០នាក់បន្ថែមទៀត តែលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកកើតជំងឺកូវីដ១៩នៅប្រទេសឡាវ មានចំនួន១៩នាក់ដដែល ប៉ុន្តែក្នុងចំណោមនេះ មាន១៣នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយហើយ​។ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅក្រុងវៀងចន្ទ លោក Phouthone Meaungpak អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវបានឲ្យដឹងទៀតថា មកទល់ពេលនេះ ឡាវបានធ្វើតេស្តលើអ្នកសង្ស័យចំនួន៣៥៤៧នាក់ហើយ ខណៈដែលមានមនុស្ស១៦១៦នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅតាមទីតាំងនានា ប្រមាណ៦០កន្លែង នៅទូទាំងប្រទេស។គួររម្លឹកថា ឡាវបានប្រកាសពីការរកឃើញជំងឺកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២៤ មីនា ៕

  • វៀតណាម ប្រកាសថា ២៥ថ្ងៃចុងក្រោយនេះគ្មានឆ្លងថ្មី ជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ

    វៀតណាម ប្រកាសថា ២៥ថ្ងៃចុងក្រោយនេះគ្មានឆ្លងថ្មី ជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ

    វៀតណាម៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១១ ឧសភានេះ វៀតណាមមានអ្នកជំងឺកូវីដ១៩សរុបចំនួន២៨៨នាក់ ប៉ុន្តែព្យាបាលឲ្យជាសះស្បើយចំនួន២៤១នាក់ ដោយនៅសល់អ្នកជំងឺ៤៧នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ប៉ុន្តែពុំមានអ្នកស្លាប់ទេ មានតែអ្នកជំងឺម្នាក់ធ្ងន់ធ្ងរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន វៀតណាមរកឃើញករណីថ្មី១៧ ករណី ក្រោយរកមិនឃើញប្រមាណជិត៣សប្តាហ៍។ ប៉ុន្តែវៀតណាមចាត់ទុកការមិនរកឃើញថ្មី នៅថ្ងៃចន្ទនេះថា ពុំមានកាឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ១៩ រយៈពេល២៥ថ្ងៃ។ វៀតណាមបានបន្ធូរបន្ថយវិធានការរឹតបន្តឹងគម្លាតសង្គមខ្លះៗ ដូចជាអនុញ្ញាតឲ្យដំណើរការអាជីវកម្មនិងសេវាកម្ម ប៉ុន្តែពុំទាន់បើកដំណើរការខារ៉ាអូខេ និងឌីស្កូថែកនៅឡើយទេ ហើយសិស្សសាលាទាំងអស់បានចូលរៀនវិញហើយ៕ ធ.ដ